បណ្តាញសង្គម

ជិះ​ម៉ូតូ​លឿន​មិន​មើល​ស្លាក​សញ្ញា​ចរាចរណ៍​ទៅបុក​រថយន្ត​កុងតឺន័រ​ក្រឡាប់​បណ្តាល​ឲ្យ​ស្លាប់​

ខេត្តស្វាយរៀង ៖ យុវជនម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតដោយសារបើកម៉ូតូលឿនពេកទៅបុករថយន្តកុងតឺន័រដែលជួបគ្រោះចរាចរណ៍កាលពីថ្ងៃ ហើយនៅពេលយប់សមត្ថកិច្ចបានដាក់បារ៉ាស់ និងភ្លើងសញ្ញាហើយនៅតែមានគ្រោះចរាចរណ៍ទៀត។ ករណីនេះកើតឡើងកាលពីវេលាម៉ោង២៣ និង៣០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ត្រង់ចំណុចគីឡូម៉ែត្រលេខ១៣៤-១៣៥ស្ថិតក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា មានម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1I 0388 បើកបរដោយឈ្មោះ សុខ ស៊ីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកធានាគារ LOC រស់នៅភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ធ្វើដំណើរពីទិសដៅពីកើតទៅលិច លុះមកដល់កន្លែងខាងលើក៏បានបុកនិងរថយន្តដែលក្រឡប់នៅលើទ្រូងផ្លូងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ បច្ចុប្បន្នសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ។ គួរំលឹកផងដែរថា នៅវេលាម៉ោង៣ និង១០រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨មានគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តកុងតឺន័របើកបរក្នុងល្បឿនលឿន ហើយរេចង្កូតទៅបុកនិងម៉ូតូស្ត្រីដែលធ្វើដំណើរស្របទិសគ្នាបណ្តាលរងរបួសធ្ងន់ ហើយស្រាប់តែពេលយប់ក៏មានករណីជិះមកបុករថយន្តបណ្តាលឲ្យមានអ្នកស្លាប់នៅហ្នឹងកន្លែងកើតហេតុផងដែរ៕