បណ្តាញសង្គម

​ពល​ការិ​នី​រងគ្រោះ​ម្នាក់​ទៀតហើយ​ត្រូវបាន​ក្រសួង​ការងារ​ជួយសង្គ្រោះ​

រាជធានីភ្នំពេញ ៖ ក្រសួងការងារបានជួយសង្គ្រោះពលការិនីជនជាតិខ្មែរឥស្លាមម្នាក់ ឲ្យបានត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីត្រូវបានចាញ់បោក ក្រុមហ៊ុនខុសច្បាប់ក្នុងស្រុកមួយ បញ្ជូនទៅបម្រើការងារជាស្ត្រីមេផ្ទះ នៅអារ៉ាប៊ីសាអូឌីត ហើយបាត់ដំណឹងជាង១៣ឆ្នាំ ។ ស្ត្រី រងគ្រោះបានមកដល់កម្ពុជា ដោយសុវត្ថិភាព ហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ ។ ស្ត្រីរងគ្រោះ ឈ្មោះ អេង ពៅ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយបានចាញ់បោកក្រុមហ៊ុនមិនស្របច្បាប់ ឲ្យទៅបម្រើការងារជាស្ត្រីមេផ្ទះ នៅអារ៉ាប៊ីសាអូឌីត តាំងពីឆ្នាំ២០០៤មកម្ល៉េះ។ ស្ត្រីរូបនោះបញ្ជាក់ថា ក្រុមហ៊ុនដែលនាងចាញ់បោកនោះជារបស់លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ដែលត្រូវដកចេញពីតំណែងកាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ។ លោក សា ឡុកម៉ាន អាយុ៦១ឆ្នាំ ត្រូវជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ដើម្បីជួយសង្គ្រោះ ដល់ប្រពន្ធដែលរងគ្រោះជាង១៣ឆ្នាំនេះ លោកបានរិះរកគ្រប់មធ្យោបាយ ប៉ុន្តែគ្មានតំរុយទាល់តែសោះ ។ លោកថា កាលពីឆ្នាំ២០០៤នោះ រូបលោកក៏បានចេញទៅធ្វើការ តាមក្រុមហ៊ុនខាងលើ នៅអារ៉ាប៊ីសាអូឌីត ជាអ្នកបើកបររថយន្តផងដែរ ។ ប៉ុន្តែនៅផ្សេងគ្នាពីប្រពន្ធ តែក្រោយមកក៏បាត់ដំណឹងសូន្យ រហូតចប់កុងត្រា ក៏ត្រឡប់មកស្រុកខ្មែរវិញ ដើម្បីរក មធ្យោបាយជួយរកប្រពន្ធ ព្រោះកាលខ្លួន នៅបម្រើការងារនៅប្រទេសនេះ គឺបានខំប្រឹងរក មធ្យោបាយជួយដែរ តែគ្មានលទ្ធផល។ លោក សា ឡុកម៉ាន បានបន្ថែមថា ដើម្បីបន្តស្វែងរកប្រពន្ធនោះលោកសន្សំប្រាក់ ហើយចេញ ទៅធ្វើការនៅម្ចាស់ផ្ទះដដែលកាលពីឆ្នាំ២០១២ ហើយទីបំផុត ក៏បានជួបប្រពន្ធ ប៉ុន្តែលោកគ្មាន លទ្ធភាព ជួយសង្គ្រោះប្រពន្ធនោះទេ ព្រោះប្រពន្ធគ្មានលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធអ្វីឡើយ ។ លោក ឡុកម៉ាន បានបញ្ជាក់ថា លោកបានត្រឡប់មកស្រុកខ្មែរ កាលពីខែកុម្ភះ ឆ្នាំ២០១៧ ហើយស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ។ ក្រោយមកលោកក៏ទទួលបានការណែនាំពីមន្ត្រីនៅ តាមមូលដ្ឋាន ឲ្យមកទំនាក់ទំនងសុំអន្តរាគមន៍ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយដោយមានការយកចិត្តទុកដាក់ពីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងការបរទេស និងមានលោក ស្មាន ម៉ាណាន ជាឯកអគ្គរាជទូត ប្រចាំនៅអេហ្សីបបានស្វះស្វែងរកការគាំទ្រនិងអន្តរាគមន៍ ពីភាគីរដ្ឋាភិបាលអារ៉ាប៊ី សាអូឌីត ហើយសម្រេចបានការសង្គ្រោះប្រពន្ធលោកបានវិលត្រឡប់មកកម្ពុជាវិញ ៕

 

 

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

(កំពង់ឆ្នាំង)៖កាលពីថ្ងៃទី៩ខែមករាឆ្នាំ២០១៨កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំបា សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះ ឯល រ៉ាលីន ភេទ ប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ និង ដកហូតបាន ថ្នាំញៀនប្រភេទ ICE ចំនួន ០៣ កញ្ចប់ ទម្ងន់ ០,៤១ក្រាម ។ ក្រោយពីសាកសួរ ទៅលើជនសង្ស័យឈ្មោះឯល រ៉ាលីន កម្លាំងជំនាញគ្រឿងញៀនខេត្ត បានបន្តចាប់មុខសញ្ញាជួញដូរគ្រឿង២នាក់ទៀត នៅភូមិក្តីត្នោត ឃុំស្រៃថ្មី ស្រុករលាប្អៀរ។ឃាត់ជនសង្ស័យបានទាំងពីរ នោះមានឈ្មោះ អ៊ឹម គន្ធា ភេទប្រុសអាយុ ១៥ ឆ្នាំ និង ឈ្មោះហ៊ន រ៉ាតាន ភេទប្រុសអាយុ ១៥ ឆ្នាំ (អ្នកទាំងពីរ មានទីលំនៅភូមិកើតហេតុខាងលើ)។ ដកហូតបានដាវ១ ដើម និង ម៉ូតូ១គ្រឿង ។បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់កំពុងសាកសួរកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

​ឃាត់​ជនសង្ស័យ​ពីរ​នាក់​ពាក់​ព​ន្ធ័​គ្រឿងញៀន​និង​វត្ថុតាង​៣៧​កញ្ចប់​នៅ​ក្រុង​ច្បារមន​

