បណ្តាញសង្គម

ប្រមុខ FIFA សម្រេច​ដាក់ឲ្យ​ប្រើប្រាស់ VAR នៅ World Cup 2018

បាល់ទាត់ ៖ លោក លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) បានបញ្ជាក់ថា វីដេអូជំនួយអាជ្ញាកណ្ដាល (VAR) នឹងដាក់ឲ្យប្រើប្រាស់ក្នុងការប្រកួត World Cup 2018 នៅប្រទេសរុស្សី។ ដំណើរការប្រព័ន្ធបច្ចេកទេសពិនិត្យកំហុស(VAR)នេះ ត្រូវបានដាក់សាកល្បងក្នុងការប្រកួត 2016 Club World Cup ខណៈក្រោយមក វាអាចជួយសម្រេចចិត្តក្នុងការកែកំហុសក្នុងកម្រិតមួយខ្ពស់ នៃការប្រកួតមិត្តភាពអន្តរជាតិរវាងអេស្ប៉ាញ នឹងបារាំងហើយការប្រកួត Confederation Cup លើកនេះក៏បានដាក់ឲ្យដំណើរផងដែរ។ លោកបាននិយាយក្នុងសន្និសីទកាសែតមួយជាមួយសហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងជើង ថាយើងនឹងប្រើវីដេអូជំនួយអាជ្ញាកណ្ដាលក្នុង World Cup 2018 ដោយសារតែយើងចង់បានការប្រកួតមួយឆ្ពោះ ទៅរកលទ្ធផលបែបវិជ្ជមានកាន់តែខ្ពស់។ ក្នុងឆ្នាំ២០១៧នេះ មិនថាពេលដែលអ្នកទាំងអស់គ្នាមើលក្នុងកីឡដ្ឋាន ឬនៅផ្ទះនោះទេ គឺអាចឃើញគ្រប់វិនាទីដែលអាជ្ញាកណ្ដាលបង្កើតកំហុស។ យើងមិនអាចមានស្ថានភាពតែមួយពេល ដែលនរណាម្នាក់មិនអាចដឹងពីកំហុសរបស់អាជ្ញាកណ្ដាល៕