បណ្តាញសង្គម

​នារី​វ័យក្មេង​ម្នាក់​ចងក​សម្លាប់ខ្លួន​ដោយ​មិនដឹង​មូលហេតុ​

សៀមរាបៈនារីវ័យក្មេងអាយុ១៥ឆ្នាំម្នាក់បានដាច់ចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅបន្ទប់ជួល ចោលប្តីនិងក្រុមគ្រួសារបង្កឱ្យមានការភ្ញាក់ផ្អើលឡើង។ហេតុការណ៍ធ្វើអត្តឃាតនេះ បានកើតឡើងស្ថិតនៅចំណុចបន្ទប់ជួលលេខ២ ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨។ មន្ត្រីនគរបាលក្រុងសៀមរាបបានបញ្ជាក់ថាក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុរួចធ្វើកោសល្យវិច្ច័យលើសពហើយសន្និដ្ឋានថាជននេះចងកសម្លាប់ខ្លួនពិតប្រាកដមែន ពុំពាក់ព័ន្ធនិងករណីឃាតកម្មឡើយ។សមត្ថកិច្ចបានបន្តថា នារីអត្តឃាតមានឈ្មោះ ជិត ម៉ាឡា អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ប្តីឈ្មោះ សុខ ណាង អាយុ២៤ឆ្នាំ មុខរបរបើកបរដឹកដី ។ សមត្ថកិច្ចបានបន្តទៀតថា បើតាមការរៀបរាប់ពីប្តីរបស់សពនារីរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុរូបខ្លួន(ប្តី) មិនមានការឈ្លោះប្រកែកជាមួយប្រពន្ធ(សព)នោះទេ គឺធម្មតាៗ ។ដល់ម៉ោងទៅធ្វើការរូបខ្លួនក៏ចេញទៅធ្វើការដូចសព្វមួយដង។ លុះដល់ពេលចប់ពីការងារក៏ត្រលប់មកពីធ្វើការវិញ ស្រាប់តែឃើញប្រពន្ធរបស់ខ្លួនបានចងកសម្លាប់ខ្លួនបាត់ទៅហើយ ដោយមិនដឹងមូលហេតុអ្វីសោះដែលបណ្តាលឱ្យរូបនាងដាច់ចិត្តសម្លាប់ខ្លន។សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណៃណី៕

​រថយន្ត​ធុន​ធំ​២​គ្រឿង​បុក​គ្នា​ក្រឡាប់​ផ្ងារជើង​មនុស្ស​៣​នាក់​រងរបួស​

ភ្នំពេញៈគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តធុនធំពីរគ្រឿងបានបុកគ្នាពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទាំងពីរគ្រឿង និងទៅគាបជាប់ជាមួយដើមឈើ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួមទាំងធ្វើឲ្យមនុស្សប្រុសស្រីចំនួន៣នាក់រងរបួសធ្ងន់ស្រាល ។ហេតុការណ៍នេះបានកើតតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងសង្កាត់រលួស ខណ្ឌដង្កោ កាលពីរំលងអាធ្រាត្រចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញ រថយន្តហ៊ីយ៉ាន់ដាយ ទម្ងន់៣តោន ដែលដឹកសំបកពងទា ពាក់ស្លាកលេខ ភ្នំពេញ 3D-8449 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយដូចគ្នា ទម្ងន់ប្រហែល៥តោន បានដឹកផ្លែឈើពេញរថយន្ត ធ្វើដំណើរពីត្បូងមកជើង (ទិសដៅបញ្ច្រាស់គ្នា) ក្នុងល្បឿនលឿន។ ពេលនោះបានជ្រែចូលផ្លូវរថយន្តហ៊ីយ៉ាន់ដាយ ទម្ងន់៣តោន ក៏បុកពីមុខគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងក្រឡាប់ផ្ងារជើងទៅគាបជាមួយដើមឈើថែមទៀត បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង ខ្ទេចផ្នែកខាងមុខ រងការខូចខាតទាំងស្រុង។ រួមទាំងធ្វើឲ្យមនុស្សប្រុសស្រី៣នាក់ខាងរថយន្តហ៊ីយ៉ាន់ទម្ងន់៣តោន រងរបួសធ្ងន់ស្រាល ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិក សួគ៌ាដឹកយកទៅសង្គ្រោះភ្លាមៗ ។ ចំណែកភាគីរថយន្តហ៊ីយ៉ាន់ដាយទម្ងន់៥តោនរងរបួសស្រាល ហើយបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងពីរចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕

 

​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​លឿន​បាន​ជ្រុល​ទៅបុក​ខឿន​សួនច្បារ​

ភ្នំពេញៈបុរសម្នាក់ស្រវឹងស្រាបើករថយន្តលឿនបានជ្រុលទៅបុកឡើងខឿនសួនច្បារ ជាប់រង្វង់មូលវត្តភ្នំបង្កឱ្យរងការខូចខាតយ៉ាងដំណំ។ហេតុការណ៍បានកើតោឡើងនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញកាលពីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តម៉ាកលុចស៊ីស RX៣០០មួយគ្រឿងពណ៍ទឹកប្រាក់ពាក់ស្លាក់លេខ ភ្នំពេញ 2Q.1541 បើកទិសដៅពីកើតទៅលិចដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង។មកដល់ចំណុចរង្វង់មូលវត្តភ្នំ ក៏បួងចង្កូតជ្រុលទៅបុកឡើងលើខឿនសួនច្បារជាប់នឹងរង្វង់មូលវត្តភ្នំតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងនឹងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

​បាក់​ប្លង់​សេ​អគារ​ខុន​ដូ​”Mekongviewtower6″​កម្មករ​៥​នាក់​របួស​និង​បាត់​ខ្លួន​២​នាក់​

