បណ្តាញសង្គម

តំបន់មួយចំនួនក្នុងក្រុងបាត់ដំបងរងការជន់លិចដោយទឹកភ្លៀង

ខេត្តបាត់ដំបង ៖ យោងតាមក្រសួងធនធានទឹកបានឲ្យដឹងថា ភ្លៀងមួយមេធំនៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ដែលបានចាប់ធ្លាក់តាំងពីវេលាល្ងាចម៉ោងប្រមាណ ១៧:០០ នាទី រហូតមកដល់យប់ម៉ោង ២០:០០ នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្នុងកម្រិត ៥២,៨ មមបានបង្កឲ្យតំបន់មួយចំនួនក្នុងក្រុងរងការជន់លិចដោយទឹកភ្លៀង ។

ក្រសួងបន្តថា បណ្តាស្រុកមួយចំនួនទៀត មានដូចជា ស្រុកថ្មគោល ស្រុកបាណន់ ស្រុករតនមណ្ឌល និងស្រុកមោងឫស្សី ក៏ទទួលបានរបាយទឹកភ្លៀងក្នុងកម្រិតពីតិចទៅខ្លាំងផងដែរ៕

 

 

 

 

បង្ក្រាបដូចភ្លៀងរលឹម​ ឃាតខ្លួនជនសង្ស័យជួញដូរ​និងប្រើប្រាស់គ្រឿងញៀន​ ចំនួន៧​ បានជាបន្តបន្ទាប់

បន្ទាយមានជ័យ ៖ គ្រឿងញៀនជាចំណុចដ៏រសើបនិងគួរឲ្យព្រួយបារម្មណ៍ ពិសេសគឺក្នុងស្រទាប់យុវវ័យ ។ វាក៏ជាបញ្ហាដែលបង្កឲ្យកើតមាននូវបទល្មើសផ្សេងៗ ។ ដោយអនុវត្តន៍តាមគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក សហការជាមួយកម្លាំងនគរបាល នៃវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានចុះបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ប្រុស ស្រីជាបន្តបន្ទាប់ សរុបចំនួន៧នាក់ ដែលកិច្ចប្រតិបត្តិការនេះ គឺអនុវត្តចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០១៨ នៅក្នុងឃុំគោករមៀត និងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ដើម្បីភូមិ-ឃុំ មានសុវត្ថិភាព លុបបំបាត់ការប្រើប្រាស់ ការចរាចរណ៍គ្រឿងញៀននិងបទល្មើសផ្សេងៗ ។លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់ចេញនូវបទបញ្ជា ដល់គ្រប់អធិការដ្ឋាននគរបាល ស្រុក-ក្រុង ធ្វើការស៊ើបអង្កេត ស្រាវជ្រាវលើបញ្ហាបទល្មើសគ្រឿងញៀនតាមវិធានការជំនាញ ឲ្យដូចជាភ្លៀងរលឹម ។ជាក់ស្តែងជាលទ្ធផល នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយឆ្មារ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានធ្វើការចាប់ឃាត់មុខសញ្ញាប្រើប្រាសើគ្រឿងញៀនចំនួន៣នាក់ ១/-ឈ្មោះ សុខ សៃ ភេទប្រុស អាយុ៣៧ឆ្នាំ ,២/-ឈ្មោះ ហ៊ាំង សុភក្រ្ត ភេទប្រុស អាយុ២៨ឆ្នាំ,៣/-ឈ្មោះ សូត្រ  តឿ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង៣នាក់នៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។ក្រោយពីឃាត់ខ្លួនជនប្រើប្រាស់ទាំង៣នាក់ និងធ្វើការសាកសួរចម្លើយ។ នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃដដែល កម្លាំងនគរបាល ស្រុក បានសហកាជាមួយនគរបាលកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានធ្វើការពួនស្ទាក់នៅចំណុចអូរកំបុត ស្ថិតក្នុងភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២នាក់ទៀតជាសង្សានិងគ្នា ឈ្មោះ១/-គៀត ប៊ុត ភេទប្រុស អាយុ៣៧ឆ្នាំ ,២/-ឈ្មោះរ៉ាក់  ណាវី ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយក្នុងនោះ គឺសមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វាតាមីនគ្រាប់ពណ៌ក្រហមដែលមានអក្សរ WYចំនួន១០គ្រាប់ ថ្នាំញៀនប្រភេទមេតំហ្វាតាមីនអាយស៍ម្សៅក្រាមពណ៌ស ចំនួន៥កូនថង់តូច និងទូរស័ព្ទដៃ១គ្រឿង។

លោកអធិការបានបញ្ជាក់ទៀតថា៖បន្ទាប់ពីធ្វើការសាកសួរចម្លើយជនសង្ស័យទាំង២នាក់ ជាសង្សានិងគ្នារួច សមត្ថកិច្ចបានបន្តឆែកឆេរកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ឈ្មោះគៀត ប៊ុត រកឃើញថ្នាំញៀន ប្រភេទមេតំហ្វាតាមីនគ្រាប់ពណ៌ក្រហមដែលមានអក្សរ WYចំនួន០៨គ្រាប់ ថ្នាំញៀនប្រភេទមេតំហ្វាតាមីនអាយស៍ម្សៅក្រាមពណ៌ស ចំនួន៣កូនថង់តូច ទូរស័ព្ទដៃចំនួន២គ្រឿងបន្ថែមទៀត និងឃាត់ខ្លួនជនប្រើប្រាស់គ្រឿងញៀនម្នាក់ទៀតឈ្មោះ ឃឹម ចាន់ ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិសាមគ្គី ឃុំគោករមៀត។

លោកវរសេនីយ៍ទោសៅ  សារឿន បានបន្តឲ្យដឹងទៀតថា៖នៅវេលាម៉ោង៨និង៤៣នាទីព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ច បានបន្តស្រាវជ្រាវនិងឈានដល់ការបង្រ្កាបមុខសញ្ញាជួញដូរឈ្មោះ ឃឿន ស្រីមិន ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ដោយក្នុងនោះ គឺសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀន ប្រភេទមេតំហ្វាតាមីនគ្រាប់ពណ៌ក្រហមដែលមានអក្សរ WYចំនួន៦០០គ្រាប់ ក្នុងនោះពណ៌ខៀវ៧គ្រាប់ ថ្នាំញៀនប្រភេទមេតំហ្វាតាមីនអាយស៍ម្សៅក្រាមពណ៌ស ចំនួន៦កូនថង់តូច និងបន្តឆែកឆេររកឃើញថ្នាំញៀន ប្រភេទមេតំហ្វាតាមីនគ្រាប់ពណ៌ក្រហមដែលមានអក្សរ WYចំនួន១១គ្រាប់ដែលជនសង្ស័យច្រកក្នុងបំពង់ប៊ឺត ថ្នាំញៀនប្រភេទមេតំហ្វាតាមីនអាយស៍ម្សៅក្រាមពណ៌ស ចំនួន១២កំណាត់ ដែលជនសង្ស័យច្រកក្នុងបំពង់ប៊ឺត លាក់ទុកនៅផ្ទះបាយ ទូរស័ព្ទដៃចំនួន១៩គ្រឿង ប្រាក់ថៃ ៣០០០បាត ប្រាក់ខែ្មរចំនួន២៥ម៉ឺនរៀល ។ សរុបថ្នាំញៀន ប្រភេទមេតំហ្វាតាមីនគ្រាប់ពណ៌ក្រហមដែលមានអក្សរ WYទាំងអស់ចំនួន៦២៩គ្រាប់ ថ្នាំញៀនប្រភេទមេតំហ្វាតាមីនអាយស៍ម្សៅក្រាមពណ៌ស ចំនួន២៦កញ្ចប់ ទូរស័ព្ទដៃចំនួន២២គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងចាត់ការបន្ត តាមនីតិវិធីច្បាប់៕

