បណ្តាញសង្គម

​សមត្ថកិច្ច​អាវុធហត្ថ​ចាប់ចោរ​៤​នាក់​ដែល​លួច​គោ​៥​ក្បាល​នៅ​ស្រុក​បារាយណ៍​

(កំពង់ធំ) ៖កម្លាំកងរាជអាវុធហត្ថស្រុកបារាយណ៍បានឃាត់ខ្លួនជនសង្ស័យ៤នាក់ និងដកហូតបានគោញីចំនួន៥ក្បាល នៅចំណុចភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំកាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ ។ លោកឃុន ប៊ុនហួរមេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍បានឱ្យដឹងថា ក្នុងការបង្ក្រាបចាប់ជនសង្ស័យ និងដកហូតគោ៥ក្បាលនេះលោកបានទទួលព័ត៌មានពីម្ចាស់គោបានរាយកាណ៍ថាបានបាត់គោញីចំនួន៥ក្បាល។ លោកបានបញ្ជាឱ្យកម្លាំងក្រោមឱវាទរបស់លោកធ្វើការស្រាវជ្រាវនឹងស្ទាក់រកគ្រប់ច្រកល្ហក់ទើបធ្វើការបង្រាបជនសង្ស័យបាននៅចំណុចទីតាំងខាងលើ។លោកបន្ដថា ជនសង្ស័យទាំង៤នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖ទី១ មានឈ្មោះឆាយ ឈៀង ភេទប្រុសអាយុ៥៥ទីលំនៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ជាម្ចាស់រឺម៉ក។ ទី២ឈ្មោះកែវគនភេទប្រុសអាយុ៤៥ឆ្នាំទីលំនៅភូមិសំរោងឃុំចុងដូងស្រុកបារាយណ៍។ទី៣ឈ្មោះនួនហ៊ុយភេទប្រុសអាយុ៣៥ឆ្នាំទីលំភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍។ទី៤ឈ្មោះកែវ កាន់ភេទប្រុសអាយុ៤៣ឆ្នាំ ទីលំនៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍។ ចំណែកម្ចាស់គោឈ្មោះឃួន ធីភេទប្រុសអាយុ៥៣ឆ្នាំ ទីលំនៅភូមិភ្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវកម្លាំងអាវុធហត្ថស្រុកបារាយណ៍ក៍សាងសំណុំរឿងបញ្ជួនទៅអាវុធហត្ថខេត្តកំពង់ធំដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។ចំណែកគោញ៉ីចំនួន៥ក្បាលអាវុធហត្ថស្រុកបារាយណ៍បានប្រគល់ឱ្យម្ចាស់ដើមវិញ ៕