ភ្នំពេញ:បាក់ប្លង់សេនៅជាន់ទី២៣នៃខុនដូរMekongviewtower6បណ្តាលឱ្យរបួសកម្មករ៥នាក់របួសនិងបាត់ខ្លួនពីរនាក់ ដោយសារបាក់ប្លង់សេនៅជាន់ទី២៣នៃអគារខុនដូរ នោះ។គ្រោះថ្នាក់បាក់ប្លង់សេនេះបានកើតឡើងស្ថិតនៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារកាលពីម៉ោងជិត២រសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ។ របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះដែលរងរបួសមាន:១.ឈ្មោះជាងនឿនរបួសជើង២.ជាង ផាត របួសជើង៣.ជាង រិទ្ធ របួសស្មា៤.ស្រី លន ភេទស្រីរបួសស្មា៥.ស្រី របួសកែងដៃ ។ ជនរងគ្រោះដែលបាត់ខ្លួន ទី១. ឈ្មោះ បាន លាស់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ តាពុំ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងទី២.ឈ្មោះ នាម ហ៊ីង អាយុ៣៨ឆ្នាំ រស់នៅភូមិគោករុន ឃុំប៉ុបប៉ែន ខេត្តសៀមរាប។ សេចក្តីរាយការណ៍បានឱ្យដឹងទៀតថាពីដានដែលបាក់ធ្លាក់សង្កត់កម្មករមានទំហំ១២ម៉ែត្រគុណ២៤ម៉ែត្រនិងមានកម្រាស់០.១៤ម៉ែត្រស្ថិតនៅជាន់ទី២៣៕

​ញៀន​ថ្នាំ​យក​ម៉ាស៊ីន​កាត់ឈើ​កាត់​ក​.​ខ្លួនឯង​បណ្តាល​ឱ្យស្លាប់​គួរឱ្យរ​ន្ឋ​ត់​

បាត់ដំបងៈមានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៨នៅចំណុចអូរតាចាន់ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូមាសស្រុករតនៈមណ្ឌលខេត្តបាត់ដំបងមានបុរសម្នាក់ញៀនថ្នាំជោគជាំបានយកម៉ាស៊ីនអារឈើកាត់ក.ខ្លួនឯងបណ្តាលឲ្យស្លាប់គួរឲ្យរន្ឋត់។ លោកសន និលអធិការនគរបាលស្រុករតនមណ្ឌលបានឲ្យដឹងថាអត្តឃាតជនមានឈ្មោះវ៉ាត អ៊ុត ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិឃុំកន្លែងកើតហេតុ។លោកអធិការស្រុកបានបញ្ជាក់ពីមូលហេតុ ដែលអត្តឃាតជនដាច់ចិត្តយកម៉ាស៊ីនអារឈើកាត់ក.ខ្លួនឯងបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមដោយសារតែជននេះធ្លាប់ទៅធ្វើការនៅខេត្តសៀមរាបហើយប្រើប្រាស់ញៀនថ្នាំ(បែកថ្នាំ).ហើយត្រូវសមតកិច្ចចាប់បញ្ជូនទៅមណ្ឌលកែប្រែខេត្តសៀមរាប ។ ក្រោយចេញពីមណ្ឌលមកលំនៅដ្ឋានវិញបាន៤ថ្ងៃ ដល់ថ្ងៃកើតហេតុបានធ្វើអត្តឃាត សម្លាប់ខ្លួនតែម្តង។បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

