បណ្តាញសង្គម

ភ្ញៀវ​ទេសចរ​ណ៍​ចម្រុះ​ជាតិ​សាសន៍​ជាងពីរពាន់នាក់ បាន​នាំគ្នា​ទៅ​កំសាន្ត​តាម​កោះ ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល

ព្រះសីហនុ ៖ លោកវរសេនីយ៍ទោ ខឹម សុផល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានឲ្យដឹងថា នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៨ ម្សិលម៉ិញនេះ នគរបាលទេសចរណ៍ និងចរាចរណ៏ផ្លូវទឹក បានដឹកនាំកងកម្លាំង ចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេស និងប្រព័ន្ធសុវត្ថិភាព លើជលយានយន្តចំនួន៤គោលដៅ មានអូប័រលឿន ចំនួន១៨ គ្រឿង ទូកយន្តបានចេញដំណើរដឹកជញ្ជូនភ្ញៀវទេសចរណ៍ ចំនួន៦៩ ជេីង ក្នុងនោះ ផ្ទុកមនុស្សចំនួន ២.២៥៣ នាក់ ស្រីចំនួន ១.០២២នាក់។ ជនជាតិខ្មែរ ៧៥៤នាក់ ស្រីចំនួន ៣៦៨ នាក់ ជនបរទេស ១.៤៩៩នាក់ ស្រី ៦៥៤ នាក់ ភាគច្រើនជាជនជាតិមកពីអឺរ៉ុប។ បើប្រៀបធៀបទៅនឹង ថ្ងៃទី២៩ ម្សិលមិញ ចំនួន១.០៦២នាក់ ស្រីចំនួន ៤២៣ នាក់ មានការកើនឡើងចំនួន ១.១៩១នាក់ ស្មើនឹង១១២,១៤% ។ លោក ខឹម សុផលបាន បញ្ជាក់ថា៖ ការធ្វើដំណើរតាមផ្លូវទឹក ទាំងទៅ និងមក ពុំមានកើតឡើងនូវ ឧបទ្ទវហេតុអ្វី ? គួរឲ្យកត់សម្គាល់ ឡើយ។ អ្នកខេត្តព្រះសីហនុបានលើកឡើងថា ទេសចរនិងងើបឡើងវិញ បន្តិចម្តងៗ ហើយនាពេលបច្ចុប្បន្ននេះ ដោយមើលឃើញថា អាជ្ញាធរដែនដី បានខិតខំកែឆ្នៃ សោភណ្ឌភាព អនាមយ័បរិស្ថាន សណ្តាប់ធ្នាប់ បានកាន់តែល្អប្រសើរឡើងវិញហើយដែរ។ ពួកគាត់រំពឹងថា បុណ្យឆ្លងឆ្នាំសកល2018 /2019នេះ និងមានភ្ញៀវជាតិនិងអន្តរជាតិ ពិតជាមានការអញ្ជើញមកលេងកំសាន្តសប្បាយ យ៉ាងច្រើនកុះករ ជាក់ជាមិនខាន ៕