ស្លាប់២នាក់ របួស៨នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ម្សិលមិញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់៣នាក់។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួ៥គ្រឿង, រថយន្ដធុនតូច៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, ប្រជែង កត្តាយានយន្ដ និងស្រវឹង។

តាមរបាយការណ៍បញ្ជាក់ថា រយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១៥៧លើក បណ្ដាលឲ្យមនុស្សសា្លប់៧៣នាក់, របួសធ្ងន់១៦០នាក់ និងរបួសស្រាល៥៤នាក់៕

 

នគរបាល​ខេត្តបន្ទាយមានជ័យ បង្ហាញមុខជនសង្ស័យជួញដូរគ្រឿងញៀន៥នាក់ក្រោយបង្រ្កាបបានគ្រឿងញៀនជាង២គីឡូក្រាម កាំភ្លើងម៉ាកឡុក៣ដើមនិងកាំភ្លើងប្រើប្រាស់ខ្យល់១ដើម

(បន្ទាយមានជ័យ)៖កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានបង្ហាញមុខជនសង្ស័យជាមេខ្លោងនិងបក្ខពួកចំនួន៣នាក់ សរុបចំនួន៥នាក់ ស្រី២នាក់ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ ឈានដល់ការបង្រ្កាបនិងចាប់ឃាត់ខ្លួនរួមទាំងដកហូតវត្ថុតាង គ្រឿងញៀន ជាង២គី ឡូក្រាម កាំភ្លើងម៉ាកឡុក៣ដើម កាំភ្លើងខ្យល់១ដើមនិងរថយន្ត ២គ្រឿង។ក្រោម ការដឹកនាំ កម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការដឹកនាំសម្របសម្រួលដោយ លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចេញប្រត្តិបត្តិការក្នុងការ បង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀននេះ   បន្ទាប់ពីធ្វើការបង្រ្កាបបក្ខពួកគេ៣នាក់ ស្រីម្នាក់ នៅក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណនិង បន្តឈានទៅ បង្រ្កាបផ្ទះជួលជនសង្ស័យ នៅក្នុងសៀមរាបខេត្ត និងរកឃើញគ្រឿងញៀន លាក់ទុកក្នុងបន្ទប់ជាង២គីឡូក្រាមនោះ រួមទាំងឧបករណ៍ជក់ វេចខ្ចប់មួយចំនួនទៀត។

លោកឧត្តមសេនីយ៍ត្រី ចាប សុប្ញទ្ធិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសប្រាប់ឱ្យដឹងថា៖ កម្លាំងនគរបាលបង្រ្កាបជនសង្ស័យគ្រឿងញៀនទាំង៥នាក់ជាបក្ខពួកនិងជាមេខ្លោងគ្រឿងញៀនធំបានសម្រេចនៅពេលនេះក្រោយពីកម្លាំងនគរបាលបានស្រាវជ្រាវស៊ើបអង្កេតរយៈពេល១ខែមកហើយ ដោយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់នូវវិធានការសម្ងាត់តាមរយៈមុខសញ្ញាជនសង្ស័យគ្រឿងញៀនដែលបានបង្រ្កាបចំនួន៣នាក់ រួចមកនៅក្នុងខេត្តបន្ទាយមានជ័យ។

 

លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថា៖ជនសង្ស័យគ្រឿងញៀងទាំងនេះជាមុខសញ្ញាជួញដូរលក់ចែកចាយគ្រឿងញៀនចំនួន៣ខេត្តគឺខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង។ការ បង្រ្កាបសមត្ថកិច្ចដកហូតបានគ្រឿងញៀនមេតំហ្វេតាមីនwy៨៧៦៤គ្រាប់ស្មើទម្ងន់ ៧៩៩,៩៤ក្រាម, ថ្នាំញៀនមតំហ្វេតាមីនទឹកកកទម្ងន់១៩៩៥,០១ក្រាម, ថ្នាំញៀនកេតា មីន៨,៥១ក្រាម ថ្នាំគ្រាប់អ៊ិចស្រា្តស៊ីទម្ងន់២,៩៦ក្រាម,ជញ្ជីងថ្លឹងគ្រឿងញៀន៤គ្រឿង, អាវុធខ្លី៤ដើម ក្នុងនោះអាវុធខ្យល់១ដើម,រថយន្តចំនួន២គ្រឿង។ជាមួយគ្នានោះដែរ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា៖ អង្គភាពអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យបាន ប្តេជ្ញាខ្ពស់ជាមួយ និងសមត្ថកិច្ចពាក់ដើម្បីបបង្រ្កាបគ្រឿងញៀឱ្យមានប្រសិទ្ធភាព កាត់បន្ថយនិងលប់ បំបាត់គ្រឿងញៀនក្នុង ទឹកដីខេត្តបន្ទាយមានជ័យ។ព្រោះគ្រឿងញៀនបានធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ សង្គមជាពិ សេសអ្នកប្រើប្រាស់គ្រឿងញៀនអាចឈានដល់ទៅធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសផ្សេងៗ ពិសេសដូចជាចោរ លួច ឆក់ប្លន់ អំពើហឹង្សា បង្កឱ្យប៉ះពាល់សន្តិសុខសង្គម។បញ្ជាក់៖ជនសង្ស័យគ្រឿងញៀននិងវត្ថុតាងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ កសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

 

ឱលោកព្រះ​ ចឹងបានជាវត្ថុបុរាណមិនដែលសល់​ គេខំអភិរក្ស​ ឯងគិតតែពីបំផ្លាញ់

 បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញ សហការជាមួយកម្លាំងនគរបាលការពារបតិកភ័ណ្ឌប្រចាំតំបន់ប្រាសាទបន្ទាយឆ្មារ បានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យចំនួន០១នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ក្នុងករណីជីក គាស់ករកាយស្ថានីយ៍ផ្នូរខ្មោចបូរាណ នៅចំណុចគោកស្នួល ក្នុងភូមិសាស្រ្តឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ កុច ជំរៀងបានឲ្យដឹងថា ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង១០នឹង០០នាទី រូបគេនិងបក្ខពួកម្នាក់ទៀតឈ្មោះ ហូវ អាយុ២៦ឆ្នាំ រស់នៅភូមិជាមួយគ្នា បាននាំគ្នាមកជីកផ្នូរបុរាណនៅត្រង់ចំនុចគោកស្នួល ខាងជើងភូមិកសិណ ចម្ងាយប្រមាណជា១០គីឡូម៉ែត្រ ។ ជនសង្ស័យបានបន្តទៀតថា ប្រហែលជាបីទៅបួនថ្ងៃមុន គេក៏ធ្លាប់បានទៅជីកផ្នូរខ្មោចបុរាណចំនួនពីរដងដែរ នៅឯព្រៃគោកខ្មោចបុរាណ គោកតាមោក នៅខាងលិចភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ចម្ងាយប្រមាណជាបីគីឡូម៉ែត្រពីភូមិ តែមិនបានអីនោះទេ ។ លុះក្រោយមកនៅថ្ងៃទី១៦ ខែកញ្ញា គេក៏បាននាំគ្នាទៅជីកផ្នូរបុរាណ នៅចំណុចភូមិគោកស្នួល ពេលកំពុងតែជីកក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង ចំណែកឯបក្ខពួកម្នាក់ទៀតឈ្មោះ ហូវ បានរត់គេចខ្លួន ។ លោក តាប់ សាអ៊ុំ ប្រធានអង្គភាពកម្លាំងនគរបាលការពារបតិកភ័ណ្ឌប្រចាំប្រាសទបន្ទាយឆ្មារ បានឲ្យដឹងថា ៖ នៅរសៀលថ្ងៃទី ១៦ កញ្ញា ២០១៨ វេលាម៉ោង ១:៣០នាទី មានករណីជីកផ្នូរបុរាណ នៅចំណុចគោកស្នួល ស្ថិតក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រោយទទួលបានព័ត៌មានពីកម្លាំងសម្ងាត់ភ្លាម កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទបន្ទាយឆ្មារ បានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កុច ជំរៀង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក និងបក្ខពួកម្នាក់ទៀតឈ្មោះ ហូវ រស់នៅភូមិជាមួយគ្នា បានរត់រួចបាត់ស្រមោល ។ ចំពោះវត្ថុតាងដែលប្រមូលបានមានដូចជា៖ ចបកាប់០១ ចបជីក០១ ពូថៅ០១ ។ ក្រោយពីធ្វើការសួរនាំរួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមនិងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកថ្មពួក និងបន្តបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកបក្ខពួកដែលរត់គេចខ្លួន កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ អត្ថបទ ៖រឿង ចន្ទ្រា