​ពលរដ្ឋ​៣០០​គ្រួសារ​បន្ត​មក​ទទួល​យក​សំណង​និង​ក្បាល​ដីឡូត៍​ដោយ​ស្ម័គ្រចិត្ត​

កោះកុងៈក្រុមប្រជាពលរដ្ឋតវ៉ាវិវាទដីធ្លីដ៏ចម្រូងចម្រាសអស់រយៈពេលជាច្រើនឆ្នាំនៅស្រុកស្រែអំបិលបានងាកមកទទួលយកសំណងជាថវិកានិងចាប់ឆ្នោតយកក្បាលដីឡូត៍ដែលអាជ្ញាធរបម្រុងទុកទៅតាមគោលនយោបាយដោះស្រាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់បញ្ហាឱ្យបានទាំងស្រុង។ អំណះតទៅ និយាយបានថា នឹងគ្មានទៀតទេបញ្ហាទំនាស់វិវាទរឿងដីធ្លីនៅស្រុកស្រែអំបិល និងស្រុកបទុមសាគរ ខេត្តកោះកុង ដោយប្រជាពលរដ្ឋចំនួន៣០០គ្រួសារ សម្រេចចិត្តមកទទួលយកនូវសំណងជាទឹកប្រាក់ចំនួន៣ពាន់ដុល្លារ និងចាប់ឆ្នោតបែងចែក ក្បាលដីឡូតិ៍ចំនួន២ហិចតា តាមការស្ម័គ្រចិត្តរបស់ពួកគាត់។ ការព្រមព្រៀងទទួលយករបស់ប្រជាពលរដ្ឋនេះដែរ គឺអនុវត្តតាមគោលនយោបាយដោះស្រាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈបញ្ហានេះមានពលរដ្ឋមួយចំនួនតូចឡើងទៅតវ៉ាតាមការញុះញុងពីតំណាងអ្នកជំទាស់មួយចំនួន នៅឯរាជធានីភ្នំពេញម្តងហើយម្តងទៀត។ លោកស្រីមិថុនា ភូថង អភិបាលខេត្តកោះកុង មានប្រសាសន៍ពិធីបែងចែកក្បាលដីឡូតិ៍ និងផ្តល់សំណងជាទឹកប្រាក់ចំនួន៣ពាន់ដុល្លារ កាលពីថ្ងៃទី៣០ មិថុនា ថា គិតមកដល់ម៉ោងនេះ ប្រមុខរដ្ឋាភិបាល ក្រសួងដែនដី និងអាជ្ញាធរខេត្ត ពុំបានប្រងើយកន្តើយនឹងការតវ៉ាដោះស្រាយរបស់ពលរដ្ឋនោះទេ គឺខិតខំពន្លឿងស្វែងរកដីក្នុងតំបន់ទំនេរ ចន្លោះ ដើម្បីកាត់ប្រគល់ជូនពលរដ្ឋរងគ្រោះពិតប្រាកដ។ អភិបាលខេត្តកោះកុង គូសបញ្ជាក់ថា ប្រសិនបើពលរដ្ឋមិនចូលរួមសហការជានឹងក្រុមការងារជំនាញទេ រដ្ឋបាលខេត្តរបស់លោកស្រីនឹងមិនទទួលខុសត្រូវឡើយ។ ពីព្រោះលោកជំទាវ ក៏បានដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យតំបន់ដីទុកបម្រុងដោយផ្ទាល់ក្បែរចម្ការអំពៅនោះដែរ តាមការពិនិត្យ គឺដីបម្រុងទាំងនោះពលរដ្ឋអាចបង្កបង្កើនដំណាំផលកសិកម្មបានយ៉ាងល្អប្រសើរ។ លោកស្រីមិថុនា ភូថង ក៏បានអរគុណដល់ពលរដ្ឋដែលបានមកទទួលសំណង និងក្បាលដីចំនួន២ហិចតា សម្រាប់បង្កបង្កើនផលដំណាំ កសិកម្ម និងរស់នៅ ជៀសវាងតវ៉ាទាមទារជាថ្មីទៀត។បន្ថែមលើនេះលោកទេព ធន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ បានអំពាវនាវដល់ពលរដ្ឋដែលកំពុងតវ៉ានៅឯរាជធានីភ្នំពេញ សូមមកបន្តទទួលយកសំណង់ និងក្បាលដីដោយស្ម័គ្រចិត្តព្រមទាំងបញ្ចប់វិវាទនេះដោយសន្តិវិធី ខណៈអាជ្ញាធររៀបចំតំបន់ដីបម្រុង ពិសេសជំរុញដល់ការអភិវឌ្ឍន៍សង្គមជាតិកាន់តែរីកចម្រើនទាំងអស់គ្នា។ អនុរដ្ឋលេខាធិការក្រសួងដែនដី ពន្យល់ថា បញ្ហាដីធ្លីនៅស្រុកស្រែអំបិល និងស្រុកបទុមសាគរ នឹងបញ្ចប់វិវាទទាំងស្រុងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដោយពលរដ្ឋរងគ្រោះ មានឃុំជីខលើ ឃុំជីខក្រោម ឃុំស្រែអំបិល និងឃុំកណ្តោល ស្រុកបទុមសាគរ បានសម្រេចមកទទួលសំណង និងយកក្បាលដីឡូត៍ដែលរដ្ឋាភិបាល ក្រសួង និងអាជ្ញាធរពាក់ ព័ន្ធកាត់ចេញពីដីព្រៃអភិរក្សប្រគល់ដល់ពួកគាត់។ ដោយឡែក អ្នកស្រី ឡុយ ង៉ែត និងលោក ជឹង វណ្ណ ក្រុមប្រជាពលរដ្ឋដែលធ្លាប់ឡើងទៅតវ៉ានៅរាជធានីភ្នំពេញប៉ុន្តែវិលយល់ព្រមមកទទួលយកសំណងតាមគោលនយោបាយដោះស្រាយដីធ្លីរបស់រដ្ឋាភិបាលដោយស្ម័គ្រចិត្ត បង្ហាញក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំងដល់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រសួងដែនដី និងអភិបាល ខេត្តកោះកុង ដែលបានយកចិត្តទុកជួយដោះស្រាយផលប៉ះពាល់របស់ពួកគាត់ ដែលកើតមានអស់ពេលជាច្រើន ឆ្នាំមកហើយ។ បើតាមពលរដ្ឋ កន្លងទៅ ប្រជាពលរដ្ឋនៅស្រុកស្រែអំបិលមានការខឹងសម្បានឹងអាជ្ញាធរខេត្តណាស់ អំពីយន្តការ ដោះស្រាយដីធ្លីនេះ។ ប៉ុន្តែឥឡូវនេះ រដ្ឋាភិបាល ក្រសួងដែនដី និងអភិបាលខេត្ត លះបង់កម្លាំងកាយចិត្តដោះស្រាយឱ្យបានពួកគាត់ជាពលរដ្ឋបានជោគជ័យហើយ។ ដើម្បីតបស្នងគុណរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៨ ពួកគាត់នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលលេងរៀងទី២០ជាសម្គាល់។ មានប្រជាពលរដ្ឋចំនួន១៧៥គ្រួសារ កាលពីថ្ងៃទី១៦ មិថុនា កន្លងទៅ រស់នៅក្នុងឃុំជីខលើ ឃុំដងពែង និងឃុំកណ្តោល ត្រូវបានអាជ្ញាធរខេត្តកោះកុងរៀបចំកំណត់បែងចែកជូនពលរដ្ឋទៅតាមសំណើម្តងរួចមកហើយ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងដែនដី ចាត់មន្ត្រីជំនាញចុះស្រង់ស្ថិតពិនិត្យទិន្នន័យជាផ្លូវការឡើងវិញ។ ក្នុងនោះ ១គ្រួសារទទួលបានសំណងជាថវិកាចំនួន២.៥០០ដុល្លារ និងក្បាលដី១ហិកតាកន្លះ គ្រាមានវិវាទរងផលប៉ះពាល់ជាមួយនឹងក្រុមហ៊ុន ផលិតស្ករអំពៅ អស់ពេលជាច្រើនឆ្នាំមកហើយ។ គួរកត់សម្គាល់ថា នេះជាជំហានទី៣ហើយ ដែលរដ្ឋាភិបាល ក្រសួងដែនដី និងអាជ្ញាធរខេត្តកោះកុងបានទូទាត់សំណង និងបែងចែកក្បាលដីឡូត៍ជូនពលរដ្ឋចំនួន៣០០គ្រួសារ នៅស្រុកស្រែអំបិល។ ក្រោយបញ្ចប់រឿងនៅស្រុកស្រែអំបិល អាជ្ញាធរនឹងបន្តទៅដោះស្រាយជូនពលរដ្ឋរស់នៅឃុំមួនចំនួនទៀត ស្រុកបទុមសាគរ និងស្រុកគិរីសាគរបន្ត៕

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ព្រះ​បដិមា​ពីរ​អង្គ

បាត់ដំបង: កម្លាំងនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ បានស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលលួចព្រះបដិមាពីរអង្គ ធ្វើអំពីថ្មកែវ នៅវត្តរំដួល ស្ថិតក្នុងសង្កាត់ចំការសំរោង។ ការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យនេះ គឺក្រោយពីទទួលបណ្តឹងពីព្រះសង្ឃគង់នៅវត្តខាងលើ។ សមត្ថកិច្ចបានឲ្យដឹងថា កាលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ នៅក្នុងវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង មានករណីលួចគាស់ព្រះវិហារ លួចយកព្រះអង្គធ្វើអំពីថ្មកែវ ចំនួន ២អង្គ (តំលៃ១អង្គ១២០០ដុល្លារ) បង្កដោយឈ្មោះឌី វីដូ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ប្រភពបន្តថា ក្រោយពីទទួលបណ្តឹងពីព្រះសង្ឃគង់នៅវត្តខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ចុះស្រាវជ្រាវរកឃើញនិងឃាត់ខ្លួនមុខសញ្ញាខាងលើ នៅម៉ោង១០និង៤០នាទី ដកហូតវត្ថុតាង ព្រះអង្គធ្វើអំពីថ្មកែវ ពីរអង្គនោះមកវិញ។ ករណីនេះ កម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

