បណ្តាញសង្គម

ឃោរឃៅ​ណាស់​! កូនស្រី​ទាញ​កាំបិត​កាប់​ឪពុក​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ត្រូវបានសម្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពីកាប់ឪពុកបង្កើតខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ព្រោះខឹងរឿងបាត់លុយ៣០០០រៀល ដែលករណីផ្អើលភ្ញាក់នេះកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទី ស្ថិតនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឯម សារឿន ភេទប្រុស អាយុ៦៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯមខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ឃុត ចន្នី ភេទស្រី អាយុ៣៧ ឆ្នាំជាតិ ខ្មែរមុខរបរ កសិករទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯមខេត្តកណ្តាល។ រីឯវត្ថុងតាងដកហូតមាន ៖ កាំបិតផ្គាក់ដងខ្លីដងឫស្សី ប្រវែង ៦៩ស.ម ផ្លែមានប្រវែង ៣១ស.ម។ ប្រភពបញ្ជាក់ថា មុនកើតហេតុប្រហែលម៉ោង២រសៀល ជនសង្ស័យបានត្រឡប់មកពីលក់ឆៃថាវ មកដល់ផ្ទះបានរាប់លុយឃើញ ៧០.០០០រៀល ហើយរៀបទុកនៅក្នុងកាបូបស្ពាយ។ បន្ទាប់មកបាន ដេកអង្រឹងប្រឡែងលេងជាមួយកូនឆ្កែ ដែលមានស្ពាយកាបូបជាប់នឹងខ្លួន។ ប្រភពបន្តថា ដោយមិនបានដេកលក់ទេ លុះមួយស្របក់ទៀតមានអារម្មណ៍ថាសង្ស័យបាត់លុយ ក៏រាប់ម្តងទៀត បានឃើញថា លុយខ្លួនបាត់ចំនួន៣.០០០រៀល ស្រាប់តែមានកំហឹងក្នុងខ្លួន ចុកពោះ ជួនពេលឪពុកឈ្មោះ ឯម សារឿន បានដើរមកដល់ផ្ទះ អង្គុយលើគ្រែ ហើយសម្លឹងមកកូន ភ្លាមនោះកូនឈ្មោះ ឃុត ចន្នី បានទាញ យកកាំបិត នៅលើគ្រែ មកកាប់ឪពុកត្រូវចំកខាងក្រោយបណ្តាលឲ្យធ្លាក់ពីលើគ្រែ ស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង។ ករណីនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ មកប៉ុស្តិ៍នគរបាលរដ្ឋបាលល្វាសរ ដើម្បីបន្តចាត់ការតាមនីតិវិធី៕