បណ្តាញសង្គម

កូន​គោ​ខ្លួន​មួយ ក្បាល​២ ស្លឹកត្រចៀក​បី បង្ក​ការភ្ញាក់ផ្អើល​មនុស្ស​ម្នាមក​ចោមរោម​មើល​

ខេត្តកំពង់ស្ពឺ ៖ មេគោមួយក្បាល កើតកូនមួយក្បាល មកមានក្បាល២ ស្លឹកក្រចៀកបី ខ្លួនតែមួយ ដោយមានពណ៌ចំប៉ា បានបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋនៅភូមិជិតខាងនាំគ្នាមកមើលយ៉ាងកកកុញ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវេលាម៉ោង៦ និង៣០នាទីព្រឹក ស្ថិតនៅភូមិត្រោកលក្ខ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយស្ថិតក្នុងការថែទាំពីសំណាក់ប្តីប្រពន្ធមួយគ្រួសារជាម្ចាស់។ ប្តីឈ្មោះ ម៉ុន ប្រាក់ អាយុ៥៦ឆ្នាំ ប្រពន្ធឈ្មោះ ចន ថុល អាយុ៥៣ឆ្នាំ អ្នកទាំង២នាក់នេះ រស់នៅភូមិដូចខាងលើ៕