 

 

រថយន្ត​៣​គ្រឿង​បុក​គ្នា​នៅ​សែន​សុខ​រង​ការខូចខាត​

ភ្នំពេញ ៖ បើកបរខ្វះការប្រុងប្រយ័ត្ន បុរសជនជាតិបរទេស វ័យចំណាស់ម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនក៏ជ្រុលទៅបុក រថយន្តមួយគ្រឿងពីក្រោយពេញទំហឹងនិងជ្រុលទៅបុករថយន្តសិនទ្រីដែលកំពុងឈប់យកសំរាមបណ្តាលអោយរងការខូចខាតទាំងសង្ខាង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខយាន្តដ្ឋាន PAC តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក 4RUNNER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2D-7681 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តបង្កមួយគ្រឿងទៀតម៉ាក BMW X6 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2P-2088 ដែលបើកបរដោយបុរសជាជនជាតិបរទេសម្នាក់មកពីក្រោយ ក្នុងល្បឿនយ៉ាងលឿនដូចហោះដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តរងគ្រោះខាងលើចំពីក្រោយពេញទំហឹង បង្កឲ្យរថយន្តរងគ្រោះជ្រុលទៅបុករថយន្តសិនទ្រីមួយគ្រឿងទៀតដែលកំពុងឈប់យកសំរាមតាមចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្តរងគ្រោះរងការខូចខាតក្រពឹតផ្នែកខាងក្រោយ និងផ្នែងខាងមុខ ខាងស្តាំនៃរថយន្តយ៉ាងដំណំ។ ចំណែកឯរថយន្តបង្ករងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ដោយឡែករថយន្តសិនទ្រីមិនឈប់នៅកន្លែងកើតហេតុនោះទេ គឺបានបន្តដំណើរទៅខាងមុខបាត់។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

​រថយន្តបុក​គល់ឈើ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​រងរ​បួស​ធ្ងន់​ពីរ​នាក់​

កំពង់ស្ពឺៈករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគល់ឈើបណ្តាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ពីរនាក់។ហេតុការណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៨៩និង៩០ស្ថិតក្នុងភូមិទី៤ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨។ មន្ត្រីនគរបាលបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកLexus.RX300ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ.2Q.4921បើកបរពីកើតទៅលិច។ដឹកជនជាតិចិនចំនួនបីនាក់ស្រីម្នាក់នាក់បើកបរជនជាតិខ្មែរមកដល់ចំណុចកើតហេតុខាងលើបានវ៉ារថយន្តមួយគ្រឿងទៀត។ ប្រភពបានបន្តថារថយន្តបានរេចង្កូតទៅបុកគល់ឈើនៅខាងឆ្វេងដៃក្រឡាប់បណ្តាលឲ្យស្លាប់ជនជាតិចិនម្នាក់ប្រុសមិនស្គាល់ឈ្មោះរបួសធ្ងន់ពីរនាក់ស្រីម្នាក់ត្រូវរថយន្តពេទ្យយោធាថ្លុកតាសេកដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្នំពេញ។ឯអ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនក្រោយពេលកើតហេតុ។ ចំពោះរថយន្តត្រូវបានស្ទូចយករក្សាទុកនៅអធិការដ្ឋានរង់ចាំដោយស្រាយនៅពេលក្រោយ៕

ឃើញ​ខ្នាញ់ ស្រឡាញ់​ទ្រាំលែងបាន វាយ​មួយ​ដៃ​សន្លប់​ស្តូក បី​លើក​ចូល​បន្ទប់​រំលោភ​តាមចិត្ត​

ភ្នំពេញ: យុវជនឈាមរាវ ហ៊ានណាស់ សុំគេថើបមួយមិនបាន ចាប់បង្ខំថើបបានហើយ នាងខឹង ជេរស្តី ប្រុសព្រានចិត្តអប្រិយ វ៉ៃមួយដៃសន្លប់ស្តូក បីត្រកងលើកយកចូលបន្ទប់រំលោភតាមចិត្ត ទម្រាំដឹងខ្លួនអស់រលីង ប្រាប់បងប្អូនប្តឹងប៉ូលិសចាប់ខ្លួន កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅបន្ទប់ជួលបុរីសែនមនោរម្យ ជាន់ទី៣ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។ យុវជនសង្ស័យឈ្មោះ អ៊ន រស្មី អាយុ ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ ដ្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅ ស្រុកសំបូរ ខេត្តក្រចេះ។ ចំណែកនារីរងគ្រោះ ឈ្មោះ អ ន អាយុ ១៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ។ តាមនារីរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ខណណៈដែលកំពុងអង្គុយមាត់ជណ្តើរ និយាយទូរស័ព្ទទៅម្តាយ កំពុងមានជំងឺ សម្រាកព្យាបាលនៅពេទ្យ ស្រាប់តែជនសង្ស័យដើរពីក្រោយ មកសុំថើបមួយ ដូចជាងាយពេកទៅហើយ នាងប្រកែក ត្រូវបានជនសង្ស័យចាប់ថើប នាងខឹងជេរស្តី ជនសង្ស័យវ៉ៃមួយដៃ សន្លប់ស្តូក ទម្រាំដឹងខ្លួន អាក្រាតកាយអស់រលីង នៅក្នុងបន្ទប់ របស់ជនសង្ស័យ អស់ទាំងព្រហ្មចារីយ៍ ដោយប្រុសព្រានរំលោភ លុះរហូតដល់រសៀលថ្ងៃទី២៧ ខែមិថុនា និយាយប្រាប់បងស្រី ប្រាប់រឿងដល់ម្ចាស់ផ្ទះជួល ដឹងសព្វរឿង ទៅប្តឹងប៉ូលីស ចុះទៅចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូច្នោះមែន ដោយស្រឡាញ់នាងខ្លាំងពេក រហូតទ្រាំលែងបាន ចាប់បង្ខំតែម្តង។ ជនសង្ស័យក្រោយពីសមត្ថកិច្ចឃាត់ខ្លួន សាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី៕

​រថយន្ត​បើក​កៀរ​ម៉ូតូ​បណ្ដាលឱ្យ​បុរស​ម្នាក់​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​

