Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/bmcradio.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/bmcradio.org/templates/as002035free/component.php on line 23

ជនសង្ស័យ​ពាក់ព័ន្ធ​ឃាតកម្ម ឬ​អំពើ​រំលោភ​ម្នាក់​ត្រូវ​តុលាការ​ឃុំខ្លួន​បណ្ដោះអាសន្ន​

  • បោះពុម្ព

ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចសង្ស័យថា ពាក់ព័ន្ធករណីអំពើឃាតកម្មប៉ុនប៉ងរំលោភត្រូវសាលាដំបូងខេត្តរតនគិរី ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី០៥ ខែកម្ភៈ ឆ្នាំ២០១៨នេះហើយ បន្ទាប់ពីសមត្ថកិច្ចស៊ើបអង្កេត និងធ្វើការសាកសួរមិនទាន់បានចម្លើយពិតប្រាកដណាមួយនោះ។ យោងតាមដីកាបង្គាប់លេខ ១៩ ចុះថ្ងៃទី០៥ ខែកម្ភៈ ឆ្នាំ២០១៨ របស់លោក ឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តរតនគិរី ឲ្យឃុំខ្លួនបុរសម្នាក់ឈ្មោះ ជា ដែន ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ.គ្រឹង មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដាក់ក្រោមការពិនិត្យពីបទ ឃាតកម្មដោយទារុណកម្ម អំពើឃោឃៅ ឬអំពើរំលោភសេពសន្ថវៈ។ ក្រោយពីអធិការនគរបាលក្រុងបានលុង សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្ត ធ្វើការសើបអង្កេត និងឃាត់ខ្លួនបុរសរូបនេះ យកមកសាកសួរ។ ថ្វីត្បិតតែជននេះ មិនបានសរភាពក្ដី តែចម្លើយធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យ។ តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ ហួត បូរី អធិការនគរបាលក្រុងបានលុង បានឲ្យដឹងថា បើទោះជាឈ្មោះ ជា ដែន មិនសារភាពថាខ្លួនជាប់ពាកព័ន្ធក្នុងករណីឃាតកម្មប៉ុនប៉ងរំលោភនេះយ៉ាងណាក៏ដោយ ក៏ប៉ុន្តែសមត្ថកិច្ចយើង បានធ្វើការអង្កេតជុំវិញកន្លែងកើតហេតុ ព្រមទាំងចម្លើយសក្សី និងធ្វើការសាកសួរជនរូបនេះរួច ធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យ ក៏បញ្ជូនខ្លួនទៅសាលាដំបូងខេ្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្ត បន្ទាប់ពីសមត្ថកិច្ចបញ្ចប់និតិវិធី រយៈពេល៤៨ម៉ោង។ គួររំលឹកថា សិស្សថ្នាក់ទី១២A រៀននៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មីម្នាក់ ស្រី វ័យអាយុ១៨ឆ្នាំ បានបាត់បង់ជីវិតទាំងអាក្រាតកាយ ក្នុងរណីអំពើឃាតកម្មយ៉ាងឃោឃៅ កាលពីយប់ថ្ងៃទី០១ ខែកម្ភៈ ឆ្នាំ២០១៨ នៅក្នុងគុម្ភស្មៅ តាមបណ្ដោយផ្លូវជាតិលេខ៧៨ ស្ថិត្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដែលសមត្ថកិច្ចសង្ស័យថា ជាករណីឃាតកម្ម ប៉ុនប៉ងរំលោភ បន្ទាប់ពីសមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានធ្វើកោសល្យវិច្ច័យរួចមក៕