(កំពង់ស្ពឺ)៖កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ពន្ធ័គ្រឿងញៀននិងដកហូតបានម៉ាទឹកកកចំនួន៣៧កញ្ចប់។ការឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្លូវភូមិត្រពាំព្រះសង្កាត់កណ្តោលដុំក្រុងច្បារមនខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង១១ថ្ងៃទី១០ខែមករាឆ្នាំ២០១៨។ មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថាមុនឈានដល់ការឃាត់ខ្លួនកម្លាំងបានចុះល្បាតនៅចំណុចខាងលើឃើញជនសង្ស័យម្នាក់ឈ្មោះឡេង លីទី អាយុ២២ឆ្នាំរស់នៅភូមិកាប់ទូកសង្កាត់កណ្តោលដុំកម្លាំងបានឃាត់ពិនិត្យរកឃើញគ្រឿងញៀន១កញ្ចប់នៅជាប់និងខ្លួនជនសង្ស័យ។បន្ទាប់មកកម្លាំងបានសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានទិញពីឈ្មោះចិននៅភូមិកាប់ទូកសង្កាត់កណ្តោលដុំ។បន្ទាប់មកកម្លាំងបានបន្តរឆែកឆេ តូបស្នាក់នៅរបស់ឈ្មោះចិនបានរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៣៦កញ្ចប់ដែលលាក់ទុកនៅក្នុងបន្ទប់។ ប្រភពដដែលបន្តថាក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរកម្លាំងបានដកហូតបានគ្រឿងញៀនសរុប៣៧កញ្ចប់ទូរសព្ទ័ដៃ៦គ្រឿង។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងច្បារមនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

 

បើករថយន្ត​ថយក្រោយ​ប៉ះ​បន្តិចបន្តួច​កើត​ហឹ​ង្សា​ដេញ​កាប់​គ្នា​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​

(ភ្នំពេញ)៖រថយន្តធុនធំពីរគ្រឿងត្រូវគូភាគីសងខាងកើតអំពើហិង្សាគឺដេញកាប់ចាក់គ្នាប្រើដំបងទីបកាំបិតគ្រាន់តែរថយន្តពីរគ្រឿងនោះថយក្រោយប៉ះគ្នាបន្តិចបន្តួចក៏បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ហេតុការណ៍នេះកើតឡើងនៅក្បែរកងពលលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ។ មិនទាន់មានប្រភពបញ្ជាក់អំពីមូលហេតុនៃការប្រើហិង្សាដេញវាយតប់គ្នានៅឡើយទេព្រោះភាគីរថយន្តកុងតឺន័រក្រោយធ្វើសកម្មភាពរួចបានបើកគេចចូលផែបាត់។ក្នុងអំពើហិង្សារវាងក្រុមទាំង២បានបង្កឲ្យជនរងគ្រោះម្នាក់បានរងរបួសខណៈរថយន្តឃ្លុបថយក្រោយប៉ះពាល់កំពុងធ្វើដំណើរតាមដងផ្លូវ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕

​បុរស​ម្នាក់​ស្ទូច​គ្រឿងបន្លាស់​ភ្លាត់ស្នៀត​ក្រឡាប់​គ្រឿងចក្រ​រងរបួស​ធ្ងន់​

ភ្នំពេញ)៖ថៅកែលក់គ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទយីហោ”តៃហេងយី”បានស្ទូចគ្រឿងបន្លាស់ភ្លាត់ស្នៀតក្រឡាប់គ្រឿងចក្ររងរបួសធ្ងន់ហើយត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីជនរងគ្រោះបានបើករថយន្តស្ទូចយកគ្រឿងបន្លាស់ខុសបច្ចេកទេស។ហេតុការណ៍បានកើតឡើងនៅចំណុចយានដ្ឋានរបស់ជនរងគ្រោះផ្ទាល់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ៕

 

អាជ្ញាធរ​អប្សរា​ចុះ​បោះបង្គោល​ព្រំដី​រដ្ឋ​នៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​

ខេត្តសៀមរាប ៖ កម្លាំងចម្រុះនៃអាជ្ញាធរអប្សរា អាជ្ញាធរក្រុងសៀមរាម និងសាលាខេត្ត រួមជាមួយមន្ត្រីជំនាញមន្ទីររៀបចំដែនដី នៅព្រឹកថ្ងៃពុធនេះ បានចុះបោះបង្គោលកំណត់ព្រំដីរដ្ឋ គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ មន្ត្រីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការចុះអនុវត្តការងារនេះ គឺក្នុងបំណងទប់ស្កាត់ការរំលោភបំពានយកដីរបស់រដ្ឋ ទៅគ្រប់គ្រងធ្វើជាកម្មសិទ្ធិឯកជន ពីសំណាក់បុគ្គលមួយចំនួន ដែលតែងតែកើតឡើងជាបន្តបន្ទាប់នាពេលកន្លងទៅ ៕

ក្រ​ហើយ ជួប​គ្រោះ​ទៀត ! កំពុង​រុញ​រទេះ​លក់​ខ្ចៅ​ខ្ច​ង ស្រាប់តែ​ត្រូវគេ​បុក​បណ្តាលអោយ​រងរបួស​ធ្ងន់​

(កណ្តាល) ៖ បុរសវ័យចំណាស់ម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តរេចង្កូតទៅបុកនារីលក់ខ្ចៅខ្ចងតាមរទេះនៅលើដងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ និងត្រូវបានរថយន្តសាម៉ុយដឹកទៅសង្គ្រោះភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង ៥០នាទី យប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា គេបានឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តកាមរីបាឡែន ១គ្រឿងពណ៌ស គ្មានស្លាកលេខ រេចង្កូតទៅបុកនារីលក់ខ្ចៅខ្ចងដែលកំពុងរុញរទេះនៅតាមដងផ្លូវពេញទំហឹងតែម្តងបណ្តាលអោយរទេះលក់ខ្ចៅរងការខូចខាតទាំងស្រុង និងរថយន្តរងការខូចខាងបន្តិចបន្តួចប៉ុណ្ណោះ ។ ក្រោយកើតហេតុ ពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ បាននាំខ្លួនអ្នកបើកបរដែលកំពុងស្រែកឡូឡា និងរថយន្តបង្កទៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីសាកសួរនាំ និងដោះស្រាយទៅតាមនីតិវិធី ៕

