បណ្តាញសង្គម

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ ស្លាប់​៥​នាក់ និង​របួស​១៤​នាក់

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញនេះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១១លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ និង១៤នាក់រងរបួស។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្តាលឲ្យខូចខាតម៉ូតូ១២គ្រឿង រថយន្តតូច៥គ្រឿង និងរថយន្តធំ៣គ្រឿង ហើយមូលហេតុគ្រោះថ្នាក់រួមមាន បើកលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បើកប្រជែង បត់គ្រោះថ្នាក់ និងស្រវឹង៕