បណ្តាញសង្គម

បន្ទប់ការ៉ាអូខេចំនួនត្រូវបានអគ្គីភ័យឆាបឆេះ

 

 

 

 (បន្ទាយមានជ័យ)៖បន្ទប់ការ៉ាអូខេ យីហោហ្គោលថោន១ ចំនួន២បន្ទប់ត្រូវបានអគ្គីភ័យឆាបឆេះ ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១០ខែមេសាឆ្នាំ២០១៨ នៅភូមិក្បាលស្ពាន សង្កាត់ព្រព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។នៅក្នុងហេតុការណ៍នោះដែរ ក៏មានវត្ថមាន លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅដល់កន្លែងកើតហេតុ ក្នុងនោះក៏មានរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង ចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ។បន្ទប់ការ៉ាអូខេនោះ មានឈ្មោះឈុន ពៅ ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

តាមប្រភពព័ត៌មានដំបូងគេបានឃើញផ្សេងហុយចេញពីបន្ទប់ការ៉ាអូខេដោយលាយឡំជាមួយនិងអណ្តាតភ្លើង ដែលរាលឆេះសម្ភារៈក្នុងបន្ទប់ ។នៅពេលនោះគឺមិនត្រូវបានមានច្រក ដើម្បីបាញ់ទឹកទេ ទាល់យកអែស្ការមកទំលាយជញ្ជាំងនិងវាយបុកទ្វារខាងមុខបន្ទប់ ទើបមានកន្លែងបាញ់ទឹកចូល។

សមត្ថកិច្ចបានបាននិយាយក្នុងកិច្ចប្រតិបត្តិការនេះ គឺប្រើរយៈពេល៣ម៉ោង ទើបគ្របគ្រងស្ថាការនោះបាន ដោយប្រើប្រាស់ទឹកអសចំនួន១០ឡាន ។នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ គឺមិនមានរងគ្រោះដល់មនុស្សនោះទេ គ្រាន់ខូចខាតសម្ភារៈ នៅក្នុងបន្ទប់ប៉ុណ្ណោះ។មូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះ គឺទុស្សេខ្សែភ្លើង។

ទាក់ទឹកនឹងគ្រោះអគ្គីភ័យនេះ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះអគ្គីភ័យ រដូវនេះ គឺជារដូវក្តៅហួតហែងងាយនិងកើតមានអគ្គីភ័យ ការធ្វើសំណង់មិនថាបន្ទប់ការ៉ាអូខេឬក្លឹបកំសាន្តនោះទេ ទាមទៀឲ្យមានបង្អួចឬប្រឡោះមួយសម្រាប់កើតមានអគ្គីភ័យងាយស្រួលក្រុមការងារជួយអន្តរាគមបាញ់ទឹកពន្លត់ ដូចជាបន្ទប់ការ៉ាអូខេនេះ គឺគ្មានកន្លែងបាញ់ទឹក ទើបបង្កឲ្យជួបបញ្ហាខ្លះ ក្នុងការជួយអន្តរាគមន៍។ចំពោះការតបណ្តាញអគ្គីសនី គឺត្រូវបានរកជាងជំនាញមកត ហើយបើខ្សែចាស់ត្រូវមានការផ្លាស់ប្តូរចេញជៀសវាងការទុស្សេ៕