បណ្តាញសង្គម

​ជ​នស​ង្យ័​យ​ម្នាក់​ជំនាញ​ខាង​លួច​ត្រូវអស់​លក្ខ​ជាប់​ខ្នោះ​សមត្ថកិច្ច​

ភ្នំពេញៈជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១បង្ក្រាបជាក់ស្តែងបន្ទាប់ពីរូបគេធ្វើសកម្មភាពឡើងរបងចូលក្នុងបរិវេណផ្ទះលួចយកម៉ាញ៉ាតូម៉ូតូចំនួន៣គ្រឿងរបស់ប្រជាពលរដ្ឋ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទាបភ្លឺថ្ងៃទី៩ខែមេសាឆ្នាំ២០១៨ស្ថិតនៅចំណុចផ្ទះជួលលេខ៧៤២A ផ្លូវ៦២ ក្រុមទី៣ ភូមិផ្សារតូច សង្កាត់ ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។ សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះសេងវិចិត្រភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅសា្នក់បណោះ្តអាសន្ន សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញក្រុងភ្នំពេញមុខរបរមិនពិតប្រាកដមានសរធាតុញៀនក្នុងខ្លួន។ជនរងគ្រោះឈ្មោះអ៊ឹងថងភេទប្រុសអាយុ៥៧ឆ្នាំមានទីលំនៅផ្ទះកើតហេតុខាងលើមុខរបរលក់ដូរ។ សម្ភារៈដកហូតរួមមានដែកទូរវិស០១កូនកន្ត្រៃតូច១កូនពិល១និងម៉ាញ៉ាតូម៉ូតូចំនួន៣គ្រឿងម៉ាកធូឌេ២គ្រឿងនិងម៉ាកសេ១២៥១គ្រឿង។ក្រោយឃាត់ខ្លួននិងសាកសួរជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងមញ្ជូនតាមនិតិវិធី៕

ម្សិលមិញ​បង្ក្រាប​គ្រឿងញៀន​១៣​ករណី ឃាត់ខ្លួន​មនុស្ស​២៩​នាក់​

រាជធានីភ្នំពេញ ៖ ក្នុងយុទ្ធការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសម្សិលមិញកម្លាំងសមត្ថកិច្ចបង្ក្រាបចំនួន ១៣ករណី ឃាត់ ២៩នាក់ (ស្រី ៥នាក់)។

វត្ថុតាងចាប់យកសរុប

-មេតំហ្វេតាមីន(ice) = ១៣,៥៧ក្រាម

-កញ្ឆាក្រៀម= ១៦៨៣,៦២ក្រាម។

ប្រភេទបទល្មើស៖

+ជួញដូរ ៩ករណី ឃាត់ ២២នាក់ (ស្រី ៤នាក់)

+ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់(ស្រី ១នាក់)

-អាវុធហត្ថ៖ បង្ក្រាប +ជួញដូរ ១ករណី ឃាត់ ៤នាក់(ស្រី ១នាក់)

+ប្រើប្រាស់ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់) អ្នកមានផ្ទុកសារធាតុញៀន ៧នាក់

+ជួញដូរ = ០នាក់/២២នាក់ +ប្រើប្រាស់ = ៧នាក់/៧នាក់

លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖

១ / បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់។

២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកice ៤,២៤ក្រាម។

៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១,៤៤ក្រាម។

៤ / ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៥ / រតនគីរី៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ០,៤៦ក្រាម។

៦ / សៀមរាប៖ ជួញដូរ ៣ករណី ឃាត់ ១១នាក់ ចាប់យកice ១,៣០ក្រាម និងកញ្ឆាក្រៀម ១៦៨៣,៦២ក្រាម។ អាវុធហត្ថ : ១អង្គភាព

១ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកice ៦,១៣ក្រាម។

 

ផ្អើល​វង់រាំ​ក្នុង​ពិធីមង្គលការ​មួយ ខណៈ​ភ្ញៀវ​ខាង​ស្រី និង​ភ្ញៀវ​ខាង​ប្រុស​…

ខេត្តព្រៃវែង ៖ ក្រុមក្មេងស្ទាវពីរក្រមដែលម្ខាងជាភ្ញៀវខាងស្រី និងម្ខាងទៀតជាភ្ញៀវខាងប្រុសមានទំនាស់ពាក្យសម្តីគ្នានៅក្នុងវង់រាំ បង្កជាហិង្សាកាប់ចាក់គ្នាផ្អើលវង់រាំក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយ ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងវេលាម៉ោង១ និង៣០នាទីរសៀល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះពិធីអាពាហ៍ពិពាហ៍កូនស្រីរបស់ឈ្មោះ ប៊ិន វី ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិងែកងក ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ តាមព័ត៌មានទទួលបានពីសមត្ដកិច្ចឲ្យដឹងថា ក្រុមវាយតប់គ្នាទាំងពីរ មួយក្រុមនៅភូមិងែកងក ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច(ភ្ញៀវខាងស្រី )និងមួយក្រុមទៀត ភូមិផុត ឃុំព្រះស្ដេច ស្រុកព្រះស្តេច(ភ្ញៀវខាងប្រុស)។ ប្រភពបន្តថា ក្រុមទាំងពីរវាយតប់គ្នារហូតដល់ភ្ញៀវខាងកូនប្រុសបានទាញបានកូនកាំបិតហាន់បន្លែចាក់ទៅលើភ្ញៀវខាងកូនស្រីឈ្មោះ ទូក ឌឿ ភេទប្រុស អាយុ២៦ឆ្នាំនៅភូមិងែកងក ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ឱ្យរងរបួសត្រង់កំភួនដៃខាងឆ្វេងធ្ងន់ធ្ងរ ហើយក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យនៃប្រទេស វៀតណាម។ ក្រោយពីបង្កភាពចលាចល សមត្ថកិច្ចបានចុះទៅចាប់ខ្លួនបានជនសង្ស័យចំនួ៤នាក់ ទៅអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ដែលក្នុងនោះ

