បណ្តាញសង្គម

ខឹង​ឪពុកម្តាយ​ស្តីបន្ទោស រឿង​ល្បែង​ហ្គេម​បាញ់​ត្រី ចងក សម្លាប់ខ្លួន នៅ​ក្រុងព្រះសីហនុ

ព្រះសីហនុ ៖ យុវជនម្នាក់សម្រេចចិត្ត ចង ក សម្លាប់ខ្លួន ដោយខឹងឪពុកម្តាយស្តីបន្ទោស រឿងលេងល្បែង ហ្គេមបាញ់ត្រី មិនជួយធ្វើការរកស៊ី នៅផ្ទះ។ ករណីនេះកើតឡើងវេលាម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី២៦-១២-២០១៨ នៅក្រុម១១ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ-ខេត្តព្រះសីហនុ (ក្រោយអតីតភោជនីដ្ឋានតោ២) ។ មន្ត្រីអាជ្ញាធរមូលដ្ឋានបានប្រាប់ថាសាកសពឈ្មោះ ណុប វណ្ណៈភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅជាមួយឪពុកម្តាយ អាស័យដ្ឋានខាងលើ ។ ក្រោយលោកគ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ពិនិត្យសាកសព បានឲ្យដឹងថា សាកសពស្លាប់ដោយសារចង ក (អត្តឃាត) ពិតប្រាកដមែន ។ មូលហេតុ ខឹងគ្រួសារ ស្តីបន្ទោសរឿងអត់ជួយធ្វើការងារផ្ទះ និងរកស៊ី គិតតែដើលេងបាញ់ត្រី(លេងហ្គាមបាញ់ត្រី) ។សមត្ថកិច្ចបានធើ្វការប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីយ៍ ៕