បណ្តាញសង្គម

បញ្ជូនក្រុមជួញដូរគ្រឿងញៀន៥នាក់រួមនិងថ្នាំញៀនម៉ាទឹកកក២ថង់ទៅតុលាការដើម្បីចាត់ការតាមច្បាប់

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចអាវុធហត្ថបានចាប់បញ្ជូនខ្លួនក្រុមជួញដូរគ្រឿងញៀន៥នាក់រួមនិងម៉ាទឹកកក២ថង់ទៅតុលាការដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីបានឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង២១ និង៣០ នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងក្រោយវត្តថ្មី ស្ថិតក្នុងភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង ។

តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា កម្លាំង មូលដ្ឋាន អ.ហ ក្រុងបាត់ដំបង បានចុះធ្វើការបង្ក្រាបករណី ជួញដូរគ្រឿងញៀន បានចំនួន០១លើក ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៥ នាក់ ៖ ១. ឈ្មោះ ពៅ ពីតូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង ។ ២. ឈ្មោះ ថា សុវណ្ណារ៉ា ហៅនាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ដាក់មេក្រូ មានទីលំនៅភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង។ ៣. ឈ្មោះ ឌុល សំរេច ហៅ ក្រឹម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរដាក់មេក្រូ មានទីលំនៅភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង។ ៤. ឈ្មោះ វ៉ឺន វុទ្ធី ហៅ ឆក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង និងទី៥. ឈ្មោះ ស៊ន វាសនា ហៅ ក្តឹប ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង ។

តាមរបាយការណ៍ប៉ូលិសបានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនបាននិងរឹបអូសបានវត្ថុតាងរួមមាន ៖ ១. សារធាតុញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០២ កញ្ចប់ ទម្ងន់ ២.៣០ ក្រាម ។ ២. ទូរស័ព្ទដៃ ០៣គ្រឿង ។៣. ម៉ូតូ ០២ គ្រឿង ។៤. បំពង់សម្រាប់ចូកគ្រឿងញៀន ០១ ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមច្បាប់រួចហើយ៕