បណ្តាញសង្គម

បញ្ជូន​ជនជាតិ​ចិន​៦​នាក់​ទៅ​តុលាការ​ពាក់​រឿង​បង្ខាំង​មនុស្ស​និង​រក្សាទុក​អាវុធ​ខុសច្បាប់​

ព្រះសីហនុៈជនជាតិចិន៦នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនជនជាតិចិនទាំងនោះព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ព្រះសីហនុកាលពីរសៀលថ្ងៃទី៦ខែធ្នូឆ្នាំ ២០១៨ ។ ដោយពាក់ព័ន្ធករណីចាប់ឃុំឃាំងនិងការបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោសនិងកាន់កាប់រក្សាទុកអាវុធខុសច្បាប់។សមត្ថកិច្ចបានឃាត់ខ្លួនកាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០១៨នៅចំណុចក្រុម៤២ភូមិ៥សង្កាត់លេខ៤ក្រុងព្រះសីហនុ។ របាយការណ៍ផ្លូវការពីកងរាជអាវុធហត្ថខេត្តព្រះសីហនុឱ្យដឹងថាជនសង្ស័យមានឈ្មោះ១/ឈ្មោះសុង.ពីងអ៊ីនភេទប្រុសអាយុ៣៤ឆ្នាំជនជាតិចិននៅសង្កាត់៤.ក្រុងព្រះសីហនុ។២/ឈ្មោះឡាន.ស៊ាវជីងភេទប្រុសអាយុ២៨ឆ្នាំជនជាតិចិន.មុខរបរគ្មានស្នាក់នៅសណ្ឋាគារ Kai.Zhou ស្ថិតនៅក្រុម៨. ភូមិ១.សង្កាត់៤ ក្រងព្រះសីហនុ។ ៣/ឈ្មោះហ្វាន.ឈីភេទប្រុសអាយុ២៦ឆ្នាំជនជាតិចិន.។៤/ឈ្មោះលី.ស៊ីងម៉ាវភេទប្រុសអាយុ២៨ឆ្នាំជនជាតិចិន.។៥/ឈ្មោះលន់.វីនហ្វូភេទប្រុសអាយុ៤០ឆ្នាំជនជាតិចិន.។៦ឈ្មោះចាន់.តឺឈុនភេទប្រុសអាយុ៣៨ឆ្នាំជនជាតិចិន. មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួលភូមិ២.សង្កាត់៤. ក្រុងព្រះសីហនុ។ វត្ថុតាងរួមមាន៖១/អាវុធខ្លីម៉ាកK59 ចំនួន០១ដើម. បង់ចំនួន០១. , គ្រាប់ចំនួន០៤គ្រាប់ ។ ២/ខ្នោះដៃចំនួន០១គូ៣/ដំបងដែករលាស់ចំនួន០២។៤/ទូរស័ព្ទដៃចំនួន០៦គ្រឿង៥/លិខិតឆ្លងដែនចំនួន០៩ក្បាល៦/នាឡិកាដៃចំនួន០៣គ្រឿងនឹងឯកសារពាក់ពន្ធ័មួយចំនួនទៀត៕

រាជធានីខេត្តចំនួន១៥ នឹងមានភ្លៀងធ្លាក់រាយប៉ាយពីធម្យមទៅបង្គួរចាប់ពី

រាជធានីភ្នំពេញ ៖ ឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយបន្ដគ្របដណ្ដប់លើកម្ពុជា និងខ្យល់ដែលបក់មកពីទិសអាគ្នេយ៍ (មកពីសមុទ្រចិនខាងត្បូង) បាននាំនូវសំនើមមកជាមួយ ដែលលក្ខណៈបែបនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យម ទៅបង្គួរក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ នេះបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម។ តាមការព្យាករណ៍បានឱ្យដឹងថា រាជធានីខេត្តចំនួន១៥ អាចនឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១១ ខែធ្នូ។ ក្នុងនោះដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត កោះកុង កែប ព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់ដំបង ខណៈដែលបណ្តាខេត្តចំនួន១០ទៀត អាចនឹងមានភ្លៀងធ្លាក់ត្រឹមថ្ងៃទី ៩ ខែធ្នូនោះ រួមមាន ខេត្តកំពង់ធំ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី៕