អាជ្ញាធរ​ឃាត់​រថយន្ត​ដឹកស្រូវ​នៅ​ព្រំដែន​វៀតណាម​ពលរដ្ឋ​នាំគ្នា​តវ៉ា​

(កណ្ដាល)៖កាលពីព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០១៨ប្រជាពលរដ្ឋជាច្រើននាក់ជាម្ចាស់រថយន្តធុនធំដឹកស្រូវបានផ្ទុះការតវ៉ាខណៈអាជ្ញាធរបានឃាត់រថយន្តដឹកស្រូវរបស់ពួកគាត់ដោយលើកហេតុផលថាធ្វើឱ្យខូចផ្លូវនិងស្ពានទ្រុឌទ្រោមនៅចំណុចច្រកតំបន់វាលស្បូវព្រំដែនវៀតណាម។ ប្រភពព័ត៌មានបានឱ្យដឹងថាសមត្ថកិច្ចបានហាមឃាត់មិនឱ្យរថយន្តដឹកស្រូវម្រមាណជា១០គ្រឿងបើកចូលទៅលក់ស្រូវនៅតាមច្រកតំបន់ វាលស្បូវស្ថិតក្នុងភូមិព្រែកស៊ឹងឃុំសំពៅពូនស្រុកោះធំទៅលក់នៅព្រំដែនវៀតណាមត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ជាម្ចាស់រថយន្តធុនធំដឹកស្រូវបានផ្ទុះការតវ៉ា។ការតវ៉ានេះ បន្ទាប់ពី អាជ្ញាធរ បាន នែនាំ និងជូនដំណឹង មិនឱ្យរថយន្ត ដឹកទំនិញផ្ទុក លើសពី១០តោន ឆ្លងកាត់ ដោយលើកហេតុផលថា ផ្លូវខូចនិងស្ពានទ្រុឌទ្រោម។ ប្រភពបានបន្តថាការតវ៉នេះ មិនមានប្រើអំពើហឹង្សាទេ គ្រាន់តែមាន ទំនាស់ពាក្យសំដីគ្នាតិចតួច។អាជ្ញាធរ បានឱ្យរថយន្ត ដឹកស្រូវ ចតនៅ ខាងមុខ ច្រកតំបន់វាលស្បូវដោយឱ្យអ្នកដឹកស្រូវ សាង ដាក់រថយន្ត តូច ទើបឱ្យចូល ។ម្ចាស់រថយន្តដឹកស្រូវ មិនព្រមសាង ដាក់ រថយន្ត ទេថាអស់សោហ៊ុយច្រើនមិនចំណេញ។ ក្នុងនោះបានចោទអាជ្ញាធរថាឃុបឃិតជាមួយមេឈ្មួញធំៗដូចដឹកត្រីនិងសត្វគោសត្វជ្រូកល្មើសច្បាប់ឆ្លងកាត់ផ្លូវចូលភូមិលេខ៩ទៅវត្តវាលស្បូវនេះទាំងថ្ងៃទាំងយប់។ក្នុងនោះដឹកលើសទម្ងន់ខ្ទេចផ្លូវអស់ហាមតែបែរជាហាមឃាត់ពួកគាត់ដឹកកសិផលមិនលើសទម្ងន់ទៅវិញ៕

​ចាប់​ជនសង្ស័យ​ពីរ​នាក់​ករណី​រក្សាទុក​គ្រាប់បែក​និង​គីប​ផ្ទុះ​នៅ​កោះ​ញែក​

(មណ្ឌលគិរី)៖សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់បន្ទាប់ពីរកឃើញថាបានរក្សាទុកនូវគ្រាប់និងគីបបំផ្ទុះជាច្រើន។ការឃាត់ខ្លួនជនសង្ស័យទាំងនោះបានធ្វើឡើងនៅក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរីកាលពីវេលាថ្ងៃត្រង់ថ្ងៃទី៦ខែមករាឆ្នាំ២០១៨។ មន្ត្រីនគរបាលស្រុកកោះញែកបានឱ្យដឹងថាកម្លាំងបានធ្វើការឃាត់ខ្លួននជនសង្ស័យចំនួន២នាក់នោះឈ្មោះជុំរស្មីភេទប្រុសអាយុ៤៩ឆ្នាំជនជាតិខ្មែរមុខរបរយោធាទីលំនៅបច្ចុប្បន្នភូមិក្បាលកោះឃុំស្រែសង្គមស្រុកកោះញែកខេត្តមណ្ឌលគិរី។ឈ្មោះហេងសំអូនភេទប្រុសអាយុ៥២ឆ្នាំមុខរបរកសិករជនជាតិខ្មែរទីលំនៅបច្ចុប្បន្នភូមិក្បាលកោះឃុំស្រែសង្គមស្រុកកោះញែកខេត្តមណ្ឌលគិរី។ ការឃាត់ខ្លួននោះសមត្ថកិច្ចបានចោទប្រកាន់ជនសង្ស័យថាបានរក្សាទុកដោយខុសច្បាប់នូវជាតិផ្ទុះ(គ្រាប់បែក)ចំនួន៣គ្រាប់ក្នុងប្រតិបត្តិការនេះយើងធ្វើការរឹបអូសវត្ថុតាងបានរួមមានមួយគ្រាប់បែកផ្លែទាបចំនួនមួយគ្រាប់។គ្រាប់បែកផ្លែទឹកដោះគោចំនួនមួយគ្រាប់,គ្រាប់បែកផ្លែប៉ោមចំនួនមួយគ្រាប់,គីបគ្រាប់បែកចំនួន៥,គីបច្នៃចំនួន៨,គីបខ្សែឆ្នូនសំរាប់បញ្ឆេះប្រវែង៣ម៉ែត្រ៧ខ្សែ,បញ្ឆេះប្រវែង២តឹក។ជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី៕

រន្ធត់! រថយន្ដក្រុង​បុក​រថយន្ដ​ដឹកទំនិញ កៀប​តៃកុង​ស្លាប់ក្នុងរថយន្ត

ខេត្តកំពង់ធំ ៖ រថយន្ដក្រុង១គ្រឿងបានរេចង្កូតទៅបុករថយន្ដដឹកទំនិញ បណ្ដាលឲ្យកៀបស្លាប់តៃកុងរថយន្ដក្រុង ខណៈករណីនេះកើតឡើងកាលពីវេលាម៉ោង ៤ និង២០នាទី ទៀបភ្លឺថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៌ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តក្រុង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B 9753 អ្នកបើកបរ ឈ្មោះ ផល យ៉ាត រស់នៅភូមិត្រពាំងចំបក់ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានកៀបស្លាប់ក្នុងរថយន្ត បានបុករថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ អ្នកបើក ឈ្មោះ ហុក ជីវ៉ា រស់នៅភូមិត្រពាំងត្នាត ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានរត់គេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ មកពីអ្នកបើករថយន្តក្រុង ងងុយដេកទើបរេចង្កូតជ្រុលទៅបុករថយន្តដឹកទំនិញ ទាំងកម្រោលបែបនេះ។ រថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយ រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