ម្សិលមិញបង្រ្កាបគ្រឿងញៀន២៦​ករណី​ ឃាត់ខ្លួនមនុស្ស​៥១​នាក់​

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់គ្រឿងញៀនចំនួន ២៦ករណី ឃាត់៥១នាក់(ស្រី២នាក់)។វត្ថុតាងចាប់យកសរុបៈមេតំហ្វេតាមីន(ice)៤៣,៩៥ក្រាម និង៣៦កញ្ចប់តូច,មេតំហ្វេតាមីន(wy)៥,៣១ក្រាម,កេតាមីន ០,៩១ក្រាម,អ៊ិចស្តាស៊ី៧,១២ក្រាម។

លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប ៖
Police៖១៣អង្គភាព
១.មន្ទី៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ចាប់យកice ១៦,៩៥ក្រាម កេតាមីន ០,៩១ក្រាម និងអ៊ិចចស្តាស៊ី ៧,១២ក្រាម។
២.បន្ទាយមានជ័យ៖ជួញដូរ១ករណី ឃាត់១នាក់ចាប់យកwy៥,៣១ក្រាម។
៣.បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។
៤.កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ១០,៤០ក្រាម។
៥.កំពង់ឆ្នាំង៖ជួញដូរ ៣ករណី ឃាត់ ៥នាក់ចាប់យកice ៩កញ្ចប់តូច។
៦.កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ០,១១ក្រាម។
៧.កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកice ១កញ្ចប់តូច។
៨.កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ២,៩៤ក្រាម។
៩.ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១៣,០ក្រាម។
១០.ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice០,២៧ក្រាម។
១១.តាកែវ៖ជួញដូរ ១ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកice ១កញ្ចប់តូច។
១២.ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ១កញ្ចប់តូច។
១៣.រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់ ចាប់យកice ៤កញ្ចប់តូច។

PM.២អង្គភាព
១.បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ០,២៨ក្រាម។
២.រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកice ២០កញ្ចប់តូច ៕

បញ្ជូនមុខសញ្ញាជួញដូរនិងប្រើប្រាស់​នូវសារធាតុញៀន ចំនួន៣នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំង គ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៨ នេះហើយ ។

លោកវរសេនីយ៍ត្រី ង៉េង សុជា នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖ ជនសង្ស័យ ទាំង៣នាក់ មានឈ្មោះ ១/- កៃ  សុខា ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំ ពៅលូន ខេត្តបាត់ដំបង ជននេះធ្លាប់ជាប់ពន្ធនាគារ រយៈ៣ឆ្នាំ ពីបទហឹង្សា ដោយចេតនា ។២/-ឈ្មោះឃិន សុឃី ភេទប្រុសអាយុ ៣៤ឆ្នាំ មុខរបរជាកម្មករ នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ធ្លាប់ជាប់ពន្ធនាគារចំនួន២លើក រយៈពេលឆ្នាំ ពីបទចោរកម្ម។ ៣/-គ្រិន សាវ៉ើយ ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ជាមួយនឹងការចុះបង្រ្កាបនេះ សមត្ថកិច្ចនគរបាលស្រុកម៉ាឡៃ បានធ្វើការដកហូតវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីនគ្រាប់ ពណ៌ក្រហម មាន អក្សរ WY ចំនួន១៦៥គ្រាប់ ក្នុងនោះមានពណ៌ខៀវចំនួន២គ្រាប់ ។

លោកវរសេនីយ៍ត្រី ង៉េង សុជា បានបញ្ជាក់ថា៖មុខសញ្ញាជួញដូរគ្រឿងញៀនទាំង៣នាក់ គឺកម្លាំងនគរបាលស្រុកម៉ាឡៃ បានធ្វើការបង្រ្កាប នៅវេលាម៉ោង៥និង៤៣នាទីល្ងាចថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៨ ចំណុច នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួល ពីលោកមាស ច័ន្ទពិសិសដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នាថ្ងៃនេះហើយដែរ៕

ម្ចាស់ឱសថស្ថាន សុខសាន្ត បានធ្វើអត្តឃាតសម្លាប់ខ្លួន ដោយលោតពីលើផ្ទះកម្ពស់ ១២ម៉ែត្របណ្តាលអោយស្លាប់ នៅពេលដឹកដល់មន្ទីរពេទ្យ ទ្ទេវិនរក្សាសុខ។