១.ឈ្មោះ គង់ គីម(ហៅម៉ិ) ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិផុត ឃុំព្រះស្ដេច ស្រុកព្រះស្តេច

២.ឈ្មោះ គង់ ជៃ(ហៅ ទិត្យ) ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិឫស្សីទន្លេ ឃុំព្រះស្ដេច ស្រុកព្រះស្តេច ៣.ឈ្មោះ មិន គឹមសាន់(ហៅហ៊ៅ) ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិផុត ឃុំព្រះស្ដេច ស្រុកព្រះស្តេច និង

ទី៤.ឈ្មោះ អ៊ីន អុល ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិផុត ឃុំព្រះស្ដេច ស្រុកព្រះស្តេច។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ម៉ូតូ​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ និង​ម្នាក់ទៀត​របួសធ្ងន់​

ខេត្តព្រះសីហនុ ៖ បុរស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយម៉ូតូបុកម៉ូតូ (អ្នកទាំងអស់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព)នៅវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៣-១៩៤ ស្ថិតក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលមានទិសដៅបញ្ច្រាសគ្នា។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សប្រុស ចំនួន៣នាក់ និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកលិគឹមឌីវាលរេញ។ សាកសពជនរងគ្រោះទាំង៣នាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នវត្ថុតាងម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕

 

 

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ ស្លាប់​៥​នាក់ របួស​២០​នាក់​

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន១២លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ (ស្រី២) រងរបួសធ្ងន់១០នាក់ (ស្រី១) និងរងរបួសស្រាល១០នាក់(ស្រី១)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍ ១៦នាក់ ( យប់១២នាក់ )។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៩គ្រឿង រួមមាន ម៉ូតូ ចំនួន១១គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង, រថយន្តធុនធំ ចំនួន២គ្រឿង, ថ្មើរជើង១នាក់ និងយានយន្តផ្សេងៗ៣គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៦លើក (ស្លាប់ ៣នាក់), មិនគោរពសិទ្ធិ ១លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ ០លើក (ស្លាប់០នាក់) ប្រជែង ៣លើក (ស្លាប់១នាក់) , បត់គ្រោះថ្នាក់ ១លើក (ស្លាប់០នាក់) កត្តាយានយន្ត ០លើក, ស្រឹវឹង ១លើក ។ របាយការណ៍ខាងលើបញ្ជាក់ថា គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៧លើក, ផ្លូវខេត្ត/ក្រុង ចំនួន៤លើក និងផ្លូវលំ ចំនួន១លើក ។ យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៨លើក, រថយន្តធុនតូច ចំនួន១លើក និងរថយន្តធន់ធំ២លើក , ថ្មើរជើង ២នាក់ , យានផ្សេងៗ៣លើក , កង់០លើក ។ រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តសៀមរាប ២លើក ស្លាប់៣នាក់ របួស១នាក់ , កណ្តាល ២លើក ស្លាប់៣នាក់ របួស០នាក់ ,ភ្នំពេញ ៣លើក ស្លាប់២នាក់ របួស៦នាក់ និងកំពង់ធំ ១លើក ស្លាប់១នាក់ , ក្រចេះ ១លើក ស្លាប់១នាក់ របួស២នាក់ និងស្វាយរៀង ១លើក ស្លាប់១នាក់ ។ តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ មេសា ដល់ថ្ងៃទី៨ មេសា ២០១៨ មានគ្រោះថ្នាក់ចំនួន ៧២លើក ស្លាប់ចំនួន៣៧នាក់ របួសសរុបចំនួន៨៩នាក់ របួសធ្ងន់ ៥៨នាក់ របួសស្រាលចំនួន៣១នាក់ ។ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី៨ មេសា ២០១៨ គិតពីម៉ោង១៤ ថ្ងៃទី៧ មេសា ដល់ម៉ោង១៤ ថ្ងៃទី៨ មេសា ២០១៨ រួមមាន ៖ មធ្យោបាយចូលគោលដៅ ១៨៦៥គ្រឿង (ម៉ូតូ៥២%) , មធ្យោបាយល្មើស ៤១២ គ្រឿង (ម៉ូតូ៤២%) ,អប់រំ ២០៥គ្រឿង ស្មើរ៥០% , ពិន័យ ២០៧ គ្រឿង (បង់ប្រាក់១០០%) ៕

រន្ធត់! រថយន្ត​សាំ​យ៉ុង​បុក​ក្មេងប្រុស​ម្នាក់​ស្លាប់ ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ​

ខេត្តព្រៃវែង ៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររយន្តសាំយ៉ុងមួយគ្រឿងបើកបុក ខណៈរូបគេដើរឆ្លងផ្លូវ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៣ និង៥៥នាទី នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយ រថយន្តសាំយ៉ុងពណ៌លឿង ពាក់ស្លាកលេខ 2AQ-4065 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីខាងកើតឆ្ពោះទៅទិសខាងលិច មកដល់ចំណុចខាងលើ បានបុកក្មេងប្រុសម្នាក់ឈ្មោះ អេង សុភឿន អាយុ៧ឆ្នាំ នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ដែលកំពុងដើរឆ្លងកាត់ផ្លូវជាតិលេខ១ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបានគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ហើយសាកសពក្មេងប្រុសបានប្រគល់ឲ្យអាណាព្យាបាលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តយកមករក្សាទុក នៅអធិការដ្ឋានស្រុកកំពង់ត្របែក ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕

