បណ្តាញសង្គម

Alexis Sanchez ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១៦​ខែ

បាល់ទាត់ ៖ ខ្សែប្រយុទ្ធ Alexis Sanchez របស់ក្រុមបិសាចក្រហម Manchester United ត្រូវតុលាការអេស្ប៉ាញកាត់ទោសឱ្យជាប់គុកចំនួន ១៦ ខែពីបទក្លែងបន្លំពន្ធក្នុងអំឡុងគាត់លេងនៅក្លឹប Barcelona ។ កីឡាករសញ្ជាតិឈីលី បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ដូចតុលាការអេស្ប៉ាញ រកឃើញមែន គឺគេចពីកាតព្វកិច្ច បង់ពន្ធសរុបស្មើនឹង ៨៨៦.០០០ផោនក្នុងអំឡុងពេលលេងឲ្យក្លឹប អ្នកមានបុណ្យ Barcelona (២០១១-២០១៤)។ តុលាការបានសម្រេចកាត់ទោស Sanchez ឲ្យជាប់ពន្ធនាគារ រយៈពេល ១៦ខែ និងបង់ពន្ធ ដែលខ្លួនបានគេចវេះ រួមផ្សំជាមួយការប្រាក់ នៃលុយពន្ធនោះ។ ទោះជាយ៉ាងណា ដោយសារតុលាការ សម្រេចព្យួរទោស នេះមានន័យថា Sanchez នឹងមិនចំណាយពេល ក្នុងពន្ធនាគារឡើយ។ យ៉ាងណាមិញកីឡាករល្បី ៗ ជាច្រើនក្នុងក្របខ័ណ្ឌ La Liga ទទួលបានការដាក់ទណ្ឌកម្មស្រដៀងគ្នានេះក្នុងប៉ុន្មានឆ្នាំថ្មីៗក្នុងនោះរួមទាំង Cristiano Ronaldo របស់ក្រុម Real Madrid និង Lionel Messi របស់Barca ប៉ុន្តែត្រូវសម្រេចព្យួរទោសដូចគ្នា៕