ភ្នំពេញៈបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារតែរថយន្តមិនស្គាល់ម៉ាកមួយកៀរម៉ូតូរបស់គាត់បណ្ដាលឱ្យដួលបោកក្បាលស្លាប់។ហេតុការណ៍បានកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ។ ប្រភពបន្តបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ទាំ ទុម ភេទប្រុសអាយុជាង៣០ឆ្នាំ មុខរបរព្រូឡាន ស្នាក់ម្តុំផ្លូវទំនប់កប់ស្រូវ។ ខណៈទើបតែចេញពីធ្វើការក៏បានធ្វើដំណើរទៅផ្ទះរបស់ខ្លួនវិញដោយ បើកបរម៉ូតូម៉ាក សង់ឌ្រីមស៊េរ ១២៥ សេរីឆ្នាំ២០១៨ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ.1GY 0092បើកបរទិសដៅពីលិចទៅកើត។ ស្រាប់តែដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកយ៉ាងលឿនហើយបានកៀរដៃចង្កូតម៉ូតូបណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗ ឯរថយន្តវិញបើករត់គេចដោយសុវត្ថិភាព។ក្រោយកើតហេតុសម្ថកិច្ចបានធ្វើកំណត់ហេតុនឹងប្រគល់សពទៅឱ្យក្រុមគ្រួសារសាច់ញាត្តិដើម្បីធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខាងប្រពន្ធក្នុងខេត្តតាកែវ៕

ឪពុក​ស្លាប់ កូនរង​របួស​ដោយសា​រ​រន្ទះបាញ់​

សៀមរាបៈឪពុកបានស្លាប់នៅនឹងកន្លែង។ចំណែកយុវជនជាកូនរងរបួសស្រាល បន្ទាប់ពីក្រោយពីភ្លៀងហើយនាំគ្នាចេញពីខ្ទមចាំចំការទៅបាញ់ថ្នាំស្វាយចន្ទីរដោយធ្វើដំណើរបានចំងាយប្រហែលដប់ម៉ែត្រពីខ្ទមស្រាប់តែរន្ទះបាញ់តែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភ្នំជញ្ជាំង ភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នគរបាលស្រុកអន្លង់វែង បានបញ្ជាក់ថា ជនរងគ្រោះដល់ជីវិតឈ្មោះ គឿន គួន អាយុ ៤៣ឆ្នាំ មុខរបរកម្មករ។ ចំណែកអ្នករងរបួសជាកូនឈ្មោះ គឿន ចន្ធី អាយុ១៧ឆ្នាំ។អ្នកទាំងពីរមានទីលំនៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។ សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុមេឃបានភ្លៀងយ៉ាងខ្លាំង តែក្រោយមកក៏បានរាំងភ្លៀងវិញ ។ក្រោយពេលភ្លៀងហើយឪពុកនិងកូនបាននាំគ្នា ចេញពីខ្ទមចាំចំការដើម្បីទៅបាញ់ថ្នាំស្វាយចន្ទីធ្វើដំណើរបានចំងាយប្រហែលដប់ម៉ែត្រស្រាប់តែរន្ទះបាញ់បណ្តាលឲ្យស្លាប់តែម្តង៕

សមុទ្រសំរាម​នៅ​ប្រឡាយ​បឹងត្របែក បន្ទាប់ពីភ្លៀង​ធ្លាក់​២​ថ្ងៃ​ជាប់ៗ​គ្នា​

ភ្នំពេញ: សំរាមកកពេញប្រឡាយបឹងត្របែក ខណៈដែលភ្លៀងធ្លាក់២ថ្ងៃជាប់ៗគ្នា ហូរធ្លាក់ចុះទៅផ្នែកខាងក្រោម នាំដោយទាំងសម្រាមទៅជាមួយផង ដែលមើលទៅសព្រាតអណ្តែតពេញពេញផ្ទៃទឹកបឹង និងមាត់ប្រឡាយ។ បើមើលពីចំងាយ មិនបានចាប់អារម្មណ៍ នឹកថាផ្កាដុះក្នុងប្រឡាយ មិនចាញ់សួនផ្ការប៉ុន្មានទេ តែចូលទៅក្បែរ ទើបដឹងថា សំរាមសុទ្ធ ចម្រុះហូរអណ្តែតទៅតាមទឹក បង្កកប្រមូលផ្តុំពេញប្រឡាយបឹងត្របែក។ តាមប្រជាពលរដ្ឋលើកឡើងកាលពីថ្ងៃទី២៧មិថុនានេះថា សំរាមមួយចំនួនធំ ក្រុងរាជធានីភ្នំពេញ ត្រូវបានក្រុមហ៊ុនស៊ិនទ្រី ប្រមូលដឹកទៅផង ចុះកាលបើខកខាន ដឹក ប្រមូលវិញ មិនដឹងថាសម្រាម ត្រូវបានហូរអណ្តែតតាមទឹក មកទីនេះ យ៉ាងណានោះទេ។ ទោះយ៉ាងណាប្រជាពលរដ្ឋរស់នៅក្បែរនោះ បានធ្វើការសំណូមពរដល់ក្រសួងបរិស្ថាន និងមន្ទីរពាក់ព័ន្ធផ្សេងទៀត មេត្តាចាត់វិធានការផង៕

 

 

 

គ្រោះថ្នាក់​ចរាចរ​បង្ក​ជា​ហិង្សា​រវាង​ជនជាតិ​ចិន​ជាមួយ​សន្តិ​សុ​ខៈ របួស​ជិត​១០​នាក់