ឃាត់ចាប់រថយន្តដឹកសំពីងសំពោងចនួន៣គ្រឿងយកមករុះរើឥវ៉ាន់រំលែក​ចេញ

(បន្ទាយមានជ័យ )៖ 07,01,2018

ចំពោះបញ្ហារថយន្តដឹកឥវ៉ាន់សំពីងសំពោង នៅតែកើតមានបើទោះបីជាកម្លាំងនគរបាលចរាចរណ៍ ខេត្ត បានឃាត់ចាប់ជាច្រើនគ្រឿងមកការិយាល័យធ្វើការអប់រំក៏ដោយ។ជាក់ស្តែងនៅវេលាយប់ថ្ងៃស្រុក៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ខែមករាឆ្នាំ២០១៨។

អាន​បន្ត៖ ឃាត់ចាប់រថយន្តដឹកសំពីងសំពោងចនួន៣គ្រឿងយកមករុះរើឥវ៉ាន់រំលែក​ចេញ

អភិបាលខណ្ឌ​ឫស្សីកែវ​ដឹកនាំ​កម្លាំង​ចុះ​កាត់​សំ​យ៉ាប​តូប លក់​ឥ​វ៉ាន់​ដែល​លយ​លើ​ចំណីផ្លូវ​

(ភ្នំពេញ)៖អាជ្ញាធរខណ្ឌឫស្សីកែវបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះកាត់សំយ៉ាបតូបលក់ឥវ៉ាន់ដើម្បីរំដោះចំណីផ្លូវពីការធ្វើអាជីវកម្មពីសំណាក់ប្រជាពលរដ្ឋជាអាជីវករនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ចាប់ពីផ្លូវលេខ៧០ ចុះមកតាមផ្លូវបុប្ផារាជធានីភ្នំពេញ មកប៉ែកខាងជើងចំផ្សារទួលសង្កែ (ហៅផ្សារសាំហាន់) ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ លោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា សកម្មភាពនេះក្រោយពីធ្វើការបាញ់ គំនូសពណ៌ក្រហមកំណត់ពី៤ទៅ៥ម៉ែត្រពីចិញ្ចើមផ្លូវជាច្រើនលើក ច្រើនសារមកហើយ ក្នុងការបង្ការទប់ស្កាត់ ការយកចំណីផ្លូវសាធារណៈរបស់រដ្ឋមកធ្វើអាជីវកម្មដាក់តាំងលក់ដូរទំនិញផ្សេងៗពីសំណាក់ប្រជាពលរដ្ឋជាអាជីវករដែលច្បាប់ហាមឃាត់ ដើម្បីជួយលើកកម្ពស់ សោភ័ណភាព ។ លោក ជា ពិសី បានបន្ថែមទៀតថា បើរាប់គិតចាប់ពីថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ត្រូវបានតំណាងរបស់លោក គឺលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានដឹកនាំលោកនាយករងរដ្ឋបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធ មានកម្លាំងនគរបាលនិងកងសណ្តាប់ធ្នាប់ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយ៉ាបតូបលក់ឥវ៉ាន់ចំនួន២១តូប ចាប់ពីរង្វង់មូលខាំខូស៊ីធី តាមបណ្ដោយផ្លូវលេខ៥៩៨(ហៅផ្លូវជាសុផារ៉ា) ត្រង់ចំណុចផ្សារទំនប់ ហៅផ្សារងិនអាន និងផ្សារជ័យជំនះ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី២ ជាពិសេសក្រុមអាជីវករបានយល់ព្រមកាត់យ៉ាប ដែលលយចេញមក លើចិញ្ចើមផ្លូវដោយខ្លួនឯង ចំនួន៣តូបផងដែរ៕

មន្ត្រី​មន្ទីរ​ឧស្សាហកម្ម​ម្នាក់​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​ទៅបុក​ម៉ូតូ​បន្តបន្ទាប់​បណ្តាលឱ្យ​របួស​ពីរ​នាក់

(កណ្តាល)៖មន្ត្រីមន្ទីរឧស្សាហកម្មខេត្តកណ្តាលម្នាក់ បើកបរក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុកម៉ូតូពីរគ្រឿងបន្តគ្នា បណ្តាលឱ្យមនុស្សពីរនាក់របួស រួចព្យាយាមបើកគេចខ្លួន ហើយត្រូវប្រជាពលរដ្ឋចាប់បាន ប្រគល់ឱ្យសមត្ថកិច្ចភ្លាមៗ តែត្រូវបានសមត្ថកិច្ចដោះលែងឱ្យត្រឡប់ទៅវិញ ។ ការមិនឃាត់ខ្លួនជនបង្ករខាងលើ ត្រូវបានមន្ត្រីប៉ូលីសចរាចរណ៍ក្រុងតាខ្មៅដែលប្រចាំការលើកហេតុផលថា វាជាបទល្មើសតូចតាច (របួសស្រាល) និងគ្មានម៉ាស៊ីនសំរាប់វាស់ជាតិអាកុល នោះឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល លោកអនុសេនីយ៍ឯក ស៊ាង រិទ្ធី នាយរងផ្នែកចរាចរណ៍នៃអធិការក្រុងតាខ្មៅ ថ្លែងថា ជនបង្កមានឈ្មោះ អ៊ឹម វណ្ណ: ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ សេង សែន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតំបន់មានជយ័ ឃុំសម្បត្តិមានជយ័ ស្រុករមាសហែក ខេត្តស្វាយរៀង។ លោកនាយរងផ្នែកបានប្រាប់ឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2A.8278 បើកបរដោយបុរសជាមន្ត្រី មន្ទីរឧស្សាហកម្មខេត្តកណ្តាល ធ្វើដំណើរ មានទិសពីទិសដៅជើងទៅត្បូង ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកៀតហេតុ បានជ្រុលចង្កូតទៅបុកម៉ូតូពីរគ្រឿងក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង ចំយ៉ាងពេញទំហឹង ហើយបន្ថែមល្បឿនបើករត់គេច បានប្រហែលជិត៥០០ម៉ែត្រត្រូវប្រជាពលរដ្ឋដេញចាប់ឃាត់បាន ។ ភ្លាមៗនោះកម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋានក្រុងតាខ្មៅ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកម្ចាស់រថយន្តបង្កមកកាន់អធិការដ្ឋាន។ បើតាមលោក ស៊ាង រិទ្ធី ឱ្យដឹងថាម្ចាស់រថយន្តបង្កត្រូវបានសាច់ញាត្តិមកធានានិងធ្វើកិច្ចសន្យាមកដោះស្រាយតាមផ្លូវច្បាប់ ៕

