បណ្តាញសង្គម

រដ្ឋបាលរាជធានីភ្នំពេញប្រកាសផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល៦ថ្ងៃ

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រកាសឲ្យផ្អាកដំណើរការ សេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នឹងដំណើរការបម្រើសេវានេះជាធម្មតាវិញ។ តាមសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការផ្អាកដំណើរការ សេវាដឹកជញ្ជូនតាមកាណូតនេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្ថិភាព និងការចរាចរណ៍តាមផ្លូវទឹក តាមដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ចៀសវាងមានបាតុភាពកើតឡើងជាយថាហេតុ និងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