លួចបានសម្រេចហើយ តែរត់មិនរួច, ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបន្ទាប់ពីជនសង្ស័យទាំងនោះបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងបានសម្រេច។ តាមការឲ្យដឹងពីអធិការនគរស្រុកលំផាត់ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែធ្នូឆ្នាំ២០១៨ វេលាម៉ោងប្រហែល៣ និង៣១នាទីទៀបភ្លឺ មានឈ្មោះ សៀ ណូ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិទំពួន ជាជនរងគ្រោះបានមកប្ដឹងផ្ទាល់មាត់ថា នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មានករណីចោរកម្ម (លួចម៉ូតូ) ចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម C125 សេរីឆ្នាំ2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគីរី១E.៤៨២៧ លេខតួ លេខម៉ាស៊ីន ៥៣១៣០៧៥។ លោកបន្តថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។ លុះដល់វេលាម៉ោង៨ និង៣០នាទីព្រឹក កម្លាំងជំនាញខេត្ត បានសហការជាមួយកម្លាំងអធិការស្រុកកូនមុំ កម្លាំងអធិការស្រុកលំផាត់ បានដេញស្ទាក់មុខសញ្ញាដល់ចំណុចភ្នំលលក ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេះស្រុកកូនមុំខេត្តរតគិរី បណ្តាលឲ្យជនសង្ស័យភ័យក៏ផ្តួលម៉ូតូម៉ាក vave ឆ្លាម ពណ៌ខ្មៅអត់ស្លាកលេខ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) ហើយរត់គេចខ្លួនចូលព្រៃបាត់។ លុះដល់ម៉ោង៧ និង៤០នាទីព្រឹកថ្ងៃខែឆ្នាំដដែលកម្លាំងសមត្ថកិច្ច បានពួនស្ទាក់ចាប់ជនសង្ស័យ បានម្នាក់ ឈ្មោះ ស៊ី ចយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឡាវ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិកន្ទុយគោ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដកហូតបានម៉ូតូ១គ្រឿង ម៉ាកសង់ C125 ពណ៌ខ្មៅស៊េរី2018 (ជារបស់ជនរងគ្រោះ) នៅចំណុចព្រាបស ផ្លូវចូលត្រពាំងក្រពិស ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេះ ស្រុកកូនមុំ ខេត្តរតនគិរី ។ ក្រោយឃាត់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចបានធ្វើការសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន រួមជាមួយបក្ខពួកខ្លួនចំនួន២នាក់ទៀត (កំពុងរត់គេចខ្លួន)។ បច្ចុប្បន្នកម្លាំងជំនាញ ស្នងការនគរបាលខេត្ត កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។

 

 

សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​បំបែកសំណុំរឿង​ឃាតកម្ម​មួយដោយ​ប្រើ​ពេលរយៈពេល​ជាង​២០​ថ្ងៃ

ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ចខេត្តស្ទឹងត្រែងបានបំបែកសំណុំរឿងឃាតកម្មមួយនៅរាជធានីភ្នំពេញ ដោយប្រើពេលវេលាជាង២០ថ្ងៃ ក្នុងការស៊ើបអង្កេត និងឈានទៅចាប់ខ្លួនជនសង្ស័យដៃដល់បាននាំខ្លួនមកផ្តន្ទាទោសតាមច្បាប់។ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានរួម សហការជាមួយ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ដើម្បីបើកការស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដៃដល់ ដែលបានប្រព្រឹត្តអំពើឃាតកម្ម ទៅលើជនរងគ្រោះនៅឯរាជធានីភ្នំពេញ ហើយបានរត់គេចខ្លួនមកពួនសម្ងំ នៅខេត្តស្ទឹងត្រែង ភាគឥសានប្រទេស។ ប្រតិបត្តិការស្រាវជ្រាវនោះបានធ្វើឡើងតែក្នុងរយៈពេល២២ថ្ងៃប៉ុណ្ណោះ បានធ្វើឲ្យកម្លាំងនគរបាល នៅក្នុងមូលដ្ឋានទាំងពីរ ឈានទៅចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៥ និង២៥នាទីល្ងាច ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវចូលទៅកាន់អូរព្រុំ ស្ថិតនៅក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលរងការចាប់ខ្លួននោះ ឈ្មោះ ជឹង ប៊ុននីន ហៅជឹងនីន ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន នៅផ្ទះកំពុងសាសង់ ផ្លូវបេតុង ស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