​ឃាតក​សម្លាប់​ប្រពន្ធ​ខ្លួន​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​ត្រូវ​ចាប់ខ្លួនបាន​នៅ​ក្រុងព្រះសីហនុ​

(ភ្នំពេញ)៖ករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីជាងកន្លះខែមុននៅសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យកន្លងមកនោះកម្លាំងនគរបាលក្រុងព្រះសីហនុសហការជាមួយនគរបាលខណ្ឌពោធិសែនជ័យបានបើកប្រតិបត្តិការស្រាវជ្រាវហើយឈានទៅដល់ការចាប់ខ្លួនជនដៃដល់ជាប្ដីរបស់ស្ដ្រីរងគ្រោះនៅខេត្តព្រះសីហនុកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៨នេះ។ នគរបាលខេត្តព្រះសីហនុនឹងត្រូវបាននាំខ្លួនមកប្រគល់ខ្លួនឲ្យសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យដែលជាម្ចាស់សាមីលើទឹកដីកន្លែងកើតហេតុ។ជនសង្ស័យជាប្ដីសម្លាប់ប្រពន្ធដែលចាប់ខ្លួនបានឈ្មោះសេងទ្រីអាយុ៣១ឆ្នាំរស់នៅសង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅ។ប្រពន្ធជាស្ដ្រីរងគ្រោះ ឈ្មោះ ព្រីម បូផា អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតភូមិ ព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងស្ត្រីជាប្រពន្ធត្រូវបានប្តីសម្លាប់ស្ថិតនៅ ចំណុចបន្ទប់ជួលលេខ៤២ ជាន់ទី៣ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ៕

 

បញ្ជូន​យុវជន​៤​នាក់​ទៅ​អាវុធហត្ថ​ខេត្ត​ពីបទ​បង្ក​របួសស្នាម​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​

(បាត់ដំបង)៖កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកបាណន់កាលពីរសៀលថ្ងៃទី៤ខែមករាឆ្នាំ២០១៨បានបញ្ជូនយុវជន៤នាក់មកកាន់ទីបញ្ជាការអាវុធហត្ថខេត្តពីបទបង្ករបួសស្នាមនិងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃប្រព្រឹត្តកាលពីល្ងាចថ្ងៃទី៣ខែមករាឆ្នាំ២០១៨នៅចំណុចជើងភ្នំបាណន់ជិតចំណតឡូរីឋិតនៅភូមិបាណន់ឃុំកន្ទឺ២ស្រុកបាណន់ដោយពួកគេមានគ្នាបួននាក់វាយតប់មកលើយុវជនម្នាក់និងវាយបំផ្លាញម៉ូតូរបស់ជនរងគ្រោះបណ្តាលឳ្យខូចខាត។ លោករើយចំរើនមេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកបាណន់បានឳ្យដឹងថាយុវជនសង្ស័យទាំង៤នាក់មាន១ឈ្មោះយ៉េនជេមអាយុ១៨ឆ្នាំរស់នៅភូមិបាណន់ឃុំកន្ទឺ២ស្រុកបាណន់មុខរបរសិស្ស(អ្នកជិះម៉ូតូនិងបញ្ជាឲ្យវាយ)២ឈ្មោះភឹមសុវណ្ណអាយុ២៣ឆ្នាំរស់នៅភូមិបាណន់ឃុំកន្ទឺ២ស្រុកបាណន់(មុខរបរជាងមាស)អ្នកបើកបរម៉ូតូ៣ឈ្មោះអាងគឹមឡេងអាយុ១៦ឆ្នាំនៅភូមិដូងឃុំចែងមានជ័យស្រុកបាណន់មុខរបរសិស្ស(ជនដៃដល់)និង៤ឈ្មោះមុំភក្ដីហៅក្តីអាយុ១៧ឆ្នាំនៅភូមិថ្មីឃុំកន្ទឺ(សិស្ស)ជនដៃដល់)។ ជនសង្ស័យទាំង៤នាក់នេះបានធ្វើសកម្មភាពយកដំបងដែកទីបជ្រុងចំនួន២កំណាត់វាយទៅលើជនរងគ្រោះហ៊ហួឆេងភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិបាណន់ឃុំកន្ទឺ២ស្រុកបាណន់មុខរបរធ្វើស្រែបណ្តាលឲ្យរងរបួសដាច់រលាត់ស្មាខាងឆ្វេងនិងវាយបំបែកភ្លើងហ្វាមុខនិងកុងទ័រម៉ូតូ១គ្រឿងម៉ាកMSXពណ៌ក្រហមរបស់ជនរងគ្រោះខាងលើ។ក្រោយធ្វើសកម្មភាពបានបន្តិចត្រូវកំលាំងកងរាជអាវុធហត្ថស្រុកបាណន់ធ្វើការបង្ក្រាបបានទាំងបួននាក់។ បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្តដើម្បីចាត់ការតាមនិតិវិធី៕