រោង​សិប្បកម្ម​ផលិត​ពូក​នៅ​ក្រុង​កំពត​ត្រូវ​អគ្គិភ័យ​ឆេះ​បំផ្លាញ​ស្ទើរ​ទាំងស្រុង

ខេត្តកំពត ៖ ករណីអគ្គិភ័យមួយបានកើតឡើងកាលពីវេលាយប់ឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ ដោយបំផ្លាញរោងសិប្បកម្មផលិតពូកមួយកន្លែង ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បណ្តាលឱ្យខូចខាតសម្ភារៈអស់ស្ទើរទាំងស្រុង។ ម្ចាស់រោងសិប្បកម្មខាងលើ ឈ្មោះ ឃុន តេង អាយុ៧២ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ៕

ឃោរឃៅ​ណាស់​! កូនស្រី​ទាញ​កាំបិត​កាប់​ឪពុក​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ត្រូវបានសម្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពីកាប់ឪពុកបង្កើតខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ព្រោះខឹងរឿងបាត់លុយ៣០០០រៀល ដែលករណីផ្អើលភ្ញាក់នេះកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទី ស្ថិតនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឯម សារឿន ភេទប្រុស អាយុ៦៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯមខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ឃុត ចន្នី ភេទស្រី អាយុ៣៧ ឆ្នាំជាតិ ខ្មែរមុខរបរ កសិករទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯមខេត្តកណ្តាល។ រីឯវត្ថុងតាងដកហូតមាន ៖ កាំបិតផ្គាក់ដងខ្លីដងឫស្សី ប្រវែង ៦៩ស.ម ផ្លែមានប្រវែង ៣១ស.ម។ ប្រភពបញ្ជាក់ថា មុនកើតហេតុប្រហែលម៉ោង២រសៀល ជនសង្ស័យបានត្រឡប់មកពីលក់ឆៃថាវ មកដល់ផ្ទះបានរាប់លុយឃើញ ៧០.០០០រៀល ហើយរៀបទុកនៅក្នុងកាបូបស្ពាយ។ បន្ទាប់មកបាន ដេកអង្រឹងប្រឡែងលេងជាមួយកូនឆ្កែ ដែលមានស្ពាយកាបូបជាប់នឹងខ្លួន។ ប្រភពបន្តថា ដោយមិនបានដេកលក់ទេ លុះមួយស្របក់ទៀតមានអារម្មណ៍ថាសង្ស័យបាត់លុយ ក៏រាប់ម្តងទៀត បានឃើញថា លុយខ្លួនបាត់ចំនួន៣.០០០រៀល ស្រាប់តែមានកំហឹងក្នុងខ្លួន ចុកពោះ ជួនពេលឪពុកឈ្មោះ ឯម សារឿន បានដើរមកដល់ផ្ទះ អង្គុយលើគ្រែ ហើយសម្លឹងមកកូន ភ្លាមនោះកូនឈ្មោះ ឃុត ចន្នី បានទាញ យកកាំបិត នៅលើគ្រែ មកកាប់ឪពុកត្រូវចំកខាងក្រោយបណ្តាលឲ្យធ្លាក់ពីលើគ្រែ ស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង។ ករណីនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ មកប៉ុស្តិ៍នគរបាលរដ្ឋបាលល្វាសរ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

សំណុំរឿងប្តី​វៃ​ប្រពន្ធ​ខៀវ​ភ្នែក ចៅក្រម​ស៊ើបសួរ​សាលាដំបូង​សម្រេច​មិន​ឃុំខ្លួន

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ថាវរៈ កាលពីម្សិលមិញបាន សម្រេចមិនឃុំខ្លួនប្តីដែលវៃប្រពន្ធខៀវភ្នែកបង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកដោយសារប្រពន្ធបានដកពាក្យបណ្ដឹង និងយោងលើស្ថានភាពគ្រួសារ តែដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ នេះបើមន្ត្រីតុលាការថ្លែងប្រាប់អ្នកសារព័ត៌មាន។ បុរសរូបនេះឈ្មោះ សរ ចន្នីរិទ្ធ អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ទីលំនៅផ្ទះលេខ៦៣បេ ផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ត្រូវបាន លោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ ពីបទអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន កាលពីវេលាទៀបភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ តាមមាត្រា២២២នៃក្រមព្រហ្មទណ្ឌ។ ចំណែកជនគ្រោះជាប្រពន្ធឈ្មោះ ឆេង សុខរ៉ា អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៣បេ ផ្លូវ៥៣បេតេ ភូមិ ក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ មានរបួសហើមជាំភ្នែកខាងឆ្វេង។ លោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា ជនសង្ស័យជាប្តី ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី២ ខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ តាមបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។ លោកថា ជនសង្ស័យត្រូវបានចាប់ខ្លួន ពីបទហិង្សាដោយចេតនា ប្រព្រឹត្តដោយសហព័ទ្ធ ទំនាស់ប្តីវាយប្រពន្ធបណ្តាលឱ្យរបួសហើមជាំភ្នែក កាលពីថ្ងៃទី២៥ ខែមីនា នៅចំណុចក្នុងផ្ទះលេខ៦៣បេ ផ្លូវ ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ៕

ចាប់​វ៉ៃខ្នោះ​ឃាតករ​សម្លាប់​ប្រពន្ធ និង​កូន​២​នាក់​នៅ​​ត្បូងឃ្មុំ ​ក្រោយ​រត់គេចខ្លួន​បាន​៥​ថ្ងៃ