ឃាត់ខ្លួន​ស្ត្រី​មេខ្យល់​ជួញដូរ​មនុស្ស​ឲ្យ​យកប្តី​នៅ​ប្រទេស​ចិន​

ត្បូងឃ្មុំ ៖ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនស្ត្រីមុខសញ្ញាមេខ្យល់ ក្នុងករណីអំពើជួញដូរមនុស្សឲ្យយកប្តីខុសច្បាប់នៅប្រទេសចិន ហើយ បញ្ជូនទៅកាន់តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នក្រោមបទចោទ អំពើលក់ដូរសម្រាប់នាំឆ្លងដែន។ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ កង ជីម អាយុ៥០ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះជាស្ត្រីខ្មែរម្នាក់មានអាយុ២២ឆ្នាំ រស់នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានស្ត្រីសង្ស័យរូបនេះនិងបក្ខពួកបានធ្វើការបោកបញ្ឆោតលក់ឲ្យទៅយកប្តីដោយខុសច្បាប់កាលពីឆ្នាំ២០១៦កន្លងទៅ ។ សមត្ថកិច្ចបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយរបស់នារីរងគ្រោះ កម្លាំងនគរបាលជំនាញបានបើកការស៊ើបអង្កេតពន្លាតដែនសមត្ថកិច្ចដល់ខេត្តត្បូងឃ្មុំ និងបានឃាត់ខ្លួនបានស្ត្រីជាមេខ្យល់រូបនេះ យកមកអនុវត្តតាមនីតិវិធី៕

photo_2018-11-19_21-41-43

ខ្យល់​កន្ត្រាក់​រំលំ​ដើមឈើ​សង្កត់​រថយន្ត​២​គ្រឿង​នៅ​ស្រុក​បាណន់​

បាត់ដំបង ៖ ភ្នាក់ងាររាយការណ៍ថា កាលពីរសៀលម្សិលមិញមានករណីភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ដែលបានកើតឡើងនៅចំណុចទំនប់អាងទឹក កំពីងពួយ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បានវាយបោកបក់ផ្តួលរំលំដើមឈើ១ដើម សង្កត់លើរថយន្តប្រជាពលរដ្ឋ ចំនួន២គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ៕

photo_2018-11-19_18-01-42

សមត្ថកិច្ច​បង្ក្រាបបាន​ក្រុមចោរ​កាច់​.​ក​ម៉ូតូ​៣​នាក់​នៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ ៖ ករណីចោរកម្មមួយបានកើតឡើងនៅចំណុចបុរី គឹង សុខា ស្ថិតនៅក្រុម១៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដោយក្រុមចោរបានធ្វើសកម្មភាពលួចកាច់បំបែកសោ.កម៉ូតូ បង្កឡើងដោយជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ បានលួចយកម៉ូតូ ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ របស់ជនរងគ្រោះ ដែលចតទុកនៅមុខផ្ទះ រួចជិះរត់គេចខ្លួនបាត់។ បន្ទាប់ពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅល្ងាចថ្ងៃទី១៨ខែឆ្នាំដដែល ទើបដឹងថា មានបក្ខពួកជនសង្ស័យបានទៅលាក់ខ្លួន(នៅស្រុកព្រៃនប់ ហើយក៏បន្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ទៀត។ ជនរងគ្រោះឈ្មោះ លុក សុថា ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។សម្ភារ:បាត់បង់៖ ម៉ូតូ១គ្រឿង ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ។ ជនសង្ស័យចំនួន៣នាក់៖ ទី១មានឈ្មោះ អៀង គឹមសូរ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់)។ និងទី២ឈ្មោះ ហោ កុសល់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( ហសចារី ) ។ និងទី៣ឈ្មោះ ទី វ៉ាន់ដុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ដឹកម្ហូបហាងចិន មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត ) ។ វត្ថុតាងចាប់យកបាន៖ ម៉ូតូ ០១គ្រឿង ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ (ផលនៃអំពើលួច) ,ម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ(ផលនៃអំពើលួច),ម៉ូតូ១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ក្រហម គ្មានស្លាកលេខ(ផលនៃអំពើលួច),ម៉ូតូ១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ស គ្មានស្លាកលេខ “ឈុសចោល” (ផលនៃអំពើលួច) ,សោច្នៃ សម្រាប់កាច់កម៉ូតូ២ និងសោលេខ៨ចំនួន ១,កូនកាំប៉ិតចុច១ពណ៌ផ្កាឈូក,ទូរស័ព្ទ៤គ្រឿង ( អិនចុចពិល ០២គ្រឿង , Vfone ០១គ្រឿង , HUAWEI ០១គ្រឿង)៕

photo_2018-11-19_17-02-13

រដ្ឋបាលរាជធានីភ្នំពេញប្រកាសផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល៦ថ្ងៃ

