បណ្តាញសង្គម

សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​សំណុំរឿង​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ស្រុក​អង្គ​ស្នូល​

ខេត្តកណ្តាល ៖ នគរបាលខេត្តកណ្តាលបានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងអំពើឃាតកម្ម សម្លាប់ស្ត្រីម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈដែលការឃាត់ខ្លួននោះធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ នៅស្រុកខ្សាច់កណ្តាល ។ សូមរម្លឹកថា ករណីឃាតកម្មគិតទុកជាមុននេះ បានកើតឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣៖០០នាទី ស្ថិតនៅចំណុចគុម្ពោតព្រៃ នៅភូមិគោល ឃុំទួលពេជ្រ ស្រុកអង្គស្នូល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះមានឈ្មោះ ឃួន ឃឿន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល។ សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ឈ្មោះ មុត ម៉ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជាអតីតអ្នកប្រដាល់ឈ្មោះ ផុល ភាព មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំជាមួយជនរងគ្រោះ។ សមត្ថកិច្ចរិបអូសបានសម្ភារះមួយចំនួន រួមានទី១៖ ពូថៅចំនួន០១, ទី២៖ ស្បែកជើងជ័រសង្រែក១គូរ, ទី៣៖ មួកសំយ៉ាបរបស់ស្រីចំនួន១, និងទី៤៖ ក្រម៉ាក្រឡាការ៉ូចំនួន១ជារបស់ជនរងគ្រោះ។ សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅផ្លាស់គោនៅវាលស្រែខាងជើងភូមិ ហើយបានឃើញ ជនល្មើស និងក្មេងៗ អាយុ១៤ទៅ១៥ឆ្នាំ កំពុងប្រើ ប្រាស់ថ្នាំញៀននៅក្នុង គម្ពោតព្រៃ។ ពេលនោះជនរងគ្រោះ បានស្រែកឡូឡាថាឲ្យ ទើបជនល្មើស ខឹងឈានដល់វាយតប់ និងយកក្រម៉ារឹតកសម្លាប់ជនរងគ្រោះ ហើយអូសយកទៅលាក់ក្នុងគម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុ ប្រហែល៤៥ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់។ លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨វេលាម៉ោង១៥៖០៧នាទី កម្លាំងសមត្ថកិច្ចនគរបាល ស្រុកអង្គស្នួល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកណ្តាល សហការជាមួយកម្លាំង នគរបាល ស្រុកខ្សាច់កណ្តាល បានធ្វើការស្វែងរក ចាប់ខ្លួនជនល្មើស និងបាននាំខ្លួនមកកាន់អធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធីច្បាប់ ៕

សមត្ថកិច្ច​ស្រុក​ស្អាង​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប៉ុនប៉ង​ប្លន់​

(កណ្តាល)៖បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាងស្រាវជ្រាវធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ពីបទ៖ប៉ុនប៉ងប្លន់ ដែលបានប្រព្រឹត្តកាលពីអំឡុងខែធ្នូ ឆ្នាំ២០០៩ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺធ្វើឡើងទៅតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៥០ ដកបចខ ចុះថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០១២ របស់លោក អិន វ៉ានវិបុល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនខាងលើឈ្មោះ អ៊ុយ វិចិត្ត ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យ ត្រូវបានជាប់ចោទពីបទ ប៉ុនប៉ងប្លន់ ដែលបានប្រព្រឹត្តកាលពីកាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០០៩ នៅចំណុចភូមិ បារ៉េនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនមកអធិការដ្ឋាននគរស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

ជិះ​ម៉ូតូ​បុក​​រថយន្ត​បត់​ឆ្លងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ​

ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយបើកម៉ូតូទៅបុកទទឹងរថយន្តដែលបត់ឆ្វេងទទឹងផ្លូវ ខណៈករណីនេះកើតឡើងនៅវេលាម៉ោង០៧ និង៥០នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨១-១៨២ស្ថិតនៅភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាក LUXES RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2H-9907 មានទិសដៅពីខេត្តព្រះសីហនុទៅ ភ្នំពេញ លុះដល់ចំណុចខាងលើបានបត់ឆ្វេងឆ្លងផ្លូវបណ្ដាលឲ្យម៉ូតូ១គ្រឿងដែលមកពីមុខបុកចំទ្វាររថយន្តខាងស្ដាំផ្នែកខាងមុខ ម៉ូតូម៉ាក SUZUKI smash ពណ៌ខ្មៅ គ្មានស្លាកលេខ បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។ ប្រភពដដែលបន្តថា ជនរងគ្រោះឈ្មោះ យ៉ាន់ ចន ភេទប្រុសអាយុ២០មានទីលំនៅ ភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកអ្នកបើកបររថយន្ត គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕

 

 

 

រយៈពេល​កន្លះ​ខែ​នៃ​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ ​រកឃើញ​យានយន្ត​ល្មើស​ជាង​១​ម៉ឺន​គ្រឿង

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សមត្ថកិច្ចនគរបាលចរាចរណ៍ ឃាត់បានយានយន្ដត្រួតពិនិត្យចំនួន៧៦,៩៩៦គ្រឿង រកឃើញយានយន្តល្មើស១២,៨០៧គ្រឿង (ម៉ូតូ៨៣ភាគរយ) ក្នុងនោះអប់រំ៤,៣៣៨គ្រឿង និងផាកពិន័យ ៨,៤៦៩គ្រឿង (ម៉ូតូ៩៤ភាគរយ)។ របាយការណ៍បានបញ្ជាក់ថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ត្រួតពិនិត្យបានសរុបរួមចំនួន៣៨,៥៤៣គ្រឿង អប់រំ១,០៤៣គ្រឿង និងផាក់ពិន័យចំនួន៦,៧០៤គ្រឿង។ របាយការណ៍ បានបញ្ជាក់ទៀតថា ដោយឡែកសម្រាប់លទ្ធផលត្រួតពិនិត្យយានយន្ដ នៅរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃដំបូង ក្នុងខែមករានេះ សមត្ថកិច្ចឃាត់យានយន្ដសរុបចំនួន ៦,២៨០គ្រឿង ក្នុងនោះមានរថយន្តជិះបញ្ច្រាសទិស៧គ្រឿង ក្រៅពីនោះ គឺជាម៉ូតូ និងរ៉ឺម៉ក់ម៉ូតូកង់៣ ដែលមិនពាក់មួកសុវត្ថិភាព មិនពាក់កញ្ចក់មើលក្រោយ យានយន្តមិនមានស្លាកលេខ៕

