បណ្តាញសង្គម

ទុស្សេរ​ខ្សែភ្លើង​ឆេះ​តូប​លក់​ឥ​វ៉ាន់​ចាប់ហួយ ស្លាប់​មនុស្ស​ចំនួន​៣​នាក់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ​

(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៣នាក់ បានស្លាប់យ៉ាងអណោចអធមក្នុងភ្នក់ភ្លើង ក្នុងហេតុការណ៍ឆេះតូបលក់ឥវ៉ាន់ចាប់ហួយមួយកន្លែងនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ហេតុការណ៍ឆេះតូបនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចនគរបាលស្រុកត្រពាំងប្រាសាទ បាននិយាយថា ករណីឆេះតូបលក់ឥវ៉ាន់ចាប់ហួយនេះគឺបណ្តាលមកពីទុស្សេរខ្សែរភ្លើង ហើយបានធ្វើអោយតូបលក់ឥវ៉ាន់ចាបហួយដែលមានទំហំ ៥ម៉ែត្រគុណនឹង៧ម៉ែត្រ ធ្វើពីឈើប្រក់សង្កសី ត្រូវបានអគ្គីភ័យលេបត្របាត់ទាំងស្រុង រួមទាំងខូចខាតសម្ភារៈនិងទ្រព្យសម្បត្តិនៅក្នុងតូបនោះអស់ទាំងស្រុង។ សមត្ថកិច្ចស្រុកត្រពាំងប្រាសាទ បានបន្តថា ក្រោយទទួលបានព័ត៏មានភ្លាម លោកអធិការនគរបាលស្រុក ត្រពាំងប្រាសាទ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់៣ឡាន ទើបអគ្គីភ័យរលត់ទៅវិញ ។ សមត្ថកិច្ចដដែលបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍អគ្គីភ័យនោះគឺមានទី១ ឈ្មោះ ថង់ ហូវ ភេទស្រី អាយុ៤២ឆ្នាំ ,ទី២ឈ្មោះ ចាន់ លីហ្សា ភេទស្រី អាយុ១៣ឆ្នាំ និងទី៣ឈ្មោះ ចាន់ លីតា ភេទស្រី អាយុ៧ឆ្នាំ។អ្នកស្លាប់ទាំង៣គឺត្រូវជាម្តាយនិងកូនបង្កើត ហើយរស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៕

ឈ្មួញ​អ្នកមាន​លុយ មានអំណាច កំពុង​សាងសង់​ផែ​ថ្ម រំលោភ​ឆ្នេរសមុទ្រ​ទាំង​កម្រោល​មិន ខ្វល់ខ្វាយ​ពី​ផលប៉ះពាល់ ​និង​ច្បាប់​ឡើយ

ខេត្តព្រះសីហនុ ៖ ខណៈវិស័យដឹកជញ្ជូនភ្ញៀវទេសចរណ៍ក្នុងខេត្តព្រះសីហនុកំពុងមានសន្ទុះកើនឡើងគួរឲ្យកត់សំគាល់ ដោយខេត្តបានចែកចេញជា ជលយានប្រភេទក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកម្សាន្តក្នុងតំបន់ ឬរមណីយដ្ឋានតាមកោះនានាក្នុងខេត្តព្រះសីហនុជាពិសេស(កោះរុង និងកោះរុងសន្លឹម) ជាក់ស្ដែងមានក្រុមហ៊ុនមួយឈ្មោះ (ស្ពិតបូត មិនឱមារ្ស) SPEED BOAT MIN ORMAX ដែលកំពុងរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ សាងសង់សំណង់ផែ លយចូលឆ្នេរសមុទ្ររាប់សិបម៉ែត្រ ដែលស្ថិតនៅភូមិ៣ សង្កាត់លេខ១ (រំដួលជើងភ្នំ) ក្រុង.ខេត្តព្រះសីហនុ។ បើតាមម្ចាស់ការដ្ឋានសំណង់ឥតច្បាប់មួយនេះបានប្រាប់អ្នកសារព័ត៌មានថា ពិតជាការដ្ឋានរបស់លោកពិតប្រាកដមែន តែការសាងសង់នេះលោកធ្វើជាផែជួសជុល អូប័រ តែប៉ុណ្ណោះ បើរដ្ឋត្រូវការដីនេះយកទៅអភិវឌ្ឍលោកមិនហាមឃាត់នោះទេ។ ហើយចំពោះអ្នកសារព័ត៌មានចង់ចុះផ្សាយរឿងនេះក៏ផ្សាយចុះ ម៉ាសេរី លោកមិនខ្វល់ច្រើននោះទេ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៨ កុម្ភៈ ឆ្នាំ ២០១៨ មានក្រុមការងារខេត្តដឹកនាំដោយលោក លី វាន់ដា ប្រធានក្រុមការងារគ្រប់គ្រងតំបន់ឆ្នេរខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទដោយសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន ចុះទៅធ្វើការពិនិត្យទីតាំងដីមួយកន្លែង ដែលម្ចាស់បានសាងសង់ផែ លយចូលសមុទ្រ និងបានរៀបខឿនថ្មត្រៀមចាក់ដី។ ក្នុងពេលចុះនោះក្រុមការងារបាននិពិត្យ និងសាកសួរម្ចាស់ទីតាំង រកឃើញថា ការដ្ឋានមួយនេះមិនមានច្បាប់អនុញ្ញាតនោះទេ។ បច្ចុប្បន្ននេះការដ្ឋានត្រូវ លោក លីវាន់ដា ប្រធានក្រុមការងារគ្រប់គ្រងតំបន់ឆ្នេរ សម្រេចធ្វើកំណត់ហេតុដោយហាមឃាត់មិនឱ្យសាងសង់បន្តទៀតនោះទេ ដោយតម្រូវឲ្យម្ចាស់សំណង់ទៅសូមច្បាប់ឱ្យបានត្រឹមត្រូវ។ ក្នុងករណីម្ចាស់សំណង់នៅតែរឹងទទឹងមិនស្តាប់តាមការណែនាំ ហើយនៅតែលួចធ្វើសកម្មភាពសាងសង់បន្តនោះ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។ គួររំលឹកផងដែរថា កន្លងមកលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុធ្លាប់បានថ្លែងជារឿយៗថា (ចំពោះសំណង់ណាដែលសាងសង់រំលោភលើឆ្នេរសមុទ្រ ទោះសំណង់នោះមានសភាពតូចតាច ឬធំ ដូចជាកន្លងមកនៅឆ្នេរអូរត្រេះជាដើម ត្រូវតែហាមឃាត់និងវាយកម្ទេចចោល ហើយច្បាប់ក៏មិនអនុវត្តន៍ចំពោះតែប្រជាពលរដ្ឋនោះតែ ត្រូវតែស្មើភាពគ្នា មិនថា អ្នកមានលុយនិងមានអំណាចនោះទេ។ លោកអភិបាលខេត្តក៏បានបន្ថែមថា សំណង់ដែលត្រូវបានថ្នាក់ដឹកនាំខេត្តទទួលស្គាល់ឲ្យសាងសង់មានតែមួយប៉ុណ្ណោះ ស្ថិតនៅ អូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុមានរួចមកហើយ ដោយមិនមានការអនុញ្ញាតឲ្យមានការសាងសង់ផែឬសំណង់រំលោភនៅចំណុចឆ្នេរណាទៀតនោះទេ។ ចំពោះបញ្ហាសំណង់រំលោភច្បាប់សង់លើឆ្នេរសមុទ្រនេះ ប្រជាពលរដ្ឋកំពុងរង់ចាំមើលពីការអនុវត្តន៍ច្បាប់របស់សាលាខេត្តព្រះសីហនុ បើទោះបីជាពេលនេះត្រូវបានកំណត់ឲ្យធ្វើការផ្អាកជាបណ្ដោះអាសន្នចំពោះការសាងសង់នេះហើយក៏ដោយ៕

