បណ្តាញសង្គម

កំពូល​មេចោរ​ប្លន់​ប្រដាប់អាវុធ​ដ៏​ល្បី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

រាជធានីភ្នំពេញ ៖ កាលពីរសៀលម្សិលមិញកម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួន មេចោរប្លន់ប្រដាប់អាវុធដ៏ល្បីម្នាក់ប្រចាំខេត្តព្រៃវែង ខណៈដែលការចាប់ខ្លួននោះធ្វើឡើង នៅចំណុចភូមិស្លែងរលើង សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់មេចោរប្លន់រូបនេះរត់គេចខ្លួនចេញពីខេត្តព្រៃវែងរយៈពេល៩ឆ្នាំមកហើយ។ មេចោរប្លន់ប្រដាប់អាវុធរូបនោះ មានឈ្មោះ ស៊ូ ម៉ៅ ភេទប្រុសអាយុ៣៨ឆ្នាំ ស្រុកកំណើត នៅភូមិប្រស្តេច ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ប្រព្រឹត្តប្លន់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៩ ចំនុចភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ក្រោយធ្វើសកម្មភាពរួច ជនល្មើស និងប្រពន្ធ កូន បានគេចខ្លួនបាត់ពីមូលដ្ឋាន៕