បណ្តាញសង្គម

ម៉ូតូ​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ និង​ម្នាក់ទៀត​របួសធ្ងន់​

ខេត្តព្រះសីហនុ ៖ បុរស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយម៉ូតូបុកម៉ូតូ (អ្នកទាំងអស់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព)នៅវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៣-១៩៤ ស្ថិតក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលមានទិសដៅបញ្ច្រាសគ្នា។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សប្រុស ចំនួន៣នាក់ និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកលិគឹមឌីវាលរេញ។ សាកសពជនរងគ្រោះទាំង៣នាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នវត្ថុតាងម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