ស្ត្រី​ដែល​យក​ស្បែកជើង​គប់​រូប​សម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ចាប់ខ្លួន​

រាជធានីភ្នំពេញ ៖ ស្ត្រីឈ្មោះ សំ សុខា ជាសកម្មជនអតីតបក្សសង្គ្រោះជាតិ ដែលយកស្បែកជើងគប់រូបសម្ដេចតេជោ ហ៊ុន សែន ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួនបានកាលពីរសៀលថ្ងៃម្សិលមិញនេះ។ ការចាប់ខ្លួនស្ដ្រីរូបនេះត្រូវបានធ្វើឡើង ក្រោយ លោក ស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គ្រាបឲ្យចាប់ខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។ ដីកាដដែលបញ្ជាក់ថា ស្ដ្រីឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ ត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ «ប្រមាថ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ ៤-៥ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ស្ត្រី សំ សុខា បានចេញវីដេអូឃ្លីបដោយជេរប្រមាថធ្ងន់ៗ ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជន ថែមទៀតរួមមាន សម្តេចតេជោ ហ៊ុន សែន សម្តេចពញាចក្រ ហេង សំរិន និងសម្តេចក្រឡាហោម ស ខេង ជាដើម។ ក្រោយធ្វើសកម្មភាពបែបនេះ ស្ដ្រីរូបនេះក៏បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ ហើយក៏ត្រូវបានតុលាការចេញដីកាបបង្គាប់ឲ្យចាប់ខ្លួន ទើបកម្លាំងនគរបាលតាមប្រមាញ់បាននៅថ្ងៃនេះតែម្ដង៕

កម្មករ​កម្ម​ការ​នី តវ៉ា​សុំ​បើក​ប្រាក់ខែ ព្រោះខ្លាច​ចិន​បិទ​រោងចក្រ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ បងប្នូនកម្មករ កម្មការនីក្រុមហ៊ុន អ៊ី ហ្វា ហ្គាមេន អ៊ិនដាស់ស្ទ្រី ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្តធ្វើការតវ៉ាទាមទារបើកប្រាក់ខែដល់ថ្ងៃទីពីរ។ បើតាមក្រុមកម្មករ ខណៈពួកគេទាមទារបើកប្រាក់ខែមិនបានឃើញថៅកែចេញមកជួបទេឃើញតែដឹកម៉ាស៊ីនដេរចេញ ទើបកម្មករកម្មការនីខ្លាចរោងចក្របិទក៏នាំគ្នាធ្វើកូតកម្មអហិង្សា នៅមុខរោងចក្រ មិនឱ្យចិនដឹកសម្ភារៈចេញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានតាំងពី ម៉ោង៧ យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។ បើតាមសម្តីកម្មកានីម្នាក់បានឱ្យដឹងថាមុនដំបូងគាត់ឃើញចិនដឹកសម្ភារៈចេញពីរោងចក្រដោយខ្លាចចិនបិទរោងចក្រមិនបើកប្រាក់ខែអោយក៏នាំគ្នាធ្វើតវ៉ាអហិង្សា មិនឱ្យចិនដឹកសម្ភារៈចេញតទៀត រហូតផ្អើលដល់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យយកឡានមកបិទមុខរោងចក្រ រួមទាំងកម្មករកម្មការនី ដេកយាមទល់ភ្លឺ ដើម្បីរង់ចាំការដោះស្រាយពីថៅកែ ៕