ខេត្តត្បូងឃ្មុំ ៖ សមត្ថកិច្ចនគរបាលកាលពីម្សិលមិញបានចាប់វ៉ៃខ្នោះបុរសឃាតកសម្លាប់ប្រពន្ធ និងកូន២នាក់នៅចំណុចភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ខណដែលឃាតកររូបនោះរត់គេចខ្លួនបាន៥ថ្ងៃ ។ សមត្ថកិច្ចចាប់ខ្លួនឃាតករូបនោះកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិពោធិវង្ស សង្កាត់បន្សាយរក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ វេលាម៉ោង១៧និង០៥នាទីខណៈដែលជនល្មើសបម្រុងគេចខ្លួនទៅប្រទេសថៃ ។ ជនសង្ស័យឈ្មោះ ជ្រាំង ភូ នៅចំណុចភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះទី១៖ ឈ្មោះ ឃាន សុខលាន ភេទស្រីអាយុ៤៣ឆ្នាំ ជាតិខ្មែរ (ម្ដាយ) ភូមិដូងឃុំ ថ្មពេជ្រ ស្រុកត្បូងឃ្មុំ, ទី២៖ ឈ្មោះ ធឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣៖ ឈ្មោះ ធឿន ធារី ភេទប្រុសអាយុ១១ឆ្នាំ ស្លាប់ដោយសារមានស្នាមកាំបិតអារ.ក។ សូមរម្លឹកថា ហេតុការណ៍ឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយស្ត្រីជាម្តាយ រួមទាំងកូនប្រុសជំនង់២នាក់ ត្រូវបានឃាតក អារ.កសម្លាប់យ៉ាងព្រៃផ្សៃបំផុត នៅលើផ្ទះកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨កន្លងទនេះ៕

អាណោចអាធ័ម​ណាស់​! កុមារ​អាយុ​១០​ខែ ធ្លាក់ចូល​លូ​បង្គន់​លង់​ស្លាប់

ខេត្តពោធិ៍សាត់ ៖ កុមារា១០ខែម្នាក់ បានធ្លាក់ចូលក្នុងលូបង្គន់ដែលគ្មានគម្រប បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈម្តាយធ្វេសប្រហែស រវល់ធ្វើការងារនៅខាងមុខផ្ទះ ខណៈករណីបង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីរសៀលម្សិលមិញនៅត្រង់ចំណុចលូបង្គន់ក្រោយផ្ទះ ស្ថិតក្នុងភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ លោក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានឲ្យដឹងថា កុមារារងគ្រោះមានឈ្មោះ ឌី រតនា អាយុ១០ខែ រស់នៅជាមួយឳពុឈ្មោះ ឌឿន ឌី អាយុ២៦ឆ្នាំ និងម្តាយឈ្មោះ ហុន ស៊ុម អាយុ២៥ឆ្នាំ ក្នុងភូមិឃុំកើតហេតុខាងលើ។ លោកអធិការបានបន្តថា ក្មេងប្រុសរងគ្រោះខាងលើនេះ បានវាលេងយ៉ាងសប្បាយ រួចក៏រអិលធ្លាក់ចូលក្នុងលូបង្គន់គ្មានគម្របក្បែរផ្ទះ ខណៈដែលម្តាយធ្វេសប្រហែស កំពុងរវល់ធ្វើការងារនៅខាងមុខផ្ទះ មួយសន្ទុះក្រោយមកក៏បាត់កូន ក៏នាំគ្នាផ្អើលឆោឡោរកមើល តែឃើញសព អណ្ដែតក្នុងលូបង្គន់តែម្តង។ ក្រោយស្រង់សាកសពមក សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

​ជិះ​ម៉ូតូ​ពេលយប់​ទៅបុក​គូទ​រថយន្ត​ចត​ស្ងៀម​ស្លាប់​ម្នាក់​

បាត់ដំបងៈបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈដែលជនរងគ្រោះរូបនេះកំពុងជិះម៉ូតូក្នុងពេលយប់ ក៏ពើបប្រទះជាមួយនឹងរថយន្តធុនធ្ងន់ ដែលឈប់សំចតនៅលើទ្រូងថ្នល់ដោយមិនបានដាក់សញ្ញាអ្វីមួយជាសម្គាល់ ទើបធ្វើឱ្យម៉ូតូនោះបុកចំពីក្រោយតែម្តង ។គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅម៉ោង៧ៈ១០យប់ថ្ងៃទី១ ខែមេសាឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិពុកឆ្មា ឃុំអន្លង់វិលស្រុកសង្កែ ។ លោកជាវណ្ឌីអធិការរងនគរបាលស្រុកសង្កែបានឳ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ស៊ឹម ស៊ត ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ចំណែកម្ចាស់រថយន្តធុនធំមិនស្គាល់អត្តសញ្ញាណទេក្រោយហេតុការណ៍ដាក់មេប្រូចបាត់។ លោកអធិការរងស្រុកបានបញ្ជាក់តាមសាក្សីដែលនៅក្បែទីតាំងកើតហេតុមកប្រាប់ថាដំបូងគឺមានម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1C-4839 បើកបរដោយបុរសម្នាក់មានទិសដៅពីទិសខាងកើតទៅលិច។ លុះទៅដល់ត្រង់ចំណុចកើតហេតុក៏បានបុកគូទរថយន្តពីក្រោយ ដែលរថយន្តនោះម៉ាកកាមាស់ ពណ៌លឿង ពាក់ស្លាក លេខ ក.3725ភព3 ដែលមានដឹកអេស្កាពីលើផង បណ្តាលឳ្យអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមនៅនឹងកន្លែង។ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលទាំងយប់។សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ប្រភពច្បាស់ការមួយបានបង្ហើបថា រថយន្តនេះជារបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយកន្លែងក្បែវត្តកំណប់ រីឯអ្នកបើកបរដែលរត់គេចខ្លួននោះគឺរស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ដែលគេឃើញពេលរត់ទៅដល់ផ្ទះមានកាន់ដបស្រាទៅជាមួយផង។ ដោយឡែករថយន្តនោះគឺខូចដោយគេបានឈប់សំចតនៅលើទ្រូងថ្នល់ហើយមិនបានដាក់សញ្ញាអ្វីដើម្បីសម្គាល់នោះឡើយ ទើបបង្កអោយមានគ្រោះថ្នាក់ដល់ជីវិតមនុស្សបែបនេះ ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យហើយ។ ដោយឡែករថយន្ត និងម៉ូតូក៏ត្រូវបាននាំយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ខេត្តយកទៅរក្សាទុកនៅស្នងការខេត្តទុកធ្វើការដោះស្រាយនៅពេលក្រោយ៕