ភ្នំពេញៈជនជាតិចិនមួយក្រុមបានរត់ប្រលែងគ្នាពេញផ្លូវត្រូវសន្តិសុខកោះពេជ្រពីរនាក់ជិះម៉ូតូបុកត្រូវចិនម្នាក់បង្កជាហិង្សាវាយតប់គ្នាបណ្ដាលឲ្យភាគីទាំងសងខាងរបួសធ្ងន់ស្រាលជិត១០នាក់និងជនជាតិចិនម្នាក់សន្លប់ស្ដូកស្ដឹង។ហេតុការណ៍នេះកើតឡើង កាលម៉ោង១១យប់ ថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០១៨នៅមុខហាងយីហោ “សៅថឺន អ៊ិនធឺណេសិនណល” (Southern International)ក្នុងទឹកដីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ប្រភពព័ត៌មានពីសន្តិសុខម្នាក់ដែលត្រូវបានជនជាតិចិនវាយឲ្យរងរបួសបែកមុខ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូឌុបសន្តិសុខម្នាក់ទៀតចេញពីកន្លែងធ្វើការលុះមកដល់មុខហាងយីហោ “សៅដិន អ៊ិនធឺណេសិនណល” កន្លែងកើតហេតុស្រាប់តែមានជនជាតិចិនមួយក្រុមបានរត់ប្រលែងគ្នាពេញផ្លូវហើយក៏មានជនជាតិចិនម្នាក់រត់ក៏ទៅបុកម៉ូតូរបស់គាត់ ហើយក៏ប្រកែកតឹងសរសៃ.ក ដាក់គ្នា រហូតបង្កជាហិង្សាវាយតប់គ្នា។ ជនជាតិចិន បានហៅគ្នាមកពីររថយន្តទៀត មួយគ្រឿង ម៉ាក ផុច ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BA.0007និងមួយគ្រឿងម៉ាកតូយ៉ូតាសុលីកា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2V-9998 ។មកដល់កន្លែងកើតហេតុ រួចចុះពីលើរថយន្តនិងជនជាតិចិន ប្រមាណជាង២០នាក់ទៀត បានដេញវាយសន្តិសុខដែលជាម្ចាស់ម៉ូតូ បង្កឲ្យមាន ការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខកោះពេជ្រនាំគ្នាមកអន្តរាគមន៍ និងជួយឃាត់ផង។ តែដោយសារឃាត់មិនស្ដាប់ ទើប នាំគ្នាវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យជនជាតិចិនម្នាក់ ដែលបើករថយន្ត ស៊េរីទំនើបនោះ បានសន្លប់ស្ដូកស្ដឹង និងរងរបួសទាំងសង្ខាងបែកមុខមាត់ជិត១០នាក់ទៀត ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ ទាក់ហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត្រ មកយកជនជាតិចិនជើងខ្លាំងដែលសន្លប់ យកទៅមន្ទីរពេទ្យ។ ក្រោយមកសមត្ថកិច្ចបានហៅភាគីទាំងសង្ខាងមកសម្រួលគ្នា តែនិយាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចហៅភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីសាកសួររកមូលហេតុ និងដោះស្រាយតាមផ្លូវច្បាប់ ៕

​ជនសង្ស័យ​ប្រើ​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ស្រមោល​

ភ្នំពេញៈក្រុមចោរប្រដាប់អាវុធមួយក្រុមបានធ្វើសក្មមភាពដកកាំភ្លើងភ្ជង់និងវាយទៅលើបងប្អូនធម៌ពីរនាក់ដែលជិះម៉ូតូ២គ្រឿងបានសម្រេចមួយគ្រឿងរួចជិះគេចខ្លួនដោយសុវត្ថិភាព។ករណីនេះបានកើតឡើងស្ថិតនៅចំណុចការាស់សាំងតេលា តាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រចូលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៨។ ជនរងគ្រោះជាបងមានឈ្មោះ ចាន់ ពិសិទ្ធិ ភេទប្រុស អាយុ២៨ មុខរបររត់ម៉ូតូឌុប ស្នាក់ផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានស្រុកកំណើតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ទី២ប្អូនមានឈ្មោះជួបរស្មីភេទប្រុសអាយុ២៦ឆ្នាំមុខរបរចុងភៅនៅខារ៉ាអូខេឌីយ៉ាម៉ង់តាមបណ្តោយផ្លូវ២៧១ក្នុងសង្កាត់ទឹកល្អ្អក់៣ ខណ្ឌទួលគោក ស្នាក់នៅបន្ទប់ជួលជាប់និងបន្ទប់បង។ តាមប្រភពពីជនរងគ្រោះពីរនាក់បងប្អូនបានឱ្យដឹងថាមុន ពេលកើតហេតុពួកគាត់ បានជិះម៉ូតូពីរគ្រឿងមួយគ្រឿងប្លន់មិនបានសម្រេចម៉ាកស្គុបពីពណ៏ខ្មៅពាក់ស្លាកលេខ ភ្នំពេញAU-7885របស់ប្អូន។មួយគ្រឿងទៀតឌ្រីមសង់០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HA2541ជាម៉ូតូរបស់បងដែលក្រុមចោលប្លន់បានសំរេចអ្នកទាំងពីបានជិះចេញពីស្ទឹងមានជ័យ១ គោលបំណងមកយកប្អូននៅម្ដុំកន្លែងកើតហេតុខាងលើបានបើកតាមបណ្ដោយផ្កូវ២០១១។ ខណៈមកដល់ចំនុចកើតស្រាប់តែលេចជនសង្ស័យមានគ្នា៤ជិះម៉ូតូពីរគ្រឿងមួយម៉ាកPCXពណ័សនិងមូយគ្រឿងទៀតម៉ាកនិចពណ័ផ្កាឈូកមិនចាំស្លាកលេខបានជិះមកពីក្រោយធ្វើហៅជនរងគ្រោះឱ្យឈប់តែជនរងគ្រោះមិនឈប់ហើយជនរងគ្រោះបានជិះចូលទៅការ៉ាសសាំងដើម្បីឱ្យអ្នកនៅទីនោះជួយ។ ប៉ុន្តែមិនអ្នកជួយនោះទេ ខណៈពេលនោះជនសង្ស័យខាងលើបាន ដកកាំភ្លើងខ្លីមកភ្ជង់ហើយបានវាយទៅលើឈ្មោះជួប រស្មីដែលត្រូវជាប្អូនបណ្តាលឲ្យរងរបួសដៃ ធ្វើឱ្យជនសង្ស័យភ័យបានដកសោរម៉ូតូរត់ដោយមិនបានបិតឡុកសោរទើបជនសង្ស័យកាច់សោរ ក ម៉ូតូសេ១២៥ ដែលត្រូវជារបស់បងជិះគេចខ្លួនដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ច៕