 

ស្លាប់​៧​នាក់ និង​របួស​១៩​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់១៩នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះបណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង រថយន្តតូច៧គ្រឿង, រថយន្ដធុនធំ៣គ្រឿង និងយានផ្សេងៗ២គ្រឿង។ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានមិនប្រកាន់ស្ដាំ, ល្មើសល្បឿន, មិនគោរពសិទ្ធិ, កត្តាយានយន្ដ និងបត់គ្រោះថ្នាក់៕

​គ្រោះថ្នាក់​ចៃដន្យ​ពេក​!​ទី​១​របួសស្រាល​ដឹក​ទៅ​ពេទ្យ​ទី​២​ជួប​គ្រោះ​ម្តងទៀត​ឯ​ប៉ូលីស​បើកបរ​បាន​ស្លាប់​

(កំពង់ឆ្នាំង)៖គ្រោះថ្នាក់លើកទី១របួសស្រាលប៉ូលីសដឹកទៅមន្ទីរពេទ្យជួបគ្រោះថ្នាក់ម្តងទៀតរងរបួសធ្ងន់ទាំងប្តីទាំងប្រពន្ធ។រីឯប៉ូលីសជាអ្នកបើកបរបានស្លាប់ភ្លាមៗនៅនឹងកន្លែង។ ដើមរឿងដោយបុរសស្ត្រី២នាក់ប្តីប្រពន្ធបានបើករថយន្តកូរ៉េដឹកកន្ទេលទៅបុកគូថរថយន្តហ៊ីយ៉ាន់ដាយដឹកស្រូវដែលគេចតនៅលើចិញ្ចើមផ្លូវដើម្បីលើកស្រូវដាក់។គ្រោះថ្នាក់នោះបណ្តាលឱ្យស្ត្រីជាប្រពន្ធរងរបួសបាក់ដៃរីឯបុរសជាប្តីរងរបួសតិចតួច។ហេតុការណ៍បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ម្តុំផ្សារទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងកាលពីវេលាម៉ោងជិត២រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០១៨ ។ ប្រភព័ត៌មានបានឱ្យដឹងថាក្រោយពេលកើតហេតុប៉ូលីសចរាចរណ៍បានចុះទៅអន្តរាគមន៍និងបានដឹកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ តាមរថយន្តសឺរ៉ែនមកកាន់មន្ទីរពេទ្យ។ពេលនោះរថយន្តសឺរ៉ែនក៏ជួបគ្រោះថ្នាក់ចរាចរណ៍ម្តងទៀតដោយរថយន្តសឺរ៉ែននោះបានរេចង្កូតទៅខាងឆ្វេងដៃនិងបុកដើមឈើនិងតូបលក់ដូរនៅក្បែរចិញ្ចើមផ្លូវហើយក្រឡាប់ជាច្រើនត្រឡប់បណ្តាលឱ្យប៉ូលីសចរាចរណ៍ម្នាក់ដែលជាអ្នកបើកបរបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកបុរសរងគ្រោះម្នាក់ទៀតរងរបួសធ្ងន់បាក់ភ្លៅស្តាំរីឯស្ត្រីជាប្រពន្ធរងរបួសធ្ងន់ដោយបាក់ដៃជាច្រើនកំណាត់និងបានគៀបជាប់ក្នុងរថយន្តផងដែរ ។ សមត្ថកិច្ចបានប្រើរយៈពេលជាងកន្លះម៉ោងទើបគាស់យកស្ត្រីរងគ្រោះចេញបានហើយដឹកតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យខេត្ត៕

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ស្រុក​ជើងព្រៃ​ជាមួយ​គ្រឿងញៀន​៤៦​កញ្ចប់​

(កំពង់ចាម)៖កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនសហការជាមួយនគរបាលស្រុកជើងព្រៃនឹងកម្លាំងប៉ុស្តិ៍ថ្នល់ដំបងបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធនឹងករណីចែកចាយថ្នាំញៀន។ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅចំណុចវាលស្រែស្ថិតក្នុងភូមិឈើទាល ឃុំផ្តៅជុំស្រុកជើងព្រៃខេត្តកំពង់ចាមកាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៨។ លោកវរសេនីយ៍ត្រីជីវសេងរស់នាយរងការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថាកិច្ចប្រតិបត្តិការបង្ក្រាបករណីចែកចាយថ្នាំញៀនខាងលើកម្លាំងឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់មានឈ្មោះ រី មាស ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ,ឈ្មោះ ជា ឧត្តម ភេទប្រុស អាយុ២៨ឆ្នាំ,ឈ្មោះ មើ ម៉ាក ភេទប្រុស អាយុ១៨ឆ្នាំ,ឈ្មោះ ឡាន សុខឡាត់ ភេទប្រុស អាយុ១៩ឆ្នាំ (សិស្ស)ទាំង៣នាក់ នៅភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឈ្មោះ ឌន ឌុន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិផ្តៅជុំលិច ឃុំផ្តៅជុំស្រុកជើងព្រៃ ខេត្តកំពង់ចាម។ក្រោយការឃាត់ខ្លួន កម្លាំងចាប់យកវត្ថុតាងរួមមា ន៖ ថ្នាំញៀន៤៦ កញ្ចប់តូច ទូរស័ព្ទដៃ៣គ្រឿង និងម៉ូត២គ្រឿង។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