​បុរស​ម្នាក់​ស្លាប់​ក្នុង​រណ្ដៅ​ដី​ដោយ​ជីកដី​បង្កប់​ខ្សែភ្លើង​នៅ​ក្រុង​ក្រចេះ​

(ក្រចេះ)៖បុរសម្នាក់បានស្លាប់កប់ក្នុងរណ្ដៅដីបាក់សង្កត់ជម្រៅជាងមួយម៉ែត្រដោយសារជីកដីបង្កប់ខ្សែភ្លើង។ឧប្បទ្ទវៈហេតុនោះបានកើតឡើងនៅចំណុចមន្ទីរធនធានទឹកសង្កាត់ក្រចេះក្រុងក្រចេះកាលពីល្ងាចថ្ងៃទី១៤ខែមករាឆ្នាំ២០១៨។ លោក នេត លីន អធិការនគរបាលក្រុងក្រចេះបានបញ្ជាក់ឱ្យដឹងថាមុនកើតហេតុបុរសវ័យចំណាស់ មានឈ្មោះ អួនអាន អាយុ៥៣ឆ្នាំ ជនជាតិខ្មែរមានស្រុកកំណើតនៅឃុំផ្សារវ៉ាងឃុំស្វាយជ្រុំស្រុកមេសាងខេត្តព្រៃវែង។ជនរងគ្រោះកំពុងជីកដីនៅក្នុងរណ្ដៅជម្រៅជាងមួយម៉ែត្រដើម្បីបង្គប់ខ្សែភ្លើងរបស់គ្រុមហ៊ុនEMភ្នំពេញសហការជាមួយអគិ្គសនីខេត្តក្រចេះ។ ខណៈនោះស្រាប់តែបាក់ដីសង្កត់លើបណ្ដាលឱ្យស្លាប់ ភ្លាមៗនៅនៅកន្លែង កើតហេតុតែម្តង ។លោកបានបន្តទៀតថាក្រោយហេតុការនេះបានកើតឡើងខាងមេការជនរងគ្រោះបានដឹកសាកសពជនរងគ្រោះពីមន្ទីរបង្អែកខេត្តក្រចេះដាក់តាមរថយន្ដមន្ទីរពេទ្យបង្អែកខេត្តទៅស្រុកកំណើតជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី៕

រថភ្លើង​ដឹក​ទូ​កុងតឺន័រ​បុករ​យន្ត​១​គ្រឿង បណ្ដាល​ឲ្យ​ក្រឡាប់​ខ្ទាត​ចេញពី​ផ្លូវ​

ខេត្តព្រះសីហនុ ៖ បុរសម្នាក់រងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយបើករថយន្ត MONTERO មួយគ្រឿង ត្រូវរទេះភ្លើងបុកខ្ទាតចេញពីផ្លូវរថភ្លើងជាង៧ម៉ែត្រនៅវេលាម៉ោង០៥និង០០នាទីល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ស្ថិតនៅភូមិ១ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថភ្លើងដឹកកុងតឺន័រ១ខ្សែ ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់មុខទីបញ្ជាការ ផ្នែកសឹករងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបានបុកនឹងរថយន្ត១គ្រឿង បណ្ដាលឲ្យក្រឡាប់ខ្ទាតចេញពីផ្លូវរថភ្លើង រថយន្តម៉ាក MONTERO ពណ៌ ស្លែ ពាក់ស្លាកលេខភ្នំពេញ2S-3298 អ្នកបើកបរ ឈ្មោះ សេង ភាន់ ភេទប្រុស អាយុ៥៩ឆ្នាំមុខរបរ យោធា ស្រុកស្ទឹងហាវ មានទីលំនៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទិសដៅឆ្លងកាត់ផ្លូវរថភ្លើង ចូលក្នុងទីបញ្ជាការ ផ្នែកសឹករងស្រុក។ប្រភពដដែលបន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសស្រាលម្ចាស់រថយន្តត្រូវ បានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកស្ទឹងហាវ។ ចំណែករថភ្លើង បានបន្តដំណើរទៅមុខធម្មតា មិនបានឈប់ឡើយ៕

​សមត្ថកិច្ច​ចាប់​ជនបរទេស​ម្នាក់​រកឃើញ​គ្រឿងញៀន​ជាង​១០​គីឡូក្រាម​

(ភ្នំពេញ)៖កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន”ក១”សហការជាមួយសមត្ថកិច្ចគយរួមជាមួយនគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតបានចាប់ខ្លួនជនជាតិប៊ែលហ្សិកម្នាក់និងឆែករកឃើញគ្រឿងញៀនជាង១០គីឡូក្រាម។ករណីសមត្ថកិច្ចឃាត់ខ្លួនជនបរទេសនេះបានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅចំណុចក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធសែនជ័យ រាជធានីភ្នំពេញកាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ។ មន្ត្រីបានឱ្យដឹងថាប្រតិបត្តិការនេះកម្លាំងបានធ្វើការស្ទាក់បង្ក្រាប និងចាប់ខ្លួនជនសង្ស័យជនជាតិប៊ែលហ្សិកម្នាក់ឈ្មោះ CATRY DAVIT NOEL M ភេទប្រុសកាន់លិខិតឆ្លងដែនលេខ EN106323 ដកហូតបានសារធាតុញៀនប្រភេទកូកាអ៊ីន ទម្ងន់ ១០០៣.២៤ ក្រាម (ជាង ១០គីឡូក្រោម)។ប្រភពដដែលបានបន្តថាគ្រឿងញៀនប្រភេទកូកាអ៊ីនទម្ងន់១០០៣.២៤ក្រាមនេះជនសង្ស័យខាងលើបានដឹកជញ្ជូនឆ្លងដែនតាមជើងអាកាសពីប្រទេសប្រេស៊ីល ឆ្លងកាត់ប្រទេសអេត្យូពី-ថៃ ចូលមកប្រទេសកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕

ជនបរទេស​ម្នាក់​រំលោភ​ក្មេង​នៅ​ទឹកដី​អាមេរិក​សមត្ថកិច្ច​ខ្មែរ​ចាប់ខ្លួន​នៅ​ក្រុង​កំពត

(កំពត)៖បុរសជនជាតិអាមេរិកកាំងម្នាក់ត្រូវសមត្ថកិច្ចខ្មែរចាប់ខ្លួនដែលពាក់ព័ន្ធករណីរំលោភក្មេងនៅទឹកដីអាមេរិកហើយរត់មកលាក់ខ្លួននៅកម្ពុជា។បន្ទាប់ពីកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍ខេត្តកំពត និងតំណាង Regional security office (RSO) ប្រចាំស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនបុរសជនជាតិអាមេរិកម្នាក់នេះតាមសំណើររបស់ FBIអាមេរិក។ការចាប់ខ្លួននេះ ធ្វើឡើងនៅចំណុចផ្សារត្រី ស្ថិតក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្តាលក្រុងកំពតកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨។ មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ Samuel Douglas Lovejoy អាយុ ៣១ឆ្នាំ ជនជាតិអាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ ៥៤៨៥៥២៥០៤ ។ ក្រោយការចាប់ខ្លួន នគរបាលខេត្តកំពត បានបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធី តាមសំណើរបស់សហរដ្ឋអាមេរិក ។ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ FBI អាមេរិក នឹងយកយន្តហោះមកទទួលយកជនសង្ស័យបញ្ជូនទៅសហរដ្ឋអាមេរិកវិញ ដើម្បីចំណាត់ការតាមផ្លូវច្បាប់ ។ក្នុងហេតុការណ៍នេះដែរ កម្លាំងនគរបាលកម្ពុជា ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ផ្សេងទៀត ដែលជាសាច់ញាតិរបស់ជនសង្ស័យខាងលើ ដើម្បីយកទៅសួរនាំ ៕

