បណ្តាញសង្គម

​ជ​នស​ង្យ័​យ​ម្នាក់​ជំនាញ​ខាង​លួច​ត្រូវអស់​លក្ខ​ជាប់​ខ្នោះ​សមត្ថកិច្ច​

ភ្នំពេញៈជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១បង្ក្រាបជាក់ស្តែងបន្ទាប់ពីរូបគេធ្វើសកម្មភាពឡើងរបងចូលក្នុងបរិវេណផ្ទះលួចយកម៉ាញ៉ាតូម៉ូតូចំនួន៣គ្រឿងរបស់ប្រជាពលរដ្ឋ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទាបភ្លឺថ្ងៃទី៩ខែមេសាឆ្នាំ២០១៨ស្ថិតនៅចំណុចផ្ទះជួលលេខ៧៤២A ផ្លូវ៦២ ក្រុមទី៣ ភូមិផ្សារតូច សង្កាត់ ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។ សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះសេងវិចិត្រភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅសា្នក់បណោះ្តអាសន្ន សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញក្រុងភ្នំពេញមុខរបរមិនពិតប្រាកដមានសរធាតុញៀនក្នុងខ្លួន។ជនរងគ្រោះឈ្មោះអ៊ឹងថងភេទប្រុសអាយុ៥៧ឆ្នាំមានទីលំនៅផ្ទះកើតហេតុខាងលើមុខរបរលក់ដូរ។ សម្ភារៈដកហូតរួមមានដែកទូរវិស០១កូនកន្ត្រៃតូច១កូនពិល១និងម៉ាញ៉ាតូម៉ូតូចំនួន៣គ្រឿងម៉ាកធូឌេ២គ្រឿងនិងម៉ាកសេ១២៥១គ្រឿង។ក្រោយឃាត់ខ្លួននិងសាកសួរជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងមញ្ជូនតាមនិតិវិធី៕