បណ្តាញសង្គម

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

ខេត្តរតនគិរី ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ វេលាម៉ោង៤ និង១៥នាទីរសៀលថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣៧៨៩ ស្ថិតក្នុងភូមិលោម ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ រម៉ាម ជ្រើន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិកើតហេតុខាងលើ (បើកបរក្នុងស្ថានភាពស្រវឹង) ជិះម៉ូតូម៉ាកវ៉េវអុិច។ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ សេវ ទុល ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិពែង ឃុំញ៉ាង ស្រុកអណ្តូងមាស បើកបរម៉ូតូម៉ាកវ៉េវឆ្លាម (រងរបួសធ្ងន់)។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង និងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