បណ្តាញសង្គម

​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់

ភ្នំពេញៈបុរសម្នាក់បានស្លាប់ ពេលបញ្ចូនទៅមន្ទីពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ។ហេតុការណ៍បានកើតឡើងស្ថិតនៅលើស្ពានអាកាសស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យកាលពីយប់ថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជិន រតនា ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើតនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា ។ រីឯបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យ តែមិនស្គាល់អត្តសញ្ញាណនោះទេ ។ ដោយពួកគេទាំង២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកស្កុបពី ពាណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GN- 9405 ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរ៉ឺម៉ូតូសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ រង់ចាំដោះស្រាយតាមក្រោយ ៕