បណ្តាញសង្គម

បញ្ជូន​អ្នក​ចែកចាយ​គ្រឿងញៀន​ម្នាក់ រួម​និង​ម៉ា​ទឹកកក​ជាង​១​ក្រាម ទៅ​តុលាការ​

(បាត់ដំបង)៖ កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនខេត្ត កាលពីរសៀលថ្ងៃទី១២ខែមីនាឆ្នាំ២០១៨ បានបញ្ជូនអ្នកចែកចាយគ្រឿងញៀនម្នាក់ រួមនិងម៉ាទឹកកកជាង១ក្រាមទៅតុលាការ ក្រោយពេលប៉ូលិសស្រុកថ្មគោលឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០១៨ នៅចំណុចវត្តសុវណ្ណបុប្ផារាមថ្មគោល ក្នុងភូមិថ្មគោល ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោក ចេង សុវត្ថា នាយផ្នែកព្រហ្មទណ្ឌស្រុកថ្មគោល បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ រិន ប៊ុនថា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចយើងបានដកហូតបានវត្ថុតាង ចាប់យកបានរួមមានម្សៅក្រាមពណ៌សស្រអាប់ច្រកក្នុងថង់ផ្លាស្ទិកពណ៌ សថ្លា១កូនថង់ ទម្ងន់១.១៨ក្រាម , ទូរស័ព្ទ០១គ្រឿង, ដែកកេះ០១, ម៉ូតូ០១គ្រឿងម៉ាកវីវ៉ា(ចាស់)។ បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាង ត្រូវកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