រកឃើញ​សារធាតុ​គីមី​លើ​បន្លែ​ផ្លែឈើ និង​ម្ហូបអាហារ​មួយចំនួន​ដែល​នាំចូល​ពី​វៀតណាម​

ខេត្តស្វាយរៀង ៖ ដើម្បីធានាសុវត្ថិភាពលើម្ហូបអាហារបន្លែផ្លែឈើដែលនាំចូលពីប្រទេសវៀតណាមក្រែងមានការដាក់នូវសាធាតុគីមីណាមួយនោះ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះសាខកាំកុងត្រូលខេត្តស្វាយរៀងដឹកនាំដោយលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តសហការជាមួយទាហានព្រំដែនវរៈ២ឈរជើងនៅច្រករបៀងកំពង់ស្ពាន ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងដើម្បីចុះត្រួតពិនិត្យបន្លែផ្លែឈើគ្រប់មុខដែលនាំចូលមកពីប្រទេសវៀតណាមដើម្បីស្វែងរកសាធាតុគីមីហាមឃាត់ដាក់លើបន្លែផ្លែឈើ និងម្ហូបអាហារដែលក្រុមអាជីករដឹកយកមកចែកចាយនៅតាមទីផ្សារនានាក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀង។ បើតាមលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តបានឲ្យដឹងថា ការចុះត្រួតពិនិត្យនាពេលនេះគឺគោលបំណងដើម្បីស្វែងរកនូវសាធាតុគីមីដែលមានដាក់លើបន្លែផ្លែឈើនិងម្ហូបអាហាអស់ទាំងនោះដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ លោកបានបន្តទៀតថា បន្លែផ្លែឈើ និងម្ហូបអាហារជាច្រើនមុខដែលនាំចូលមកពីប្រទេសជិតខាងយើងតាមច្រករបៀងកំពង់ស្ពានដែលមន្ត្រីកាំកុងត្រូលយើងធ្វើការត្រួតពិនិត្យ និងស្វែងរកសាធាតុគីមីនៅថ្ងៃនេះចំនួន៧១មុខក្នុងនោះរកឃើញការដាក់សាធាតុគីមីចំំនួន២មុខគឺជ្រក់ឆៃថាវ និងនំបាញ់ឌុក សមត្ថកិច្ចយើងធ្វើការដកហូតតែម្តង និងប្រាប់ក្រុមអាជីវករទាំងនោះឈប់នាំមកលក់ទៀត។ លោកបន្តទៀតថា សាធាតុគីមីដែល មន្ត្រីយើងរកនោះទី១មានឈ្មោះ សាលីស៊ីលីតគេដាក់លើជ្រក់ឆៃថាវផលប៉ះពាល់របស់វាគឺធ្វើអោយខូចក្រលៀន និងសាធាតុ បូរ៉ាក់ ដាក់លើនំបាញ់ឌុក។ លោកបន្ថែមទៀតថា លោកនឹងបន្តចុះត្រួតពិនត្យម្ហូបអាហារបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគ គ្រឿងកំប៉ុងត្រី សាច់ ងៀត ប្រហិត សរសៃគុយ នៅតាមទីផ្សារនានាទៀតក្នុងខេត្តស្វាយរៀងដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ និងដើម្បីទប់ស្កាត់នូវការនាំចូល ម្ហូបអាហារ បន្លែផ្លែឈើដែលមានដាក់សាធាតុគីមី៕

​ឪពុកម្តាយ​រវល់​ធ្វើ​ការងារ​ផ្ទះ​កូន​ចុះ​លេង​ទឹកអូរ​ម្នាក់ឯង​លង់​ស្លាប់​

បាត់ដំបងៈក្មេងប្រុសអាយុ២ឆ្នាំម្នាក់បានលង់ទឹកស្លាប់កាលពីល្ងាចថ្ងៃទី៣០ខែមីនាឆ្នាំ២០១៨ នៅចំណុចក្រុមទី២ ភូមិស្ពង់ ឃុំអន្លង់វិលស្រុកសង្កែខណៈពេលដែលឪពុកម្តាយរវល់ធ្វើការងារផ្ទះហើយបណ្តោយឳ្យកូនចុះលេងទឹកអូរតែម្នាក់់ឯង។ លោកជា វណ្ឌីអធិការរងស្រុកសង្កែបានឳ្យដឹងថាក្មេងរងគ្រោះឈ្មោះ ឆន.រក្សាអាយុ២ឆ្នាំ រស់នៅចំណុច ភូមិ ឃុំកើតហេតុខាងលើ។លោកអធិការរងបានបញ្ជាក់អំពីមូលហេតុថាខណៈដែលឪពុកម្តាយរវល់ធ្វើការងារផ្ទះទុកកូនប្រុសឳ្យនៅតែឯងហើយកូននោះបានចុះទៅលេងទឹកក្នុងអូរតែម្នាក់ឯងទើបបណ្តាលឳ្យលង់ទឹកស្លាប់តែម្តង។ ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសព របស់ក្មេងប្រុសរងគ្រោះឈ្មោះ ឆន.រក្សា សមត្ថកិច្ចអាចសន្និដ្ឋាន បានថាជនរងគ្រោះពិតជាលង់ទឹកអូរស្លាប់ពិតប្រាកដមែន។បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យ សពតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕

ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០​គ្រួសារ​នាំគ្នា​តវ៉ា​បញ្ហា​ធ្វើ​របង​បិទផ្លូវ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋប្រមាណជា ២០គ្រួសារ បាននាំគ្នាមកធ្វើការតវ៉ាថា ដោយសារតែម្ចាស់ដីម្ខាងទៀតបាននិងកំពុងធ្វើរបងបិទផ្លូវសាធារណៈរបស់ពួកគាត់ ដែលមានទីតាំងស្ថិតនៅក្រុមទី៦ ភូមិ៦ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ ។ លោក វង ខុន ជាប្រជាពលរដ្ឋដែលបានមកធ្វើការតវ៉ា បានមាន ប្រសាសន៍ឲ្យដឹងថា ពួកគាត់បានមករស់នៅទីនេះរយពេល ២០ឆ្នាំមកហើយ ពីដើមឡើយផ្លូវនេះជាផ្លូវទេះពិបាកក្នុងការធ្វើដំណើរ ក្រោយមកក៏ម្ចាស់ដីនៅម្តុំនេះ បាននាំគ្នាចាក់ដីបំពេញពង្រីកផ្លូវឲ្យ បានធំទូលាយ ដើម្បីងាយស្រួលធ្វើដំណើរចេញ ចូលមើលដីរបស់ពួកគាត់ ម្យ៉ាងទៀត ដើម្បីឲ្យប្រជាពលរដ្ឋនៅទីនេះមានផ្លូវធ្វើដំណើរដឹកកូន ចៅទៅសាលារៀនកាន់តែមានភាពងាយស្រួលរហូតមក ដល់ពេលនេះ ស្រាប់តែលោក នួន ប៉ុក បានឲ្យជាងផ្សាដែកធ្វើរបងចង់បិទផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋ មិនឲ្យធ្វើដំណើរ ដើម្បីកេងយកចំណីផ្លូវជាផលប្រយោជន៍របស់ខ្លួន ទើបពួកគាត់មិនសុខចិត្តនាំគ្នាមកធ្វើការតវ៉ាមិនឲ្យធ្វើរបងបិទផ្លូវសាធារណៈដូចនេះដើម្បីផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នាកាលណាមានផ្លូវយើងនឹងមានសង្ឃឹម។ ប្រជាពលរដ្ឋក៏បានសំណូមពរអាជ្ញាធរសង្កាត់ ក្រុង ខេត្ត មេត្តាជួយពិនិត្យ និងអន្តរាគមន៍ពីសកម្មភាពលោក នួន ប៉ុក ដែលចង់ធ្វើរបងឆ្អឹងដែក និងជញ្ជាំងសង្កសីបិទផ្លូនេះផង ប្រសិនបើបិទផ្លូវនេះមែន ពួកគាត់គ្មានផ្លូវធ្វើដំណើរដឹកជញ្ជូនកូន ចៅទៅសាលារៀន និងមកកាន់ទីប្រជុំជនក្រុងព្រះសីហនុ ។ ដោយឡែកលោក នួន ប៉ុក បានបញ្ជាក់ថា ការធ្វើរបងនេះ គឺគាត់ធ្វើទៅតាមយាមកាមប្លង់ដីរបស់គាត់ មិនប៉ះពាល់លើដីផ្លូវសាធារណៈដែលប្រជាពលរដ្ឋបានលើកឡើងនោះទេ ព្រោះដីរបស់គាត់មានប្លង់ត្រឹមត្រូវ ហើយលោកក៍មិនបានធ្វើរបងរំលោភយកដីផ្លូវនោះដែរ លោកក៏បានសំណូមពរអាជ្ញាធរសង្កាត់ ក្រុង.ខេត្ត មេត្តាជួយពិនិត្យ។ សូមរម្លឹកថា ខណៈពេលអចលនទ្រព្យដីធ្លីនៅខេត្តព្រះសីហនុកំពុងតែមានសន្ទុះឡើងថ្លៃជាបន្តបន្ទាប់ ក្នុងរយៈពេលពីរឆ្នាំនេះ បញ្ហាវិវាទទំនាស់ដីធ្លី ក៏កំពុងតែឡើងកំដៅ ដែលជាបន្ទុកដ៍ធ្ងន់ធ្ងរដោះស្រាយវិវាទរបស់អាជ្ញាធរខេត្ត ដោះស្រាយមិនចេះចប់ ៕

​បាក់​រន្ទា​នៅ​ការដ្ឋាន​មួយ​បណ្តាលឱ្យ​កម្មករ​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​

