បណ្តាញសង្គម

​រថយន្ត​ដឹក​ខ្សាច់​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​អ្នកលេង​ភ្លេងខ្មែរ​ប្តី​ប្រពន្ធ​​ស្លាប់

/ព្រះសីហនុ៖រថយន្តដឹកខ្សាច់មួយគ្រឿងបើកបុកម៉ូតូបណ្តាលឱ្យស្លាប់២នាក់នៅលើនៅផ្លូវជាតិលេខ៤ត្រង់ចំណុចហួសស្ពានទឹកសាបចន្លោះគីឡូម៉ែត្រ២០៣និង២០៤ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត៣រសៀលថ្ងៃ៣០ធ្នូ២០១៨ ។ សមត្ថកិច្ចនគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាង ម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានផ្លាកលេខ ។អ្នកបើកបរឈ្មោះ តា ចា ភេទ ប្រុស អាយុ ៥៨ឆ្នាំ មានអ្នករួមដំណើរម្នាក់ឈ្មោះ មលស្រីពៅភេទស្រីអាយុ៥៨ឆ្នាំអ្នកទាំងពីរមុខរបរលេងភ្លេងខ្មែរមានទីលំនៅសង្កាត់លេខ៣ក្រុង/ខេត្តព្រះសីហនុមានទិសដៅចូលមកក្រុងព្រះសីហនុ។ លុះដល់ចំណុចខាងលើម៉ូតូធ្លាក់ចិញ្ចើមផ្លូវអ្នកបើកម៉ូតូបានទាញចង្កូតឡើងមកលើផ្លូវវិញបណ្ដាលឱ្យម៉ូតូដួលមកលើផ្លូវជាតិរួចត្រូវបានរថយន្តដឹកដីខ្សាច់១គ្រឿងមានទិសដៅស្របគ្នាបានមកដល់ក៏កិនពីលើតែម្ដង ។ រថយន្តម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេភ្នំពេញ3E-2745 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ក្នុងនោះអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ក្រោយពេលកើតហេតុរីឯវត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