បណ្តាញសង្គម

​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​ម្នាក់​ស្លាប់​រួច​បើក​គេច​បាត់​

កំពតៈអ្នកថ្មើរជើងម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារម៉ូតូមួយគ្រឿងបុកពេញទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ។ អ្នកបង្កបានបើកម៉ូតូគេចបាត់ពីកន្លែងគ្រោះថ្នាក់ភ្លាមៗកាលពីម៉ោង៧យប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គរជ័យបានប្រាប់ឱ្យដឹងថាជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះសឿង ទូច ភេទប្រុស អាយុ ៣៥ឆ្នាំ ជាជនមានសតិមិនល្អ រស់នៅភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត៕