បុរសវ័យ​៦៧ឆា្នំ​រំលោភ​ក្មេងស្រី​២​នាក់​បានសម្រេច​ច្រើនដង​ទើប​បែកការណ៍

ខេត្តព្រះវិហារ ៖ កម្លាំងនគរបាលក្រុងព្រះវិហារបានឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់តាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ២នាក់ ពីបទចាប់រំលោភបានសម្រេចជាច្រើនដង ខណៈដែលការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងកាលពីថ្ងៃ៣ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិះហារ។ លោកវរសេនីយ៍ទោ គង់ គា អធិការនគរបាលក្រុងព្រះវិហារឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ចេង ជិន អាយុ៦៧ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះម្នាក់អាយុ១២ឆ្នាំ និងម្នាក់ទៀត អាយុ១១ឆ្នាំ។ លោកបញ្ជាក់ថា ករណីនេះកើតឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧មកម្ល៉េះ តែដោយសារក្មេងស្រីរងគ្រោះ មិនបានប្រាប់ក្រុមគ្រួសារឲ្យដឹង ក៏ចេះតែស្ងាត់ទៅៗ ជាហេតុធ្វើឲ្យជនសង្ស័យ បន្តសកម្មភាពចាប់បានសម្រេចក្នុងម្នាក់ៗជាច្រើនដងទើបបែកការណ៍។ លោកវរសេនីយ៍ទោ គង់ គា បានបន្តទៀតថា មូលហេតុដែលបណ្តាលម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ច ព្រោះតែក្មេងស្រីរងគ្រោះម្នាក់ បានប្រាប់ម្តាយពីអាការៈឈឺប្រដាប់ភេទ ដោយសារជនសង្ស័យចាប់រំលោភ។ ក្រោយទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចក៏បានចុះឃាត់ខ្លួនជនសង្ស័យភ្លាមៗផងដែរ។ ពេលឃើញសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ក្មេងស្រីរងគ្រោះម្នាក់ទៀត បានប្រាប់ទៅម្តាយថា ជនសង្ស័យរូបនេះ ក៏ធ្លាប់ចាប់រំលោភខ្លួនដែរ ពេលនោះម្តាយក្មេងស្រីរងគ្រោះ ក៏បានមកដាក់ពាក្សបណ្តឺងផងដែរ។ លោកអធិការក្រុងព្រះវិហារ បានសន្និដ្ឋានថា អាចមានក្មេងស្រីរងគ្រោះជាច្រើនរូបទៀត ដែលត្រូវជនសង្ស័យចាប់រំលោភ ប៉ុន្តែទោះជាយ៉ាងណា លោកកំពុងស្រាវជ្រាវបន្តទៀត។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាល បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមច្បាប់៕

រឿងក្តី​មាន់​ជល់​ដ៏​ល្បី​នៅ​អរិយ​ក្សត្រ​តុលាការ​បញ្ចប់​ការ​ស៊ើបសួរ​

ខេត្តកណ្តាល ៖ ប្រភពព័ត៌មាន ពីមន្ត្រីតុលាការបានឲ្យដឹងថា សំណុំរឿងមាន់ជល់ដ៏ធំ នៅឃុំអរិយក្សត្រដែលមានម្ចាស់ ទីតាំងឈ្មោះ ថៃ ផានី ហៅម៉ាប់អូស្ត្រាលី ត្រូវបានចៅក្រមបញ្ចប់ការស៊ើបសួរ ហើយត្រូវបញ្ជូនទៅជំនុំជម្រះ ។ សូមជម្រាបថា ជនត្រូវចោទ ថៃ ផានី ហៅម៉ាប់អូស្ត្រាលី ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទ”ភ្នាក់ងារ ល្បែង ស៊ីសង ខុសច្បាប់ ខណដែលបទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំនិងពិនិយជាប្រាក់ពី៥លានរៀលទៅ២០លានរៀល ។ យ៉ាងណាក៏ដោយ សំណុំរឿងដ៏ល្បីមួយនេះ ត្រូវបានតុលាការសម្រេចប្រហារជីវិតសត្វមាន់ជិត១០០ក្បាល កាលពីពេលថ្មីៗនេះ ដែលការសម្រេចនោះបានធ្វើឲ្យកក្រើកពេញប្រព័ន្ធហ្វេសប៊ុកផងដែរ ៕