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រកាសឲ្យផ្អាកដំណើរការ សេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នឹងដំណើរការបម្រើសេវានេះជាធម្មតាវិញ។ តាមសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការផ្អាកដំណើរការ សេវាដឹកជញ្ជូនតាមកាណូតនេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្ថិភាព និងការចរាចរណ៍តាមផ្លូវទឹក តាមដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ចៀសវាងមានបាតុភាពកើតឡើងជាយថាហេតុ និងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖

 

 

មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាលនៅតែបន្តត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារនៅតាមទីផ្សារ

ខេត្តកណ្តាល ៖ នៅថ្ងៃអង្គារ ៦កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារនៅផ្សារស្អាងព្រែកតូច និងផ្សារកោះធំ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងការចុះពិនិត្យនេះមន្រ្តីបានត្រួតពិនិត្យរួមមានគ្រឿងកំប៉ុង គ្រឿងសមុទ្រ ជ្រក់ បន្លែ សណ្តែកបណ្តុះប្រហិត ត្រីងៀត សាច់ក្រក គុយទាវ ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ ដែលដាក់តាំងលក់នៅក្នុងផ្សារ និងផ្ទះលក់ទំនិញមួយចំនួន។ ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងគំរូផលិតផលទាំងនោះទេ។ ប៉ុន្តែមន្រ្តីជំនាញបានរកឃើញផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់ ហើយបានធ្វើការដកហូតទំនិញទាំងនោះ មានដូចជា ៖ ទឹកក្រូចដប ចំនួន ១ដប និងនំដំឡូងកំប៉ុង ចំនួន ៦កំប៉ុង យកមករក្សាទុកដើម្បីកំទេចចោល។ ជាមួយគ្នានោះមន្រ្តីសាខាកាំកុងត្រូលបានណែនាំ និងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយអំពីរបៀបជ្រើសរើសផលិតផលម្ហូបអាហារដែលមានសុវត្ថិភាពជូនដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ៕

ប្រធាន​ប្រជា​ការពារ​ភូមិ​ម្នាក់​ត្រូវ​ជនល្មើស​ចាក់​៣​កាំបិត​ស្លាប់ ខណៈពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

រាជធានីភ្នំពេញ ៖ ប្រធានប្រជាការពារភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោ ត្រូវជនល្មើសមួយក្រុមបានចាក់ចំនួន៣កាំបិតបណ្ដាលឲ្យដាច់ខ្យល់ស្លាប់តាមផ្លូវ ខណៈពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សី។ ករណីនេះកើតឡើងនៅវេលាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោ។ ជនរងគ្រោះឈ្មោះ កេត ស៊ីថា អាយុ៥៣ឆ្នាំ ប៉ុន្តែពាក់ព័ន្ធការចាក់សម្លាប់ ប្រធានប្រជាការពារភូមិខាងលើ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ ពីមូលហេតុនៅឡើយទេ៕

បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ផ្លូវ​កោង​ជ្រុល​បុក​គល់ឈើបណ្តាលឲ្យស្លាប់ម្នាក់ និងរង​របួសធ្ងន់​ម្នាក់

ខេត្តពោធិ៍សាត់ ៖ ក្មេងស្រីជំទង់ ២នាក់បានរងរបួស និងស្លាប់យ៉ាងរន្ធត់ នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៍កម្រនឹងកើតមាន (បុកដើមឈើ) ខណៈត្រូវបានគេអះអាងប្រើប្រាសល្បឿនលឿនត្រង់ចំណុចផ្លូវមិនមានសុត្ថិភាព (ផ្លូវកោង)។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍កម្រនឹងកើតមានខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង១០នាទី ព្រឹកថ្ងៃព្រហស្បត្តិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចផ្លូវកោងខ្លាំងក្បែវត្តរំលេច ស្ថិតក្នុងភូមិឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលអធិការដ្ឋានស្រុកបាកានបានឲ្យដឹង ជនរងរបួសបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១១ ពណ៏ខ្មៅ គ្មានស្លាកលេខ ឈ្មោះ យ៉េត ម៉ាសីលា ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ ឆែម ភារី ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់(ស្លាប់)។

