បណ្តាញសង្គម

ឃាត់ខ្លួន​ស្ត្រី​មេខ្យល់​ជួញដូរ​មនុស្ស​ឲ្យ​យកប្តី​នៅ​ប្រទេស​ចិន​

ត្បូងឃ្មុំ ៖ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនស្ត្រីមុខសញ្ញាមេខ្យល់ ក្នុងករណីអំពើជួញដូរមនុស្សឲ្យយកប្តីខុសច្បាប់នៅប្រទេសចិន ហើយ បញ្ជូនទៅកាន់តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នក្រោមបទចោទ អំពើលក់ដូរសម្រាប់នាំឆ្លងដែន។ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ កង ជីម អាយុ៥០ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះជាស្ត្រីខ្មែរម្នាក់មានអាយុ២២ឆ្នាំ រស់នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានស្ត្រីសង្ស័យរូបនេះនិងបក្ខពួកបានធ្វើការបោកបញ្ឆោតលក់ឲ្យទៅយកប្តីដោយខុសច្បាប់កាលពីឆ្នាំ២០១៦កន្លងទៅ ។ សមត្ថកិច្ចបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយរបស់នារីរងគ្រោះ កម្លាំងនគរបាលជំនាញបានបើកការស៊ើបអង្កេតពន្លាតដែនសមត្ថកិច្ចដល់ខេត្តត្បូងឃ្មុំ និងបានឃាត់ខ្លួនបានស្ត្រីជាមេខ្យល់រូបនេះ យកមកអនុវត្តតាមនីតិវិធី៕

photo_2018-11-19_21-41-43