បណ្តាញសង្គម

7. ការងារ​លើក​វត្ថុ​ធ្ងន់ៗ ជា​រឿង​គ្រោះថ្នាក់​ខ្លាំង។ ហាម​ប្រឹង​តោងឡើង​កាំជណ្តើរ។ ព្យាយាម​ចៀសវាង​រាល់​សកម្មភាព​ខាងលើ​នេះ​ក្នុង​ពេល​អ្នក​កំពុង​មាន​ផ្ទៃពោះ។ ប៉ុន្តែ​ប្រសិនបើ​គ្មាន​អ្នក​ជួយ​ដល់​អ្នក​ទេ ត្រូវ​ផ្តល់​ការប្រុងប្រយ័ត្ន​ជាចម្បង៕

(ភ្នំពេញ)៖ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ បានចេញប្រតិបត្តិការលើការងារនេះយ៉ាងសកម្ម និងម៉ឺងម៉ាត់ ដោយគិតមកដល់ចុងសប្ដាហ៍កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យ និងចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសបានជាង៦០០០គ្រឿងហើយ ដោយអនុត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចុះត្រួតពិនិត្យ និងចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសកន្លងមកនោះ។ ពាក់ព័ន្ធការងារនេះលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែមីនានេះថា អនុត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជាដល់សមត្ថកិច្ចចម្រុះរួមមាន ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការរាជអាវុធរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះត្រួតពិនិត្យចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស នៅតាមទីតាំងគោលដៅជាច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ។ ជាលទ្ធផលប្រតិបត្តិការគិតមកដល់ចុងសប្ដាហ៍កន្លងមកនេះ កម្លាំងចម្រុះបានត្រួតពិនិត្យរថយន្តធុនធ្ងន់សរុបចំនួន៦០២២គ្រឿង ក្នុងនោះ មានរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន ១៩៥គ្រឿង។ លោកបានបញ្ជាក់ថា ក្នុងចំណោមរថយន្តឃាត់ទុក ដើម្បីត្រួតពិនិត្យទាំង៦០២២គ្រឿងនោះ ក៏មានរថយន្តល្មើសច្បាប់ចរាចរ រថយន្តគ្មានឯកសារ ត្រឹមត្រូវតាមច្បាប់មួយចំនួនផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរថយន្តទាំងនោះ រដ្ឋបាលរាជធានីមិនបានឃាត់ទុកនោះទេ គឺបានណែនាំឱ្យពួកគាត់ទៅបំពេញបែបបទឱ្យបានស្របច្បាប់ ត្រឹមមុននឹងការធ្វើអាជីវកម្មបន្តទៀត។ ដោយឡែកសម្រាប់រថយន្តដែលតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន ១៩៥គ្រឿងនោះ រដ្ឋបាលរាជធានីបានឃាត់ទុក និងបានកាត់ទ្រុងដែលតលើសចោលតែម្តង។ បញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៧កន្លងមកនេះ រាជរដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣.៦៥៧គ្រឿង ក្នុងនោះ រថយន្ត ២.៩៥៣គ្រឿង ដឹកលើសទម្ងន់ចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥.៧៧៨.៨២០.០០០រៀលផងដែរ។ គួររំលឹកថា៖ សម្តេចតេជោ ហ៊ុន សែន បានដាក់ឱសានវាទឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈតទៅ គឺគ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