ផឹកស្រា​ថ្នាំរ​អស់​កន្លះ​លីត្រ បែកគំនិត​ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់បានផឹកស្រាស្រវឹង បែកគំនិតគិតខ្លីចាក់សាំងដុតសម្លាប់ខ្លួនឯង បណ្តាលឲ្យឆេះរលាកពេញខ្លួនរងរបួសធ្ងន់ ខណៈដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអង្គារ៍ ខែមាឃឆ្នាំរកានព្វសក័ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨វេលាម៉ោង១៣ និង១០នាទី ស្ថិតនៅភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ស្ត្រីរងគ្រោះ ឈ្មោះ ហែម សាវី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើបាន ត្រូវបានបញ្ជូនទៅង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើស្ត្រីរងគ្រោះបានផឹកស្រាថ្នាំអស់ចំនួនកន្លះលីត្រតែម្នាក់ឯង (ផឹករាល់ថ្ងៃជាប្រចាំ) រួចក៏អង្គុយនិយាយឡូឡាតែម្នាក់ឯង បន្ទាប់មកក៏យកដបសាំងដែលខ្លួនលក់នោះមកចាក់ស្រោចលើខ្លួន ហើយក៏យកដែកកេះ កេះដុតខ្លួនតែម្តង។ ប្រភពបន្តថា ឃើញដូច្នេះអ្នកជិតខាងបានជួយយកទឹកមកចាក់ពន្លត់ ទើបមិនបណ្តាលឲ្យបាត់បង់ជីវិត។ ទោះបីយ៉ាងណាស្ត្រីរងគ្រោះមានសភាពធ្ងន់ធ្ងរពេកបងប្អូនជនរងគ្រោះបានហៅរថយន្តសង្គ្រោះមណ្ឌលសុខភាពឃុំឈើទាលដឹកបញ្ជូនទៅមន្ទីពេទ្យជ័យជំនះ ខេត្តកណ្តាលដើម្បីឲ្យលោកគ្រូពេទ្យជួយសង្គ្រោះ៕

ជាង​ប៉ះ​កង់​រថយន្ត​ម្នាក់​ស្លាប់​ដោយសារ​ស៊ប់​កង់​រថយន្ត​ហួស​បច្ចេកទេស

ខេត្តកំពង់ស្ពឺ ៖ ជនរងគ្រោះជារកស៊ីប៉ះកង់រថយន្តតូចធំ គ្រប់ប្រភេទនៅស្រុកឱរ៉ាល់ ស្រាប់តែស៊ប់កង់រថយន្តហួសបច្ចេកទេសលើសគីឡូខ្យល់ ផ្ទុះរបួសធ្ងន់ និងបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក។ ករណីនេះកើតឡើងកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅស្ថិតក្នុងភូមិអូផ្តៅ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី ធារា ភេទប្រុស អាយុ២២ឆ្នាំ។ ប្រភពបន្តថា ជនរងគ្រោះជាអ្នករកស៊ីប៉ះកង់រថយន្ត ហើយស៊ប់រហូតបណ្តាលឲ្យផ្ទុះខ្ទាតវ័នយ៉ានកង់បែកបង្ករងររបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក។ ប្រភបបញ្ជាក់ថា សាកសពជនរងគ្រោះបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ជនសង្ស័យ​ពាក់ព័ន្ធ​ឃាតកម្ម ឬ​អំពើ​រំលោភ​ម្នាក់​ត្រូវ​តុលាការ​ឃុំខ្លួន​បណ្ដោះអាសន្ន​

ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចសង្ស័យថា ពាក់ព័ន្ធករណីអំពើឃាតកម្មប៉ុនប៉ងរំលោភត្រូវសាលាដំបូងខេត្តរតនគិរី ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី០៥ ខែកម្ភៈ ឆ្នាំ២០១៨នេះហើយ បន្ទាប់ពីសមត្ថកិច្ចស៊ើបអង្កេត និងធ្វើការសាកសួរមិនទាន់បានចម្លើយពិតប្រាកដណាមួយនោះ។ យោងតាមដីកាបង្គាប់លេខ ១៩ ចុះថ្ងៃទី០៥ ខែកម្ភៈ ឆ្នាំ២០១៨ របស់លោក ឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តរតនគិរី ឲ្យឃុំខ្លួនបុរសម្នាក់ឈ្មោះ ជា ដែន ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ.គ្រឹង មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដាក់ក្រោមការពិនិត្យពីបទ ឃាតកម្មដោយទារុណកម្ម អំពើឃោឃៅ ឬអំពើរំលោភសេពសន្ថវៈ។ ក្រោយពីអធិការនគរបាលក្រុងបានលុង សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្ត ធ្វើការសើបអង្កេត និងឃាត់ខ្លួនបុរសរូបនេះ យកមកសាកសួរ។ ថ្វីត្បិតតែជននេះ មិនបានសរភាពក្ដី តែចម្លើយធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យ។ តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ ហួត បូរី អធិការនគរបាលក្រុងបានលុង បានឲ្យដឹងថា បើទោះជាឈ្មោះ ជា ដែន មិនសារភាពថាខ្លួនជាប់ពាកព័ន្ធក្នុងករណីឃាតកម្មប៉ុនប៉ងរំលោភនេះយ៉ាងណាក៏ដោយ ក៏ប៉ុន្តែសមត្ថកិច្ចយើង បានធ្វើការអង្កេតជុំវិញកន្លែងកើតហេតុ ព្រមទាំងចម្លើយសក្សី និងធ្វើការសាកសួរជនរូបនេះរួច ធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យ ក៏បញ្ជូនខ្លួនទៅសាលាដំបូងខេ្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្ត បន្ទាប់ពីសមត្ថកិច្ចបញ្ចប់និតិវិធី រយៈពេល៤៨ម៉ោង។ គួររំលឹកថា សិស្សថ្នាក់ទី១២A រៀននៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មីម្នាក់ ស្រី វ័យអាយុ១៨ឆ្នាំ បានបាត់បង់ជីវិតទាំងអាក្រាតកាយ ក្នុងរណីអំពើឃាតកម្មយ៉ាងឃោឃៅ កាលពីយប់ថ្ងៃទី០១ ខែកម្ភៈ ឆ្នាំ២០១៨ នៅក្នុងគុម្ភស្មៅ តាមបណ្ដោយផ្លូវជាតិលេខ៧៨ ស្ថិត្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដែលសមត្ថកិច្ចសង្ស័យថា ជាករណីឃាតកម្ម ប៉ុនប៉ងរំលោភ បន្ទាប់ពីសមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានធ្វើកោសល្យវិច្ច័យរួចមក៕

ជនជាតិ​ចិន​៣​នាក់​សា្ល​ប់ និង​របួសធ្ងន់​ដោយសារ​ក្រឡាប់​រថយន្តបុក​នឹង​ដើមឈើ

ខេត្តព្រះសីហនុ ៖ ជនជាតិចិនម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយបើករថយន្តក្រឡាប់ខ្លួនឯងនៅវេលាម៉ោង០៦ និង៤០នាទីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៧-១០៨ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ាក NISSAN ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2U-6212 បើកបរដោយ ជនជាតិចិនជិះគ្នា៣នាក់ មានទិសដៅពីភ្នំពេញឆ្ពោះមកខេត្តព្រះសីហនុ ដល់ចំណុចខាងលើក៏បានក្រឡាប់បុកនឹងដើមឈើតែម្ដង។ ប្រភពបន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យអ្នកជិះក្នុងរថយន្ត ម្នាក់ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់។ ជនរងគ្រោះទាំងអស់បានបញ្ជូនទៅរាជធានីភ្នំពេញ។ បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ច កំពកំពុងចាត់ចែងស្ទូចយកចេញទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកំពង់សិលា៕

ដាំបាយ​ចោល​រវល់​ដើរទៅ​លេង​ផ្ទះ​អ្នកជិតខាង​ត្រូវ​ភ្លើង​ឆាបឆេះ​ផ្ទះ​អស់​

ខេត្តស្វាយរៀង ៖ ផ្ទះមួយខ្នងសង់ពីស័ង្កសីត្រូវបានអគ្គិភ័យលេបត្របាក់សល់តែគ្រោងឆ្អឹង ខណៈដែលម្ចាស់ដាក់ដាំបាយចោល ហើយដើរទៅលេងផ្ទះអ្នកជិតខាង។ ករណីអគ្គិភ័យឆាបឆេះនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុម្ចាស់ផ្ទះឈ្មោះ ប៉េ រតនា ភេទស្រី អាយុ៦៣ឆ្នាំ មិននៅផ្ទះនោះទេ ដោយដាំបាយ និងអូសរូចក៍ចាកចេញពីផ្ទះទៅលេងផ្ទះអ្នកជិតខាងឈ្មោះ បូរ៉ា មួយស្របក់ក្រោយមកមានក្មេងម្នាក់រត់ទៅប្រាប់ថា មីងផ្ទះគាត់មានភ្លើងឆេះនៅក្នុងពីផ្ទះបាយ ពេលនោះមានអ្នកជិតខាងមកជួយពន្លត់ភ្លើងតែភ្លើងបានឆេះសន្ធោសន្ធៅ ហើយបើទោះបីពលរដ្ឋជួយពន្លត់ក៏អាចជួយពន្លត់បានដែរ។ ចំពោះសំភារៈដែលខូចខាតមាន ផ្ទះមួយខ្នងទំហំ៤គុណ៦ម៉ែត្រ ដំបូលប្រកស័ង្កសី និងជញ្ជាំងស័ង្កសី ចញ្ចៀន៥ហ៊ុន ប្រាក់ចំនួន៥០ម៉ឺនរៀល កង់៣គ្រឿង ស្រូវអង្ករ ខោអាវ និងសំភារៈជាច្រើនទៀត៕

ច្នៃ​កែ​ផាវ​ធ្វើជា​គ្រាប់​បំផ្ទុះ​បោក​យក​ត្រី ភ្លាត់ស្នៀត​ផ្ទុះ​ប៊ិះ​ស្លាប់​ខ្លួនឯង​