បន្ទាយមានជ័យ ៖ ម្ចាស់ឱសថស្ថាន សុខសាន្ត បានធ្វើអត្តឃាតសម្លាប់ខ្លួន ដោយលោតពីលើផ្ទះកម្ពស់ ១២ម៉ែត្រ(លើដំបូលជាន់ទី2) បណ្តាលអោយស្លាប់ នៅពេលដឹកដល់មន្ទីរពេទ្យ ទ្ទេវិនរក្សាសុខ។ ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញ ឆ្នាំ២០១៨ ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ តាមការបំភ្លឺពីគ្រួុសារជនរងគ្រោះនៅកន្លែងកើតហេតុ បានឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ អ៊ិន សំណាង (ហៅពេទ្យតឿ) អាយុ ៦០ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះមានជំងឺប្រចាំកាយរ៉ាុំងរៃច្រើនមុខ ជាយូឆ្នាំមកហើយ ។ ហើយកន្លងមក ក៏ធ្លាប់បានទៅព្យាបាលជាច្រើនប្រទេសហើយដែរ តែមិនជាសាយស្បើយ ក្រុមគ្រួសារបានណែនាំគាត់ច្រើនដងហើយដែរ ។ លោកពៅ ខេមរ៉ា អធិការរងក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ ក្រោមទទួលបានព័ត៌មាន លោកបានដឹកនាំសមត្ថកិច្ចចុះដល់កន្លែងកើតហេតុភ្លាមៗតែម្តង ។ លោកបានបញ្ជាក់ថា ៖ តាមការពិនិត្យសាកសព ដោយមានការចូលរួម ពីគ្រូពេទ្យ និងមន្ត្រីជំនាញ: សាកសពពុំមានស្លាកស្នាមអ្វី ក្រៅពី ស្លាកស្នាមដែលធ្លាក់ពីលើផ្ទះ ឬស្លាកស្នាមអ្វីផ្សេងសង្ស័យជាអំពើឃាតកម្មឡើយ។ ជនរងគ្រោះ គឺពិតបានស្លាប់ដោយសារធ្វើអត្តឃាតដោយខ្លួុនឯង (លោតពីលើផ្ទះថ្ម) ពិតប្រាកដមែន។ ក្រោពីពិនិត្រនិងធ្វើកោសលវិច្ឆ័យរួច សពត្រូវបានប្រគល់ អោយក្រុមគ្រួុសារយកទៅធ្វើបុណ្យតាមប្រពៃណី។ មុននឹងធ្វអត្តឃាតខ្លួនឯងជនរងគ្រោះ បានបន្សល់ទុកនូវសំបុត្រ ចុងក្រោយមួយ ដោយសំបុត្រនោះបានសរសេរថា ៖ " ខ្ញុំបាទឈ្មោះ អ៉ិន ហៅហេង ហៅពេទ្យតឿ កើតនៅខែ2 ឆ្នាំ1960 ខ្ញុំមានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ គឺឆ្អឹងគាបសសៃ ក ចង្កេះ និងជើង ជំងឺសសៃប្រសាទដេកមិនលក់ ហេវហត់ អស់កំលាំង កើតខ្យល់ញឹកញាប់ បុករួយ ក ដៃជើង ខ្នង ចង្កេះជាប្រចាំ វិលមុខស្រវាំងភ្នែក ភ្លេចភ្លាំងវង្វេង។ ល។ ខ្ញុំខំញាំបន្លែ ផ្លែឈើ សាច់ បង្អែម លេបថ្នាំ ទៅពេទ្យព្យបាលខ្លួននៅភ្នំពេញ វៀតណាម ថៃ សាំងហ្កាពួ ជាច្រើនលើកច្រើនសាហើយតែមិនជាសោះ ខ្ញុំពិបាករស់ណាស់ គ្មានកំលាំងក្នុងខ្លួនទាល់តែសោះ ចេះតែហត់ ខ្ញុំឈប់ចង់រស់ហើយ ស្លាប់ទៅស្រួលជាង មនុស្សយើងគ្រប់គ្នា រស់នៅយ៉ាងយូរជាង 3ម៉ឺនថ្ងៃតែប៉ណ្ណោះ ចំណេកខ្ញុំបាន2ម៉ឺនថ្ងហើយ ខ្ញុំស្តាយទេ អ្នកណាម្នាក់ក៏មិនអាចជៀសផុតពីការស្លាប់បានដែរគ្រាន់តែយូរ រឺ ឆាប់ប៉ុណ្ណោះ ទោះជាស្តេចក៏មិនអាចរស់នៅអមតៈបានដែរ។ កើត ចាស់ ឈឺ ស្លាប់ ជាក្រិតក្រមធម្មជាតិ មនុស្សគ្រប់រូបបញ្ចប់ គឺលើកទង់ជ័យស ។ ខ្ញុំមិនអន់ចិត្ត នឹងនណាម្នាក់ទេ សូមបងប្អូន ប្រពន្ធកូន តំឡង កូនប្រសា ចៅៗ បុគ្គលិកនៅជាមួយ ប្រជាជនស្គាលខ្ញុំទាំងអស់ កុំស្តាយអីខ្ញុំចប់ហើយ លាហើយជាតិនេះ មនុស្សស្លាប់ទៅដូចភ្លើងរលត់ គ្មានខ្មោច គ្មានប្រលឹងមកតាមថែរក្សាកូនចៅទេ សូមខំប្រឹងរកស៉ីតាមវិជ្ជាជីវៈខ្លួនឯងចុះ និងប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ផង។ កុំបន់រឺសែន ប៉ាមកជួយអី ។ ពេលសែនខួប រឺសែនឆេងម៉េងអាចសែនតាមទំនាមទំលាប់ប្រពៃណីបាន តែកុំសែនច្រើនពេកត្រឹមតែមាន់1 សាច់1kg ផ្លែឈើខ្លះៗ បានហើយមិនបាច់សែនជ្រូកខ្វៃទាំងមូលទេ កុំដុតក្រដាសសែនច្រើនពេក។ កុំវេលុយ រឺសាងអ្វីមួយ វេតាមវត្តទៅអោយខ្ញុំអីគ្មានខ្មោចឯណាបានមកទទួលទេ។ ពេលធ្វើបុណ្យសពខ្ញុំកុំដាក់ក្អមនៅមុខក្តាម្ឈូសដុតក្រដាសសែទំលាក់ម្តង១សន្លឹកៗអី ដុតតែទៀន រឺដាក់អំពូលភ្លើងមួយហើយ ពេលលើកក្តាម្ឈូសចេញដាក់ឡាន កុំអោយកូនៗក្រាបក្រោមក្តាម្ឈូសធ្លាក់សង្កត់ រឺជាន់ត្រូវ ពេលហែមិនបាច់មានជ្រូកស ជ្រូកក្រហម មិនបាច់សរសេរអក្សចិនបញ្ឈរ ជាប់នឹងដើមឬស្សីកាន់ហែរទេ ពេលហែរសូមកុំបាច់លៀច ក្រដាស់សែន លុយ ស្ករគ្រាប់តាមផ្លូវអីគ្មានប្រយោជន៍ទេ ។ សូមអរគុណ"

ស្លាប់ម្នាក់ របួស១៦នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃម្សិលមិញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់៩នាក់។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង និងរថយន្ដធុនធំ៤គ្រឿង និងរថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនប្រកាន់ស្ដាំ, ស្រវឹង និងមិនគោរពសិទ្ធិ។

របាយការណ៍បញ្ជាក់ថា រយៈពេល០៦ថ្ងៃមានការណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៤៤លើក បណ្ដាលឲ្យមនុស្សសា្លប់ចំនួន១៨នាក់, របួសធ្ងន់៥៧នាក់ និងរបួសស្រាលចំនួន២៤នាក់៕

ម្នាក់រងបួសធ្ងន់និងម្នាក់ទៀតបាត់បង់ជីវិត ករណីគ្រោះថ្នាក់ផ្សេងគ្នាក្នុងថ្ងៃតែមួយ

(បន្ទាយមានជ័យ )៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកភ្នំស្រុកដោយគ្រោះថ្នាក់ចរាចរណ៍ និង បុរសវ័យចំណាស់ម្នាក់ផ្សេងទៀតបានលង់ទឹកស្លាប់ ។ហេតុការណ៍នេះបានកើតឡ់ងនៅថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០១៨ នៅស្រុកភ្នំស្រុក ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖នៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីមានករណីគ្រោះថ្នាក់ចរាចកើតឡើងនៅចំណុចភូមិធ្នង់ខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក រវាងម៉ូតូបុក គោយន្តកន្ត្រៃ ដឹកចំរឹងឈើ ។មុនពេលកើតហេតុ មានគោយន្ត១គ្រឿងម៉ាកស្យ៉ាមគូបូតា ធ្វើដំណើរពីជើងទៅត្បូងដែលបើកបរដោយម្ចាស់ឈ្មោះបូក  ទីន  ភេទប្រុសអាយុ ២៣ ឆ្នាំនៅភូមិភាស ឃុំសារង្គ ស្រុកស្វាយចេក។ពេលបើកមកដល់ចំណុចមុខផ្ទះឈ្មោះទេព មិន ក៏ឈប់ចតដើម្បីចាក់ប្រេងម៉ាស៊ុត។ស្របពេលនោះ មានម៉ូតូ១គ្រឿងម៉ាកហុងដាពាក់ស្លាកលេខសៀមរ1I.9072 បើកបរដោយឈ្មោះ ចាន់ គ្រាស ភេទប្រុសអាយុ៤៩ឆ្នាំ នៅភូមិខ្នាំង ឃុំណាំតៅធ្វើដំណើរច្រាសទិសគ្នាពីត្បូងទៅទិសខាងជើងដល់ចំណុចខាងលើក៏បុកនិងគោយន្តកន្ត្រៃដែលឈប់ចតចាក់ប្រេងម៉ាស៊ូត បណ្តាលអោយរបួសធ្ងន់អ្នកបើកមូតូ បាក់ជើងស្តាំ និងបែកលលាដ៍ក្បាលខាងស្តាំ ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកភ្នំស្រុក។ចំពោះម៉ូតូនិងគោយន្តសមត្ថកិច្ចបានយកមករក្សាទុក ដើម្បីចាំធ្វើ ការដោះស្រាយនៅពេលក្រោយ។