ទោះបីជា​ត្រូវគេ​ជេរប្រមាថ និង​វាយ ក៏​នៅតែ​ចង់​ធ្វើ​នគរបាល​ដដែល​

32 C Krŏng Phnum Pénh, KH Jan 12, 2018, 8:48 am ផ្សាយពាណិជ្ជកម្ម: (012/015) 949 001 ជាវកាសែត ទំនាក់ទំនង ផ្នែកនិពន្ធ 012 813 366, 016 970 962 រស្មីកម្ពុជា ក្នុងប្រទេស អន្តរជាតិ កម្សាន្ត សុខភាព បច្ចេកវិទ្យា-វិទ្យាសាស្ត្រ កីឡា ចំណេះដឹងទូទៅ ប្លែកៗ ស្រាវជ្រាវ បទវិភាគ ដំណឹងក្នុងប្រទេសក្នុងប្រទេស ទោះបីជាត្រូវគេជេរប្រមាថ និងវាយ ក៏នៅតែចង់ធ្វើនគរបាលដដែល January 12, 201814 (ភ្នំពេញ)៖ទោះបីជាត្រូវគេជេរប្រមាថ និងវាយទាត់ធាក់ នៅលើផ្លូវសាធារណៈចំពោះមុខមហាជន ហើយយ៉ាងណាក៏ដោយក៏មន្ត្រីជាប់កិច្ចសន្យា ជាភ្នាក់ងារនគរបាលចរាចរណ៍វ័យក្មេង អឿន ចំណាន នៅតែមិនព្រមបោះបង់ចោលការងារ ដែលខ្លួនបានប៉ុនប៉ងតាំងពីក្មេងមកនេះដដែល។ យុវជន អឿន ចំណាន ដែលជាភ្នាក់ងារនគរបាលចរាចរណ៍ជាប់កិច្ចសន្យាបានប្រាប់រស្មីកម្ពុជា នៅថ្ងៃទី១១ខែមករាថាគាត់បានចូលធ្វើការជាភ្នាក់ងារនគរបាលជាប់កិច្ចសន្យានេះ មានរយៈពេលជិត ពីរឆ្នាំមកហើយបន្ទាប់ពីបានឆ្លងកាត់វគ្គសិក្សាជំនាញខាងនគរបាលចរាចរណ៍ ដោយធ្វើការនៅលើផ្លូវសាធារណៈពុំដែលត្រូវបានគេជេរប្រមាថចំពោះមុខ និងវាយទាត់ធាក់ម្តងណាទេ។ អឿន ចំណាន មានបងប្អូនបីនាក់ រស់នៅជាមួយម្តាយឪពុក បាននិយាយឲ្យដឹងទៀតថា ការងារនគរបាលចរាចរនេះខ្លួនប៉ងធ្វើតាំងពីក្មេង និងបានចូលធ្វើ នៅពេលបន្ទាប់ពីបញ្ចប់ការសិក្សាចំណេះដឹងទូទៅ (បាក់ឌុប) ទោះបីជាមិនពេញសិទ្ធិ ក៏ព្រមធ្វើនិងទោះបីជាត្រូវគេជេរប្រមាថ វាយទាត់ធាក់ នៅលើផ្លូវសាធារណៈ ចំពោះមុខមហាជន យ៉ាងណាហើយក៏ដោយ ក៏ខ្ញុំ (ចំណាន)មិនបោះបង់ចោលការងារនេះដែរ ព្រោះជាការងារដែលខ្ញុំចូលចិត្តតាំងពីក្មេងមក។ ភ្នាក់ងារនគរបាលចរាចរជាប់កិច្ចសន្យាខាងលើ បានល្បីពេញនៅក្នុងសង្គមហ្វេសប៊ុក ដោយសារតែមន្ត្រីនគរបាលមួយរូបបានវាយទាត់ធាក់ ទៅលើរូបគេ នៅលើផ្លូវសាធារណៈ ក្នុងជម្លោះចរាចរណ៍កាលពីថ្ងៃទី៩ខែមករាឆ្នាំ២០១៨។សកម្មភាពវាយទាត់ធាក់របស់នគរបាលសក្តិ៤ទៅលើនគរបាលចរាចរណ៍ជាប់កិច្ចសន្យា ដែលកំពុងបំពេញភារកិច្ចនៅលើដងផ្លូវ ត្រូវថតបានដោយកាមេរ៉ាសុវត្ថិភាព ហើយគេយកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ថ្នាក់ដឹកនាំចេញបញ្ជានាំខ្លួនមន្ត្រីនគរបាលដៃដល់ ដើម្បីចាត់ការទៅតាមច្បាប់។ យុវជន អឿន ចំណាន ដែលមានជីវភាពមិនសូវធូរធារនេះ បានបញ្ជាក់ប្រាប់រស្មីកម្ពុជាទៀតថា មន្ត្រីនគរបាលដែលបានជេរប្រមាថ និងវាយទាត់ធាក់មកលើខ្លួននោះ ទុកឲ្យថ្នាក់លើ និងច្បាប់ជាអ្នកសម្រេច។ ឯខ្លួនដឹងតែពីបំពេញភារកិច្ច តាមថ្នាក់ដឹកនាំប្រគល់ឲ្យ។ អឿន ចំណាន កាលពីថ្ងៃទី១០ ខែមករា ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យចូលជួប ដោយបានធ្វើការណែនាំ និងលើកទឹកចិត្តកុំឲ្យអាក់អន់ស្រពន់ចិត្ត និងត្រូវខិតខំធ្វើការបម្រើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរថែមទៀត។ ក្រោយពីកើតមានជម្លោះចរាចរណ៍ខាងលើ អឿន ចំណាន ទទួលបានការឧបត្ថម្ភជាថវិកា ចំនួនពីរលានរៀល ពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លោកស សុខា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាចំនួនមួយលានរៀល និងលោកឧត្តមសេនីយ៍ហ៊ុន ជា ចំនួនមួយលានរៀល។ នគរបាលជាប់កិច្ចសន្យាខាងលើ បាននិយាយនៅក្នុងវិដេអូមួយ ដែលគេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា ឡានខុសស្តុប ខ្ញុំក៏ហៅឲ្យឈប់ ដើម្បីណែនាំ (ឡាំប្រឺតា) គាត់មិនឈប់បើកទៅហួស ប៉ូលិសក្របខណ្ឌ ក៏បានកាក់ជាប់។ ខ្ញុំក៏បានប្រាប់ឲ្យឡានគាត់ទៅ ហើយឲ្យកាក់ឡានខាងក្រោយមួយទៀត ឲ្យគោរពភ្លើងស្តុប។ គាត់មិនព្រមទៅ ក៏ចុះពីឡានមកចង្អុលមុខខ្ញុំ ហើយជេរម៉ែខ្ញុំទៀត។ ស្អែកឡើង គាត់មកម្តងទៀត ដោយជិះឡានហ្វតមក ដោយបើកទៅឈប់នៅក្នុងហ្គារាស់ឡាន (នៅជិតស្តុប) ហើយសួររកខ្ញុំ។ ពេលនោះ ខ្ញុំកំពុងឈរសម្រួលចរាចរណ៍ នៅកណ្តាលផ្លូវ។ គាត់បានក្របួចកអាវខ្ញុំ ពីក្រោយរុញចូលមកខាង។ ភ្លាមនោះ ខ្ញុំគោរពសុំទោសគាត់។ គាត់អត់សួរអីទេ តែបានវ៉ៃខ្ញុំមួយដៃ ធ្លាក់អាយកូមចុះក្រោម។ ខ្ញុំនៅតែគោរពសុំទោសគាត់ទៀត។ គាត់ឲ្យខ្ញុំលត់ជង្គង់សុំទោស។ ខ្ញុំក៏លត់ជង្គង់គោរពសុំទោស ហើយគាត់ក៏ធាក់ខ្ញុំមួយជើងផ្ងាក្រោយ។ ខ្ញុំនៅតែសុំទោស។ គាត់ឲ្យខ្ញុំលត់ជង្គង់សុំទោសម្តងទៀត និងជេរខ្ញុំ ហើយដាល់ចំកណ្តាលមុខខ្ញុំមួយដៃទៀត។ គាត់នៅតែមិនព្រមទៅ នៅជេរខ្ញុំង៉ូវៗ បន្តទៀរហូតមេគោលដៅចេញមកសម្រួលបានឡើងឡានចេញទៅ។ នៅក្នុងកំណត់ហេតុមួយ បានសរសេរថា នៅថ្ងៃទី៨ខែមករា នគរបាលគោលដៅស្តុបត្រឡោកបែក បានធ្វើការត្រួតពិនិត្យរថយន្ត ម៉ាកឡាំប្រឺតាពណ៌ស មិនគោរពភ្លើងពណ៌ក្រហម ហើយឈប់(ឡាន)ភ្លាមជេរ(អាចុយម៉ារ៉ាយ) ចង្អុលមុខខ្ញុំ (អឿន ចំណាន)។ ខ្ញុំឈរពីក្រោយឡាន ខ្ញុំខឹងខ្លាំង ក៏ជេរតបវិញ ក្បាលមួយអាយកូមឥឡូវ។ អ្នកបើកបរ នៅតែជេរបន្តទៀត រួចក៏ឡើងឡានទៅបាត់។ ស្អែកឡើងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ បុគ្គលដែលមានទំនាស់ជាមួយអឿនចំណាន បានត្រឡប់មកវិញម្តងទៀត ដោយបើករថយន្តម៉ាកហ្វតមកដល់គោលដៅ ដោយស្លាកពាក់ឯកសណ្ឋានប៉ូលិស ពាក់សក្តិ៤ ចុះពីលើរថយន្តមកក្របួចក អាវ អឿន ចំណាន ពីលើទ្រូងផ្លូវ កំពុងសម្រួលចរាចរណ៍ ដែលមានការកកស្ទះយកទៅក្នុងយានដ្ឋានជួសជុលរថយន្ត រួចវាយមួយដៃត្រូវចំទ្រូង ធ្វើឲ្យជ្រុះអាយកូម។ នគរបាលសក្តិ៤ បានឲ្យចំណានលត់ជង្គង់សុំទោសអង្វរហើយធាក់មួយជើងទៀតដាច់ឡេវអាវចំនួនពីរគ្រាប់។ អឿន ចំណាន ក្រោកឈរ ហើយគេវាមួយដៃទៀតចំកញ្ចប់មាត់ និងបោះពាក្យសម្តីយ៉ាងអាក្រក់ មុននឹងចាក់ចេញទៅ។ អ្នកដែលមានជម្លោះជាមួយនឹងនគរបាលចរាចរគោលដៅខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា សៅ បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ នៅផ្ទះលេខ៤៨២ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ជាមន្ត្រីនគរបាល មានតួនាទីជា អនុប្រធានផ្នែកនាយកដ្ឋានប្រឆាំងបទល្មើស៕

