បណ្តាញសង្គម

ឆក់​ទូរស័ព្ទ​បានសម្រេច​ពី​ផ្ទះសំណាក់ រី សុខុម សមត្ថកិច្ច​តាម​ចាប់បាន​៤​នាក់​នៅផ្ទះ​សំណាក់​ឋានសួគ៌

ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្ដិ៍ចោមចៅទី៣ សហការណ៍នគរបាលប៉ុស្ដិ៍កាកាបទី២ ចាប់ជនសង្ស័យចំនួន៤នាក់ ក្រោយពីនាំគ្នាធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីម្ចាស់ផ្ទះសំណាក់ រី សុខុម នៅភូមិក្បាលរំដី២ សង្កាត់កាកាប២ បានសម្រេចហើយនាំគ្នារត់ទៅដេកនៅផ្ទះសំណាក់ឋានសួគ៌ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ធ្វើដូចគេមិនដឹង ត្រូវបានម្ចាស់មកតាមប្តឹងប៉ូលីសប៉ុស្តិ៍ចោមចៅ៣ ទៅឃាត់ខ្លួន កាលពីវេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់ឋានសួគ៌ ប្រគល់មកឲ្យម្ចាស់ករណីនគរបាលប៉ុស្ដិ៍កាកាបទី២ចាត់ការបន្ត ។ជនសង្ស័យចាប់ខ្លួនបានទាំង៤នាក់ ទី១.ឈ្មោះ បុល សុខជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល ។ ទី២.ឈ្មោះ ស្រេន ស្រេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ប៉ះកង់ ស្នាក់នៅ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ទី៣.ឈ្មោះ ថន មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុល ម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម មានស្រុកកំណើតភូមិព្រែកតាសេក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ ទី៤.ឈ្មោះ សម្បត្តិ បូរិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះ ឈ្មោះ ម៉េង សេរីរ័ត្ន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ ម្ចាស់ ផ្ទះសំណាក់ រីសុខុម ស្ថិតនៅភូមិ ក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ ចំណែកទូរស័ព្ទ ដែលជនសង្ស័យ ឆក់យកបាន ម៉ាក I phone 8 plush ពណ៌ស តម្លៃ៩០០ដុល្លា ។ តាមសម្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា ខណៈដែលខ្លួនកំពុងតែដេកសម្រាក មើលការខុសត្រូវក្នុងផ្ទះសំណាក់ នៅវេលាអធ្រាត្រចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ចូលទៅធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ បានសម្រេចហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ តែក្រុមជនសង្ស័យ ពិតជាចំថ្ងៃស៊យហើយ ទូរស័ព្ទដែលពួកគេលួច មានភ្ជាប់ GPS (ដាក់អាយខ្លោត) ទើបជាការងារ ដឹងគោលដៅយកទៅ ស្គាល់ដឹងកន្លែង ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចុះទៅឃាត់ខ្លួនបាន ជនសង្ស័យទាំង៤នាក់ កំពុងនៅសម្រាកក្នុងផ្ទះសំណាក់ឋានសួគ៌ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ។ ក្រោយពីចាប់ខ្លួនបានក្រុមជនសង្ស័យ សមត្ថកិច្ចដកហូតបានទូរស័ព្ទដៃ របស់ជនរងគ្រោះមកវិញ ម៉ូតូចំនួន២គ្រឿង ម៉ាកហុងដា សេ១១០ សេរី២០១២ និង ម៉ាក ហុងដាវ៉េវ ទូរស័ព្ទសរុប៥គ្រឿង រួចនាំខ្លួនប្រគល់ឲ្យ នគរបាលប៉ុស្តិ៍កាកាប២វិញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិសែនជ័យ ។ តាមលោក ភា ប្រុស នាយប៉ុស្តិ៍កាកាបទី២ បានឲ្យដឹងថា ខណៈដែលកម្លាំងជំនាញកំពុងសាកសួរលើជនសង្ស័យសរាប់តែ ទូរស័ព្ទរបស់ក្រុមជនសង្ស័យដែលដកហូតបាននោះ មួយគ្រឿងម៉ាក សាំសុង បានរោទិ៍ លុះសមត្ថកិច្ចចុចលើកទទួល ទើបដឹងថា ជាម្ចាស់ទូរស័ព្ទ ក្រុមជនសង្ស័យទាំងនេះឆក់យកបានដែរ ។ នាយប៉ុស្តិ៍បន្តទៀតថា ក្រុមជនសង្ស័យមួយក្រុមខាងលើនេះ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ២ករណីផ្សេងគ្នា មួយគ្រឿងយកបាន ម៉ាកសាំសុង និងមួយគ្រឿងទៀត ម៉ាក I phone ។ ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បន្តតាមនិតិវិធី ៕