ខេត្តរតនគិរី ៖ បុរស២នាក់មានគំនិតយកផាវទៅកែច្នៃធ្វើជាគ្រាប់បំផ្ទុះបោកយកត្រី តែបែរជាត្រូវរបួសខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ជិតស្លាប់ខ្លួនទៅវិញ បន្ទាប់ពីពួកគេបម្រុងបោកទៅក្នុងទឹក តែត្រូវគ្រាប់នោះផ្ទុះមុន។ ហេតុការណ៍មិនគួរកើតមានឡើងមួយនេះ បណ្ដាលឲ្យប្រជាពលរដ្ឋ២នាក់ស្ទើរបាត់បង់ជីវិត នៅវេលាម៉ោង៩ និង២០នាទី ព្រឹកថ្ងៃទី០៤ ខែកម្ភៈ ឆ្នាំ២០១៨ តាមបណ្ដោយមាត់អូរតាង ស្ថិតក្នុងភូមិសំ ឃុំយ៉ាទង់ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បុរសទាំង២នាក់ ដែលរងគ្រោះថ្នាក់នោះ ១.ឈ្មោះ សេវ ទំ អាយុ២៨ឆ្នាំ របួសដាច់ដៃខាងស្ដាំ ព្រមទាំងរបួសតាមដងខ្លួន ២.ឈ្មោះ សេវ ខ្វា អាយុ ២១ឆ្នាំ រងរបួសតាមដងខ្លួន ស្ទើរសប់សាច់។ អ្នកទាំង២នាក់ ជាជនជាតិចារាយ មានលំនៅភូមិតេនសុស ឃុំយ៉ាទង់ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាមួយគ្នា។ បើតាមការឲ្យដឹងពីលោកកវរសេនីយ៍ត្រី ងយ ដន អធិការងនគរបាលស្រុកអូរយ៉ាដាវ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌថា បុរសទាំង២នាក់ បានយកផាវក្មេងដុតលេង មូលៗប៉ុនមេដៃ ទៅបកក្រដាសចេញយករំសេវឲ្យបានច្រើន ដាក់ក្នុងកំប៉ុងត្រីខ ហើយយកខ្សែឈ្នួនផាវនោះ ដាក់ចូលសម្រាប់ដុតបំផ្ទុះ។ គ្រាដែលពួកគេទាំង២ ទៅឈរមារត់ទឹកដុតខ្សែឈ្នួន ដើម្បីបោះទៅក្នុងទឹកឲ្យផ្ទុះយកត្រី តែគ្រាប់ច្នៃ បានផ្ទុះភ្លាមៗនៅនិងដៃគេតែម្ដង ដោយសារខ្សែឈ្នួននោះខ្លី ទើបបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះ។ ក្រោយពីកើតហេតុ បុរសទាំង២នាក់ត្រូវរថយន្តសង្គ្រោះស្នងការរដ្ឋាននគរបាលខេត្ត ដឹកយកមកសង្គ្រោះ នៅបមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕

បើក​ម៉ូតូ​ជែង​រថយន្ត​១​គ្រឿង ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ស្លាប់​ម្នាក់​របួស​ម្នាក់

ខេត្តព្រះសីហនុ ៖ នារីម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ខណៈដែលបើកម៉ូតូវ៉ាជែងរថយន្ត១គ្រឿង ដែលមានទិសដៅស្របគ្នា ក៏ចូលទៅបុកនឹងកង់ក្រោយខាងឆ្វេង រថយន្តមួយគ្រឿងទៀត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៣ និង១០នាទីរសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩១-១៩២ ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងម៉ូតូ១គ្រឿង ម៉ាក ZOOMER X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខព្រះសីហនុ1G-0137 បើកបរដោយឈ្មោះ នួន ស្រីវី ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នករួមដំណើរម្នាក់ឈ្មោះ សុំភិន ភក្តី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ដូចគ្នា បើកបរមានទិសដៅពីជើងទៅត្បូង លុះដល់ចំណុចខាង លើបានវ៉ាជែងរថយន្ត១គ្រឿង ដែលមានទិសដៅស្របគ្នា បន្ទាប់មកក៏ចូលទៅបុកនឹងកង់ក្រោយខាងឆ្វេង រថយន្តមួយគ្រឿងទៀត ម៉ាក HIGHLANDER ពណ៌ ប្រផេះ គ្មានស្លាកលេខ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ មានទិសដៅផ្ទុយគ្នា។ ប្រភពដដែលបន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យ ឈ្មោះសុំភិន ភក្តី អ្នករួមដំណើរ លើម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ អ្នកបើកម៉ូតូ ឈ្មោះនួន ស្រីវី រងរបួស បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកលិគឹមឌីវាលរេញ ។ អ្នកបើកបររថយន្ត បានគេចខ្លួនបាត់ ក្រោយពេលកើតហេតុ។សាកសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នវត្ថុតាងរថយន្ត និង ម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយតាមនីតិវិធី៕

មន្ត្រី​យោធា​ម្នាក់​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បើក​កៀរអោយដួល​កិន​ស្លាប់ នៅតាម​បណ្តោយ​ផ្លូវ​៣៧១ ក្នុង​ខណ្ឌដង្កោ​