នគរបាល​ស័ក្តិ​៤​ដែល​ធាក់​មន្ដ្រី​ចរាចរណ៍​ប្រឈម​ជាប់ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ

រាជធានីភ្នំពេញ ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ចំនួន២បទល្មើស ទៅលើមន្ត្រីនគរបាលពាក់ស័ក្តិ៤ ដែលលើកជើងធាក់មន្ត្រីនគរបាលចរាចរណ៍ ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ។ តាមព័ត៌មានទទួលបានព្រះរាជអាជ្ញាបានចោទជន សង្ស័យរូបនោះពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយគ្មាន សិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណៈ» ប្រព្រឹត្តទៅនៅចំណុច ផ្លូវលេខ៥៩៨ កែផ្លូវលេខ៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ ។ បើតាមការចោទប្រកាន់នោះ មន្ត្រីនគរបាលដែលជាជនសង្ស័យត្រូវប្រឈមជាប់ពន្ធនាគារ ពី២ឆ្នាំទៅ៥ឆ្នាំ ពិន័យជាប្រាក់ពី៤លាន ទៅ១០លាន សម្រាប់មាត្រា២១៨ និងមាត្រា៦១៤ ដែលប្រឈមជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ ពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ២លានរៀល។ គួរម្លឹកថា ជនដៃដល់ដែលប្រើហិង្សាទៅលើមន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យានោះឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ បម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ៕

​ពល​ការិ​នី​រងគ្រោះ​ម្នាក់​ទៀតហើយ​ត្រូវបាន​ក្រសួង​ការងារ​ជួយសង្គ្រោះ​

រាជធានីភ្នំពេញ ៖ ក្រសួងការងារបានជួយសង្គ្រោះពលការិនីជនជាតិខ្មែរឥស្លាមម្នាក់ ឲ្យបានត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីត្រូវបានចាញ់បោក ក្រុមហ៊ុនខុសច្បាប់ក្នុងស្រុកមួយ បញ្ជូនទៅបម្រើការងារជាស្ត្រីមេផ្ទះ នៅអារ៉ាប៊ីសាអូឌីត ហើយបាត់ដំណឹងជាង១៣ឆ្នាំ ។ ស្ត្រី រងគ្រោះបានមកដល់កម្ពុជា ដោយសុវត្ថិភាព ហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ ។ ស្ត្រីរងគ្រោះ ឈ្មោះ អេង ពៅ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយបានចាញ់បោកក្រុមហ៊ុនមិនស្របច្បាប់ ឲ្យទៅបម្រើការងារជាស្ត្រីមេផ្ទះ នៅអារ៉ាប៊ីសាអូឌីត តាំងពីឆ្នាំ២០០៤មកម្ល៉េះ។ ស្ត្រីរូបនោះបញ្ជាក់ថា ក្រុមហ៊ុនដែលនាងចាញ់បោកនោះជារបស់លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ដែលត្រូវដកចេញពីតំណែងកាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ។ លោក សា ឡុកម៉ាន អាយុ៦១ឆ្នាំ ត្រូវជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ដើម្បីជួយសង្គ្រោះ ដល់ប្រពន្ធដែលរងគ្រោះជាង១៣ឆ្នាំនេះ លោកបានរិះរកគ្រប់មធ្យោបាយ ប៉ុន្តែគ្មានតំរុយទាល់តែសោះ ។ លោកថា កាលពីឆ្នាំ២០០៤នោះ រូបលោកក៏បានចេញទៅធ្វើការ តាមក្រុមហ៊ុនខាងលើ នៅអារ៉ាប៊ីសាអូឌីត ជាអ្នកបើកបររថយន្តផងដែរ ។ ប៉ុន្តែនៅផ្សេងគ្នាពីប្រពន្ធ តែក្រោយមកក៏បាត់ដំណឹងសូន្យ រហូតចប់កុងត្រា ក៏ត្រឡប់មកស្រុកខ្មែរវិញ ដើម្បីរក មធ្យោបាយជួយរកប្រពន្ធ ព្រោះកាលខ្លួន នៅបម្រើការងារនៅប្រទេសនេះ គឺបានខំប្រឹងរក មធ្យោបាយជួយដែរ តែគ្មានលទ្ធផល។ លោក សា ឡុកម៉ាន បានបន្ថែមថា ដើម្បីបន្តស្វែងរកប្រពន្ធនោះលោកសន្សំប្រាក់ ហើយចេញ ទៅធ្វើការនៅម្ចាស់ផ្ទះដដែលកាលពីឆ្នាំ២០១២ ហើយទីបំផុត ក៏បានជួបប្រពន្ធ ប៉ុន្តែលោកគ្មាន លទ្ធភាព ជួយសង្គ្រោះប្រពន្ធនោះទេ ព្រោះប្រពន្ធគ្មានលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធអ្វីឡើយ ។ លោក ឡុកម៉ាន បានបញ្ជាក់ថា លោកបានត្រឡប់មកស្រុកខ្មែរ កាលពីខែកុម្ភះ ឆ្នាំ២០១៧ ហើយស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ។ ក្រោយមកលោកក៏ទទួលបានការណែនាំពីមន្ត្រីនៅ តាមមូលដ្ឋាន ឲ្យមកទំនាក់ទំនងសុំអន្តរាគមន៍ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយដោយមានការយកចិត្តទុកដាក់ពីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងការបរទេស និងមានលោក ស្មាន ម៉ាណាន ជាឯកអគ្គរាជទូត ប្រចាំនៅអេហ្សីបបានស្វះស្វែងរកការគាំទ្រនិងអន្តរាគមន៍ ពីភាគីរដ្ឋាភិបាលអារ៉ាប៊ី សាអូឌីត ហើយសម្រេចបានការសង្គ្រោះប្រពន្ធលោកបានវិលត្រឡប់មកកម្ពុជាវិញ ៕