លោកអធិការបានបញ្ជាក់ទៀតថា៖ នៅថ្ងៃទីដ៏ដែល ក៏មានករណីបុរសចំណាស់ម្នាក់លង់ទឹកស្លាប់ ។ ហេតុការណ៍នេះបានកើតទ្បើងនៅភូមិថ្មីខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក ជនរងគ្រោះមានឈ្មោះ សុខ ពេក ភេទប្រុសអាយុ៦៥ ឆ្នាំ។ មុនពេលកើតហេតុជនរងគ្រោះបានទៅដាក់ម៉ោងនៅវាលស្រែខាងកើតភូមិ ពេលទៅដល់ប្រទ្បាយមេក៏ចុះឆ្លង បណ្តាលឲ្យក៏លងទឹកស្លាប់តែម្តង  សពជនរងគ្រោះបានរកឃើញនៅវេលាម៉ោង៧និង៤៤នាទីយប់ សពត្រូវបានក្រុមគ្រួសារយកមករៀបចំធ្វើបុណ្យតាមប្រពៃណី៕

នគរបាលបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនម្នាក់បញ្ជូនទៅសាលាដំបូងខេត្ត

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលការិយាល័យ ការពារនិងអន្តរាគមន៍ និងកម្លាំងនគរបាលស្រុកអូរជ្រៅ បានចុះប្រតិបត្តិការចុះបង្រ្កាបមុខសញ្ញាឆក់ត្រី ឈានដល់ការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនម្នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួន នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិសាលាក្រហម(ភូមិយាងថ្មី) ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ង៉េង  សុជា នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះពេត  សារ៉ុម ភេទប្រុសអាយុ២៧ឆ្នាំ ភូមិសាលាក្រហម(ភូមិយាងថ្មី) ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ជនម្នាក់នេះទន្ទឹមនឹងជាមុខសញ្ញាប្រើប្រាស់និងជួញដូរគ្រឿង គឺជាមុខសញ្ញា ឆក់ត្រីយ៉ាងសកម្មផងដែរ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានឲ្យដឹងដែរថា៖ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចធ្វើការឆែកឆេរ នៅនឹងផ្ទះរបស់ជនសង្ស័យ រកឃើញវត្ថុតាងជាក់ស្តែងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនអាយស៍ម្សៅពណ៌សក្រាម ចំនួន២កូនថង់ទម្ងន់១១,១០ក្រាម,កាំភ្លើងខ្លីជ័រម៉ាកឡុក១ដើម,ទូរស័ព្ទដៃ១គ្រឿង,ជញ្ជីងថ្លឹងថ្នាំញៀន១,ដែកកេះ២ ,ដាវសាម៉ូរ៉ៃ ១ និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទៀត និងក្រដាស់វេលុយថ្លៃទិញថ្នាំចំនួន២សន្លឹក។បើតាមចម្លើយសារភាព របស់ជនសង្ស័យ គេបាននិយាយថា ថ្នាំញៀនទាំងនេះ គឺគេ ទិញមកពីមនុស្សម្នាក់នៅថៃ ក្នុង១ថង់នេះ តម្លៃ៥០ម៉ឺរៀល ចំពោះលុយកាក់គឺគេវេតាមវីង និងទ្រូម៉ានី រួចយកថ្នាំមកលក់ចែកចាយបន្តក្នុងភូមិ។ចំពោះសកម្មភាពរបស់គេទើបតែជាលើកទី១ ទេក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា៖ជនសង្ស័យ កម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគញរឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មនុស្សជាង១ម៉ឺននាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀននៅកម្ពុជា រយៈពេល៨ខែ ឆ្នាំ២០១៨, ក្នុងនោះមានជនបរទេសជាង២០០នាក់

(ភ្នំពេញ)៖ របាយការណ៍លទ្ធផលបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដែលបណ្តាញអ្នកព័ត៌មាន ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា រយៈពេល៨ខែ (មករា ដល់ ខែសីហា) ឆ្នាំ២០១៨ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៥១៤៥ករណី ដោយឃាត់ខ្លួនមនុស្ស១០១៩៩នាក់នាក់ (ស្រី៨៣១នាក់) ក្នុងនោះជនបរទេស២១៣នាក់ (ស្រី៤៦នាក់) មាន១៥សញ្ជាតិ។ 

របាយការណ៍បានបញ្ជាក់ថា ការបង្ក្រាប៥១៤៥ករណី និងរឹបអូនវត្ថុតាងរួមមាន៖

១៖ ករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ ៣៣០៤ករណី ឃាត់ខ្លួន ៥៩៦៥នាក់ (ស្រី៦០១នាក់)
២៖ ករណីប្រើប្រាស់ ១៨៤១ករណី ឃាត់ខ្លួន៤២៣៤នាក់ (ស្រី ២៣០នាក់)
៣៖ អនុវត្ដដីកាចំនួន១៦០ដីកា ឃាត់ខ្លួន១៥៥នាក់ (ស្រី៦នាក់)
៤៖ សារធាតុញៀនគ្រប់ប្រភេទដែលដកហូតបានជាង៤៨៧កីឡូក្រាម និង១០៤៥កញ្ចប់
៥៖ ដកហូតកញ្ឆាក្រៀមចំនួនជាង៣៨គីឡូក្រាម និង១៣២,១៧៥ដើម
៦៖ សម្ភារៈចាប់យកមានរថយន្ដ៥៩គ្រឿង ម៉ូតូ ១២៥៨គ្រឿង ទូរស័ព្ទ ៣៣២២គ្រឿង ជញ្ជីងថ្លឹង ១៣៥គ្រឿង អាវុធខ្លី១៧ដើម អាវុធវែង១២ដើម។ 
៧៖ ចលន និងអចលនទ្រព្យ ស្នើសុំបង្កកចំនួន៥កន្លែង មានដីចំកា១កន្លែង ដីឡូត៍២កន្លែង និងផ្ទះល្វែង២កន្លែង៕

ក្នុងខែសីហា សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​៦២៥​ករណី​ ឃាត់ខ្លួន​មនុស្ស​១៣១៦​នាក់

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការននគរបាលជាតិបានឲ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៦២៥ករណី ឃាត់ខ្លួនមនុស្ស១៣១៦នាក់ (ស្រី១០១នាក់)។ ក្នុងនោះជួញដូរ ៣៨៦ករណី ឃាត់ខ្លួនជនសង្ស័យ៦៧០នាក់(ស្រី៦៣នាក់), ប្រើប្រាស់២៣៣ករណី ឃាត់ខ្លួនជនសង្ស័យ៦៤៤នាក់(ស្រី៣៨នាក់), ដាំដុះ៦ករណី ឃាត់ខ្លួនជនសង្ស័យ២នាក់(ស្រី)។

តាមរបាយការណ៍បន្ថែមថាក្នុងខែសីហា សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេស៥៣នាក់(ស្រី៨នាក់)៖ ជនជាតិវៀតណាម១៤នាក់(ស្រី២នាក់), ឡាវម្នាក់, ចិន២៧នាក់(ស្រី៥នាក់), ថៃ ៦នាក់(ស្រីម្នាក់), ប៊ែលហ្សិកម្នាក់, រុស្សី២នាក់, កូរ៉េម្នាក់និងឥណ្ឌូណេស៊ីម្នាក់។ អនុវត្តតាមដីកា ១៨ដីកា ចាប់ខ្លួនមនុស្ស១៨នាក់។