ភ្នំពេញៈករណីដ៏រន្ធត់មួយដែលបណ្តាលឱ្យយុវជនម្នាក់ជាកម្មករត្រូវបានជុងនឹងចម្រឹងដែកស្លាប់យ៉ាងអាណោចអាធម៌នៅនឹងកន្លែងកើតហេតុឯយុវជនម្នាក់ទៀតបានរងរបួសខ្នង។ហេតុការណ៍បានកើតឡើងនៅនៅចំណុចការដ្ឋានកំពុងសាងសងមួយកន្លែងក្នុងខណ្ឌឬស្សីកែវកាលពីវេលាម៉ោងប្រមាណ៧ នឹង៥០នាទីព្រឹកថ្ងៃទី៣០ខែមិនា ឆ្នាំ ២០១៨ ។ តាមការឱ្យដឹងជាជំហានដំបូងគឺកម្មករដែលបម្រើការនៅទីនោះបញ្ជាក់ថា ករណីនេះបណ្តាលមកពីបាក់រន្ទាទ្រឡើងធ្វើសំណង់ ទើបធ្វើឱ្យកម្មករទាំង២នាក់ខាងលើត្រូវរងរបួសនឹងស្លាប់។ចំពោះអត្តសញ្ញាណអ្នករងគ្រោះថ្នាក់ទាំងពីរមិនទាន់បញ្ជាក់ឱ្យដឹងទេ សមត្ថកិច្ចនឹងមន្ត្រីជំនាញកំពុងចុះពិនិត្យទីតាំងផ្ទាល់ ៕

ត់ខ្លួន​៤​នាក់​ពាក់ព័ន្ធ​ទីតាំង​អិន​ធើ​ណេ​ត​និង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឬស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់ដែលពាក់ព័ន្ធនិងទីតាំងអិនធើណេតអនឡាញនិងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងយីហោកុំព្យូទ័រTZយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។ការចុះបង្ក្រាបនេះធ្វើឡើងត្រង់ចំណុចផ្ទះលេខ ១០១២ ផ្លូវលេខជាតិលេខ៥ ក្រុមទី២ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវកាលពីល្ងាច ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨ ។ លោកម៉ៅចាន់ថុនប្រធានផ្នែកគ្រឿងញៀននៃអធិការដ្ឋានខណ្ឌឬស្សីកែវបានឲ្យដឹងថាក្នុងប្រតិបត្តិការណ៍នោះសមត្ថកិច្ចបានដកហូតទូរហ្គេមបាញ់ត្រីចំនួន០១ លុយចំនួន៤៥.000រៀលកុំព្យូទ័រ៣គ្រឿង និងទឹកប្រាក់៣៥ដុល្លារ។ ជនសង្ស័យដែលពាក់ព័ន្ធទី១ឈ្មោះ សឿន សាវិន ភេទប្រុស អាយុ២៦ឆ្នាំ (អ្នកដាក់ពុង)។ ២/ឈ្មោះសឿន សំអន ភេទប្រុស អាយុ២៣ឆ្នាំ។៣/ឈ្មោះ កង មករា ភេទប្រុស អាយុ ២៨ឆ្នាំ ។៤/ឈ្មោះ កង ចាន់ដារា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ លក់ហ្គាស់ ស្នាក់នៅផ្ទះលេខ ២៤៩ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅឃុំនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។ ដោយឡែកទីតាំងល្បែងត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុបិទជាបណ្តោះអាសន្ន៕

គួរ​ឲ្យ​សង្វេគ​! នារី​ម្នាក់ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ដោយសារ​ទៅ​ប៉ះ​បង្គោល​ភ្លើង

ខេត្តសៀមរាប ៖ នារីម្នាក់ត្រូវបានអគ្គិសនីឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីយកដៃប៉ះបង្គោលភ្លើង ខណៈកំពុងដើរតាមផ្លូវ ដែលហេតុការណ៍នេះកើតឡើងនៅព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចបង្គោលភ្លើងលេខ៥៥៩ ផ្លូវបេតុង ធានាគាអេស៊ីលីដា ជិតហាងម្លិះអង្គរថ្មី ស្ថិតនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ភា មិនស្គាល់ត្រកូល ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាង តាលាភ អូរឫស្សី២ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងនិង ខេត្តសៀមរាប។ ប្រភពបន្តថា មុនពេលកើតហេតុនារីរងគ្រោះកំពុងដើរតាមផ្លូវ ហើយទៅប៉ះបង្គោលភ្លើងដែកសាធារណៈក៏ត្រូវឆ្លងចរន្តអគ្គិសនីឆក់បណ្តាលឲ្យស្លាប់តែម្តង៕

​ខ្ចី​ម៉ូតូ​គេ​ប្រុង​ស៊ីដាច់​ត្រូវ​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​

