បណ្តាញសង្គម

ផុយ! ៨​គ្រាប់​ជ័យជម្នះ​របស់​ PSG Neymar ទាត់​​ចូល​៤ Assist ២

ក្លឹបយក្សបារាំង PSG នៅតែបន្តភាពខ្លាំងរបស់ខ្លួនក្នុងលីគ ដោយកាលពីយប់មិញបានយកឈ្នះក្រុមមធ្យម Dijon ដល់ទៅ៨ -០។កីឡាករថ្លៃជាងគេលើលោក Neymar ជាអ្នករួមចំណែកដ៏ធំជួយក្រុមអ្នកមានមួយនេះឈ្នះដល់ទៅ៨គ្រាប់។ ក្នុងចំណោមគ្រាប់បាល់ទាំងអស់ Neymar រកបាន៤គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមទាត់ចូល២គ្រាប់។ ឯ៤គ្រាប់ផ្សេងទៀតរកបានពីសំណាក់កីឡាករ Angel Di Maria ២គ្រាប់ និង Edinson Cavani រួមជាមួយ Kylian Mbappe ម្នាក់មួយគ្រាប់។

ត្បិតតែ Cavani រកបានមួយគ្រាប់ពិតមែន តែពេលនេះគេបានតាមស្មើកំណត់ត្រារបស់ Zlatan Ibrahimović ជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ PSG មាន១៥៦គ្រាប់ដូចគ្នា។ ឈានដល់សប្ដាហ៍ទី២១ក្នុង Ligue 1 PSG កំពុងឈរលេខ១ ដាច់ក្រុមលេខ២ Lyon ដល់១១ពិន្ទុ៕