(ភ្នំពេញ)៖ មន្ត្រីយោធាម្នាក់បម្រើការងារនៅអង្គភាពកងទ័ពអាកាសត្រូវបានរថយន្តធុនធំក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបើកកៀរហើយ កិនបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងភ្លាមៗនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។ សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះ ជាមន្រីយោធាបម្រើការនៅអង្គភាពកងទ័ពអាកាសឈ្មោះ ជុំ ជឿន អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិតាងូវ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ។ សមម្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៥ ពាក់ស្លាក់លេខ ភ្នំពេញ 1DD-4552ទើបនឹងបើកលុយ បានមួយលានរៀលហើយ បានយកលុយនេះទៅឲ្យប្រពន្ធនៅឯខណ្ឌច្បាអំពៅ ហើយគាត់ក៏បានវិលត្រឡប់ទៅកន្លែងវិញដើម្បីធ្វើម្ហូបឲ្យមេ។ នៅពេលធ្វើដំណើរទៅតាមបណ្តាយផ្លូវ៣៧១ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1364 របស់ក្រុមហ៊ុន សម្បត្តិ មានហេង ក៏បានបើកមកពីក្រោយកៀរបណ្តាលឲ្យដួលម៉ូតូបោកក្បាលទៅនឹងថ្លល់កិនខ្ទេចដៃនិងខ្លួនស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកអ្នកបើកបររថយន្តបង្កខាងលើ អ្នកបើកបរបានគេចបាត់ទុករថយន្តចោលតាមផ្លូវ។ ក្រោយកើតហេតុសម្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវស់វែង ហើយយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅប៉ុសិ៍្ត ចំណែកម្ចាសរថយន្ត ត្រូវបានគិចខ្លួនបាត់ ហើយសពក៏ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ៕

ម្សិលមិញ​បង្ក្រាប​គ្រឿងញៀន​២៣​ករណី ឃាត់ខ្លួន​មនុស្ស​៤២​នាក់​

រាជធានីភ្នំពេញ ៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញកម្លាំងសមត្ថកិច្ចបានបង្ក្រាប២៣ករណី ឃាត់ខ្លួនមនុស្ស៤២នាក់ (ស្រី៥នាក់)។ ក្នុងនោះករណីជួញដូរគ្រឿងញៀន១៣ករណី ឃាត់ខ្លួន២៣នាក់ និងប្រើប្រាស់១០ករណី ឃាត់១៩នាក់៕

ស្លាប់​៦​នាក់ និង​របួស​៣០​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល១៨នាក់ និងរបួសធ្ងន់១២នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៤គ្រឿង រថយន្តតូច៦គ្រឿង, រថយន្ដធុនធំ១គ្រឿង, គោយន្ដ១គ្រឿង និងរ៉ឺម៉កម៉ូតូ១គ្រឿង។ មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្មើសល្បឿន, ប្រជែង, ស្រវឹង, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ និងកត្តាយានយន្ដ៕

តុលាការ​ផ្តន្ទា​ទោ​សបុរ​ស​បើករថយន្ត​បុក​មនុស្ស​ស្លាប់ និង​របួស​នៅ​ជិត​សាលា​បឹងត្របែក ដាក់គុក​៣​ឆ្នាំ​

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការ និងប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ មាស សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ ដែលបើករថយន្តបុកមនុស្សស្លាប់ និងរបួសជាង១០នាក់នៅមុខសាលាបឹងត្របែក កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នោះ ដោយដាក់ពន្ធនាគារកំណត់រយៈពេល៣ឆ្នាំ ដោយអនុត្តទោសក្នុងពន្ធនាគារចំនួន២ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល និងតម្រូវឱ្យសងសំណងទៅដើមបណ្ដឹង២នាក់ ចំនួន៤ម៉ឺនដុល្លារ ។ គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៧ កន្លងទៅជនជាប់ចោទ ឈ្មោះ មាស សុខហេង មុខរបរលក់ទូរសព្ទ មានទីលំនៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ សង្កាត់ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបើករថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2M-2245 បញ្ច្រាសទិសនៅតាមផ្លូវព្រះមុនីវង្ស ក្បែរវិទ្យាល័យបឹងត្របែកក្នុងខ័ណ្ឌចំការមន ហើយបានបុករះម៉ូតូ៧គ្រឿង បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់ស្រាលចំនួន៨នាក់ ។ ប៉ុន្តែអ្នកបើកបរត្រូវបានប្រជាពលរដ្ឋព្រួតគ្នាវាយស្ទើរស្លាប់ ស្ទើររស់ ហើយរហូតមកដល់ពេលនេះពុំមានសតិគ្រប់គ្រាន់នៅឡើយ ។ គួរម្លឹកថា ជនរងគ្រោះទាំង៣នាក់ ដែលបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រួមមានទី១.ឈ្មោះ វ៉ង សុខណាក់ ភេទប្រុស អាយុ៣៥ឆ្នាំ (ជាប្តី) ទី២.ឈ្មោះ សេង អាន ភេទស្រី អាយុ២៥ឆ្នាំ និងទី៣.ឈ្មោះ ណា ស្រីនីន ភេទស្រី អាយុ២៣ឆ្នាំ (ជាក្មួយស្រី) ស្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕

យុវ​សិស្ស​ម្នាក់​ត្រូវ​ជន​តិ​រិ​ច្ឆា​ន​រំលោភ​រួច​សម្លាប់​យ៉ាង​ព្រៃផ្សៃ​បំផុត​

ខេត្តរតនគិរី ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា សពយុវតីសិស្សវិទ្យាល័យភូមិថ្មីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអក្រាតកាយ ក្នុងវាលស្មៅជាប់តូបលក់ចាប់ហួយ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បង្កការភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។ បើតាមឪពុកយុវតីរងគ្រោះ ឈ្មោះ ស៊ុត អាត់ ជនជាតិគ្រឹងរៀបរាប់ឲ្យដឹងថា កូនស្រីគាត់ឈ្មោះ អាត់ ស៊ីង អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង។ លោកបន្តថា កូនស្រីតែងតែដេកក្នុងតូបលក់ចាប់ហួយម្នាក់ឯង គឺមិនឡើងដេកផ្ទះនៅក្រោយជាមួយក្រុមគ្រួសារនោះទេ ហើយយប់កើតហេតុនេះ មិនមានឮសូរសំឡេងអ្វីគួរឲ្យចាប់អារម្មណ៍ដែរ ប៉ុន្តែចន្លោះម៉ោង៧-៨យប់រូបគាត់ចូលមកក្នុងលក់ហួយ មិនឃើញដូចសព្វដងក៏ដើររកជុំវិញផ្ទះ។ ឪពុកយុវតីរងគ្រោះបញ្ជាក់ថា លុះដល់ម៉ោង៣ទៀបភ្លឺ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រាប់តែឃើញដេកក្នុងវាលស្មៅក្បែរតូបលក់ចាប់ហួយ ទាំងអក្រាតកាយគួរអាណិតអាសូរ។ បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្មនោះ ជាករណីរំលោភសម្លាប់ ព្រោះសពគេឃើញមានស្នាមច្របាច់ក ហើយនៅកន្លែងកើតហេតុមានស្នាមប្រតាយប្រតប់គ្នាផងដែរ៕

យុវ​សិស្ស​ម្នាក់​ត្រូវ​ជន​តិ​រិ​ច្ឆា​ន​រំលោភ​រួច​សម្លាប់​យ៉ាង​ព្រៃផ្សៃ​បំផុត​

ខេត្តរតនគិរី ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា សពយុវតីសិស្សវិទ្យាល័យភូមិថ្មីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអក្រាតកាយ ក្នុងវាលស្មៅជាប់តូបលក់ចាប់ហួយ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បង្កការភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។ បើតាមឪពុកយុវតីរងគ្រោះ ឈ្មោះ ស៊ុត អាត់ ជនជាតិគ្រឹងរៀបរាប់ឲ្យដឹងថា កូនស្រីគាត់ឈ្មោះ អាត់ ស៊ីង អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង។ លោកបន្តថា កូនស្រីតែងតែដេកក្នុងតូបលក់ចាប់ហួយម្នាក់ឯង គឺមិនឡើងដេកផ្ទះនៅក្រោយជាមួយក្រុមគ្រួសារនោះទេ ហើយយប់កើតហេតុនេះ មិនមានឮសូរសំឡេងអ្វីគួរឲ្យចាប់អារម្មណ៍ដែរ ប៉ុន្តែចន្លោះម៉ោង៧-៨យប់រូបគាត់ចូលមកក្នុងលក់ហួយ មិនឃើញដូចសព្វដងក៏ដើររកជុំវិញផ្ទះ។ ឪពុកយុវតីរងគ្រោះបញ្ជាក់ថា លុះដល់ម៉ោង៣ទៀបភ្លឺ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រាប់តែឃើញដេកក្នុងវាលស្មៅក្បែរតូបលក់ចាប់ហួយ ទាំងអក្រាតកាយគួរអាណិតអាសូរ។ បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្មនោះ ជាករណីរំលោភសម្លាប់ ព្រោះសពគេឃើញមានស្នាមច្របាច់ក ហើយនៅកន្លែងកើតហេតុមានស្នាមប្រតាយប្រតប់គ្នាផងដែរ៕

យុវជនម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណ កាប់បណ្តាលឲ្យរបួសធ្ងន់

(បន្ទាយមានជ័យ)៖យុវជនម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ កាប់បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលកំពុងជិៈម៉ូតូតាមផ្លូវបណ្តើរម៉ូតូក្មេងស្រី២នាក់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ខែមករាឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោយ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះរឿន ស៊ីម៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា៖តាមការសាកសួរជនរងគ្រោះ មុនពេលកើតហេតុ ខ្លួនបានជិៈម៉ូតូ១គ្រឿង ក្មេងស្រីចំនួន០២នាក់បានជិៈម៉ូតូ១គ្រឿងដែរ តែមិនស្គាល់ឈ្មោះដឹងថា  នៅភូមិថ្នល់ដាច់ ឃុំភ្នំដី ពេលជិៈបណ្តើរក្មេងស្រីទាំង២នាក់ មកដល់ផ្លូវបត់ចូលក្នុងភូមិថ្នល់ដាច់ ក៏ស្រាប់តែមានយុវជនមិនដឹងគ្នាប៉ុន្មាននាក់ជិៈម៉ូតូ០១គ្រឿង មិនស្គាល់អត្តសញ្ញាណបានជិៈតាមពីក្រោយ ហើយបានសកម្មភាពកាប់ទៅលើជនរងគ្រោះគ្មានប្រណី បណ្តាលអោយរបួសក្បាលផ្នែកខាងក្រោយ ០១កន្លែង , របួសក្បាលផ្នែកខាងមុខ០២កន្លែង ធ្ងន់ហើយត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរីទាំងយប់។ 

លោកអធិការបានឲ្យដឹងទៀតថា៖ក្នុងករណីហឹង្សាដោយចេតនានេះ នៅមិនទាន់ដឹងថា  ជាករណី គំនុំឬក៏រឿងស្នេហានោះទេ ព្រោះពេលនេះកម្លាំងនគរបាលជំនាញ កំពុងតែធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ ដើម្បីនាំខ្លួនមកសាកសួរនិងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