វត្ថុតាងដកហូត ៖ សារធាតុញៀនសរុប១១៩kg៤០៣.១៤g(ICE 9kg៥២៩.១១g, WY៩៩.២៩g, Ketamine១២.៧៣g, MDMA ៤៥kg ១០៩kg ៧៦០.២២g, Heroine១.៧៩g) កញ្ឆាស្រស់ ៩.៧៦០ដើម និងកញ្ឆាស្ងួត២២១.១g។ វត្ថុតាងចាប់យក៖រថយន្ត៥គ្រឿង, ម៉ូតូ១៦៧គ្រឿង, ទូរស័ព្ទ៤៧៤គ្រឿង, អាវុធខ្លី ៤ដើម, លុយខ្មែរ ៣,៤៣៤,០០០រៀល, លុយអាមេរិក៤០៨ដុល្លារ, លុយថៃ៧០០បាត និងលុយវៀតណាម ១០០,០០០ដុង ៕

ក្មេងបុរសម្នាក់ ត្រូវបានសត្វពស់ចឹកបណ្តាលឲ្យស្លាប់

(បន្ទាយមានជ័យ)ក្មេងប្រុសម្នាក់ត្រូវបានសត្វពស់ចឹកបណ្តាលឲ្យបាត់បង់ជីវិត ខណៈខំព្យាយាមរត់ពីកន្លែងដែលសត្វពស់ចឹកមកផ្ទះ ពេលដើរឆ្លុះបង្កែបនៅតាមភ្លឺស្រែ នៅភូមិឱម៉ាល់ចាស់(ភូមិបត់ត្រង់)ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ  ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា៖នៅថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨ នៅវេលាម៉ោងចន្លោះពីម៉ោង៦ដល់ម៉ោង៩យប់ មានក្មេងប្រុសៗ ពី៣ទៅ៥នាក់នៅភូមិឱម៉ាល់ចាស់  បច្ចុប្បន្នភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ បាននាំគ្នាចេញពីផ្ទះទៅដើរឆ្លុះកង្កែបក្នុងភូមិដែលមានទឹកលិចក្រោមផ្ទះអស់ នៅសល់តែដីគោកនិងភ្លឺស្រែក្បែៗភូមិមួយចំនួនប៉ុណ្ណោះ។

   ប្រភពដដែលបានបញ្ជាក់ថា៖ការដើរឆ្លុះនេះក្មេងៗមិនបានដើរជុំគ្នាទេ   ស្រាប់តែ  ក៍ស្រាប់តែមានក្មេងប្រុសម្នាក់ឈ្មោះ ឈួត   ក្ដៀប អាយុ១៥ឆ្នាំត្រូវពស់ចឹកនិងដេកស្លាប់នៅក្រោមផ្ទះ របស់ឈ្មោះទួន   ឈួនភេទស្រីអាយុ៦៣ឆ្នាំ នៅភូមិជាមួយគ្នា  ដែលស្ថិតនៅចុងភូមិ ។ការដែលជនរងគ្រោះស្លាប់នៅក្រោមផ្ទះឈ្មោះឈួន   នេះគឺសង្ស័យដោយសារតែជនរងគ្រោះ   បានប្រឹងរត់ចេញពីចំណុចពស់ចឹក ដើម្បីទៅផ្ទះ  ដែលមានចំងាយប្រហែលជាងមួយរយម៉ែត្រ ពីកន្លែងជនរងគ្រោះស្លាប់។

ឆ្លងតាមការស្លាប់របស់ពិនិត្យ និងការបំភ្លឺពីអាណាព្យាបាល ក្មេងរងគ្រោះឈ្មោះ  ឈុត  ក្ដៀបនេះ    គឺពិតជាស្លាប់ដោយសារពស់ចឹកពិតប្រាកដមែន  ពីព្រោះនៅលើរង្វង់ភ្នែកខាងស្ដាំមានស្នាមចង្កូមពស់។ហើយមិនមានស្លាកស្នាមណាមួយពាក់ព័ន្ធនិងអំពើឃាតកម្មឡើយ៕


រថយន្តដឹកដំឡូងមី ថៃ បើកមិនប្រកាន់ស្តាំបុកម៉ូតូ របួសធ្ងន់ម្នាក់

បន្ទាយមានជ័យ ៖ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តថៃដឹកដំឡូងមី បុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់អ្នកបើកបរម្នាក់ដឹកយកទៅមន្ទីពេទ្យ រថយន្តរេធ្លាក់ពីលើផ្លូវក្រឡាប់ ក្រោយពីកើតហេតុអ្នកបើករថយនតគេចខ្លួនបាត់។

តាមប្រភពព័ត៌មានពីនគរបាល ប៉ុស្តិ៍រដ្ឋបាល ឃុំគោករមៀតបានឲ្យដឹងថា៖នៅ ថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៨ វេលាម៉ោង៤និង០៣នាទី មាន គ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកដំឡូងមី(ថៃ)បុកនិងម៉ូតូក្នុងដំណើរច្រាស់ទិសគ្នាពីលិចទៅកើតលើផ្លូវលេខ២៥៦២( ស្រុកថ្មពួកទៅបឹងត្រកួន) ចំណុចភូមិប្រាំមីនា ឃុំគោករមៀត ស្រុកថ្មពួក ។មនុស្សរងរបួសធ្ងន់ម្នាក់បាក់ដៃស្តាំ និងបែកក្បាល ជនរងគ្រោះឈ្មោះ ដៀម  នោរា អាយុ១៨ ឆ្នាំរស់នៅភូមិក្បាលស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា៖ចំពោះរថយន្តនិងម៉ូតូ ខូចខាតធ្ងន់ទាំង២គ្រឿង ហើយមូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់នេះ មកពីរថយន្តដឹកដំឡូងមីរបស់ជនជាតិថៃ បើកបរមិនប្រកាន់ស្តាំ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់បន្សល់ទុក្ខតែរថយន្ត សមត្ថកិច្ចយកទាំងម៉ូតូនិងរថយន្តមករក្សាទុក ដោះស្រាយនៅពេលក្រោយ៕


 

រថយន្តពីរគ្រឿងបុកគ្នា​ចំពីមុខ សំណាងល្អមិនមានអ្នរងគ្រោះថ្នាក់​ គ្រាន់តែខូចខាត់រថយន្តទាំងសងខាង

បន្ទាយមានជ័យ ៖ រថយន្ដ ISUZU ពណ៌សំបកឪឡឹកមួយគ្រឿង បានបុកចំពីមុខ រថយន្តកាមេរី ឆ្លាម បណ្តាលឲ្យរថយន្តម្ខាងរងការខូចខាត់ផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងចន្លោះម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ត្រង់ចំនុចផ្លូវបំបែកជាបី ផ្លូវចូលសួនស្នេហ៍ជនបទ ស្ថិតិនៅក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ 

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ៖ មុនពេលកើតហេតុគេឃើញរថយន្ត រថយន្ដ ISUZU ពណ៌សំបកឪឡឹកមួយគ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ2A 1499 បើកក្នុងទិសពីត្បូងទៅជើង ទំនងជាឡើងវ៉ារថយន្តមួយគ្រឿងទៀត ក៏បានជ្រុលទៅបុករថយន្តកាមេរី ឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H 5229 ច្រាសទិសគ្នាចំពីមុខ បណ្តាលឲ្យរងការខូចខាត់ផ្នែកខាងឆ្វេង ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងគ្រោះថ្នាក់ ឬរងរបួសឡើយ ។ ម្ចាស់រថយន្តទាំងពីមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាម្ចាស់រថយន្តបង្កគឺជាសម្ថកិច្ចនគរបាល ។ 

ក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការវាសវែង និងបានយករថយន្តទាំងពីរគ្រឿង រួមនិងភាគីទាំងពីទៅដោះស្រាយគ្នាដោយសន្តិវិធីនៅអធិការក្រុងសិរីសោភ័ណ ៕


 

កម្លាំងកងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)កម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨នេះ ពីបទលួចមានស្ថានទម្ងន់ទោស ។

