បណ្តាញសង្គម

យុវជន​ម្នាក់​ស្លាប់ចោល​គូរ​ដណ្តឹង​ខណៈ​ត្រឡប់​ពី​ដើរ​ចែក​ធៀប​ការជួប​គ្រោះថ្នាក់​ចរាចរ

ភ្នំពេញ៖នារីម្នាក់បានត្រឹមយំសោកស្ដាយគូដណ្ដឹងរបស់ខ្លួនដែលជួបគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូទាក់ដៃចង្កូតជាមួយរ៉ឺម៉កបណ្ដាលឱ្យដួល។ស្របពេលមានរថយន្តមួយគ្រឿងផ្សេងទៀតមកពីក្រោយបានកិនចំក្បាលជនរងគ្រោះបណ្ដាលឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅតាមផ្លូវ២១៧ជិតស្ពានដែកចំការដូងបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨ក្នុងភូមិឫស្សីទី២សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ ។ ជនរងគ្រោះ(សព)មានឈ្មោះ និល សីហា ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបុគ្គតោ និងមានមុខរបរមួយទៀត បោះពុម្ពអាល់ប៊ុម ដាក់រូបថត ស្នាក់នៅ បច្ចុប្បន្នក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ និងទីកន្លែងកំណើត នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។ ចំណែកគូដណ្ដឹង ឈ្មោះ ពៅ ពិសិដ្ឋ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។ តាមសម្តីមិត្តភក្តិដែលជិៈខាងក្រោយបានប្រាប់ឲ្យដឹងថាពួកគាត់ទាំង២នាក់បានដើរប្រាប់ការនៅថ្ងៃទី៧ខែមករាឆ្នាំ២០១៩ខាងមុខនេះហើយក៏នាំគ្នាចូលហាងផឹកស៊ីនៅម្តុំផ្សារស្ទឹងមានជ័យ។រួចហើយក៏ចេញពីហាងក្នុងគោលបំណងទៅកន្លែងស្នាក់នៅស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៏បែបនេះឡើង ៕