ក្នុងរបាយការណ៍ខាងលើបន្តទៀតថា មុនកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើររួមគ្នាក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូងក្នុងល្បឿងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុផ្លូវកោងខ្លាំងក៍ជ្រុលទៅបុកដើមឈើពេញទំហឹង បណ្ដាលឲ្យរងរបួស និងស្លាប់ក្នុងផ្លុកឈាមបែបនេះតែម្ដង ករណីនេះសមត្តកិច្ចចុះអន្តរាគមន៍បញ្ជូនជនរងរបួសទៅសង្គ្រោះ ធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

 

បញ្ជូនក្រុមជួញដូរគ្រឿងញៀន៥នាក់រួមនិងថ្នាំញៀនម៉ាទឹកកក២ថង់ទៅតុលាការដើម្បីចាត់ការតាមច្បាប់

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចអាវុធហត្ថបានចាប់បញ្ជូនខ្លួនក្រុមជួញដូរគ្រឿងញៀន៥នាក់រួមនិងម៉ាទឹកកក២ថង់ទៅតុលាការដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីបានឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង២១ និង៣០ នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងក្រោយវត្តថ្មី ស្ថិតក្នុងភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង ។

តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា កម្លាំង មូលដ្ឋាន អ.ហ ក្រុងបាត់ដំបង បានចុះធ្វើការបង្ក្រាបករណី ជួញដូរគ្រឿងញៀន បានចំនួន០១លើក ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៥ នាក់ ៖ ១. ឈ្មោះ ពៅ ពីតូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង ។ ២. ឈ្មោះ ថា សុវណ្ណារ៉ា ហៅនាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ដាក់មេក្រូ មានទីលំនៅភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង។ ៣. ឈ្មោះ ឌុល សំរេច ហៅ ក្រឹម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរដាក់មេក្រូ មានទីលំនៅភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង។ ៤. ឈ្មោះ វ៉ឺន វុទ្ធី ហៅ ឆក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង និងទី៥. ឈ្មោះ ស៊ន វាសនា ហៅ ក្តឹប ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង ។

តាមរបាយការណ៍ប៉ូលិសបានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនបាននិងរឹបអូសបានវត្ថុតាងរួមមាន ៖ ១. សារធាតុញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០២ កញ្ចប់ ទម្ងន់ ២.៣០ ក្រាម ។ ២. ទូរស័ព្ទដៃ ០៣គ្រឿង ។៣. ម៉ូតូ ០២ គ្រឿង ។៤. បំពង់សម្រាប់ចូកគ្រឿងញៀន ០១ ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមច្បាប់រួចហើយ៕

 

អគ្គិភ័យ​ឆេះ​រោង​សិប្បកម្ម​ផលិត​ឡាំង​ស្នោ​ អស់​ម៉ាស៊ីន​ឆេះ​ម៉ាស៊ីន​ផលិត​ឡាំង​ស្នោរ​ចំនួន​៥​គ្រឿង

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ៍ទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅរោងសិប្បកម្មផលិតឡាំងស្នោឈ្មោះ សាន់នី ផ្ទះលេខ៣៩៣ ស្ថិតតាបណ្តោយផ្លូវលំ ក្រុមទី២ ភូមិត្នោជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះស៊ូ ហុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរម្ចាស់សិប្បកម្ម។ មន្ត្រីនគរបាលដដែលបន្តថា មូលហេតុ ជាងផ្សារដែកធ្វើឲ្យធ្លាក់ធូបផ្សារដែកបង្កជាអគ្គិភ័យ។ ខូចខាតៈឆេះម៉ាស៊ីនផលិតឡាំងស្នោរចំនួន៥គ្រឿង និងពុំបានបណ្តោយឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ក្នុងប្រតិបត្តិការខាងលើកម្លាំងការិយាល័យអគ្គិភ័យប្រើប្រាស់រថយន្តចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់១២ឡាន ស្មើនឹង៤៨ម៉ែត្រគូប។ រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើ ៦ម៉ែត្រគូប។ រថយន្តក្រសួងមហាផ្ទៃចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់៥ឡាន ស្មើនឹង ៣០ម៉ែត្រគូប។រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប ៕

 

 

រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន​ជុងលីធីឆ័របុកម៉ូតូវ៉េវបណ្តាលឲ្យមនុស្សស្លាប់នៅផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែង និងម្នាក់ទៀតបានស្លាប់ពាក់កណ្តាលផ្លូវក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ងត៍បានបុកនឹងម៉ូតូនៅវេលាម៉ោង២១ និង១០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ មុខស្ថានីយ៌អគ្គិសនីថ្មី ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តក្រឡុកស៊ីម៉ងត៍ មួយគ្រឿង ពណ៌ស គ្មានស្លាកលេខ (ក្រុមហ៊ុន ជុងលីធីឆ័រ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិចទៅកើត លុះដល់ចំណុចខាងលើក៏បុកនឹងម៉ូតូមួយគ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅពាក់ស្លាកលេខកំពត 1A-8005 បើកបរដោយឈ្មោះ វ៉ាន វឿន ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរត្រេះ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ ដា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្តេចគង់ ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត មានទិសដៅផ្ទុយគ្នា។

ប្រភពបន្តថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានបើកយករថយន្តមកទុកនៅក្នុងក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍(ក្រុមហ៊ុន ជុងលីធីឆ័រ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ)។ ប្រភពដដែលបន្តទៀតថា គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សចំនួន០២នាក់ទី១.ឈ្មោះ វ៉ាន វឿន អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងទី២.ឈ្មោះ ចាន់ ដា អ្នករួមដំណើរលើម៉ូតូ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមកស្លាប់នៅពាក់កណ្ដាលផ្លូវ បានយកមកតម្កល់ទុកនៅវត្តឥន្ទញ្ញាណ ហៅ វត្តក្រោមដើម្បីរង់ចាំក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយទៅផ្លូវច្បាប់៕ ដោយ ៖ តឹង សុភាព

បុរសវ័យចំណាស់ម្នាក់តូចចិត្ត ប្រពន្ធសុំលែងលះ ចង កសម្លាប់ខ្លួន

បន្ទាយមនជ័យ ៖ បុរសវ័យចំណាស់ម្នាក់តូចចិត្តនឹងប្រពន្ធសុំលែងលះ បានធ្វើអត្តឃាតដោយចង កសម្លាប់ខ្លួន នៅតូបមុខផ្ទះ ត្រូវបានប្រជាពលរដ្ឋជិះកង់ប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។ ហេតុការបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងវេលាម៉ោង០៦:៣០នាទីព្រឹក ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ តុលា  ឆ្នាំ ២០១៨ ស្ថិតនៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ បុរសដែលបានធ្វើអត្តឃាតចង់ ក សម្លាប់ខ្លួនមានឈ្មោះ គឹម  ថន ហៅ សារុន ភេទប្រុស អាយុ ៦៨ ឆ្នាំ រស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ( អតីត យុទ្ធជន ) បានយកក្រមា ពណ៌ក្រហមចង ក ភ្ជាប់ទៅនិង រ៉ូតបុស្សី តូបមុខផ្ទះ ដែលមានកំពស់ ១.៤០ ម ( ចង ក លុតជង្គង់ ) ដោយពុំមានប្រពន្ធកូនមើលថែទេ កូនចេញស៊ីឈ្នួលអស់ ហើយប្រពន្ធ ទៅដេកនៅផ្ទះម្ដាយភូមិទ្រលោកជើង ឃុំភ្នំលៀប ។លុះនៅព្រឹកថ្ងៃទី២១ ខែតុលា ត្រូវបានក្មេងស្រីអាយុ១៣ឆ្នាំម្នាក់នៅភូមិជាមួយគ្នា ជិះកង់ប្រទះ ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។ សមត្ថបានបញ្ជាក់ថា ៖ តាមការសាកសួរសាច់ញាត្តិជនរងគ្រោះ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យបុរសចំណាស់ខាងលើធ្វើអត្តឃាត ដោយសារមានទំនាស់ក្នុងគ្រួសារ ហើយប្រពន្ធបានដាក់ពាក្យលែងលះនៅសាលាឃុំ ភ្នំលៀប ។ តែមេឃុំមិនទាន់និងបាន ហៅដើម្បីធ្វើការសម្របសម្រួលផង ស្រាប់តែចង ក សម្លាប់ខ្លួនតែម្តង ។ក្រោយពីពិនិត្យសាកសពរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទ ៖ រឿង ចន្រ្ទា

ឃាតករចិត្តខ្មៅរំលោភសម្លាប់ក្មេងស្រីបងប្អូន២នាក់ញាត់ចូលក្នុងកេសនៅស្រុកបរិបូរណ៌ត្រូវបានចាប់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ ជនដៃដល់ដែលរំលោភ ហើយសម្លាប់ក្មេងស្រីបងប្អូនបង្កើត២នាក់នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី២១ ខែតុលានេះ បន្ទាប់ពីការសួរនាំរយៈពេល២ថ្ងៃ។

លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ឆុំ ពយ គឺជាអ្នកជិតខាងក្មេងស្រីរងគ្រោះ។ ជនសង្ស័យរូបនេះបានឡើងទៅរំលោភក្មេងស្រីជាបង តែខណៈនោះក្មេងស្រីជាប្អូនបានឃើញ និងស្រែក ហើយដោយសារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ។

ជនរងគ្រោះទាំងពីរ ទី១៖ឈ្មោះ អ.ល.ណ អាយុ១៤ឆ្នាំ និងទី២៖ឈ្មោះ អ.ធ.ត អាយុ៧ឆ្នាំ។ អ្វីដែលកាន់តែគួរឲ្យអាសូរនោះ ឪពុកម្ដាយរបស់ក្មេងស្រីទាំងពីរ មិនបាននៅផ្ទះជាមួយនោះទេ ព្រោះម្ដាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ។

សូមជម្រាបថា ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវឃាតករចិត្តខ្មៅសម្លាប់រួចញាត់ចូលក្នុងកេស ហើយយកទៅដាក់លើផ្ទះខ្ទម ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕

រថយន្ត​ TOYOTA​ TONDRA ​បែក​កង់​ក្រឡាប់​៣​ត្រឡប់​បណ្តាលឲ្យ​ស្លាប់​២​នាក់​ និង​​របួសស្រាល​ម្នាក់

ខេត្តបន្ទាយមានជ័យ ៖ មនុស្សស្លាប់២នាក់នៅហ្នឹងកន្លែង និងរងរបួសស្រាលម្នាក់ក្នុងឧបទ្ទវហេតុរថយន្តម៉ាក TOYOTA TONDRA មួយគ្រឿងបែកកង់ក្រឡាប់៣ត្រឡប់ ខណៈដែលករណីនេះកើតឡើង នៅវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលខ្សែភ្លើងលេខ០២-០៤ ស្ថិតនៅភូមិគោកទ្រាស ឃុំឈ្នួរមានជ័យ ស្រុកព្រនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍ខេត្តឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកTOYOTA TONDRA ពណ៌ខ្មៅប្រផេះ ពាក់ស្លាកលេខភ្នំពេញ ២AQ-០០៤១ បើកបរដោយឈ្មោះ លី ទីគា ភេទប្រុស អាយុ៥៩ ឆ្នាំរស់នៅភូមិក្រឡែកលើ ឃុំល្វាលើ ស្រុកចំកាលើខេត្តកំពង់ចាម(រងបួសស្រាល) និងអ្នករួមដំណើរចំនួន២នាក់ទី១.ឈ្មោះឈីវ ងីម ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធ នៅភូមិឃុំជាមួយគ្នា(ស្លាប់) ទី២.ឈ្មោះលី ហួង ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាកូនបង្កើត(ស្លាប់) បានបើកបរពីទិសខាងកើតទៅទិសខាងលិច ពេលដល់កន្លែងកើតហេតុខាងលើ បានបែកកង់ក្រឡាប់ចំនួន៣ត្រឡប់ទើបបណ្តាបអោយមានគ្រោះថ្នាក់តែម្តង។
ក្រោយកើតហេតុអ្នកបើកបររថយន្តរបួសស្រាល បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ៕

 

ខ្យល់​កន្ត្រាក់ ​ភ្លៀង​ផ្គរ​រន្ទះបាញ់​សម្លាប់​អ្នក​ឃ្វាលគោ​៣​នាក់​ និង​រលំ​ផ្ទះ​១០​ខ្នងនៅ​ស្រុក​ភ្នំស្រុក

ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះភ្លៀងធ្លាក់មួយធំលាយឡំខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ស្លាប់មនុស្ស០៣នាក់ នៅវាលខាងលិចឈៀងខាងត្បូងទីរួមស្រុកភ្នំស្រុក ចំងាយ២០០០ម៉ែត្រ ម្តុំឈូកធំ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈទៅឃ្វាលគោ ហើយរត់ទៅជ្រកទឹកភ្លៀងក្នុងខ្ទមស្រែ។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុកឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះម៉ក់ យឿយ ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ទី២-ឈ្មោះព្រឺល ឆេង ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិជាមួយ ទី៣-ឈ្មោះមឿន សាម៉េត ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីកហើយខ្យល់កន្ត្រាក់នៅភូមិគោកតាសុខ ឃុំពន្លៃ បណ្តាលឲ្យរបើកខូចខាតផ្ទះ១០ខ្នង៕

