បណ្តាញសង្គម

បុរស​ម្នាក់​មិនដឹង​មាន​វិ​ប​ត្ត​អ្វី​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងមានវិបត្តអ្វី បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារថ្មី តែសំណាងល្អត្រូវបានប្រជាពលរដ្ឋជួយទាន់កាលពីវេលាម៉ោង៤និង៥នាទីរសៀលថ្ងៃទី២០ ខែធ្ នូឆ្នាំ២០១៨ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។តាមប្រភពព័ត៌មានពីបុរសជាពលរដ្ឋម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុគាត់កំពុងតែចងឬស្សីនៅក្នុងទន្លេ ហើយស្រេកទឹកក៏ចេញទូកទៅរកទឹកហូប ក៏ស្រាប់តែឃើញជនរងគ្រោះខាងលើលោតទំលាក់ខ្លួនពីលើស្ពានជ្រោយចង្វារថ្មី(ស្ពានខាងជើង)ចុះមកក្នុងទឹកទន្លេ ហើយបានស្រែកថាជួយផងៗ ដោយអណ្តែតចេញពីកន្លែងកើតហេតុបានប្រហែល១០០ម៉ែត្រ គាត់និងកូនពីរនាក់ទៀតក៏ចេញទូកទៅជួយស្រង់មកលើគោកតែម្តង។ បុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយមន្ទីរពេទ្យកាលម៉ែតដឹកទៅសង្គ្រោះ៕