បណ្តាញសង្គម

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ ស្លាប់​៥​នាក់ របួស​២០​នាក់​

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន១២លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ (ស្រី២) រងរបួសធ្ងន់១០នាក់ (ស្រី១) និងរងរបួសស្រាល១០នាក់(ស្រី១)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍ ១៦នាក់ ( យប់១២នាក់ )។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៩គ្រឿង រួមមាន ម៉ូតូ ចំនួន១១គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង, រថយន្តធុនធំ ចំនួន២គ្រឿង, ថ្មើរជើង១នាក់ និងយានយន្តផ្សេងៗ៣គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៦លើក (ស្លាប់ ៣នាក់), មិនគោរពសិទ្ធិ ១លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ ០លើក (ស្លាប់០នាក់) ប្រជែង ៣លើក (ស្លាប់១នាក់) , បត់គ្រោះថ្នាក់ ១លើក (ស្លាប់០នាក់) កត្តាយានយន្ត ០លើក, ស្រឹវឹង ១លើក ។ របាយការណ៍ខាងលើបញ្ជាក់ថា គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៧លើក, ផ្លូវខេត្ត/ក្រុង ចំនួន៤លើក និងផ្លូវលំ ចំនួន១លើក ។ យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៨លើក, រថយន្តធុនតូច ចំនួន១លើក និងរថយន្តធន់ធំ២លើក , ថ្មើរជើង ២នាក់ , យានផ្សេងៗ៣លើក , កង់០លើក ។ រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តសៀមរាប ២លើក ស្លាប់៣នាក់ របួស១នាក់ , កណ្តាល ២លើក ស្លាប់៣នាក់ របួស០នាក់ ,ភ្នំពេញ ៣លើក ស្លាប់២នាក់ របួស៦នាក់ និងកំពង់ធំ ១លើក ស្លាប់១នាក់ , ក្រចេះ ១លើក ស្លាប់១នាក់ របួស២នាក់ និងស្វាយរៀង ១លើក ស្លាប់១នាក់ ។ តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ មេសា ដល់ថ្ងៃទី៨ មេសា ២០១៨ មានគ្រោះថ្នាក់ចំនួន ៧២លើក ស្លាប់ចំនួន៣៧នាក់ របួសសរុបចំនួន៨៩នាក់ របួសធ្ងន់ ៥៨នាក់ របួសស្រាលចំនួន៣១នាក់ ។ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី៨ មេសា ២០១៨ គិតពីម៉ោង១៤ ថ្ងៃទី៧ មេសា ដល់ម៉ោង១៤ ថ្ងៃទី៨ មេសា ២០១៨ រួមមាន ៖ មធ្យោបាយចូលគោលដៅ ១៨៦៥គ្រឿង (ម៉ូតូ៥២%) , មធ្យោបាយល្មើស ៤១២ គ្រឿង (ម៉ូតូ៤២%) ,អប់រំ ២០៥គ្រឿង ស្មើរ៥០% , ពិន័យ ២០៧ គ្រឿង (បង់ប្រាក់១០០%) ៕