បណ្តាញសង្គម

រន្ធត់! រថយន្ត​សាំ​យ៉ុង​បុក​ក្មេងប្រុស​ម្នាក់​ស្លាប់ ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ​

ខេត្តព្រៃវែង ៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររយន្តសាំយ៉ុងមួយគ្រឿងបើកបុក ខណៈរូបគេដើរឆ្លងផ្លូវ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៣ និង៥៥នាទី នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយ រថយន្តសាំយ៉ុងពណ៌លឿង ពាក់ស្លាកលេខ 2AQ-4065 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីខាងកើតឆ្ពោះទៅទិសខាងលិច មកដល់ចំណុចខាងលើ បានបុកក្មេងប្រុសម្នាក់ឈ្មោះ អេង សុភឿន អាយុ៧ឆ្នាំ នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ដែលកំពុងដើរឆ្លងកាត់ផ្លូវជាតិលេខ១ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបានគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ហើយសាកសពក្មេងប្រុសបានប្រគល់ឲ្យអាណាព្យាបាលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តយកមករក្សាទុក នៅអធិការដ្ឋានស្រុកកំពង់ត្របែក ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