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨  នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល  ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួចដោយមានស្ថានទម្ងន់ទោស និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ក្រោយពីបានទទួលពាក្យបណ្តឹងពីឈ្មោះពៅ  ធូ ភេទ ប្រុស អាយុ ៣៧ឆ្នាំ  បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដោយអនុវត្តន៍តាមការណែនាំរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ដែលមានឈ្មោះ មូល សុធា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ៖ តាមការបំភ្លឺរបស់ជនរងគ្រោះ បានប្រាប់ថា ៖ នៅយប់កើតហេតុ វេលាម៉ោងប្រមាណជា៤ ទៀបភ្លឺ  ខ្លួនបានភ្ញាក់ពីដំណេក ស្រាប់តែឃើញមានមនុស្សចំនួន ០៣នាក់ ជិះម៉ូតូកង់បី ឈប់នៅមុខផ្ទះរបស់ខ្លួន ហើយបានគាស់ជញ្ជាំងផ្ទះបម្រុងចូលលួច  ឃើញដូចនេះគាត់ បានស្រែកឆោរឡោ បណ្តាលអោយជនសង្ស័យផ្អើលរត់គេចចេញ នៅសល់ ០១នាក់ ត្រូវបានខ្លួន និងសមត្ថកិច្ចកងរាជអាវុធហត្ថនៅក្បែរនោះជួយចាប់បាន ភ្លាមៗតែម្តង ។    

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ទៀតថា៖ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ  ជនសង្ស័យខាងលើបានសារភាពថា ៖ នៅយប់ថ្ងៃទី២៩  ខែសីហា  ឆ្នាំ២០១៨  ខ្លួន និងបក្សពួក ០២នាក់ទៀត បាននាំគ្នាជិះម៉ូតូកង់បី ០១គ្រឿង  ដើម្បីធ្វើសកម្មភាពចូលតាមផ្ទះអ្នកភូមិ ។ ពេលទៅផ្ទះមួយកន្លែង ក៏ឈប់ម៉ូតូចូលទៅគាស់ជញ្ជាំងផ្ទះបម្រុងចូលលួច ត្រូវម្ចាស់ផ្ទះឃើញទាន់ស្រែកឆោរឡោ  ខ្លួន និងបក្សពួកភ័យពេកក៏រត់ចេញមកវិញ តែខ្លួនត្រូវបានគេចាប់ជាប់  ជនសង្ស័យបានបន្ថែមទៀតថា  ខ្លួនបានប្រព្រឹត្តអំពើលួចនិងគាស់ផ្ទះយកឥវ៉ាន់ជាច្រើនលើកមកហើយ ។ ដោយផ្អែកតាមការបង្រ្កាបជាក់ស្តែងនិងចម្លើយសារភាពរបស់ជនសង្ស័យ ត្រូវបាន កងរាជអាវុធហត្ថខេត្តរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកចំពោះជនសង្ស័យជាបក្សពួក ០២នាក់ទៀត  កម្លាំងជំនាញកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ ៕


ចាប់ខ្លួនបុរសអាមេរិកកាំងម្នាក់ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីមិនគ្រប់អាយុ នៅសហរដ្ឋអាមេរិក

(ព្រះសីហនុ)៖ នគរបាលអន្តោប្រវេសន៍របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការឃាត់ខ្លួនបុរសជនជាតិអាមេរិកកាំងម្នាក់ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីជាអនីតិជន (មិនគ្រប់អាយុ) ប្រព្រឹត្តឡើងនៅសហរដ្ឋអាមេរិក។

ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះ បានប្រព្រឹត្តឡើងនាថ្ងៃទី២៩ ខែសីហា ម្សិលមិញ នាវេលាម៉ោង៨៖៣០នាទីយប់ ដោយមានការសម្របសម្រួលពីសំណាកលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ។

ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបន្តថា បុរសជនជាតិអាមេរិក ដែលកម្លាំងជំនាញរបស់លោកឃាត់ខ្លួនមានឈ្មោះ William David Brenner កើតថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៥៥ នៅចំណុចក្បែររង្វង់មូលតោពីរ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមដីកាស្វែងរកចាប់ខ្លួនរបស់សហរដ្ឋអាមេរិក ពីបទរំលោភផ្លូវភេទលើកុមារ (នៅសហរដ្ឋអាមេរិក)។

ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ មានសហការជាមួយការិយាល័យសន្តិសុខ តំបន់របស់សហរដ្ឋអាមេរិក (RSO) Regional Security office ប្រចាំស្ថានទូតអាមេរិក និងបានបញ្ជូនជនសង្ស័យទាំងយប់ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិកវិញផងដែរ៕

កម្លាំងកងរាអាវុធហតុថខេត្ត នញជូនជនសង្ស័យជូញគ្រឿងញៀនម្នាក់ទៅសាលាដំបូងខេត្ត

(បន្ទាយមានជ័ួ)ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៧ និង ៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ  ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចផ្លូវជាតិលេខ៥៩  ស្ថិតនៅភូមិអូរស្អំ  ឃុំអូរសំព័រ  ស្រុកម៉ាឡៃ ។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានអោយដឹងថា ៖ ក្រោយទទួលបានព័ត៌មានពីបណ្តាញផ្តល់ព័ត៌មាន និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត  លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ ជឹម ជឿន    ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ  មុខរបរ គ្មាន  បច្ចុប្បន្នរស់នៅភូមិថ្មី  ឃុំម៉ាឡៃ  ស្រុកម៉ាឡៃ  រួមជាមួយវត្ថុតាងមួយចំនួនរួមមាន ៖  -គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ១.០០៧គ្រាប់  -ទូរស័ពញទដៃ ចំនួន ០១គ្រឿង  -ម៉ូតូ ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤  ។  ក្រោយពីធ្វើការឃាត់ខ្លួន និងសួរចម្លើយរួចមក លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖  ខ្លួនបានជួញដូរគ្រឿងញៀន បានចំនួន ០៦លើករួចមកហើយ ដោយទិញពីមនុសុ្សម្នាក់មិនស្គាល់ឈ្មោះ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីយកមកចែកចាយបន្តនៅក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ។ ដោយយោងលើចម្លើយសារភាព   ជនសង្ស័យខាងលើអាចត្រូវចោទពីបទ   ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន   កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕

គ្រាន់តែក្មេងទៅបាចត្រីសោះ ត្រូវបានជនជាតិថៃចិត្តអប្រីយ​ ដេញវាយនឹងកាប់របួសធ្ងន់២នាក់