បាត់ដំបងៈកម្លាំងអធិការដ្ឋានគរបាលស្រុកថ្មគោលកាលពីរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០១៨បានបញ្ជូនជនសង្ស័យម្នាក់ទៅការិយាល៏យព្រហ្មទណ្ឌកម្រិតស្រាលខេត្តពីបទរំលោភសេចក្តីទុកចិត្ត(ខ្ចីម៉ូតូគេប្រុងស៊ីដាច់។ជនសង្ស័យរួបនេះត្រូវបានប៉ូលិសស្រុកគាស់ក្រឡឃាត់ខ្លួនបានកាលពីល្ងាថ្ងៃទី២៥ខែមីនាឆ្នាំ២០១៨នៅចំណុចភូមិតានួត ឃុំព្រះផុសស្រុកគាស់ក្រឡហើយបញ្ជូនមកឳ្យអធិការស្រុកថ្មគោលចាត់ការព្រោះហេតុការណ៍កើតនៅ ស្រុកនេះ ។ លោកផង់ សុភាពអធិកាេស្រុកថ្មគោលបានឳ្យដឹងថាជនសង្ស័យ ឈ្មោះ វ៉ង់ បេឡាភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិគោកឃ្មុំឃុំគោកឃ្មុំ ស្រុកថ្មគោល។ចំណែកជនរងគ្រោះឈ្មោះហ៊ា សាវុតហៅសារ៉ាត់ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិគោកត្រប់ ឃុំតាម៉ឺនស្រុកថ្មគោល។ម៉ូតូដែលដកហូតបានមកវិញចំនួន១គ្រឿងម៉ាកហុងដាសេ១២៥ស៊េរី២០១៥ពណ៌ខ្មៅ គ្មានស្លាកលេខ (លេខតួ+លេខម៉ាស៊ីន ND125ME9260852)។ លោកអធិការបានបញ្ជាក់ថាហេតុការណ៍ខ្ចីម៉ូតូនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៨វេលាម៉ោង៣រសៀលនៅចំណុចភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល។ ក្រោយមកក៏ត្រូវបានឈ្មោះនាង រ៉ាស៊ីភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិឃុំជាមួយគ្នាឆបោកម៉ូតូជិះបន្តរហូតដល់ថ្ងៃទី២៥ខែមីនាឆ្នាំ២០១៨វេលាម៉ោងក៍៥ល្ងាចត្រូវបានសមត្ថកិច្ចនគរបាលស្រុកគាស់ក្រឡឃាត់ខ្លួនបាននៅចំណុចភូមិតានួត ឃុំព្រះផុសស្រុកគាស់ក្រឡហើយបញ្ជូនមកឳ្យអធិការស្រុកថ្មគោលចាត់ការព្រោះហេតុការណ៍កើតនៅស្រុកថ្មគោល ។ បន្ទាប់ពីជនសង្ស័យសារភាពថាពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះរួចជិះយកទៅស្រុកគាស់ក្រឡដើម្បីលក់យកលុយទុកចាយពេលចូលឆ្នាំខែ្មរតែកម្លាំងប៉ូលិសចាប់បានហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់តាមនីតិវិធី។ចំណែកម៉ូតូប្រគល់់ឳ្យទៅម្ចាស់ដើមវិញ៕

ជនសង្ស័យ​ម្នាក់​ឆក់​ទូរស័ព្ទ​ភ្លាត់ស្នៀត​បាន​ដួល​ម៉ូតូ​បាក់ជើង​ឆ្វេង​

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មឆក់ទូរស័ព្ទម៉ាក iPhone 6 ពីបុរសមា្នក់ដែលកំពុងជិះម៉ូតូកង់៣ឥណ្ឌាមិនបានសំរេច បានដួលក្រឡាប់កង់៣ភ្ងារជើង ចំណែកជនសង្ស័យដួលបណ្ដាលឲ្យបាក់ជើងឆ្វេង។ ហេតុការណ៍នេះ កើតនៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី (ទល់មុខទីស្ដីការ) សង្កាត់មនោរម្យ ខណ្ឌ៧មករា។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យម្នាក់បើកបរម៉ូតូម៉ាកឡែត ស្លាក់លេខភ្នំពេញ 1GJ 1729 បើកបរពីលិចទៅកើតដល់ចំណុចកើតហេតុ ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក iPhone 6 ពីជនរងគ្រោះកំពុងជិះម៉ូតូកង់៣បំរ៉ុងទៅផ្ទះ ប៉ុន្តែមិនបានសំរេច បានបណ្ដាលឲ្យក្រឡាប់កង់៣តែម្ដង រីឯជនសង្ស័យវិញដួលម៉ូតូរងរបួសបាក់ជើងឆ្វេងផងដែរ។ ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ ចំណែកជនសង្ស័យត្រូវសម្ថកិច្ចបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ ទើបកសាងសំណុំរឿងនៅពេលក្រោយ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

រថយន្ត​ពីរ​គ្រឿង បុក​គ្នា ត្រង់​ផ្លូវបំបែក​ជា​បួន រង​ការខូចខាត​យ៉ាងដំណំ​

ភ្នំពេញ៖ រថយន្តតូយ៉ូតា កាមរី និងរថយន្តម៉ាក ឆាវលែត បានបើកបរក្នុងល្បឿនលឿន និងមិនប្រយ័ត្នដូចគ្នា បានបុកគ្នា យ៉ាងពេញទំហឹង កាលពីវេលាម៉ោងជាង ១១ យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវលេខ ៤៣០ កែងនឹងផ្លូវលេខ ៤៦៤ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យរថយន្ត ទាំងពីរគ្រឿង រងការខូតខាតយ៉ាងដំណំ ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ។ យោងតាមព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត តូយ៉ូតា កាមរី (បាឡែន) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5682 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣០ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែមានរថយន្ត ស៊េរីទំនើប ម៉ាក ឆាវលែត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-7759 បើកដោយបុរសម្នាក់ រួមដំណើរដោយនារី ២ នាក់ ជាមួយគ្នា បានធ្វើដំណើរ តាមបណ្ដោយផ្លូវ លេខ៤៦៤ ទិសដៅពីលិចទៅកើត បានឆ្លងផ្លូវលេខ ៤៣០ ក៏ត្រូវបានរថយន្តតូយ៉ូតា កាមរី (បាឡែន) បុកចំពីចំហៀងខាងឆ្វេង យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង ២ គ្រឿង រងការខូចខាត យ៉ាងដំណំដូចគ្នា ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នាដែរ តែភាគីទាំងពីរ និយាយយកឈ្នោះ តែត្រូវរៀងៗខ្លួន ទើបសមត្ថកិច្ច ទាក់ទងទៅសមត្ថកិច្ចចរាចរ ចុះមកធ្វើការវាស់វែង និងយករថយន្ត ទាំងពីរគ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងពីរ ចូលខ្លួនមកដោះស្រាយ តាមផ្លូវច្បាប់តែម្ដង៕