បណ្តាញសង្គម

ផ្អើល​វង់រាំ​ក្នុង​ពិធីមង្គលការ​មួយ ខណៈ​ភ្ញៀវ​ខាង​ស្រី និង​ភ្ញៀវ​ខាង​ប្រុស​…

ខេត្តព្រៃវែង ៖ ក្រុមក្មេងស្ទាវពីរក្រមដែលម្ខាងជាភ្ញៀវខាងស្រី និងម្ខាងទៀតជាភ្ញៀវខាងប្រុសមានទំនាស់ពាក្យសម្តីគ្នានៅក្នុងវង់រាំ បង្កជាហិង្សាកាប់ចាក់គ្នាផ្អើលវង់រាំក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយ ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងវេលាម៉ោង១ និង៣០នាទីរសៀល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះពិធីអាពាហ៍ពិពាហ៍កូនស្រីរបស់ឈ្មោះ ប៊ិន វី ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិងែកងក ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ តាមព័ត៌មានទទួលបានពីសមត្ដកិច្ចឲ្យដឹងថា ក្រុមវាយតប់គ្នាទាំងពីរ មួយក្រុមនៅភូមិងែកងក ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច(ភ្ញៀវខាងស្រី )និងមួយក្រុមទៀត ភូមិផុត ឃុំព្រះស្ដេច ស្រុកព្រះស្តេច(ភ្ញៀវខាងប្រុស)។ ប្រភពបន្តថា ក្រុមទាំងពីរវាយតប់គ្នារហូតដល់ភ្ញៀវខាងកូនប្រុសបានទាញបានកូនកាំបិតហាន់បន្លែចាក់ទៅលើភ្ញៀវខាងកូនស្រីឈ្មោះ ទូក ឌឿ ភេទប្រុស អាយុ២៦ឆ្នាំនៅភូមិងែកងក ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ឱ្យរងរបួសត្រង់កំភួនដៃខាងឆ្វេងធ្ងន់ធ្ងរ ហើយក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យនៃប្រទេស វៀតណាម។ ក្រោយពីបង្កភាពចលាចល សមត្ថកិច្ចបានចុះទៅចាប់ខ្លួនបានជនសង្ស័យចំនួ៤នាក់ ទៅអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ដែលក្នុងនោះ

១.ឈ្មោះ គង់ គីម(ហៅម៉ិ) ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិផុត ឃុំព្រះស្ដេច ស្រុកព្រះស្តេច

២.ឈ្មោះ គង់ ជៃ(ហៅ ទិត្យ) ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិឫស្សីទន្លេ ឃុំព្រះស្ដេច ស្រុកព្រះស្តេច ៣.ឈ្មោះ មិន គឹមសាន់(ហៅហ៊ៅ) ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិផុត ឃុំព្រះស្ដេច ស្រុកព្រះស្តេច និង

ទី៤.ឈ្មោះ អ៊ីន អុល ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិផុត ឃុំព្រះស្ដេច ស្រុកព្រះស្តេច។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