បណ្តាញសង្គម

​រថយន្ត​ដឹក​សំរាម​ពេល​បើកបរ​ដាច់​ហ្វ្រាំង​ជ្រុល​ទៅបុក​រ៉ឺម៉ក​លក់​បបរ​និង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​

(ភ្នំពេញ)៖រថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីបានដាច់ហ្វ្រាំងបានជ្រុលបុករ៉ឺម៉កលក់បបរនិងបន្តទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលឱ្យខូចខាតនូវស្លាកសញ្ញាចរាចរណ៍ទើបរថយន្តបង្កទៅមុខលែងរួច។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ២១៧ក្នុងភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១១ខែមិនាឆ្នាំ២០១៨។ ម្ចាស់រ៉ឺម៉កលក់បបរមានឈ្មោះសំស៊ីមភេទប្រុសអាយុ៣១ឆ្នាំមុខរបរលក់បបរស្នាក់នៅសង្កាត់ស្ទឹងមានជ័យ២បានឱ្យដឹងថាមុនពេលហេតុរូបគាត់បានបើករ៉ឺម៉កបម្រុងនិងឆ្លងផ្លូវព្រោះភ្លើងស្តុបព័ត៌ខៀវ។ស្រាប់តែរថយន្តស៊ិនទ្រីត្រូវឈប់ស្តុបព្រោះភ្លើងព័ត៌ក្រហមតែមិនឈប់ស្រាប់តែមកបុករ៉ឺម៉កគាត់ហើយក៏ជាសំណាងល្អដែលរូបគាត់លោតចេញទាន់។ពេលដែលបុកប៉ះរ៉ឺម៉ករួចរថយន្តក៏ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលឱ្យខូចខាតបង្គោលស្លាកសញ្ញាចរាចរណ៍ទៀតទើបរថយន្តគឿងទៅមុខលែងរួចតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍បានចុះមកធ្វើការត្រួតពិនិត្យនិងយករថយន្តបង្កទៅថែរក្សាទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញធ្វើការដោះស្រាយគ្នានៅពេលក្រោយ។តៃកុងរថយន្តបង្កមានឈ្មោអ៊ុនសានភេទប្រុសមានអាយុ៣០ឆ្នាំស្នាក់នៅភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ៕