បណ្តាញសង្គម

ភ្នក់ភ្លើង​គោ​រាលដាល​ឆេះ​ផ្ទះមួយ​ខ្នង​នៅ​កំពង់ធំ​

(កំពង់ធំ) ៖ភ្នក់ភ្លើងគោបានរាលដាលឆេះពំនូកចំបើងហើយបន្តឆេះផ្ទះមួយខ្នងទាំងស្រុង កាលពីយប់ថ្ងៃទី១២ ខែមីនា នៅភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍។ អាជ្ញាធរ អះអាងថា ផ្ទះនេះទំហំ៧ម៉ែត្រគុណនឹង១១ម៉ែត្រធ្វើពីឈើ លើប្រក់ក្បឿងផ្នែកក្រោមរៀបឥដ្ឋ ម្ចាស់ផ្ទះ ឈ្មោះ ទឹម ឡូត ភេទប្រុស អាយុ៤៦ឆ្នាំនិង ប្រពន្ធឈ្មោះ ឈាង ឡន អាយុ៤១ឆ្នាំ រស់នៅភូមិទ្រៀល ឃុំទ្រៀលស្រុកបារាយណ៍។ ផ្ទះនេះឆេះអស់ទាំងស្រុង ឆេះជង្រុកស្រូវទំហំ៤គុណនឹង៤ និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។ មូលហេតុនៃការឆេះគឺ ផ្តើមចេញពីភ្នកភ្លើងគោរួចរាលឆេះពំនូកចំបើង រាលឆេះផ្ទះតែម្តង។ ការចេញអន្តរាគមន៍មិនទាន់ ដោយសារមកការផ្តល់ព័ត៌មានយឺតដោយពួកគាត់ព្យាយាមពន្លត់ខ្លួនឯង៕