បណ្តាញសង្គម

អគ្គិភ័យ​ឆេះ​រោង​សិប្បកម្ម​ផលិត​ឡាំង​ស្នោ​ អស់​ម៉ាស៊ីន​ឆេះ​ម៉ាស៊ីន​ផលិត​ឡាំង​ស្នោរ​ចំនួន​៥​គ្រឿង

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ៍ទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅរោងសិប្បកម្មផលិតឡាំងស្នោឈ្មោះ សាន់នី ផ្ទះលេខ៣៩៣ ស្ថិតតាបណ្តោយផ្លូវលំ ក្រុមទី២ ភូមិត្នោជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះស៊ូ ហុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរម្ចាស់សិប្បកម្ម។ មន្ត្រីនគរបាលដដែលបន្តថា មូលហេតុ ជាងផ្សារដែកធ្វើឲ្យធ្លាក់ធូបផ្សារដែកបង្កជាអគ្គិភ័យ។ ខូចខាតៈឆេះម៉ាស៊ីនផលិតឡាំងស្នោរចំនួន៥គ្រឿង និងពុំបានបណ្តោយឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ក្នុងប្រតិបត្តិការខាងលើកម្លាំងការិយាល័យអគ្គិភ័យប្រើប្រាស់រថយន្តចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់១២ឡាន ស្មើនឹង៤៨ម៉ែត្រគូប។ រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើ ៦ម៉ែត្រគូប។ រថយន្តក្រសួងមហាផ្ទៃចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់៥ឡាន ស្មើនឹង ៣០ម៉ែត្រគូប។រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប ៕