​ជនជាតិ​ទួរគី​ម្នាក់​ដួល​ស្លាប់​នៅក្នុង​បន្ទប់ទឹក​

សៀមរាបៈជនបរទេសសញ្ជាតិទួរគីម្នាក់ បានដួលស្លាប់នៅក្នុងបន្ទប់ទឹក នៃផ្ទះសំណាក់មួយកន្លែងក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បង្កឱ្យមានការភ្ញាក់ផ្អើលឡើង។ ហេតុការណ៍ជនជាតិទួរគីស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះ ស្ថិតនៅបន្ទប់លេខ៧នៃផ្ទះសំណាក់ Happy Zone Inn ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ សមត្ថកិច្ចនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ Savaser ភេទប្រុស កើតឆ្នាំ១៩៦៤ ជនជាតិទួរគី កាន់លិខិតឆ្លងដែនលេខU០៧៩៨៧៧៦០ មុខរបរម៉ៅការសំណង់។ សមត្ថកិច្ចបានបន្តថា បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះសំនាក់បាននិយាយថា នៅវេលាប្រហែលជាម៉ោង១១និង៣០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ដោយមិនឃើញជនរងគ្រោះចេញពីបន្ទប់សោះ ម្ចាស់ផ្ទះក៏ទៅគោះទ្វារបន្ទប់ស្រែកហៅ តែមិនមានលឺសំលេងឆ្លើយតប ។ពេលនោះម្ចាស់ផ្ទះក៏ទៅអើតមើលតាមបង្អួច ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ទឹក ក៏បានរាយការណ៍ជូនសមត្ថកិច្ច។ តាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានបញ្ជាក់ថា ជនរងគ្រោះអាចចស្លាប់ក្នុងអំឡុងម៉ោង២៣ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដោយជំងឺមហារីកសួត។សាកសពជនរងគ្រោះត្រូវបានរៀបចំបញ្ជូនទៅតំកល់ទុកជាបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នាទីក្រុងភ្នំពេញ តាមសំណូមពររបស់តំណាងស្ថានទូត៕

​ផឹកស្រា​ស្រវឹង​ចុះ​ងូត​ទឹកស្រះ​លង់​ស្លាប់​

សៀមរាបៈបុរសវ័យ៥៧ឆ្នាំម្នាក់បានលង់ទឹកស្រះស្លាប់បន្ទាប់ពីរូបគាត់បានផឹកស្រាស្រវឹងរួចទៅចុះងូតទឹកស្រះហើយមិនឃើញរូបគាត់ត្រឡប់មកផ្ទះវិញក៏នាំគ្នាចុះរាវរកក្នុងស្រះក៏ប្រទះឃើញសព។ហេតុការណ៍មានមនុស្សលង់ទឹកស្រះស្លាប់ បានកើតឡើង ស្ថិតនៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាបកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។ សមត្ថកិច្ចស្រុកអង្គរជុំ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ មិត្ត ដុំ ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។មុនពេលកើតហេតុគឺកាលពីថ្ងៃទី២០ ខែមិថុនា គឺជនរងគ្រោះបានផឹកស្រាស្រវឹងតាំពីល្ងាចមកម្លេះ ។លុះដល់ពេលយប់ឡើងជនរងគ្រោះបានយកខោអាវទៅងូតទឹកស្រះ ។ សមត្ថកិច្ចបានបន្តទៀតថា លុះដល់ពេលព្រឹកថ្ងៃទី២១ ខែមិថុនា មិនឃើញជនរងគ្រោះនៅផ្ទះក៏នាំគ្នាឆោឡោដើររក ។លុះមកដល់ស្រះទឹកខាងក្រោយផ្ទះឃើញខោអាវនៅជិតស្រះ ទើបនាំគ្នាចុះមុជរាវរកក៏ប្រទះឃើញសព។ សពជនរងគ្រោះត្រូវបានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕

​ជិះ​ម៉ូតូ​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹក​ធុងបាស់​ពីក្រោយ​ស្លាប់​ម្នាក់​

សៀមរាបៈបុរសជាអ្នកបើកម៉ូតូម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីរូបគាត់បានជិះម៉ូតូម៉ាកសេ១២៥មួយគ្រឿងទៅបុកគោយន្តកន្ត្រៃដឹកធុងបាស់ពីក្រោយ។ ចំណែកអ្នកបើកគោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់។ ហេតុការណ៍គ្រោះថ្នាក់ចចរាចរណ៍នេះ បានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាបកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។ សមត្ថកិច្ចនគរបាលស្រុកជីក្រែង បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ហាន ហុនហៃ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1K2194ពីទិសកើតទៅលិចទិសដៅស្របគ្នាជាមួយគោយន្តកន្ត្រៃ។ លុះមកដល់ចំណុចកើតហេតុដោយសារតែចាំងភ្លើងហ្វារថយន្តនៅម្ខាងផ្លូវទើបធ្វើអោយជនរងគ្រោះបានបុកគោយន្តកន្ត្រៃដឹកធុងបាស់ពីក្រោយបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលស្រុកជីក្រែងបានចុះមកដល់ហើយបានប្រគល់សាកសពជនរងគ្រោះអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាចំណែកវត្ថុតាងមានម៉ូតូនិងគោយន្តកន្ត្រៃត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែងដើម្បីស្រាវជ្រាវរកម្ចាស់គោយន្តកន្ត្រៃ មកដោះស្រាយតាមផ្លូវច្បាប់៕

ឱ្យ​ប្អូនថ្លៃ​ប្រុស​ឌុប​ទៅផ្ទះ​ម្តាយមីង​តែ​បែ​ជា​ឌុប​ចូល​ផ្ទះសំណាក់​រំលោភ​បានសម្រេច​២​ដង​