 

 

 

 

ស្លាប់៣នាក់ និងជាង៣០នាក់ទៀតបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយសារពុលស្រាស នៅស្រុកសំបូរ

ខេត្តក្រចេះ ៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារឲ្យដឹងថា នាព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មានករីពុលស្រាសបណ្តាលឲ្យប្រជាពលរដ្ឋ៣នាក់បានស្លាប់ភ្លាមៗ និងជាង៣០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តជាបន្តបន្ទាប់។ ករណីនេះកើតឡើងនៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ  ខេត្តក្រចេះ។

បើតាមសមត្ថកិច្ចឲ្យដឹងថា ការពុលនេះកើតមានឡើងក្រោយពីពលរដ្ឋរស់នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ បានច្រូតស្រូវរួច កាលពីរសៀលថ្ងៃទី១៨ ខែតុលា ហើយបាននាំគ្នាផឹកស្រាស។ ក្នុងចំណោមអ្នកស្លាប់៣នាក់ មានបុរស២នាក់ និងស្រ្តីម្នាក់ ដោយបានដាច់ខ្យល់ស្លាប់ក្នុងសភាពណែនដើមទ្រូង ថបដង្ហើម និងបានដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់ ក្រោយពីនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។

សមត្ថកិច្ចបញ្ជាក់ថា សម្រាប់ហេតុការណ៍សង្ស័យពុលស្រាសនេះបណ្តាលឲ្យមនុស្សស្លាប់នេះដែរ អាជ្ញាធរក៏បានឃាត់ខ្លួនម្ចាស់ផលិតស្រាសមួយកន្លែងនៅក្នុងភូមិនោះដើម្បីសាកសួរ។ យ៉ាងណាមិញករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត៕

 

ក្មេងប្រុសម្នាក់ហូបនំកញ្ចប់ Cookie Creme អស់៤កញ្ចប់​ និងទឹកក្រូចដបជ័រអស់១ដប ពុលស្លាប់

ខេត្តព្រះវិហារ ៖ អាណោចអាធ័មក្មេងប្រុសអាយុ១៨ខែម្នាក់បានស្លាប់ បន្ទាប់ពីហូបនំកញ្ចប់ (cookie creme) ប្រភេទសុកូលា អស់៤កញ្ចប់ និងទឹកក្រូចដបជ័រ (sanumpueng) អស់១ដប ដែលករណីនេះកើតឡើងវេលាម៉ោង១៤ និង១៥នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅចំណុច ផ្ទះឈ្មោះ ហុន សៀងហៃ ភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ក្មេងរងគ្រោះឈ្មោះ ហៃ វ៉ាន់ឆាយ ភេទប្រុស អាយុ១៨ខែ រស់នៅកន្លែងកើតហេតុ ។

តាមការបំភ្លឺរបស់ម្តាយក្មេងបានឲ្យដឹងថា មុនកើតហេតុ ក្មេងបានហូបនំកញ្ចប់ (cookie creme) ប្រភេទសុកូលា អស់៤កញ្ចប់ និងទឹកក្រូចដបជ័រ (sanumpueng) អស់១ដប ហូបរួចក៏រត់លេង៣០នាទី ក្រោយមកស្រាប់តែបែកពពុះមាត់ទន់ខ្លួន ម្តាយរបស់ក្មេងបានយកទៅមណ្ឌលុខភាពកោះកេរ តែក្មេងស្លាប់មុនទៅដល់មណ្ឌលសុខភាព។ ក្មេងងរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

ស្លាប់៥នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៨ ខែតុលា​ម្សិលមិញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល២នាក់ និងរបួសធ្ងន់១៥នាក់។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង, រថយន្ដធុនតូច១គ្រឿង, រថយន្ដធុនធំ១គ្រឿង និងថ្មើរជើងម្នាក់។ មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្មើសល្បឿន, កត្ដាយានយន្ដ, មិនប្រកាន់ស្ដាំ, មិនគោរពសិទ្ធិ និងងងុយដេក។

របាយការណ៍បញ្ជាក់ថា រយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១៩៩លើក បណ្ដាលឲ្យមនុស្សសា្លប់១១០នាក់, របួសធ្ងន់២៣៣នាក់ និងរបួសស្រាល៩៩នាក់៕