បណ្តាញសង្គម

សិស្សស្រី​ម្នាក់​មិនចេះ​ហែល​ទឹក​ចុះ​ងូតទឹក​ស្រះ​លង់​ស្លាប់​

/បាត់ដំបងៈសិស្សស្រីម្នាក់បានលង់ទឹកស្លាប់ដោយចុះងូតទឹកស្រះទាំងខោវែងនិងអាវមិនចេះហែលទឹក។ហេតុការណ៍នេះកើតឡើងនៅចំណុចស្រះទឹកខាងក្រោយសាលារៀនអនុវិទ្យាល័យមោងចម្ងាយប្រហែល៣០០ម៉ែត្រស្ថិតក្នុងភូមិកន្សៃបន្ទាយឃុំមោងស្រុកមោងឫស្សីកាលពីរសៀលថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨ ។ លោកម៉ៅហ៊តមេបញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុកមោងឬស្សីបានឱ្យដឹងថាសិស្សស្រីដែលលង់ទឹកស្លាប់មានឈ្មោះ អាត និមលអាយុ១៤ឆ្នាំរស់នៅភូមិឫស្សី២ ឃុំមោងស្រុកមោងឬស្សីខេត្តបាត់ដំបង។ លោកមេបញ្ជាការរងស្រុកបានបញ្ជាក់ថាមូលហេតុមកពីជនរងគ្រោះនិងមិត្តភក្តិចុះលេងទឹកស្រះអត់ចេះហែលទឹកបានលង់ទឹកស្លាប់តែម្តង។សាកសពក្រោយសមត្ថកិច្ចជំនាញធ្វើកោសល្យរួចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