ភ្នំពេញ: នារីម្នាក់ទុកចិត្តអនាគតប្អូនថ្លៃប្រុសបានឱ្យឌុបខ្លួនទៅលេងម្តាយមីងនៅឯខេត្ត។លុះមានឱកាសល្អប្អូនថ្លៃក៏ឌុបបងថ្លៃស្រីឡើង ផ្ទះសំណាក់បង្ខំរំលោភបានសម្រេច២ដង។រួចមកបងថ្លៃស្រីនោះក៏ប្តឹងសមត្ថកិច្ចតាមចាប់ជនកំហូចបាន។ហេតុការណ៍បានកើតឡើងនៅកន្លែងវង់ល្បែង ក្នុងបុរី ញ្ញូថោន ដែលស្ថិតនៅភូមិអង្គសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យកាលពីល្ងាចថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨ ។ សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យឈ្មោះជាតិចាន់លីមភេទប្រុសអាយុ២៦ឆ្នាំស្នាក់នៅបន្ទប់ជួលម្តាយមីង ភូមិ អង្គសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ នារីរងគ្រោះ ដោយមិនប្រាប់ឈ្មោះជាង២០ឆ្នាំមុខរបររៀនកែសម្ផស ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅខេត្ត តាកែវ។ តាមប្រភពព័ត៌មានពីគូដណ្តឹងជនសង្ស័យបាននិយាយប្រាប់ថានៅមុនពេលកើតហេតុនៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៨ នៅវេលាម៉ោង១២និង៣០នាទីរសៀលបានខលហៅជនសង្ស័យដែលត្រូវជាប្អូនគូដណ្តឹងរបស់ខ្លួន(ឪពុកជាមួយ ម្ដាយផ្សេងគ្នា)ឱ្យប្អូនថ្លៃឌុបទៅលេងម្តាយមីងត្រូវជាម្ដាយជនសង្ស័យ នៅខេត្តកំពុងស្ពឺ។ លុះបន្ទាប់មកប្អូនថ្លៃរបស់នាង ឌុបបានពាក់កណ្តាលផ្លូវ ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង នាក់ទាំង២បានឈប់ទិញអាវភ្លៀងនឹងទិញបាយទុកហូប។ លុះមកដល់មុខផ្ទះសំណាក់ សន្តិភាពនៅម្តុំអូដឹម ជនសង្ស័យត្រូវជាប្អូនគូដណ្តឹងបានឌុប ចូលផ្ទះ សំណាក់ ហើយប្រាប់នាងថា ចូលជ្រកភ្លៀង ហូបបាយសិនចាំបន្តដំណើរទៀត ហើយបាននាំគ្នាឡើងផ្ទះសំណាក់ បន្ទាប់មកបានហូបបាយ រួចហើយ ស្រាប់តែជនសង្ស័យត្រូវជាប្អូនគូដណ្តឹង បានចាប់ផ្តួល ហើយនាងស្រែក។ តែជនសង្ស័យបានច្របាច់កនាងថែមទាំងគំរាមសម្លាប់ទើបនាងមិនហៀនស្រែក បានសម្រេចចំនួន២ដងហើយមិនជូនទៅផ្ទះ មីងនោះឡើយ។ ដោយឱ្យ ម៉ូតូឌុបមួយទៀត ជូនជំនួសវិញហើយនាងបានត្រឡប់ផ្ទះនាងវិញ ។ លុះនៅថ្ងៃទី១៤រំលងបានមួយថ្ងៃ នាងបានដាច់ចិត្ត ប្រាប់ទៅគូដណ្តឹងនាងនៅរឿងរ៉ាវទាំងអស់នោះតែម្តង ។ ក្រោយពេលកើតហេតុបន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យហើយ សមត្ថកិច្ចសាកសួរទៅជនសង្ស័យដោយមិនបានសារភាពថាខ្លួនបានចាប់រំលោភលើនារីរងគ្រោះឡើយ ដោយឆ្លើយថា ខ្លួនត្រូវជនរងគ្រោះ តេហៅ មកផ្ទះសំណាក់ដោយមិនចាប់បង្ខំទេ គឺព្រមព្រៀងជាមួយគ្នា។ លុះបន្ទាប់មកម្ដាយមីង ជនសង្ស័យសុំសម្របសម្រូល ដោះស្រាយសងជំងឺចិត្តនារីរងគ្រោះទាមទារចំនួន៣០០០រដុល្លារ។តែម្តាយមីងគ្មាន លទ្ធភាពសង ហើយសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕

​បើករថយន្ត​បុក​ថ្ម​ចែកផ្លូវ​បណ្តា​លបាក់​៤​ផ្ទាំង​និង​រថយន្ត​ខូចខាត​យ៉ាងដំណំ​

ភ្នំពេញៈបុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងទើបនឹងចេញពីផឹកស៊ីនៅម្តុំពោធិ៍ចិនតុងត្រឡប់មកផ្ទះវិញសង្ស័យស្រវឹងស្រាប់តែបុកថ្មទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត អស់៤ផ្ទាំង រីឯរថយន្តវិញរងការខូចខាតដាច់កង់ទៅមុខលែងរួច។ករណីនេះបានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ សង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌ មានជ័យការពីវេលាម៉ោង៣ទាបភ្លឺចូលថ្ងៃទី២១ខែមិថុនា ឆ្នាំ ២០១៨ ។ សាក្សីបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្តម៉ាកកាមេរីបាឡែនពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AL6494បើកតាមបណ្តោយផ្លូវ២៧១ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន។ ដល់ចំណុចផ្លូវកោងក៏ជ្រុលចង្កូតទៅបុកថ្ម ទ្រូងផ្លូវខ្ទាតចេញពីជួរ៤កង់ ។រីឯរថយន្តវិញរងការខូចខាតផ្នែកខាងឆ្វេងរថយន្តយ៉ាងដំណំដាច់ក្រឡេកង់ទៅមុខលែងរួចតែមិនបង្កឱ្យមានអ្នករងរបួស ។ ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនឹងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​

បាត់ដំបងៈកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តពីបទលួច។ជននេះត្រូវអាវុធហត្ថមូលដ្ឋានក្រុងបាត់ដំបងចាប់ខ្លួនបានកាលពីម៉ោង២:៣០រសៀលថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨។ ក្រោយពេលទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះជាខនភេទប្រុសអាយុ៧៨ឆ្នាំមុខរបរនៅផ្ទះមានទីលំនៅក្រុមទី១៩ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយចោទពីបទលួច ។ លោកសំ វីឡុងមេប៉េអឹមក្រុងបាត់ដំបងបានឲ្យដឹងថាជនសង្ស័យ ឈ្មោះ ហ៊ុល វណ្ណា ហៅ ម៉ាប់ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី១២ ភូមិ/សង្កាត់ជាមួយគ្នា ។ជននេះបានធ្វើសកម្មភាពផ្លោះរបងចូលលួចប្រាក់រៀលចំនួន ៨០០.០០០ រៀលនិងប្រាក់ដុល្លារ ១០០ ដុល្លារព្រមទាំងដកហូតបានវត្ថុតាង ទូរស័ព្ទ១គ្រឿង ម៉ាកសាំសុង ពណ៌ស លិខិតលក់.ទិញទូរស័ព្ទ១ សន្លឹក ។ បច្ចុប្បន្នជនសង្ស័យកំពុងធ្វើសាកសួរនៅអង្គភាពបន្តតាមនិតិវិធីនិងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