 

 

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

(កំពង់ឆ្នាំង)៖កាលពីថ្ងៃទី៩ខែមករាឆ្នាំ២០១៨កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំបា សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះ ឯល រ៉ាលីន ភេទ ប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ និង ដកហូតបាន ថ្នាំញៀនប្រភេទ ICE ចំនួន ០៣ កញ្ចប់ ទម្ងន់ ០,៤១ក្រាម ។ ក្រោយពីសាកសួរ ទៅលើជនសង្ស័យឈ្មោះឯល រ៉ាលីន កម្លាំងជំនាញគ្រឿងញៀនខេត្ត បានបន្តចាប់មុខសញ្ញាជួញដូរគ្រឿង២នាក់ទៀត នៅភូមិក្តីត្នោត ឃុំស្រៃថ្មី ស្រុករលាប្អៀរ។ឃាត់ជនសង្ស័យបានទាំងពីរ នោះមានឈ្មោះ អ៊ឹម គន្ធា ភេទប្រុសអាយុ ១៥ ឆ្នាំ និង ឈ្មោះហ៊ន រ៉ាតាន ភេទប្រុសអាយុ ១៥ ឆ្នាំ (អ្នកទាំងពីរ មានទីលំនៅភូមិកើតហេតុខាងលើ)។ ដកហូតបានដាវ១ ដើម និង ម៉ូតូ១គ្រឿង ។បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់កំពុងសាកសួរកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

​ឃាត់​ជនសង្ស័យ​ពីរ​នាក់​ពាក់​ព​ន្ធ័​គ្រឿងញៀន​និង​វត្ថុតាង​៣៧​កញ្ចប់​នៅ​ក្រុង​ច្បារមន​

(កំពង់ស្ពឺ)៖កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ពន្ធ័គ្រឿងញៀននិងដកហូតបានម៉ាទឹកកកចំនួន៣៧កញ្ចប់។ការឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្លូវភូមិត្រពាំព្រះសង្កាត់កណ្តោលដុំក្រុងច្បារមនខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង១១ថ្ងៃទី១០ខែមករាឆ្នាំ២០១៨។ មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថាមុនឈានដល់ការឃាត់ខ្លួនកម្លាំងបានចុះល្បាតនៅចំណុចខាងលើឃើញជនសង្ស័យម្នាក់ឈ្មោះឡេង លីទី អាយុ២២ឆ្នាំរស់នៅភូមិកាប់ទូកសង្កាត់កណ្តោលដុំកម្លាំងបានឃាត់ពិនិត្យរកឃើញគ្រឿងញៀន១កញ្ចប់នៅជាប់និងខ្លួនជនសង្ស័យ។បន្ទាប់មកកម្លាំងបានសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានទិញពីឈ្មោះចិននៅភូមិកាប់ទូកសង្កាត់កណ្តោលដុំ។បន្ទាប់មកកម្លាំងបានបន្តរឆែកឆេ តូបស្នាក់នៅរបស់ឈ្មោះចិនបានរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៣៦កញ្ចប់ដែលលាក់ទុកនៅក្នុងបន្ទប់។ ប្រភពដដែលបន្តថាក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរកម្លាំងបានដកហូតបានគ្រឿងញៀនសរុប៣៧កញ្ចប់ទូរសព្ទ័ដៃ៦គ្រឿង។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងច្បារមនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

 

បើករថយន្ត​ថយក្រោយ​ប៉ះ​បន្តិចបន្តួច​កើត​ហឹ​ង្សា​ដេញ​កាប់​គ្នា​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​

(ភ្នំពេញ)៖រថយន្តធុនធំពីរគ្រឿងត្រូវគូភាគីសងខាងកើតអំពើហិង្សាគឺដេញកាប់ចាក់គ្នាប្រើដំបងទីបកាំបិតគ្រាន់តែរថយន្តពីរគ្រឿងនោះថយក្រោយប៉ះគ្នាបន្តិចបន្តួចក៏បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ហេតុការណ៍នេះកើតឡើងនៅក្បែរកងពលលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ។ មិនទាន់មានប្រភពបញ្ជាក់អំពីមូលហេតុនៃការប្រើហិង្សាដេញវាយតប់គ្នានៅឡើយទេព្រោះភាគីរថយន្តកុងតឺន័រក្រោយធ្វើសកម្មភាពរួចបានបើកគេចចូលផែបាត់។ក្នុងអំពើហិង្សារវាងក្រុមទាំង២បានបង្កឲ្យជនរងគ្រោះម្នាក់បានរងរបួសខណៈរថយន្តឃ្លុបថយក្រោយប៉ះពាល់កំពុងធ្វើដំណើរតាមដងផ្លូវ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕

