បណ្តាញសង្គម

​រថយន្ត​កិន​មនុស្ស​ម្នាក់​ស្លាប់​បន្ទាប់ពី​ម៉ូតូ​ប៉ះគ្នា​នៅ​ស្រុក​អង្គរជ័យ

កំពតៈដោយសារម៉ូតូពីរគ្រឿងប៉ះគ្នារួចដួលរៀងខ្លួនបណ្តាលឱ្យរថយន្តកិនមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣១ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកងអង្គរជ័យកាលពីព្រឹលប់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨។ លោកវរសេនីយ៍ត្រីស៊ូវណ្ណាតនាយផ្នែកនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថាជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះឈ្មោះព្រាបវិសិដ្ឋអាយុ២៦ឆ្នាំមានទីលំនៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ លោកនាយផ្នែកបានរៀបរាប់ថាកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២៧ខែធ្នូមានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣១ស្ថិតក្នុងភូមិប្រាលឃុំតានីស្រុកអង្គជ័យបណ្តាលឱ្យយុវជនម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសស្រាល។ ចំណែកអ្នកបើកម៉ូតូនៃភាគីម្ខាងទៀតរងរបួសស្រាល។ដោយឡែកករថយន្តបង្កបានព្យាយាមបើករត់តែត្រូវសមត្ថកិច្ចដេញតាមចាប់បានរួចនាំទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជ័យដើម្បីដោះស្រាយនាពេលក្រោយ៕