Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/bmcradio.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/bmcradio.org/templates/as002035free/component.php on line 23

ច្នៃ​កែ​ផាវ​ធ្វើជា​គ្រាប់​បំផ្ទុះ​បោក​យក​ត្រី ភ្លាត់ស្នៀត​ផ្ទុះ​ប៊ិះ​ស្លាប់​ខ្លួនឯង​

  • បោះពុម្ព

ខេត្តរតនគិរី ៖ បុរស២នាក់មានគំនិតយកផាវទៅកែច្នៃធ្វើជាគ្រាប់បំផ្ទុះបោកយកត្រី តែបែរជាត្រូវរបួសខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ជិតស្លាប់ខ្លួនទៅវិញ បន្ទាប់ពីពួកគេបម្រុងបោកទៅក្នុងទឹក តែត្រូវគ្រាប់នោះផ្ទុះមុន។ ហេតុការណ៍មិនគួរកើតមានឡើងមួយនេះ បណ្ដាលឲ្យប្រជាពលរដ្ឋ២នាក់ស្ទើរបាត់បង់ជីវិត នៅវេលាម៉ោង៩ និង២០នាទី ព្រឹកថ្ងៃទី០៤ ខែកម្ភៈ ឆ្នាំ២០១៨ តាមបណ្ដោយមាត់អូរតាង ស្ថិតក្នុងភូមិសំ ឃុំយ៉ាទង់ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បុរសទាំង២នាក់ ដែលរងគ្រោះថ្នាក់នោះ ១.ឈ្មោះ សេវ ទំ អាយុ២៨ឆ្នាំ របួសដាច់ដៃខាងស្ដាំ ព្រមទាំងរបួសតាមដងខ្លួន ២.ឈ្មោះ សេវ ខ្វា អាយុ ២១ឆ្នាំ រងរបួសតាមដងខ្លួន ស្ទើរសប់សាច់។ អ្នកទាំង២នាក់ ជាជនជាតិចារាយ មានលំនៅភូមិតេនសុស ឃុំយ៉ាទង់ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាមួយគ្នា។ បើតាមការឲ្យដឹងពីលោកកវរសេនីយ៍ត្រី ងយ ដន អធិការងនគរបាលស្រុកអូរយ៉ាដាវ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌថា បុរសទាំង២នាក់ បានយកផាវក្មេងដុតលេង មូលៗប៉ុនមេដៃ ទៅបកក្រដាសចេញយករំសេវឲ្យបានច្រើន ដាក់ក្នុងកំប៉ុងត្រីខ ហើយយកខ្សែឈ្នួនផាវនោះ ដាក់ចូលសម្រាប់ដុតបំផ្ទុះ។ គ្រាដែលពួកគេទាំង២ ទៅឈរមារត់ទឹកដុតខ្សែឈ្នួន ដើម្បីបោះទៅក្នុងទឹកឲ្យផ្ទុះយកត្រី តែគ្រាប់ច្នៃ បានផ្ទុះភ្លាមៗនៅនិងដៃគេតែម្ដង ដោយសារខ្សែឈ្នួននោះខ្លី ទើបបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះ។ ក្រោយពីកើតហេតុ បុរសទាំង២នាក់ត្រូវរថយន្តសង្គ្រោះស្នងការរដ្ឋាននគរបាលខេត្ត ដឹកយកមកសង្គ្រោះ នៅបមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