​បុរស​ម្នាក់​ស្ទូច​គ្រឿងបន្លាស់​ភ្លាត់ស្នៀត​ក្រឡាប់​គ្រឿងចក្រ​រងរបួស​ធ្ងន់​

ភ្នំពេញ)៖ថៅកែលក់គ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទយីហោ”តៃហេងយី”បានស្ទូចគ្រឿងបន្លាស់ភ្លាត់ស្នៀតក្រឡាប់គ្រឿងចក្ររងរបួសធ្ងន់ហើយត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីជនរងគ្រោះបានបើករថយន្តស្ទូចយកគ្រឿងបន្លាស់ខុសបច្ចេកទេស។ហេតុការណ៍បានកើតឡើងនៅចំណុចយានដ្ឋានរបស់ជនរងគ្រោះផ្ទាល់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ៕

 

អាជ្ញាធរ​អប្សរា​ចុះ​បោះបង្គោល​ព្រំដី​រដ្ឋ​នៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​

ខេត្តសៀមរាប ៖ កម្លាំងចម្រុះនៃអាជ្ញាធរអប្សរា អាជ្ញាធរក្រុងសៀមរាម និងសាលាខេត្ត រួមជាមួយមន្ត្រីជំនាញមន្ទីររៀបចំដែនដី នៅព្រឹកថ្ងៃពុធនេះ បានចុះបោះបង្គោលកំណត់ព្រំដីរដ្ឋ គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ មន្ត្រីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការចុះអនុវត្តការងារនេះ គឺក្នុងបំណងទប់ស្កាត់ការរំលោភបំពានយកដីរបស់រដ្ឋ ទៅគ្រប់គ្រងធ្វើជាកម្មសិទ្ធិឯកជន ពីសំណាក់បុគ្គលមួយចំនួន ដែលតែងតែកើតឡើងជាបន្តបន្ទាប់នាពេលកន្លងទៅ ៕

ក្រ​ហើយ ជួប​គ្រោះ​ទៀត ! កំពុង​រុញ​រទេះ​លក់​ខ្ចៅ​ខ្ច​ង ស្រាប់តែ​ត្រូវគេ​បុក​បណ្តាលអោយ​រងរបួស​ធ្ងន់​

(កណ្តាល) ៖ បុរសវ័យចំណាស់ម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តរេចង្កូតទៅបុកនារីលក់ខ្ចៅខ្ចងតាមរទេះនៅលើដងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ និងត្រូវបានរថយន្តសាម៉ុយដឹកទៅសង្គ្រោះភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង ៥០នាទី យប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា គេបានឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តកាមរីបាឡែន ១គ្រឿងពណ៌ស គ្មានស្លាកលេខ រេចង្កូតទៅបុកនារីលក់ខ្ចៅខ្ចងដែលកំពុងរុញរទេះនៅតាមដងផ្លូវពេញទំហឹងតែម្តងបណ្តាលអោយរទេះលក់ខ្ចៅរងការខូចខាតទាំងស្រុង និងរថយន្តរងការខូចខាងបន្តិចបន្តួចប៉ុណ្ណោះ ។ ក្រោយកើតហេតុ ពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ បាននាំខ្លួនអ្នកបើកបរដែលកំពុងស្រែកឡូឡា និងរថយន្តបង្កទៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីសាកសួរនាំ និងដោះស្រាយទៅតាមនីតិវិធី ៕

អាជ្ញាធរ​ឃាត់​រថយន្ត​ដឹកស្រូវ​នៅ​ព្រំដែន​វៀតណាម​ពលរដ្ឋ​នាំគ្នា​តវ៉ា​

(កណ្ដាល)៖កាលពីព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០១៨ប្រជាពលរដ្ឋជាច្រើននាក់ជាម្ចាស់រថយន្តធុនធំដឹកស្រូវបានផ្ទុះការតវ៉ាខណៈអាជ្ញាធរបានឃាត់រថយន្តដឹកស្រូវរបស់ពួកគាត់ដោយលើកហេតុផលថាធ្វើឱ្យខូចផ្លូវនិងស្ពានទ្រុឌទ្រោមនៅចំណុចច្រកតំបន់វាលស្បូវព្រំដែនវៀតណាម។ ប្រភពព័ត៌មានបានឱ្យដឹងថាសមត្ថកិច្ចបានហាមឃាត់មិនឱ្យរថយន្តដឹកស្រូវម្រមាណជា១០គ្រឿងបើកចូលទៅលក់ស្រូវនៅតាមច្រកតំបន់ វាលស្បូវស្ថិតក្នុងភូមិព្រែកស៊ឹងឃុំសំពៅពូនស្រុកោះធំទៅលក់នៅព្រំដែនវៀតណាមត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ជាម្ចាស់រថយន្តធុនធំដឹកស្រូវបានផ្ទុះការតវ៉ា។ការតវ៉ានេះ បន្ទាប់ពី អាជ្ញាធរ បាន នែនាំ និងជូនដំណឹង មិនឱ្យរថយន្ត ដឹកទំនិញផ្ទុក លើសពី១០តោន ឆ្លងកាត់ ដោយលើកហេតុផលថា ផ្លូវខូចនិងស្ពានទ្រុឌទ្រោម។ ប្រភពបានបន្តថាការតវ៉នេះ មិនមានប្រើអំពើហឹង្សាទេ គ្រាន់តែមាន ទំនាស់ពាក្យសំដីគ្នាតិចតួច។អាជ្ញាធរ បានឱ្យរថយន្ត ដឹកស្រូវ ចតនៅ ខាងមុខ ច្រកតំបន់វាលស្បូវដោយឱ្យអ្នកដឹកស្រូវ សាង ដាក់រថយន្ត តូច ទើបឱ្យចូល ។ម្ចាស់រថយន្តដឹកស្រូវ មិនព្រមសាង ដាក់ រថយន្ត ទេថាអស់សោហ៊ុយច្រើនមិនចំណេញ។ ក្នុងនោះបានចោទអាជ្ញាធរថាឃុបឃិតជាមួយមេឈ្មួញធំៗដូចដឹកត្រីនិងសត្វគោសត្វជ្រូកល្មើសច្បាប់ឆ្លងកាត់ផ្លូវចូលភូមិលេខ៩ទៅវត្តវាលស្បូវនេះទាំងថ្ងៃទាំងយប់។ក្នុងនោះដឹកលើសទម្ងន់ខ្ទេចផ្លូវអស់ហាមតែបែរជាហាមឃាត់ពួកគាត់ដឹកកសិផលមិនលើសទម្ងន់ទៅវិញ៕

