បណ្តាញសង្គម

​ចាប់​រថយន្ត​ទំនើប​មួយគ្រឿង​រឹបអូស​សត្វព្រៃ​មួយចំនួន​

សៀមរាប៖កម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើសៀមរា នៅរសៀលថ្ងៃទី២៤ខែធ្នូនេះ បានចាប់រថយន្តហាយឡែនដឺដឹកសត្វព្រៃមួយគ្រឿងខណៈកំពុងសណ្តោងគ្នានៅតាមផ្លូវខាងក្រោយសណ្ឋាគារអង្គរអេរ៉ា ស្ថិតក្នុងភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប។ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីលោកលីសុផាបានឲ្យដឹងថាដោយមានបណ្តាញរាយការណ៍មកពីព្រំដែនមកថាមានរថយន្តដឹកសត្វព្រៃខាងលោកបានចាំល្បាតអស់ជាច្រើនថ្ងៃទើបតែប្រទះឃើញរថយន្តនេះកំពុងសណ្តោងគ្នារួចខាងលោកក៏ធ្វើការស្ទាក់ចាប់បានភ្លាមៗតែម្តង។ ម្ចាស់រថយន្តបន្ទាប់ពីសមត្ថកិច្ចឃាត់រថយន្តរួចក៏នាំគ្នាបើករថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់អស់។នៅក្នុងរថយន្តដែលឃាត់ចាប់នោះមាន អណ្តើកចំនួន៧៨ក្បាលស្មើ ៤៧៨គីឡូក្រាម អន្សងចំនួន៥៣ ស្មើ២១៩គីឡូក្រាម។ បន្ទាប់ពីរឹបអូសយកមកផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីរួចមកកម្លាំងសមត្ថកិច្ចជំនាញបានដកហូតយករថយន្តល្មើសច្បាប់យកមករក្សាទុក។រីឯសត្វព្រៃនិងត្រូវយកទៅព្រលែងនៅបឹងទន្លេសាប៕