បណ្តាញសង្គម

ឌុប​មិត្តស្រី​ភ័យ​នឹង​គេ​ដេញ​វាយ​ជ្រុល​ទៅបុក​រ៉ឺម៉ក​​ម៉ូតូពីក្រោយ​ស្លាប់​

ភ្នំពេញ៖យុវជនម្នាក់បានស្លាប់នៅកណ្តាលផ្លូវម្នាក់ឯងបន្ទាប់ពីជិះម៉ូតូឌុបមិត្តស្រីក្នុងល្បឿនដោយភ័យនឹងគេដេញតាមវាយក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយ។រីឯខាងស្រីងើបពីសន្លប់គេចខ្លួនទៅបាត់។ហេតុការណ៍បានកើតឡើ់ងនៅតាមផ្លូវសហព័ន្ធរុស្សីមុខច្រកចូលព្រលានថ្មី ភូមិក្បាលដំរី២សង្កាត់កាកាប២ខណ្ឌពោធិសែនជ័យកាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៨។ យុវជនរងគ្រោះ បើតាមអត្តសញ្ញាណប័ណនៅជាប់តាមខ្លួន មានឈ្មោះ ចឹក សារ៉ុម ភេទប្រុស អាយុ១៩ឆ្នាំ មាន ស្រុកកំណើតនៅភូមិ អំពិលក្តារ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១១០ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-9818 ជាមធ្យោបាយ ។ ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យស្រាវជ្រាវទំនាក់ទំនងទៅសាច់ញាតិដើម្បីដឹកសាកសពទៅធ្វើបុណ្យតាមប្រពៃណីរីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌជាបណ្តោះអាសន្ន ៕