បណ្តាញសង្គម

​ឆ្លង​ឆ្នាំង​ដាំបាយ​អគ្គិសនី​ទុស្សេ​ឆេះ​ផ្ទះ​ផ្អើល​ទាំង​ព្រឹក​

ភ្នំពេញៈនៅវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ដាំបាយចង្ក្រានប្រើដោយចរន្តអគ្គិសនីទុកចោល ទុស្សេឆ្លងឆេះផ្ទះអស់ទ្រព្យសម្បត្តិមួយចំនួនផ្អើលពលរដ្ឋក្បែរខាងសមត្ថកិច្ចយកបំពង់ពន្លត់អគ្គិភ័យទៅជួយបាញ់ជះបាញ់ទឹកទើបភ្លើងបានរលត់ទៅវិញ។ គ្រោះអគ្គិភ័យបានកើតឡើងនៅស្ថិតនៅតាមផ្លូវលំខាងក្រោយផ្សារជម្ពូវ័នភូមិជម្ពូវ័នសង្កាត់ចោមចៅ៣ខណ្ឌពោធិសែនជ័យ។ផ្ទះដែលឆេះសង់ពីថ្មក្រោមឈើលើប្រក់ស័ង្កសីមានម្ចាស់ឈ្មោះឡាក់ភេទប្រុសអាយុជាង៥០ឆ្នាំមុខរបរលកើដូរតែមិនបាននៅផ្ទះឡើយអំឡុងពេលកើតហេតុ ។ តាមប្រភពនៅកន្លែងបានឲ្យដឹងថាមុនកើតហេតុបន្ទាប់ពីម្ចាស់ដាក់ដាំបាយចង្ក្រានអគ្គីសនីដោតភ្លើងទុកចោលហើយទុស្សេឆ្លងឆេះរាលដាលតាំងពីជាន់ក្រោមរហូតដល់ជាន់លើអស់សម្ភារៈខោអាវរបស់របរមួយចំនួនធំ។ ពលរដ្ឋក្បែរខាងឲ្យដឹងថាមុនកើតហេតុខណៈផ្ទះម្ចាស់ចាក់សោទុកចោលស្រាប់តែនៅវេលាម៉ោងខាងលើមានធំក្លិនឈ្ងៀមនិងហុយផ្សែងចេញពីក្នុងផ្ទះជាន់ក្រោមផ្អើលពលរដ្ឋទៅអើតមើលឃើញទុស្សេឆេះចេញពីចង្ក្រានដាំបាយបង្កជាអណ្តាតភ្លើងឆេះរាលតាំងពីជាន់ក្រោមរហូតដល់លើផ្ទះបង្កឲ្យអ្នកក្បែរខាងភ័យខ្លាចភ្លើងឆេះរាលទៅផ្ទះផ្សេង ។ តាមសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យផ្ទាល់ដល់ផ្ទះកើតហេតុឃើញថាផ្តើមចេញមកពីទុស្សេចង្ក្រានដាំបាយសំណាងហើយជួយពន្លត់ទាន់ មិនបង្កឲ្យអ្នកណារងរបួស ហើយក៏មិនរាលដាលទៅផ្ទះផ្សេង គ្រាន់តែសម្ភារៈក្នុងផ្ទះកើតហេតុទទួលរងខូចខាតអស់មួយចំនួនធំ៕