 បន្ទាយមានជ័យ ៖ កូនក្មេងជាជនជាតិខ្មែរ រស់នៅជាប់ព្រំដែន កម្ពុជា-ថៃ ចំនួន៦នាក់ បាននាំគ្នាចូលទៅរកបាចត្រី នៅចំណុចភូមិខងផែង ឃុំតាបប្រាយ៉ា ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានជនជាតិថៃចិត្តអប្រិយ ដេញវាយនិង កាប់បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ ក្នុងចំណោមពួកគេទាំង៦នាក់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៣រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ៖ ក្មេងរងគ្រោះដែលត្រូវជនជាតិថៃចិត្តអប្រិយកាប់ត្រូវ ទី១ ឈ្មោះ គៀត លីហួ ភេទ ប្រុសអាយុ១៥ឆ្នាំ រស់នៅភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ របួសធ្ងន់បញ្ចូនទៅមន្ទីរពេទ្យថ្មពួក និងបានដឹកបញ្ចូនបន្តទៅមន្ទីរពេទ្យបង្អែកមង្គលបូរី និងម្នាក់ទៀត ឈ្មោះជឿង ជួង ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់.បែកក្បាលត្រូវបានម្តាយដឹកយកទៅព្យាបាលនៅពេទ្យឯកជននៅបឹងត្រួន ។ ចំណែក៤នាក់ទៀតមិនទាន់ស្គាល់ឈ្មោះ ហើយកំលាំងយើងបានចុះសហការជាមួយកម្លាំងទំនាក់ទំនងព្រំដែនកំពុងធ្វើស្រាវជ្រាវ។ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ៖ ក្មេងទាំង៦នាក់ បាននាំគ្នាដើរចូលទៅ ត្រង់ចំណុចដើមជើងគោឬដើមស្តៅ១០០ ដើម្បីរកបាចត្រីនៅក្នុងស្រែ ប៉ុន្តែលោកនៅមិនទានច្បាស់ការនោះទេ តែបើទោះយ៉ាងណាក៏ដោយ ក៏ជនជាតិថៃនោះមិនត្រូវដល់ថ្នាក់ដេញវាយនិងកាប់ឲ្យរងរបួសក្មេងនោះទេ ចំពោះករណីនេះ លោកនឹងសហការជាមួយកម្លាំងនគរបាលអធិការស្រុក និងកម្លាំងទំនាក់ទំនងព្រំដែនរវាងប្រទេសទាំងពីរ បានធ្វើការសហការជាមួយសមត្ថកិច្ចថៃស្រាវជ្រាវនិង ស្វែងរកជនដៃដល់ ដើម្បីយកមកសួរនាំឲ្យដឹងពីរឿងហេតុពិតប្រាកដ ថាតើពួកក្មេងទាំង៦នាក់បានប្រព្រឹត្តអ្វីខុសរហូតដល់ថ្នាក់ដេញវាយ និងកាប់ឲ្យមានរបួសបែបនេះ ? អត្ថបទ ៖ រឿង ចន្ទ្រា

គ្រោះថ្នាក់ចរាចរណ៍ដោយឡែកពីគ្នាក្នុងយប់ថ្ងៃតែមួយស្លាប់មនុស្ស៣នាក់ របួសធ្ងន់១នាក់

 

(បន្ទាយមានជ័តយ)៖យ៉ាងហោចណាសើក៏មានមនុស្សចំនួន៣នាក់ បានបាត់បង់ជីវិតនិងម្នាក់ផ្សេងទៀតរងបួសធ្ងន់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដោយឡែកពីគ្នា យប់ថ្ងៃទី២២ ០៨ ២០១៨ ក្នុងថ្ងៃតែមួយលើកំណាត់ថផ្លូវជាតិលេខ៥ នៅក្រុងសិរីសោភ័ណនិងក្រុងប៉ោប៉ែត ខេត្តបន្ទាយមានជ័យ។

-ករណីទី១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចខាងត្បូងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២២ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឲ្យមានមនុស្ស២នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ទោសួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានឲ្យដឹងថា៖បានឲ្យដឹងថា៖ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះចរាចរណ៍ទី១មាន៖១/-ឈ្មោះ ជួន សុគន្ធ ប្រុស អាយុ ២៦ឆ្នាំ ជាមន្ត្រីនគរបាល បង្ការ-ពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត រស់នៅភូមិ ប្រឡាយហ្លួងក្រោម មង្គលបូរី ខេត្តបន្ទាយមានជ័យ(ស្លាប់)នៅនឹងកន្លែងបើកបរម៉ូតូម៉ាកហុងដាទ្រីមពណ៏ខ្មៅ ផ្លាកលេខ បជ 1A.0805, ២/- រួមដំណើរ ឈ្មោះ ឆុំ ចិន ប្រុស អាយុ ២០ឆ្នាំ ភូមិ ឃុំ ជាមួយគ្នា (របួសធ្ងន់) ៣/- អ្នកបើកបរម៉ាកម៉ូតូហុងដាវ៉េវ ផ្លាកលេខ1A .0633 ឈ្មោះ វ៉ឺង វ៉ាន់ ប្រុស អាយុ២៤ឆ្នាំ ភូមិក្បាលស្ពាន សង្លាត់ព្រះពន្លា សិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (ស្លាប់ )នៅនឹងកន្លែង។

លោកនាយរងការិយាល័យ បានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ឈ្មោះជួន សុគន្ធ បានបំពេញបេសសកម្មដោយធ្វើដំណើរចេញពីផ្ទះមកកន្លែងធ្វើការ ដើម្បីរៀបចំរថយន្តពន្លត់អគ្គីភ័យដែលទើបក្រ   សួងមហាផ្ទៃប្រគល់ឲ្យ តាមការណែនាំរបស់លោកវរសេនីយ៍ស្នងការរង ដោយមានឌុបអ្នកជិៈពីក្រោយម្នាក់ ក្នុងទិសដៅពីត្បូងទៅជើងបើកបរម៉ូតូម៉ាក ហុងដាទ្រីម ពណ៏ខ្មៅ ផ្លាកលេខ បជ 1A.0805 ពេលមកដល់ចំណុចកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកម៉ូតូហុងដាវ៉េវ ផ្លាកលេខ1A .0633 បើក្នុងទិសដៅច្រាសទិសគ្នា បានបើកវ៉ាជែងរថយន្តខាងមុខ បណ្តាលឲ្យជ្រុលចង្កូតបុកនឹងម៉ូតូហុងដាទ្រីម ពណ៏ខ្មៅ ផ្លាកលេខ បជ 1A.0805បង្កឲ្យអ្នកបើម៉ូតូស្លាប់ទាំង២នាក់ភ្លាមៗនឹងកន្លែង អ្នករួមដំណើររងរបួសធ្ងន់ត្រូវបានរថយន្តនគរបាលចរាចរណ៍ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។នៅព្រឹកថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៨នេះផងដែរ លោកឧត្តមសេនីយ៍ទោអាត់  ខែម ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនិងប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦លានរៀល ក្នុងនោះក៏បាននាំយកថវិកាចំនួន៤០ម៉ឺនរបស់ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យចំនួន៤០ម៉ឺនរៀល ថវិការបស់ផែនអាវុធជាតិផ្ទុះ-អគ្គីភ័យចំនួន១លាន២សែន៥ម៉ឺនរៀល,ផែនអត្តសញ្ញាកម្ម៣៨ម៉ឺនរៀល,អធិការដ្ឋាននគរ បាលស្រុកមង្គលបូរី៣០ម៉ឺន រួមទាំងអង្ក២ការុង,ទឹកក្រូច៣កេស,មី៣កេសនិងទឹកសុទ្ធ៥កេស របស់លោកឧត្តមសេនីយ៍ស្នងការផ្ទាល់ ឧបត្ថម្ភក្នុងកម្មវិធីបុណ្យសពលោកជួន សុគន្ធនេះផងដែរ។

លោកនាយរងការិយាល័យសួន នីប៉ូ បានឲ្យដឹងទៀតថា៖នៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតស្ថានីយ៏ដឹកអ្នកដំណើរអន្តរជាតិស៊ូជីង  ប្រហែល២០ម៉ែត្រ  ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន    ជ័យ។មានរថយន្តក្រុងដឹកអ្នកដំណើរម៉ាកហ៊ីយ៉ានដាយ ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-4940 (ជារថយន្តរបស់ក្រុមហ៊ុនវរៈប៊ុនថាំ)បើកបរពីលិចទៅកើត ដល់កន្លែងកើតហេតុ បានបុកនិងម៉ូតូម៉ាកអេសស្លេដ ពណ៏ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1Q-2556  បើកបរពីកើតទៅលិច (ច្រាសទិសគ្នា)បណ្តាលអោយមនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុ់។ជនរងគ្រោះក្នុងហេតុកាមានឈ្មោះ វន សុភក្រ្តា អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកខារាអូខេអេហ្វផ្លាស់ រស់នៅក្នុងភូមិសាមគ្គីមានជ័យ   សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅនិងកន្លែងកើតហេតុ)ជាអ្នកបើកបរម៉ូតូ។ចំពោះអ្នកបើកបររថយន្តក្រោយហេតុការចុះរត់គេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកើតហេតុ។ចំពោះរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត៕