​ចាប់​ជនសង្ស័យ​ពីរ​នាក់​ករណី​រក្សាទុក​គ្រាប់បែក​និង​គីប​ផ្ទុះ​នៅ​កោះ​ញែក​

(មណ្ឌលគិរី)៖សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់បន្ទាប់ពីរកឃើញថាបានរក្សាទុកនូវគ្រាប់និងគីបបំផ្ទុះជាច្រើន។ការឃាត់ខ្លួនជនសង្ស័យទាំងនោះបានធ្វើឡើងនៅក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរីកាលពីវេលាថ្ងៃត្រង់ថ្ងៃទី៦ខែមករាឆ្នាំ២០១៨។ មន្ត្រីនគរបាលស្រុកកោះញែកបានឱ្យដឹងថាកម្លាំងបានធ្វើការឃាត់ខ្លួននជនសង្ស័យចំនួន២នាក់នោះឈ្មោះជុំរស្មីភេទប្រុសអាយុ៤៩ឆ្នាំជនជាតិខ្មែរមុខរបរយោធាទីលំនៅបច្ចុប្បន្នភូមិក្បាលកោះឃុំស្រែសង្គមស្រុកកោះញែកខេត្តមណ្ឌលគិរី។ឈ្មោះហេងសំអូនភេទប្រុសអាយុ៥២ឆ្នាំមុខរបរកសិករជនជាតិខ្មែរទីលំនៅបច្ចុប្បន្នភូមិក្បាលកោះឃុំស្រែសង្គមស្រុកកោះញែកខេត្តមណ្ឌលគិរី។ ការឃាត់ខ្លួននោះសមត្ថកិច្ចបានចោទប្រកាន់ជនសង្ស័យថាបានរក្សាទុកដោយខុសច្បាប់នូវជាតិផ្ទុះ(គ្រាប់បែក)ចំនួន៣គ្រាប់ក្នុងប្រតិបត្តិការនេះយើងធ្វើការរឹបអូសវត្ថុតាងបានរួមមានមួយគ្រាប់បែកផ្លែទាបចំនួនមួយគ្រាប់។គ្រាប់បែកផ្លែទឹកដោះគោចំនួនមួយគ្រាប់,គ្រាប់បែកផ្លែប៉ោមចំនួនមួយគ្រាប់,គីបគ្រាប់បែកចំនួន៥,គីបច្នៃចំនួន៨,គីបខ្សែឆ្នូនសំរាប់បញ្ឆេះប្រវែង៣ម៉ែត្រ៧ខ្សែ,បញ្ឆេះប្រវែង២តឹក។ជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី៕

រន្ធត់! រថយន្ដក្រុង​បុក​រថយន្ដ​ដឹកទំនិញ កៀប​តៃកុង​ស្លាប់ក្នុងរថយន្ត

ខេត្តកំពង់ធំ ៖ រថយន្ដក្រុង១គ្រឿងបានរេចង្កូតទៅបុករថយន្ដដឹកទំនិញ បណ្ដាលឲ្យកៀបស្លាប់តៃកុងរថយន្ដក្រុង ខណៈករណីនេះកើតឡើងកាលពីវេលាម៉ោង ៤ និង២០នាទី ទៀបភ្លឺថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៌ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តក្រុង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B 9753 អ្នកបើកបរ ឈ្មោះ ផល យ៉ាត រស់នៅភូមិត្រពាំងចំបក់ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានកៀបស្លាប់ក្នុងរថយន្ត បានបុករថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ អ្នកបើក ឈ្មោះ ហុក ជីវ៉ា រស់នៅភូមិត្រពាំងត្នាត ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានរត់គេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ មកពីអ្នកបើករថយន្តក្រុង ងងុយដេកទើបរេចង្កូតជ្រុលទៅបុករថយន្តដឹកទំនិញ ទាំងកម្រោលបែបនេះ។ រថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយ រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

ឃាត់ចាប់រថយន្តដឹកសំពីងសំពោងចនួន៣គ្រឿងយកមករុះរើឥវ៉ាន់រំលែក​ចេញ

(បន្ទាយមានជ័យ )៖ 07,01,2018

ចំពោះបញ្ហារថយន្តដឹកឥវ៉ាន់សំពីងសំពោង នៅតែកើតមានបើទោះបីជាកម្លាំងនគរបាលចរាចរណ៍ ខេត្ត បានឃាត់ចាប់ជាច្រើនគ្រឿងមកការិយាល័យធ្វើការអប់រំក៏ដោយ។ជាក់ស្តែងនៅវេលាយប់ថ្ងៃស្រុក៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ខែមករាឆ្នាំ២០១៨។

អាន​បន្ត៖ ឃាត់ចាប់រថយន្តដឹកសំពីងសំពោងចនួន៣គ្រឿងយកមករុះរើឥវ៉ាន់រំលែក​ចេញ