បណ្តាញសង្គម

ផឹកស្រា​ថ្នាំរ​អស់​កន្លះ​លីត្រ បែកគំនិត​ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់បានផឹកស្រាស្រវឹង បែកគំនិតគិតខ្លីចាក់សាំងដុតសម្លាប់ខ្លួនឯង បណ្តាលឲ្យឆេះរលាកពេញខ្លួនរងរបួសធ្ងន់ ខណៈដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអង្គារ៍ ខែមាឃឆ្នាំរកានព្វសក័ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨វេលាម៉ោង១៣ និង១០នាទី ស្ថិតនៅភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ស្ត្រីរងគ្រោះ ឈ្មោះ ហែម សាវី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើបាន ត្រូវបានបញ្ជូនទៅង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើស្ត្រីរងគ្រោះបានផឹកស្រាថ្នាំអស់ចំនួនកន្លះលីត្រតែម្នាក់ឯង (ផឹករាល់ថ្ងៃជាប្រចាំ) រួចក៏អង្គុយនិយាយឡូឡាតែម្នាក់ឯង បន្ទាប់មកក៏យកដបសាំងដែលខ្លួនលក់នោះមកចាក់ស្រោចលើខ្លួន ហើយក៏យកដែកកេះ កេះដុតខ្លួនតែម្តង។ ប្រភពបន្តថា ឃើញដូច្នេះអ្នកជិតខាងបានជួយយកទឹកមកចាក់ពន្លត់ ទើបមិនបណ្តាលឲ្យបាត់បង់ជីវិត។ ទោះបីយ៉ាងណាស្ត្រីរងគ្រោះមានសភាពធ្ងន់ធ្ងរពេកបងប្អូនជនរងគ្រោះបានហៅរថយន្តសង្គ្រោះមណ្ឌលសុខភាពឃុំឈើទាលដឹកបញ្ជូនទៅមន្ទីពេទ្យជ័យជំនះ ខេត្តកណ្តាលដើម្បីឲ្យលោកគ្រូពេទ្យជួយសង្គ្រោះ៕