បណ្តាញសង្គម

បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ផ្លូវ​កោង​ជ្រុល​បុក​គល់ឈើបណ្តាលឲ្យស្លាប់ម្នាក់ និងរង​របួសធ្ងន់​ម្នាក់

ខេត្តពោធិ៍សាត់ ៖ ក្មេងស្រីជំទង់ ២នាក់បានរងរបួស និងស្លាប់យ៉ាងរន្ធត់ នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៍កម្រនឹងកើតមាន (បុកដើមឈើ) ខណៈត្រូវបានគេអះអាងប្រើប្រាសល្បឿនលឿនត្រង់ចំណុចផ្លូវមិនមានសុត្ថិភាព (ផ្លូវកោង)។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍កម្រនឹងកើតមានខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង១០នាទី ព្រឹកថ្ងៃព្រហស្បត្តិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចផ្លូវកោងខ្លាំងក្បែវត្តរំលេច ស្ថិតក្នុងភូមិឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលអធិការដ្ឋានស្រុកបាកានបានឲ្យដឹង ជនរងរបួសបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១១ ពណ៏ខ្មៅ គ្មានស្លាកលេខ ឈ្មោះ យ៉េត ម៉ាសីលា ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ ឆែម ភារី ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់(ស្លាប់)។

ក្នុងរបាយការណ៍ខាងលើបន្តទៀតថា មុនកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើររួមគ្នាក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូងក្នុងល្បឿងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុផ្លូវកោងខ្លាំងក៍ជ្រុលទៅបុកដើមឈើពេញទំហឹង បណ្ដាលឲ្យរងរបួស និងស្លាប់ក្នុងផ្លុកឈាមបែបនេះតែម្ដង ករណីនេះសមត្តកិច្ចចុះអន្តរាគមន៍បញ្ជូនជនរងរបួសទៅសង្គ្រោះ ធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