មន្ត្រីនគរបាល​ម្នាក់​លួងលោម​ក្មេងស្រី​២​នាក់​យកទៅ​រំលោភ​ក្នុង​ផ្ទះសំណាក់​

ខេត្តរតនគិរី ៖ ក្មេងស្រី២នាក់មិនទាន់គ្រប់អាយុ ត្រូវមន្ត្រីនគរបាលម្នាក់លួងលោមយកទៅផ្ទះសំណាក់បានសម្រេច ដោយសន្យាថា ទិញខ្សែក និងទូរស័ព្ទដៃឲ្យម្នាក់មួយ តែផ្ទុយទៅវិញ ក្រោយពេលបានសម្រេច ទិញទូរស័ព្ទឲ្យម្នាក់មួយហើយដកយកវិញ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។ ក្មេងស្រីទាំង២នាក់ដែលត្រូវគេលួងលោមទៅផ្ទះសំណាក់នោះ ១.មានឈ្មោះ ព.ច អាយុ១៣ឆ្នាំ ជនជាតិច្រាយ ២.មានឈ្មោះ ស.ល អាយុ១២ឆ្នាំ ជនជាតិច្រាយដូចគ្នា ក្មេងស្រីទាំងពីរមានលំនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ចំណែកមន្ត្រីនគរបាល ដែលលួងលោមក្មេងស្រីទាំង២នាក់យកទៅរំលោភនោះមានឈ្មោះ មាស សូភ័ណ្ណ មានលំនៅភូមិ ឃុំជាមួយក្មេងស្រីខាងលើជាមន្ត្រីនគរបាលអធិការស្រុកអូរយ៉ាដាវ។ បើតាមការឲ្យដឹងពីក្មេងស្រីរង្គ្រោះទាំង២នាក់ខាងលើថា ជាធម្មតាពួកនាងតែងតែទៅផ្ទះលោក មាស សូភ័ណ្ណ ដែលមានផ្ទះនៅជិតគ្នាជួយធ្វើការងារផ្ទះស្ទើររៀងរាល់ថ្ងៃ ដោយទទួលបានប្រាក់ក្នុង១ខែ៥ម៉ឺនរៀល។ ប្រភបបន្តថា នៅថ្ងៃកើតហេតុនោះ លោក មាស សូភ័ណ្ណ បានលួងលោមនាងថា ទៅខេត្ត(ក្រុងបានលុង)ជាមួយគ្នា លោកនឹងទិញខ្សែកឲ្យម្នាក់មួយខ្សែ និងទូរស័ព្ទដៃឲ្យម្នាក់មួយ។ រហូតដល់រសៀលប្រមាណជាម៉ោង៣ លោកនគរបាលរូបនោះ ក៏ឈប់ឡានចាំនៅក្រៅភូមិ ហើយណាត់ឲ្យក្មេងស្រីទាំងពីរដើរកាត់ក្រោយភូមិទៅជួបគ្នា។ ពួកនាងបានបន្តថា ក្រោយពីដឹកនាងទៅដល់ក្រុងបានលុងលោក ភ័ណ្ណ ក៏នាំពួកនាងចូលផ្ទះសំណាក់ ក៏ប៉ន្តែនាងមិនស្គាល់យីហោផ្ទះសំណាក់នោះទេ។ ពួកនាងបានបញ្ជាក់ទៀតថា ក្រោយពីរំលោភបានសម្រេចទាំងនាក់ហើយ លោក មាស សូភ័ណ្ណ បាននាំនាងទៅផ្សារ ទិញទូរស័ព្ទដៃឲ្យម្នាក់មួយ លុះជិះឡានត្រឡប់មកវិញដល់ភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ មិនទាន់ដល់ភូមិឡំផង លោក ភ័ណ្ណ នេះទំលាក់ពួកនាងចោល ហើយដកយកទូរស័ព្ទដែលទិញឲ្យម្នាក់មួយនោះ យកវិញទាំងអស់។ លោក ពូយ ស្រាក់ ជាឪពុកក្មេងស្រីរងគ្រោះបានរាបរាប់ថា ដោយបាត់កូនដល់យប់ មិនឃើញកូនមកផ្ទះ ក៏ផ្អើលឆោឡោនាំគ្នាដើររកកូនស្រី រហូតដល់ម៉ោង១០យប់ថ្ងៃដដែល ទើបរកឃើញនៅភូមិប៉ក់តូច ដែលនៅចំងាយប្រមាណជាជាង២គីឡូម៉ែត្រ ពីភូមិឡំ។ លោកបន្តថា ក្រោយពីបានសាកសួរកូនស្រីអំពីដំណើររឿងរួច គាត់ក៏បានដាក់ពាក្យបណ្ដឹង ទៅភូមិ ឃុំ និងប៉ុស្តិ៍រដ្ឋបាល ឃុំប៉ក់ធំ ក៏ប៉ុន្តែសមត្ថកិច្ចមិនបានចាប់ខ្លួនជនប្រព្រឹត្តទេ ដោយខាងភូមិ ឃុំ និងប៉ុស្តិ៍ បានឲ្យក្រុមគ្រួសារគាត់ធ្វើការសម្របសម្រួលគ្នាជាមួយប្រពន្ធលោក មាស សូភ័ណ្ណ ជាជនល្មើស ដោយពួកគាត់ទាំង២គ្រួសារជាអាព្យាបាលក្មេងទាំងពីរទាមទារក្នុងម្នាក់៦ពាន់ដុល្លារ ស្មើនិង១ម៉ឺន២ពាន់ដុល្លារ។ លោក ពូយ ស្រាក់ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នេះថា បច្ចុប្បន្ន ពួកគាត់ទាំងពីគ្រួសារ បានទទួលប្រាក់សំណងចំនួន៦ពាន់ដុល្លារ ក្នុងក្មេងស្រីម្នាក់គ្រប់ចំនួនហើយ។ ដោយឡែកលោក មាស សូភ័ណ្ណ មន្ត្រីនគរបាលអធិការស្រុកអូរយ៉ាដាវ អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺណាមួយបានទេ ដោយទូរស័ព្ទមិនចូល ជួនកាលទូរស័ព្ទចូលហើយត្រូវគេបិទមិនទទួល (០៩៧៧៣៨៣៨២៦) ។ ជុំវិញករណីខាងលើនេះ លោកស្រីឧត្ដមសេនីយ៍ត្រី កែវ ដាវី ស្នងការរងខេត្តរតនគិរី ទទួលបន្ទុកផ្នែកជួញដូរ និងការពារអនីតិជន (យេនឌ័រ) បានឲ្យដឹងថា ករណីខាងលើនេះ បើទោះជាមានការសម្របសម្រួលគ្នាយ៉ាងណាក៏ដោយ ជនប្រព្រឹត្តខុសច្បាប់ទៅលើក្មេងស្រី ដែលមិនគ្រប់អាយុ (អនីតិជន)ត្រូវតែមានទោស លោកស្រីនឹងស្រាវជ្រាវ កសាងសំណុំរឿងនេះបញ្ជូនទៅតុលាការ។ ក៏ប៉ុន្តែនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នេះ លោកស្រីបានឲ្យដឹងតាមទូរស័ព្ទថា ករណីលួងរំលោភលើក្មេងស្រី ២នាក់ខាងលើ បានបញ្ជូនសំណុំរៀងទៅតុលាការហើយ គឺផុតពីដៃលោកស្រីហើយ។ តាមការស្រាវជ្រាវ គឺជាការភាន់ច្រឡំ ករណីខាងលើនេះ ឃើញថាមិនពិតដូចការចោទប្រកាន់ទេ គ្រាន់តែអាណាព្យាបាល បានបាត់កូន ហើយធ្វើការចោទប្រកាន់តែប៉ុណ្ណោះ។ បើទោះជាយ៉ាងណាករណីខាងលើនេះ ត្រូវបានមជ្ឈដ្ឋានទូទៅងឿងឆ្ងល់ថា ហាក់ដូចជាមានអាថ៌កំបាំង បន្ទាប់ពីជនសង្ស័យបានបង់ថ្លៃខូចខាតឲ្យជនរងគ្រោះរួចហើយ បែរជាសមត្ថកិច្ចថា រឿងមិនពិតទៅវិញ។ រីឯអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី អ្នកសារព័ត៌មានយើងសុំការបំភ្លឺ មិនទាន់បាននៅឡើយទេ៕

ព្រះសង្ឃ​មួយអង្គ​ត្រូវ​ក្របី​វ័ធ​បណ្ដាល​ឲ្យ​សុ​គត់ ខណៈ​និមន្ត​មកពី​បិណ្ឌ​បាត្រ​

ខេត្តព្រៃវែង ៖ នេនតូចមួយអង្គបាននិមន្តទៅបិណ្ឌបាត្រលុះពេលនិមន្តត្រឡប់មកវត្តវិញស្រាប់តែត្រូវមេក្របីកូនខ្ចីស្ទុះដេញវ័ធរហូតដល់សុគត់។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចវាលស្រែ ស្ថិតនៅភូមិពោន ឃុំច្រេស ស្រុកមេសាងខេត្តព្រៃវែងកាលពីវេលាម៉ោងប្រហែល១១ និង៣០នាទីថ្ងៃត្រង់ម្សិលមិញ។ លោក កែវ ពិសី អភិបាលស្រុកមេសាងបានប្រាប់ឲ្យដឹងថា ព្រះសង្ឃរងគ្រោះព្រនាម ធន់ និត ព្រះជន្ម១៦វស្សា បច្ចុប្បន្នគង់នៅវត្តព្រៃខ្លាដែលស្ថិតនៅភូមិឃុំខាងលើ។ ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុព្រះសង្ឃរងគ្រោះបាននិមន្តចេញពីវត្តជាមួយនេនៗជាច្រើនអង្គដើម្បីបិណ្ឌបាត្រ លុះដល់ម៉ោងកើតហេតុខាងលើព្រះសង្ឃរងគ្រោះបាននិមន្តមកវត្តវិញ ពេលមកដល់កន្លែងកើតហេតុស្រាប់តែត្រូវមេក្របី ដែលមានកូនខ្ចីដេញវ័ធចំទ្រូងចំនួន២កន្លែងបណ្ដាលឲ្យសុគត់នៅកន្លែងតែម្ដង។ លោកអភិបាលស្រុកបញ្ជាក់ថា ក្របីនេះមានម្ចាស់ឈ្មោះ លឹម លាប ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកើតហេតុបានចងឲ្យស៊ីស្មៅនៅចំណុចខាងលើ។ ហើយករណីនេះមិនមានប្ដឹងផ្ដល់ទារសំណងទេ ព្រោះសត្វក្របីនោះមានខ្សែចងត្រឹមត្រូវ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យនិងប្រគលសពឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕

​ម្តាយបង្កើត​ច្របាច់​ច្រមុះ​កូនស្រី​អាយុ​ទើប​ពីរ​ខែ​រហូតដល់​ស្លាប់​

(សៀមរាប)៖ម្តាយបង្កើតដ៏សែនអប្រីយ៍ ក្រោយស្រវឹង ស្រាជោគជាំ បានច្របាច់ច្រមុះកូនស្រីរបស់ខ្លួនដែលទើបអាយុ២ខែស្លាប់ភ្លាមៗ បន្ទាប់ពីប្តីរត់ចោលមួយរយ:ខ្លី។ហេតុការណ៍នោះបានកើតឡើងនៅចំណុចភូមិច្បារលើឃុំចាន់សស្រុកសូទ្រនិគមខេត្តសៀមរាបកាលពីថ្ងៃទី២ខែមករាឆ្នាំ២០១៨ ។ មន្ត្រីនគរបាលស្រុកសូទ្រនិគមបានបញ្ជាក់ថាឃាត.កសម្លាប់កូនខ្លួនឯងឈ្មោះស៊ុមស៊ីណូនអាយុ៣៨ឆ្នាំ។ចំណែកកូនស្រីដែលមានអាយុទើបតែ២ខែឈ្មោះកើន ស្រីនីនពួកគេម្តាយកូនរស់នៅភូមិកើតហេតុខាងលើ។ប្រភពដដែលបានបន្តថាជនសង្ស័យជាម្តាយគឺជាស្ត្រីស្រវឹងខួប ក្រោយពីប្តីរត់ចោលកាលពីខែមិថុនាឆ្នាំ២០១៧។ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក៍សាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្ត។ តាមការអះអាងរបស់សាក្សីក្បែរខាងបញ្ជាក់ថាជនសង្ស័យខាងលើនេះផឹកស្រាស្រវឹងគ្មានម៉ោងស្វាងទេ។ចំណុចនេះហើយដែលបង្ខំចិត្តប្តីឱ្យប្តីចុះចោលដោយទុកកូនចំនួន៣នាក់រស់យ៉ាងវេទនា។ ចឹងទេការដែលធ្វើឱ្យខ្លួនក្លាយជាឃាត.កសម្លាប់កូនឯងបែបនេះ អាចបណ្តាលមកពីឆ្កួតពីរគឺឆ្កួតស្រានិងឆ្កួតបាត់ប្តី៕

​កម្លាំង​អាវុធហត្ថ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខុសច្បាប់​រាប់រយ​ម៉ែត្រគូប​នៅ​ស្រុក​សំបូរ​

(ក្រចេះ)៖កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបានបង្ក្រាបឈើប្រណីតល្មើសច្បាប់រាប់រយម៉ែត្រគូបស្ថិតនៅក្នុងភូមិចំនួន២ផ្សេងគ្នា។ក្នុងនោះ ភូមិអូរពោរក្នុងសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ និងភូមិស្រែត្រែងក្នុង សង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះកាលពីថ្ងៃទី២ខែមករា ឆ្នាំ២០១៨។ មន្ត្រីអាវុធហត្ថបានប្រាប់ឱ្យដឹងថាក្រុមស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើផ្ទៃប្រទេសសហការជាមួយកម្លាំងអាវុធហត្ថខេត្តក្រចេះ សង្កាត់រដ្ឋាបាលព្រៃឈើរលួសមានជ័យសង្កាត់រដ្ឋាបាលព្រៃឈើសណ្តាន់នឹងផ្នែករដ្ឋបាលព្រៃឈើក្រចេះបានចុះបង្ក្រាបបានបទល្មើសព្រៃឈើខុសច្បាប់រាប់រយម៉ែត្រគូប។ខណៈក្រុមឈ្មួញដឹកជញ្ជូនពីខេត្តស្ទឹងត្រែងមកលាក់ទុកទីតាំងខាងលើនេះបម្រុងដឹកជញ្ជូនតាមរថយន្តយីឌុបឬរថយន្តខ្នាតយក្សនៅពេលយប់ស្ងាត់ដើម្បីបន្តទៅលក់នៅព្រំដែនប្រទេសវៀតណាម។ លោកសុខកែវនាយសង្កាត់រដ្ឋបាលរដ្ឋព្រៃឈើសណ្តាន់បានបញ្ជាក់ឲ្យដឹងថាឈើទាំងនោះជាឈើប្រណីតប្រភេទសុគ្រំនិងឈើឃ្លីកប្រភេទលេខ១។សមត្ថកិច្ចបង្ក្រាបបានចំនួន៣៤៣កំណាត់ស្មើរនឹង១៦៨ម៉ែត្រគូបដែលក្រុមឈ្មួញលាក់ទុកក្នុងព្រៃត្រូវសមត្ថកិច្ចបង្ក្របជាបន្តបន្ទាប់ត្រូវដឹកជញ្ជូនឈើប្រណីតល្មើសច្បាប់ទាំងនោះមួយចំនួនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់និងមួយចំនួនធំទៀត យកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើខ្សារ។ លោកអ៊ឺងស៊ីណានាយផ្នែករដ្ឋបាលព្រៃឈើក្រចេះបានបញ្ជាក់ឱ្យដឹងថាយុទ្ធនាការបង្ក្រាបនេះធ្វើនៅសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ និងសង្កាត់រដ្ឋបាលព្រៃឈើរលូសមានជ័យ។ឈើទាំងនោះដឹកជញ្ជូនយកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើខ្សារនឹងសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់៕