បណ្តាញសង្គម

រថយន្ត​មួយគ្រឿង​បើក​បុក​រទេះ​អ្នកលក់​ភេសជ្ជៈ បណ្ដាល​ឲ្យ​មនុស្ស​បីនាក់​រងរបួស​ធ្ងន់​

(កំពង់ស្ពឺ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តមួយបើកជែងគ្នា រេចង្កូតជ្រុលទៅបុករទេះអ្នកលក់ភេសជ្ជៈ បណ្ដាលឲ្យមនុស្សបីនាក់រងរបួសធ្ងន់។ ហេតុការណ៍កើតឡើងនៅលើផ្លូវជាតិ ១៤៤០ស្តិតក្នុងភូមិថ្មី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩និង២៥នាទី ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។ សាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកូរ៉េពាក់ស្លាកលេខ ភ្នំពេញ 2Y-2840អ្នកបើកបរមិនស្គាល់ឈ្មោះ បើកបរពីត្បួងទៅជើង លុះដល់ចំណុចខាងលើបានជែងជាមួយរថយន្តមួយគ្រឿងទៀតក៍រេចង្កូតជ្រុលទៅបុកជាមួយរទេះលក់ភេសជ្ជះដែលឈប់លក់អែបនៅខាងចិញ្ចើមផ្លូវពេញទំហឹងបណ្តោលឲ្យមនុស្សបីនាក់រងរបួសធ្ងន់មាន ១.ឈ្មោះជា លៀមភេទប្រុសអាយុ ៧៣ ជាជនជាតិវៀតណាម(របួសធ្ងន់) ២-ឈ្មោះ លីសម្បត្តិវតី ភេទស្រីអាយុ១២ឆ្នាំរស់នៅភូមិសំណង់រការធំ (របួសធ្ងន់) ៣.ឈ្មោះ ខែមសុខ ម៉េងហុង ភេទប្រុស អាយុ០៩ឆ្នាំ រស់នៅភូមិបុរីកម្មករ ច្បារមន(របួសធ្ងន់)។ ក្រោយពីកើតហេតុអ្នកបើករថយន្តបង្កបានចុះរតគេចខ្លួនអ្នករងរបួសត្រូវគេដឹកយកទៅមន្ទីពេទ្យបង្អែកខេត្តចំណែករថយន្តត្រូវបានជំនាញយកមករក្សាទុកអធិការដ្ឋាននគរបាលខេត្តរងចាំដោះស្រាយ ជាក្រោយ៕