បណ្តាញសង្គម

បុរសវ័យចំណាស់ម្នាក់តូចចិត្ត ប្រពន្ធសុំលែងលះ ចង កសម្លាប់ខ្លួន

បន្ទាយមនជ័យ ៖ បុរសវ័យចំណាស់ម្នាក់តូចចិត្តនឹងប្រពន្ធសុំលែងលះ បានធ្វើអត្តឃាតដោយចង កសម្លាប់ខ្លួន នៅតូបមុខផ្ទះ ត្រូវបានប្រជាពលរដ្ឋជិះកង់ប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។ ហេតុការបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងវេលាម៉ោង០៦:៣០នាទីព្រឹក ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ តុលា  ឆ្នាំ ២០១៨ ស្ថិតនៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ បុរសដែលបានធ្វើអត្តឃាតចង់ ក សម្លាប់ខ្លួនមានឈ្មោះ គឹម  ថន ហៅ សារុន ភេទប្រុស អាយុ ៦៨ ឆ្នាំ រស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ( អតីត យុទ្ធជន ) បានយកក្រមា ពណ៌ក្រហមចង ក ភ្ជាប់ទៅនិង រ៉ូតបុស្សី តូបមុខផ្ទះ ដែលមានកំពស់ ១.៤០ ម ( ចង ក លុតជង្គង់ ) ដោយពុំមានប្រពន្ធកូនមើលថែទេ កូនចេញស៊ីឈ្នួលអស់ ហើយប្រពន្ធ ទៅដេកនៅផ្ទះម្ដាយភូមិទ្រលោកជើង ឃុំភ្នំលៀប ។លុះនៅព្រឹកថ្ងៃទី២១ ខែតុលា ត្រូវបានក្មេងស្រីអាយុ១៣ឆ្នាំម្នាក់នៅភូមិជាមួយគ្នា ជិះកង់ប្រទះ ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។ សមត្ថបានបញ្ជាក់ថា ៖ តាមការសាកសួរសាច់ញាត្តិជនរងគ្រោះ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យបុរសចំណាស់ខាងលើធ្វើអត្តឃាត ដោយសារមានទំនាស់ក្នុងគ្រួសារ ហើយប្រពន្ធបានដាក់ពាក្យលែងលះនៅសាលាឃុំ ភ្នំលៀប ។ តែមេឃុំមិនទាន់និងបាន ហៅដើម្បីធ្វើការសម្របសម្រួលផង ស្រាប់តែចង ក សម្លាប់ខ្លួនតែម្តង ។ក្រោយពីពិនិត្យសាកសពរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទ ៖ រឿង ចន្រ្ទា